/116 1 Anatomie Physiologie Preparation (Pr. Im Bun Thoeun) 1 / 116 1) តើសំណើណាមួយខាងក្រោមត្រឹមត្រូវទាក់ទងនឹង canaux voltage dépendant de Na+ កំឡុងពេលកោសិកាស្ថិតក្នុង Potentiel de repos membranaire? a. Canaux à fonction active និង canaux à fonction passive ត្រូវបានបើក b. Canaux à fonction active និង canaux à fonction passive ត្រូវបានបើក c. Canaux à fonction active ត្រូវបានបិទនិង canaux à fonction passive ត្រូវបានបិទ d. Canaux à fonction activeត្រូវបានបើក និង canaux à fonction passive ត្រូវបានបិទ 2 / 116 2) នៅក្នុង cycle cardiaque តើបាតុភូតណាមួយខាងក្រោមដែលឆ្លើយតបទៅនឹងដំណាក់កាលចុងក្រោយនៃ phase de relaxation ventricularie isovolumetrique? a. មានការបិទvalve tricuspide b. មានការបិទValve pulmonaire c. មានការបើកValve mitral d. មានការបើកValve aortique 3 / 116 3) នៅក្នុង synapse chimique តើព័ត៌មានត្រូវបានបញ្ជូនពី neurones présynaptiques aux dendrites du neurones postsynaptiques ដោយមធ្យោបាយណា? a. Diffusion simple b. Potentiel d’action c. Conduction électrique d. Transport actif 4 / 116 4) តើរចនាសម្ព័ន្ធណាមួយខាងក្រោមដែលជារចនាសម្ព័ន្ធតំណាងឲ្យ barrière hémato encéphalique? a. Jonction serrée entre les astrocytes et paroi capillaires b. Jonction serrée entre cellules du plexus choroide adjacent c. Jonction serrée entre cellules endothéliales des capillaires d. Jonction serrée entre épandymocytes et paroi ventriculaire 5 / 116 5) តើការរៀបរាប់ណាមួយខាងក្រោមត្រឹមត្រូវដែលធ្វើឲ្យកោសិកាសាច់ដុំបេះដូង contraction spasme? a. Diminution de l’ion Potassium extra cellulaire b. Augmentation de l’Activité sympathique c. Augmentation des ion Calcium extra cellulaire d. Augmentation de l’ion Potassium extra cellulaire 6 / 116 6) តើរចនាសម្ព័ន្ធណាមួយក្នុងបេះដូងដែលត្រួតពិនិត្យលំហូរឈាមនៅក្នុងបេះដូងស្ដាំ? a. Valve tricuspide b. Valve aortique c. Valve bicuspide d. Valve pulmonaire 7 / 116 7) ប្រសិនជាគេភ្ញោចទៅលើ récepteurs cholinergiques muscariniques du système pararsympathique តើគេទទួលបានលទ្ធផលណាមួយខាងក្រោម? a. Une bradycardie sinusale b. Une bronchodilatation c. Une diminution de tonus gastrointestinal d. Un mydriases 8 / 116 8) នៅក្នុង système du conduction cardiaque ប្រសិនជា réseaux de Purkinje ក្លាយទៅជា pacemaker តើចង្វាក់បេះដូងមានប៉ុន្មានដងក្នុង១នាទី? a. 60 /min b. 50 /min c. 30 /min d. 70 /min 9 / 116 9) បុរសអាយុ៧៦ឆ្នាំម្នាក់រងការដាច់សរសៃឈាមក្នុងខួរក្បាលដែលប៉ះពាល់ដល់ការនិយាយរបស់គាត់យ៉ាងធ្ងន់ធ្ងរ។ តើតំបន់ណាក្នុងខួរក្បាលរបស់គាត់ដែលមានការប៉ះពាល់? a. Aire prémotrice b. Aire de Broca c. Aire de Wernicke d. Aire motrice primaire 10 / 116 10) មនុស្សម្នាក់មាន pression systolique =130 mm Hg និងpression diastolique= 85 mm Hg ។ តើ pression artérille moyenne របស់គាត់មានប៉ុន្មាន? a. 85 mm Hg b. 115 mm Hg c. 108 mm Hg d. 100 mm Hg 11 / 116 11) ប្រសិនជាគេធ្វើ inhibition de beta récepteurs តើលទ្ធផលណាមួយខាងក្រោមដែលគេនឹងទទួលបាន? a. diminution du fréquence cardiaque b. augmentation du pression artérielle c. vasodilatation d. sécretion de la salive 12 / 116 12) នៅក្នុងសាច់ដុំឆ្នូត pression hydrostatique capillaire = 32 mmHg, pression osmotique capillaire = 27 mmHg, et pression hydrostatique intertistielle = 2 mmHg. Presssion osmotique interstitielle = 0mmHg។ តើការផ្លាស់ប្ដូរ? ជាតិទឹកឆ្លងកាត់ paroi des capillaires ទៅតាមទិសដៅណា? a. 7mmHg ស្រូបទឹកចូលក្នុងសសៃឈាម b. 3mmHg ទឹកចេញពីសសៃឈាម c. 7mmHg ទឹកចេញពីសសៃឈាម d. 3mmHg ស្រូបទឹកចូលក្នុងសសៃឈាម 13 / 116 13) នៅក្នុងគំនូសតាង ECG របស់បេះដូង តើ interval QT ធម្មតាមានរយៈពេលប៉ុន្មាន? a. 0.35 sec b. 0.15 sec c. 0.25 sec d. 0.20 sec 14 / 116 14) តើនៅក្នុងដំណាក់កាលណាមួយនៃ cycle cardiaque ដែលគេអាចស្ដាប់ឮសម្លេងទី១ របស់បេះដូង? a. ចុងបញ្ចប់ systole b. ចាប់ផ្ដើម diastole c. ចាប់ផ្ដើម systole d. ចុងបញ្ចប់ diastole 15 / 116 15) នៅក្នុង Révolution cardiaque តើមាឌឈាមណាមួយខាងក្រោមតំណាងឲ្យមាឌឈាមរបស់ថតក្រោមដែលស្ថិតក្នុងដំណាក់កាល relachement isovolumetrique? a. Volume télésystolique b. Volume d’éjection c. volume télediastolique d. Volume systolique 16 / 116 16) តើការពន្យល់ណាមួយខាងក្រោមត្រឹមត្រូវទាក់ទងទៅនឹង dominance des hémisphères cérébraux ? a. មានមុខងារខុសគ្នា b. មានទំហ៊ំមិនដូចគ្នា c. មានមុខងារដូចគ្នា d. មានរចនាសម្ព័នខុសគ្នា 17 / 116 17) តើការរៀបរាប់ណាមួយខាងក្រោមដែលឆ្លើយតបទៅនឹងកោសិកាឋិតនៅក្នុងដំណាក់កាល Période réfractaire absolu?កោសិកា a. ត្រូវបានភ្ញោចដោយភាគ b. អាចទទួលរំញោចបាន c. ឋិតក្នុងស្ថានភាពសម្រាក d. មិនឆ្លើយតបនឹងរំញោច 18 / 116 18) តើrécepteursណាមួយខាងក្រោមនៅដែលស្ថិតត្រង់synapse នៅចន្លោះរវាង neurone préganglionnaire et postganglionnaire du système sympathique? a. adrenergique b. cholinergique c. nicotinique d. muscarinique 19 / 116 19) តើការពន្យល់ណាមួយខាងក្រោមដែលត្រឹមត្រូវទាក់ទងទៅនឹងបាតុភូតដែល neurotransmetteurs បង្កឲ្យមាន hyperpolarization? a. កើនឡើង Permeabilité du Na+ b. ថយចុះ Permeabilité du Ca2+ c. កើនឡើង Permeabilité du Cl- d. ថយចុះ Permeabilité du K+ 20 / 116 20) ជាទូទៅ Effets du système nerveux parasympathique មានលក្ខណៈគ្មានការសាយភាយទៅគ្រប់ទីកន្លែងនៃដងខ្លួនបើប្រៀបធៀបទៅនឹង Effets du système nerveux sympathique។ ដោយសារ neurotransmetteur du système nerveux parasympathique ត្រូវបាន a. ត្រូវបានបំផ្លាញយឺតៗ b. ត្រូវបានបំផ្លាញដោយភាគ c. ត្រូវបានបំផ្លាញលឿន d. មិនត្រូវបានបំផ្លាញ 21 / 116 21) តើរចនាសម្ព័នណាមួយខាងក្រោមដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើ système lymbique ? a. Corps mammilaire b. Hypothalamus c. Hippocampe d. Amygdale 22 / 116 22) តើការរៀបរាប់ណាមួយខាងក្រោមដែលជាEffets du système nerveux sympathique ? a. Diminution de taux de lipide sanguin b. Inhibition de la regulation de la temperature corporelle c. Augmentation de taux de glucose sanguin d. Inhibition de la secretion de rénine 23 / 116 23) ហេតុដូម្ដេចបានជា Contraction tétanique មិនអាចកើតមាននៅក្នុងកោសិកាបេះដូង? a. Synapses électriques ច្រើន b. réticulum sarcoplasmique តិចតួច c. ការបើក canaux rapides de calcium d. Période réfractaire absolue វែង 24 / 116 24) តើសំណើណាមួយខាងក្រោមត្រឹមត្រូវ នូវពេលដែល L’activation du Système nerveux sympathique? a. Liberation de rénine b. Une diminution de la glycèmie c. La consequence est une expansion de volume d. Une diminution du métabolisme cellulaire 25 / 116 25) តើ neurotransmetteur ណាមួយខាងក្រោមដែលត្រូវបានបញ្ចេញពី Neurofibres preganlionnaires du système nerveux sympatique? a. dopamine b. norepinephrine c. acétylcholine d. épinephrine 26 / 116 26) តើលក្ខ័ណណាមួយខាងក្រោមដែលនឹងបង្កឲ្យមានការថយចុះនូវចង្វាក់បេះដូងនៅ Noeud auriculo ventriculaire? a. កើនឡើង Permeabilité de calcium b. កើនឡើង permeabilité de potassium c. កើនឡើង permeabilité de sodium d. កើនឡើង taux de noradrenaline 27 / 116 27) តើការពន្យល់ណាមួយត្រឹមត្រូវនូវពេលដែល potentiel d’action មួយមកដល់ terminaison présynaptique? a. Acétylcholine សាយភាយចូលទៅកោសិកា b. អុីយ៉ុងកាល់ស្យូមសាយភាយចូលទៅក្នុងកោសិកា c. អុីយ៉ុងសូដ្យូមសាយភាយចេញក្រៅកោសិកា d. អុីយ៉ុងសូដ្យូមសាយភាយចូលទៅក្នុងកោសិកា 28 / 116 28) តើផ្នែកណាមួយនៃ cortex cérebralខាងក្រោមដែលមានមុខងារមិនទាក់ទងទៅនឹង activité et sensibilité? a. Cortex moteur primaire b. Cortex somesthesique c. Cortex prefrontal d. Cortex visuel primaire 29 / 116 29) នៅក្នុងពេល Systole តើមាឌឈាមដែលច្របាច់ចេញពីថតក្រោមឆ្វេងនិងថតក្រោមស្ដាំក្នុងមួយនាទីមានលក្ខណៈដូចម្ដេច? a. តិចជាងមាឌឈាមដែលច្របាច់ចេញពីថតក្រោមស្ដាំ b. អាចតិចឬច្រើនជាងមាឌឈាមដែលច្របាច់ចេញពីថតក្រោមស្ដាំ c. ច្រើនជាងមាឌឈាមដែលច្របាច់ចេញពីថតក្រោមស្ដាំ d. ស្មើគ្នានិងមាឌឈាមដែលច្របាច់ចេញពីថតក្រោមស្ដាំ 30 / 116 30) ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់រងរបួសក្បាលនិងកក្នុងពេលលេងកីឡាបាល់ទាត់។ការពិនិត្យរាងកាយបង្ហាញថាមាន signe de Barbinski។តើផ្នែកណាមួយនៃខួរក្បាលរបស់ក្មេងខាងក្រោមដែលប៉ះពាល់? a. Aire oculomotrice frontale b. Tractus corticospinal c. Aire prémotrice d. Cervelet 31 / 116 31) នៅក្នុង cycle cardiaque តើដំណាក់កាលណាមួយខាងក្រោមដែលសំពាធក្នុងថតក្រោមកើនឡើងតែមាឌឈាមក្នុងថតក្រោមគ្មានការប្រែប្រួល? a. Phase de relaxation ventriculaire b. Phase de remplisage ventriculaire c. Phase de contraction isovolumetrique d. Phase d’éjection ventriculaire 32 / 116 32) តើការពន្យល់ណាមួយខាងក្រោមត្រឹមត្រូវទាក់ទងនឹងPPSE dans le synapse excitatrice? a. គោរពទៅតាមច្បាប់ loi du tou ou rien b. ជាប្រភេទ Stimulus liminaire c. មានតែ canaux de sodium ត្រូវបានបើក d. បង្កឲ្យមានDépolarisation graduée 33 / 116 33) រំញោចធ្វើឲ្យ neurone មួយប្រែប្រួល potentiel membranaire de -65 millivolts au -55 milivolts ។តើការតរៀបរាប់ ទាក់ទងទៅនឹងការប្រែប្រួលនូវ potentiel membranaire (millivolts)នេះ? a. មាន potentiel postsynaptique excitatrice = +10 b. មាន potentiel postsynaptique excitatrice = -10 c. មាន potentiel postsynaptique inhibitrice = -10 d. មាន potentiel postsynaptique inhibitrice = +10 34 / 116 34) តើកត្តាណាមួយខាងក្រោមបង្កឲ្យមានការបញ្ចេញ neurotransmetteurs នៅក្នុង synapses chimiques? a. Ouverture des canaux ligands dépendants b. Hyperpolarization du terminaison synaptique c. Destruction de l’enzyme choline esterase d. Ouverture des canaux voltages dépendants 35 / 116 35) តើការរៀបរាប់ណាមួយខាងក្រោមត្រឹមត្រូវទាក់ទងទៅនឹង Stimulation du système nerveux sympathique ទៅលើបេះដូង? a. ថយចុះ excitabilité du noeud sinusal b. កើនឡើងrelachement de l’ oreillette c. កើនឡើង excitabilité du noeud sinusal d. ថយចុះconduction du coeur 36 / 116 36) តើការរៀបរាប់ណាមួយខាងក្រោមប្រែប្រួលឆ្លើយតបទៅនិងសកម្មភាពដែលមនុស្សម្នាក់ធ្វើការហាត់ប្រាណក្នុងកម្រិតមធ្យម? a. កើនឡើងនូវrésistancepériphérique b. ថយចុះ pression differentielle c. ថយចុះ Retour veinueux d. កើនឡើងនូវvolume systolique 37 / 116 37) តើមុខងាររបស់សរីរាង្គណាមួយខាងក្រោមដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយសារ système nerveux parasympathique? a. Glandes salivaires b. Motilté gastrointestinal c. Vaisseaux sanguins d. Coeur 38 / 116 38) តើសរីរាង្គណាមួយខាងក្រោមដែល ystème nerveux parasympatique et sympatiqueមានeffets សុីចង្វាក់គ្នា? a. តម្រងនោម b. ប្រដាប់បន្តពូជ c. បេះដូង d. ប្រពន្ធ័រំលាយអាហារ 39 / 116 39) តើដំណាក់កាលណាមួយនៃ cycle cardiaque ដែលបន្ដភ្លាមបន្ទាប់ពីការចាប់ផ្ដើមនៃ complex QRS? a. Relaxation isovolumetrique b. Contraction isovolumetrique c. Ejection ventriculaire d. Systole auriculaire 40 / 116 40) តើmécanisme de l’activation ណាមួយខាងក្រោមដែលបង្កឲ្យមានការឆ្លើយតបរបស់កោសិកាប្រសាទក្នុងរយៈពេលយូរ? a. Canaux voltage des ions Cl- b. Canaux voltage des ions Na+ c. Canaux voltage des ions K+ d. Canaux couples au proteine G 41 / 116 41) តើការរៀបរាប់ណាមួយខាងក្រោមដែលជាបាតុភូតកើតមានឡើងក្នុង synapse excitatrice ? a. មានការបើក canaux ligands dépendant du Na+ b. មានការភ្ជាប់ Vésicules synaptiques ទៅ membrane postsynaptique c. មានការបិទ canaux voltage dépendant du K+ d. មានលំហូរកាល់ស្យូមចេញពី terminaison présynaptique 42 / 116 42) តើការប្រែប្រួលណាមួយខាងក្រោមដែលមានទំនាក់ទំនងទៅនឹងមុខងាររបស់ Barorécepteur? a. កំហាប់អុីយ៉ុងក្នុងឈាម b. កំហាប់អុកសុីហ្សែនក្នុងឈាម c. សំពាធក្នុងសសៃឈាម d. កំហាប់ឧស្ម័នកាបូនិកក្នុងឈាម 43 / 116 43) ប្រសិនបើជាចង្វាក់បេះដូងកើនឡើង តើដំណាក់កាលណាមួយនៃ cycle cardiaque ត្រូវបានថយចុះ? a. Relachement isovolumetrique b. Remplisage ventriculaire c. Systole auriculaire d. Contraction isovolumetrique 44 / 116 44) តើសំណើណាមួយខាងក្រោមត្រឹមត្រូវទាក់ទងទៅនឹងមុខងាររបស់ lobe frontal? a. ត្រួតពិនិត្យទៅលើចលនា b. ត្រួតពិនិត្យទៅ ការចងចាំ c. ត្រួតពិនិត្យទៅលើសម្លេង d. ត្រួតពិនិត្យទៅ sensibilité 45 / 116 45) កម្លុងពេលហាត់ប្រាណតើរចនាសម្ព័ន្ធណាមួយខាងក្រោមដែលចូលរួមធ្វើការបែកចែកឈាមឲ្យមានប្រសិទ្ធភាពទៅកាន់សរីរាង្គត្រូវការ? a. Anastomose veineuse b. Système artériel c. Anastomose artérielle d. Lits capillaires 46 / 116 46) តើ Cortex auditif primaire មានទីតាំងស្ថិននៅលើ lobe ណាមួយខាងក្រោមនៃcortex cerebral? a. Occipital b. Frontal c. Temporal d. Parietal 47 / 116 47) ប្រសិនជា récepteur alpha adrenergique ្ត្រូវបានភ្ញោចតើលទ្ធផលណាមួយខាងក្រោមដែលនឹងកើតមាន? a. dilatation des bronches b. sécretion des glandes sudoripares c. vasoconstriction des vaisseaux sanguins d. diminution du fréquence cardiaque 48 / 116 48) នៅក្នុងគំនូសតាង potentiel d’action កោសិកាសាច់ដុំបេះដូង តើបាតុភូតអុីយ៉ូនិកណាមួយ ខាងក្រោម ដែលឆ្លើយតបទៅនឹង phase en plateau? a. Canaux voltage dépendant de Na+បិទ b. Canaux voltage dépendant de Cl-បើក c. Canaux voltage dépendant de K+ បើក d. Canaux voltage dépendant de Ca2+បើក 49 / 116 49) ប្រសិនមនុស្សម្នាក់មានការប៉ះពាល់ទៅលើaire de Wernickeនៅក្នុងhémisphereមួយ។តើរោគសញ្ញាណាមួយខាងក្រោមដែលអាចកើតមាន? a. ថយចុះនូវសម្ថភាពនៃការគិត b. ថយចុះនូវសម្ថភាពនៃការធ្វើចលនា c. គ្មានសម្ថភាពចងចាំហេតុការថ្មី d. ថយចុះនូវជំនាញនៃការនិយាយ 50 / 116 50) តើការពន្យល់ណាមួយត្រឹមត្រូវទាក់ទងទៅនិងសកម្មភាពរបស់ système nerveux sympathique sur le coeur? a. ថយចុះ Permeabilité au sodium pour le noeud auriculo ventriculaire b. ថយចុះ Permeabilité au sodium pour le noeud sinusal c. កើនឡើង Permeabilité au potassium pour le noeud sinusal d. កើនឡើង Permeabilité au calcium pour le noeud sinusal 51 / 116 51) តើ Neurotransmetteur មួយមានសកម្មភាព excitateur ou inhibiteur ត្រូវបានកំណត់ដោយកត្តាណាមួយខាងក្រោម? a. រូបរាងvésicule synaptique ដែលផ្ទុក Neurotransmetteur b. ចម្ងាយរវាង le membrane pré et postsynaptique c. សារធាតុផ្សំNeurotransmetteur d. មុខងាររបស់ récepteurs postsynaptiques 52 / 116 52) នៅក្នុង Le systeme de conduction du Coeur តើរចនាសម្ព័ន្ធណាមួយខាងក្រោមដែលឆ្លើយតបទៅនិង លទ្ធភាពអាចធ្វើ depolarisation spontanée និងមានFréquence ច្រើនជាងគេ? a. Faisseaux auriculoventriculaire b. Fibres de conduction cardiaque c. Noeud sinusal d. Noeud auriculo ventriculaire 53 / 116 53) តើការពន្យល់ណាមួយខាងក្រោមត្រឹមត្រូវទាក់ទងនឹង phase de repolarization du potentiel d’action? a. ការសាយភាយ Na+ ចូលក្នុងកោសិកាច្រើនជាងការសាយភាយ K+ ចេញក្រៅកោសិកា b. ការសាយភាយ របស់ K+ ចេញក្រៅកោសិការបង្កឲ្យ potentiel membranaire កាន់តែវិជ្ជមាន c. ការសាយភាយ K+ ចេញក្រៅកោសិកាបន្ទាប់ពី canaux voltage dépendant de Na+ ចាប់ផ្ដើមបិទ d. ការកើនឡើងនូវ perméabilité des K+ យូរដើម្បីនាំ potentiel membranaire មកសភាពធម្មតាវិញ 54 / 116 54) តើ nerfs ណាមួយខាងក្រោមដែលជាផ្នែកមួយនៃ neurofibres du système nerveux parasympathique? a. Facial b. Throchle c. Trijumeau d. Olfactif 55 / 116 55) តើរចនាសម្ព័នណាមួយខាងក្រោមដែលទទួលខុសត្រូវអំពីកម្រិតនៃការទាញ (étirement) ឬ tension ក្នុងសាច់ដុំឆ្នូត tendon និងសន្លាក់? a. Propriocepteurs b. Récepteurs cutanés c. Nocicepteurs d. Thermorécepteurs 56 / 116 56) ប្រសិនបើ noeud sinusal ត្រូវបានខូចខាតហើយមិនអាចបំពេញមុខងារបាន តើការឆ្លើយតបណាមួយខាងក្រោមនេះត្រឹមត្រូវ ? a. ថតក្រោមនឹងកន្ដ្រាក់ប៉ុន្ដែថតលើឈប់ធ្វើសកម្មភាព b. Noeud auriculo ventriculaire ក្លាយជា pacemaker c. បេះដូងនឹងកន្ដ្រាក់កាន់តែញាប់ឡើង d. បេះដូងនឹងឈប់ធ្វើសកម្មភាព 57 / 116 57) តើសំណើណាមួយខាងក្រោមដែលឆ្លើយតបទៅនឹងលំហូឈាមនៅក្នុងខួរក្បាល (circulation cérébrale)? a. ប្រែប្រួលទៅតាម pression artérielle systèmique b. កើនឡើងកំឡុងពេលហាត់ប្រាណ c. ត្រូវបានរក្សាឲ្យថេរក្នុងលក្ខ័ណ physiologie d. សម្របសម្រួលដោយ système nerveux parasympatique 58 / 116 58) តើការចាប់ផ្ដើមដំណាក់កាលណាមួយខាងក្រោមដែលគេអាចឮសម្លេងទី២របស់បេះដូង? a. Contraction isovolumetrique b. Remplisage ventriculaire c. Relachement isovolumetrique d. Systole auriculaire 59 / 116 59) តើសំណើណាមួយខាងក្រោមដែលបញ្ជាក់ថាគ្មានការឆ្លើយតបពី neurones postsynaptiques បន្ទា ប់ពី neurotransmetteurs des neurones présynaptiques ទៅភ្ជាប់និង neurones postsynaptiques? a. Fermeture des canaux ioniques b. Ouverture des canaux ioniques c. Activation du systeme AMPc d. Activation du systeme GMPc 60 / 116 60) តើការចាក់បញ្ចូលឈាមណាមួយខាងក្រោមនឹងបង្កឲ្យមានប្រតិកម្មនៃការចាក់បញ្ចូលឈាម។ ដោយសន្មតិថាអ្នកជម្ងឺមិនធ្លាប់មានប្រវត្តិនៃការចាក់បញ្ចូលឈាម? a. គ្រាប់ឈាមក្រហមក្រុម A Rh positif ផ្ដល់ឲ្យអ្នកជំងឺមានក្រុមឈាម A Rh negatif b. គ្រាប់ឈាមក្រហមក្រុម O Rh negatif ផ្ដល់ឲ្យអ្នកជំងឺមានក្រុមឈាម AB Rh positif c. គ្រាប់ឈាមក្រហមក្រុម A Rh positif ផ្ដល់ឲ្យអ្នកជំងឺមានក្រុមឈាម O Rh positif d. គ្រាប់ឈាមក្រហមក្រុម AB Rh positif ផ្ដល់ឲ្យអ្នកជំងឺមានក្រុមឈាម AB Rh positif 61 / 116 61) តើកត្តាណាមួយខាងក្រោមដែលធានាឲ្យមានការបញ្ជូនបានលឿននូវ Potentiel d’acton ពីកោសិកាសាច់ដុំបេះដូង? a. សរសៃប្រសាទមានទំហុំធំនិងមានខ្នែងច្រើន b. Potentiel d'action មាន phase en plateau c. មាន disque intercalaire និង jonction ouverte ច្រើន d. Potentiel d'action សាច់ដុំបេះដូងមានអាំងតង់សុីតេខ្លាំង 62 / 116 62) តើសារធាតុណាមួយខាងក្រោមដែលមានសកម្មភាពទៅលើrécepteurs adrénergiques? a. Dopamine b. Sérotonine c. Acetylcholine d. Epinephrine 63 / 116 63) បុរសម្នាក់មុតជើងដោយជាន់ទៅលើអំបែងកែវដោយចៃដន្យ គាត់បានលើកជើងស្តាំគាត់យ៉ាងរហ័សកំឡុង ពេលដែលជើងឆ្វេងគាត់នៅតែឈរស្ងៀម មុននិងគាត់ដឹងថាមានការឈឺចាប់នៅជើងស្តាំ។តើ réflexe ណាមួយខាងក្រោមឆ្លើយទៅនឹងសកម្មភាពរបស់គាត់? a. Réflexe de raccourssieur b. Réflexe rotulien c. Réflexe d’étirement d. Réflexe d’extension croisé 64 / 116 64) គេមាន neurones ២ ប្រភេទ neurones myélinisés et neurones amyélinisés។ Neurones myélinisés មាន neurone A et neurone B ដែល axone du neurone A មានអង្កត់ផ្ចិតតូចជាង axone du neurone B ចំណែកឯ amyélinisés មាន neurone C et neurone D ដែលaxone du neurone Cមានអង្កត់ផ្ចិតតូចជាង axone du neurones D។ តើ axone ណាមួយដែលមានល្បឿន conduction de potentiel d’action លឿនជាងគេ? a. Neurone C b. Neurone D c. Neurone B d. Neurone A 65 / 116 65) តើលទ្ធផលណាមួយខាងក្រោមដែលបានមកពីការបង្កើនកម្លាំងរំញោចនៃ depolarisation ទៅលើ axone? a. augmentation de durée du potentiel d’action b. augmentation de la vitesse de potentiel d’action c. augmentation de l’amplitude du potentiel d’action d. augmentation du fréquence du potentiel d’action 66 / 116 66) លើគំនូសតាង ECG របស់មនុស្សម្នាក់គេឃើញចង្វាក់បេះដូងមាន ៤៥ ដងក្នុង១នាទីនិងគ្មាន onde ទេ។ ផ្អែកលើលទ្ធផលនេះគេសន្និដ្ឋានថា? a. បេះដូងឈប់កន្ដ្រាក់ b. មានការកន្ដ្រាក់បេះដូងថែមទៀត c. មានវិបត្តិចង្វាក់នៅថតក្រោម d. មានការខូចខាតទៅលើ noeud sinusal 67 / 116 67) តើ Cycle de Hodgkin ចូលរួមនៅក្នុងដំណាក់កាលណាមួយនៃ potentiel d’action? a. Phase de repolarization b. Phase d’hyperpolarisation c. Activité des pompe Na+/K+ ATPase d. Phase de dépolarisation 68 / 116 68) ក្មេងស្រីម្នាក់អាយុ១៥ឆ្នាំត្រូវបាននាំទៅជូបគ្រូពេទ្យដោយសារឈឺបំពង់ក។ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ត្រូវបានផ្តល់ឲ្យដែលថ្នាំនេះអាចជ្រាបចូលទៅក្នុងជាលិកានសរីរាង្គជាច្រើន ប៉ុន្តែមិនអាចចូលទៅក្នុង barrière hémato encéphalique ទេ។ តើកោសិកាណាមួយខាងក្រោមដែលចូលរួមបង្កើត barrière hémato encéphalique នេះដំបូងគេ? a. Cellules endothéliales b. Macrophages c. Astrocytes d. Cellules gliales 69 / 116 69) សន្មតិថាថតក្រោមមួយនៃបេះដូងរបស់កុមារម្នាក់មាន volume tétédiastolique =90mL, volume télésystolique =60 mL និង débit cardiaque =2,55 L/min។ តើ volume systolique របស់កុមារនោះមានប៉ុន្មាន ? a. 30 mL b. 90 mL c. 129 mL d. 60 mL 70 / 116 70) តើផ្នែកណាមួយខាងក្រោមនៃsystème nerveux central ដែលជាមជ្ឈមណ្ឌលសម្រាប់បន្ត(relai)នូវ sensation somethesique? a. thalamus b. noyau rouge c. cervelet d. hypothalamus 71 / 116 71) នៅក្នុងប្រព័ន្ធសសៃឈាមតើសសៃឈាមប្រភេទណាមួយដែលមាន Résistance ខ្ពស់ជាងគេទៅនឹង លំហូរឈាម? a. Capillaires b. Artérioles c. Artère conductrice d. Artère distributrices 72 / 116 72) Activation du récepteurណាមួយខាងក្រោមដែលបង្កឲ្យសសៃឈាមរួមតូច? a. Récepteur β2 b. Récepteur α1 c. Récepteur α2 d. Récepteur β1 73 / 116 73) តើការពន្យល់ណាមួយខាងក្រោមត្រឹមត្រូវនៅក្នុងការកើតឡើងនៃ phase de polarisation du potentiel d’action? a. កោសិកាស្ថិតក្នុងដំណាក់កាល période réfractaire b. កើតឡើងដោយសារ diffusion simple នៃអុីយ៉ុង Na+ និង K+ c. គឺជាការប្រែប្រួលបន្ទុកក្នុងកោសិកាទៅដល់ seuil d'excitation d. កើតឡើងដោយសារ diffusion falcilité នៃអុីយ៉ុង Na+ និង K+ 74 / 116 74) តើសំណើណាមួយខាងក្រោមត្រឹមត្រូវទាក់ទងនិងសាច់ដុំបេះដូង? a. មាន période réfractaire ខ្លីជាងសាច់ដុំឆ្នូត b. Dépolarisation ដោយសារ Na+ និង K+ សាយភាយចូលកោសិកា c. មាន réticulum sarcoplasmique ច្រើនជាងសាច់ដុំឆ្នូត d. មានស្ដុកកាល់ស្យូមតិចជាងកោសិកាសាច់ដុំឆ្នូត 75 / 116 75) តើរចនាសម្ព័ន្ធរបស់សសៃឈាមណាមួយដែលសម្របសម្រួលបានល្អទៅនឹងសំពាធដ៏ខ្ពស់? a. tunique media b. tunique adventice c. endothélium flexible d. tunique interne épais 76 / 116 76) តើការពន្យល់ណាមួយខាងក្រោមត្រឹមត្រូវទាក់ទងទៅនឹងការកកើតឡើងនៃ PPSI នៅក្នុង synapse inhibitrice? a. មានការបើក canaux ligands dépendants du Cl- b. មាន mouvement du K+ à l’interieur de la cellule c. មាន mouvement du Cl- à l’exterieur de la cellule d. មាន augmentation du concentration du Na+ intracellulaire 77 / 116 77) ទាក់ទងទៅនឹងបាតុភូតអុីយ៉ូនិក តើការពន្យល់ណាមួយខាងក្រោមត្រឹមត្រូវក្នុងដំណាក់ការដំបូងនៃ phase de repolarization des cellules musculaires cardiaques ? a. Canaux voltage dépendant de Na+បិទ b. Canaux voltage dépendant de Ca2+បើក c. Canaux voltage dépendant de K+ បើក d. Canaux voltage dépendant de K+ បិទ 78 / 116 78) តើneurofibresណាមួយខាងក្រោមដែលឆ្លងកាត់់Le pyramide du bulbe rachidien ? a. neurofibres descendant cortico spinal b. neurofibres commisurals c. neurofibres ascendant spinocerebelleux d. neurofibres ascendant spinothalamiques 79 / 116 79) តើការថយចុះនូវកត្តាណាមួយខាងក្រោមដែលបង្កឲ្យមានការកើនឡើងនូវ pression differentielle? a. តើបំរែបំរួលណាមួយខាងក្រោមដែលអាចកើតមានឡើងចំពោះមនុស្សម្នាក់ដែលក្រោកឈរបន្ទាប់ពី b. Volume systolique c. Retour veineux d. Compliance artérielle e. Pression systolique 80 / 116 80) ក្នុងស្ថានភាពសម្រាកស្ងៀមនិងដឹងខ្លួនមេតាបូលីសរបស់ខួរក្បាលមាន១៥នៃមេតាបូលីសសរុបរបស់រាងកាយ។តើកោសិការបស់ប្រព័ន្ធសរសៃប្រសាទណាមួយខាងក្រោមដែលមានអត្រាមេតាបូលីសខ្ពស់ជាងគេ? a. Microglies b. Neurones c. Epandymocytes d. Astrocytes 81 / 116 81) នៅក្នុងប្រព័ន្ធសសៃឈាមខាងក្រោម តើសសៃឈាមណាដែលមានសំពាធឈាមទាបជាងគេ? a. Artères b. Artérioles c. Capillaires d. Veines 82 / 116 82) តើកោសិកាណាមួយខាងក្រោមដែលចូលរួមបង្កើត barrière de liquide céphalo rachidien? a. cellules endothéliales b. astrocytes c. épandymocyte d. ologpdendrocytes 83 / 116 83) តើសំណើណាមួយខាងក្រោមដែលឆ្លើយតបទៅនឹងលំហូឈាមនៅក្នុង artère coronaire? a. កើនឡើងកំឡុងពេល diastole b. ថយចុះកំឡុងពេល diastole c. ថេរកំឡុងពេល cycle cardiaque d. កើនឡើងកំឡុងពេល systole 84 / 116 84) តើមេកានីសណាមួយខាងក្រោមត្រឹមត្រូវទាក់ទងទៅនឹង acétylcholine ? a. មានសកម្មភាពតាមរយៈ protéine G b. មានសកម្មភាពផ្ទាល់ទៅលើ canaux ioniques c. មានសកម្មភាពតាមរយៈ ions calcium d. មានសកម្មភាពតាមរយៈ système AMPc 85 / 116 85) តើ neurotransmetteur ណាមួយខាងក្រោមដែលបញ្ចេញពី neurone du substance nigré ហើយមានអំពើទៅលើnoyau caudé et putaman? a. Acetylcholine b. Dopamine c. Sérotonine d. Norepinephrine 86 / 116 86) លំហូរឈាមទៅកាន់ជាលិកាមួយមានលក្ខណៈឋេរទោះបីជាសំពាធឈាមថយចុះក៏ដោយ ដោយសារមានចលនការ autoregulation ។ តើការរៀបរាប់ណាមួយខាងក្រោមត្រឹមត្រូវដើម្បីឆ្លើយតបទៅនឹងការថយចុះនូវសំពាធឈាម? a. ថយចុះអង្កត់ផ្ចិត artériole b. ថយចុះ résistance vasculaire c. កើនឡើងកំហាប់អុកសុីហ្សែន d. ថយចុះកំហាប់ឧស្ម័នកាបូនិក 87 / 116 87) មនុស្សម្នាក់បានរងរបួសប៉ះទង្គិិចក្បាល គាត់ហាក់ដូចជាយល់ដឹងទាក់ទងទៅនឹងការនិយាយនិងការសរសេរប៉ុន្តែគាត់មិនអាចនិយាយត្រឹមត្រូវនូវពាក្យដែលគាត់ធ្លាប់ស្គាល់។ តើផ្នែកណាមួយនៃខួរក្បាលដែលមានការប៉ះពាល់? a. Aire de Broca b. Cortex prefrontal c. Aire de Wernicke d. Gyrus angulaire 88 / 116 88) តើមេកានីសណាមួយដែលឆ្លើយតបទៅនឹងសកម្មភាពរបស់ neurotransmetteur metabotrope? a. Canaux ionique b. Inositol 3 phsophate c. Protéine G d. Système AMPc 89 / 116 89) តើសំណើណាមួយខាងក្រោមដែលជាលក្ខណៈរបស់ potentiel synaptique? a. Dépolarisation laminaire b. មាន amplitude gradué c. Stimulus laminaire d. គោរព loi du tout ou rien 90 / 116 90) តើ Faisceaux ណាមួយខាងក្រោមដែលជា Faisceaux ascendants ? a. Faisceaux rubro spinal b. Faisceaux tecto spninal c. Faisceaux cortico nucléaire d. Faisceaux cunéiforme et gracile 91 / 116 91) តើផ្នែកណាមួយនៃគំនូសតាង ECG តំណាងឲ្យការកន្ដ្រាក់ថតលើរបស់បេះដូងក្នុងកម្លុងពេល cycle cardiaque? a. Segment QT b. Complexe QRS c. Segment PQ d. Segment PS 92 / 116 92) Système lymbique មានមុខងារត្រួតពិនិត្យទៅលើអារម្មណ៍ តើសរីរាង្គណាមួយខាងក្រោមដែលប្រព័ន្ធនេះ ធ្វើការជាមួយ? a. pont b. hypothalamus c. noyau basal . d. thalamus 93 / 116 93) តើការពន្យល់ណាមួយខាងក្រោមដែលត្រឹមត្រូវទាក់ទងទៅនឹងការកកើត potentiel d’action? a. Perméabilité des Na+ កើនឡើង b. បន្ទុកនៅក្នុងកោសិកាកាន់តែអវិជ្ជមាន c. Ouverture des canaux Na+ et K+ ក្នុងពេលតែមួយ d. Permeabilité des ions Ca2+ កើនឡើង 94 / 116 94) តើរចនាសម្ព័ន្ធណាមួយខាងក្រោមដែលទប់មិនឲ្យឈាមច្រាលពីសួតចូលក្នុងបេះដូង? a. Valve tricuspide b. Valve discupide c. Valve aortique d. Valve pulmonaire 95 / 116 95) តើការពន្យល់ណាមួយខាងក្រោមត្រឹមត្រូវស្ដីពីកម្លាំងកន្ដ្រាក់នៃថតក្រោមបេះដូងដែលឆ្លើយតបទៅនឹង loi de Frank-Starling? មានន័យថាកម្លាំងកន្ដ្រាក់នៃថតក្រោមបេះដូង a. សមាមាត្រដោយផ្ទាល់ទៅនឹង Volume télesytolique b. ច្រាសសមាមាត្រដោយផ្ទាល់ទៅនឹងVolume télediastoliqlue c. ច្រាសសមាមាត្រដោយផ្ទាល់ទៅនឹង Volume télesytolique d. សមាមាត្រដោយផ្ទាល់ទៅនឹង Volume télediastoliqlue 96 / 116 96) តើសំណើណាខ្លះខាងក្រោមដែលឆ្លើយតបទៅនិងបាតុភូតមុនចាប់ផ្ដើម Potentiel d’action របស់ cellules cardionectrices? a. Na+ ចូលក្នុងកោសិកាតាម canaux de sodium spécifique b. Canaux voltage dépendant de Ca2+ បើក c. Perméabilité membranaire ចំពោះអុីយ៉ុង K+ កើនឡើង d. Perméabilité membranaire ចំពោះអុីយ៉ុង Cl-កើនឡើង 97 / 116 97) អ្នកជម្ងឺម្នាក់ត្រូវបានគេធ្វើ ECG នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមួយ។ គ្រូពេទ្យបាននិយាយថាបេះដូង អ្នកជម្ងឺមានចង្វាក់ noeud auriculo ventriculaire ។ តើចង្វាក់បេះដូងរបស់គាត់មានប៉ុន្មានដងក្នុង១នាទី? a. 50 /min b. 30 /min c. 60 /min d. 70 /min 98 / 116 98) ជាទូទៅក្នុងលក្ខ័ណធម្មតាតើ capillaires ណាមួយខាងក្រោមដែលសារធាតុក្នុងប្លាស្មាអាចចូលទៅក្នុង liquide tissulaire បានងាយស្រួល? a. capillaires artérioveineuses b. capillaires continus c. capillaires fesnestrés d. capillaires sinusoides 99 / 116 99) តើកត្តារៀបរាប់ណាមួយខាងក្រោមដែលបង្កឲ្យលំហូរឈាមថយចុះ? a. ថយចុះនូវ tonus vasomoteur b. អង្កត់ផ្ចិតរបស់សសៃឈាមកើនឡើង c. សំពាធឈាមកើនឡើង d. កើនឡើងនូវ viscosité du sang 100 / 116 100) តើការពន្យល់ណាមួយខាងក្រោមដែលឆ្លើយតបទៅនឹងការកកើតឡើងសម្លេងទី១របស់បេះដូង? a. ការបើក Valve pulmonaire b. ការបើក Valve tricuspide c. ការបិទ Valve aortique d. ការបិទValve auriculoventriculaire 101 / 116 101) តើសារធាតុណាមួយខាងក្រោមដែលមានកំហាប់នៅក្នុងLiquide Céphalo Rachidien ទាបជាងកំហាប់ក្នុង ឈាម? a. Glucose b. Protéine c. Sodium d. Potassium 102 / 116 102) តើអុីយ៉ុងណាមួយខាងក្រោមដែលធានាឲ្យមាន phase de dépolarisation de potentiel d’action des cellules cardionectrices? a. អុីយ៉ុង Mg+ b. អុីយ៉ុង K+ c. អុីយ៉ុង Cl- d. អុីយ៉ុង Ca2+ 103 / 116 103) តើសំណើណាមួយខាងក្រោមដែលទាក់ទងទៅនិង Système nerveux sympathique? a. បង្កើនចលនាក្រពះពោះវៀន b. គ្មានអំពើលើសសៃឈាម c. Effecteurs: tous les viscères d. មាននNeurotransmetteurតែមួយ 104 / 116 104) កំឡុងពេលលំហាត់ប្រាណ តើរំញោចទៅលើ récepteur ណាមួយខាងក្រោមដែលបង្កឲ្យមានការរីកសសៃឈាមក្នុងបេះដូងនិងសាច់ដុំឆ្នូត? a. récepteur α adrénergique b. Récepteur nicotinique c. récepteur β adrénergique d. récepteur cholinergique 105 / 116 105) តើសំណើណាមួយខាងក្រោមឆ្លើយតបទៅនិង réflexe somatique? a. Sécrétion de la salive b. Modification des pupils c. Régulation des muscles lisses vasculaires d. Stimulation des muscles striés 106 / 116 106) ប្រសិនសារធាតុមួយដែលមានសកម្មភាពបញ្ឈប់អង់ស៊ីម acétylcholinesterase តើលទ្ធផលណាមួយខាងក្រោមដែលគេនឹងទទួលបាន? a. បញ្ឃប់មិនឲ្យមានការភ្ជាប់acétylcholineជាមួយrécepteur b. បង្កើនសកម្មភាពacétylcholine c. បន្ថយសកម្មភាពacétylcholine d. បញ្ឈប់មិនឲ្យមានការបញ្ចេញacétylcholine 107 / 116 107) ជាទូទៅក្នុងលក្ខ័ណធម្មតា តើរចនាសម្ព័ន្ធណាមួយខាងក្រោមដែលឈាមហូរចូលទៅក្នុង lits capillaires? a. Veinules b. artère conductrice c. métartériole d. artère distributrice 108 / 116 108) កំឡុងពេល dépolarisation នៃ potentiel d’action តើការពន្យល់ណាមួយខាងក្រោមត្រឹមត្រូវ? a. Canaux Na+ បើកមុន Canaux K+ b. Canaux K+ បើកមុន canaux Na+ c. Canaux Na+ បើកកំឡុងពេលដែល Canaux K+បិទ d. Canaux Na+et K+ បើកក្នុងពេលតែមួយ 109 / 116 109) តើ neurone ណាមួយខាងក្រោមដែលផ្តល់រំញោចទៅដល់កោសិកានៃ médullo surrénal ? a. Post ganglionnaire sympathique b. Préganglionnaire parasympathique c. Préganglionnaire sympathique d. Post ganglionnaire parasympathique 110 / 116 110) តើរចនាសម្ព័ន្ធណាមួយខាងក្រោមដែលមានការបញ្ជូនរំញោច (conduction) ទាបជាងគេបំផុតក្នុង potentiel d’action របស់បេះដូង? a. Muscle de l’oreillette b. Fibres de Purkinje c. Faisseaux auriculoventriculaire d. Muscle de ventricule 111 / 116 111) តើ capillaire នៃសេរីរាង្គណាមួយខាងក្រោមដែលមាន permeabilité ទាបជាងគេនឹងម៉ូលេគុលរបស់ ប្លាស្មា? a. Foie b. Cerveau c. Muscle d. Glomérule 112 / 116 112) ក្នុងប្រព័ន្ធសសៃឈាមរបស់សាច់ដុំមួយ ប្រសិនជាអង្កត់ផ្ចិត artériole précapillaire ត្រូវបានកើនឡើង តើការរៀបរាប់ណាមួយខាងក្រោមដែលនឹងថយចុះឆ្លើយតបទៅនឹងការប្រែប្រួលនេះ? a. Taux de filtration capillaire b. Flux sanguine du capillaire c. Résistance artériolaire d. Pression hydrostatique capillaire 113 / 116 113) តើចលនារបស់ជាតិទឹកឆ្លងកាត់ capillaireមានតម្លៃប៉ុន្មាន (taux de filtration du liquide) បើ pression hydrostatique et omsotique មានតម្លៃដូចខាងក្រោម? Presssion osmotique du plasma = 25 mmHg, Pression hydrostatique du capillaire = 25 mmHg Pression hydrostatique du veine = 5 mmHg, Pression hydrostatique interstitiel = – 5 mmHg Pression osmotique interstitiel = 10 mmHg, Coefficient de filtration de capillaire = 10ml/min/mmHg Taux de filtation = coefficient de filatration du capillaire X pression nette de filtration a. 100ml/min b. 200ml/min c. 50ml/min d. 150ml/min 114 / 116 114) តើសំណើណាមួយខាងក្រោមដែលឆ្លើយតបទៅនិងលក្ខណៈរបស់Système nerveux parasympathique ? a. Origine cranio sacré b. Origine cranio lombaire c. មានRamificationច្រើន d. Origine cranio thoracique 115 / 116 115) តើការពន្យល់ណាមួយខាងក្រោមត្រឹមត្រូវដែលឆ្លើយតបទៅនឹងមេការនីសដែល GABA ធ្វើសកម្មភាព? a. ថយចុះ Permeabiité du Ca2+ b. កើនឡើង Permeabilité du Na+ c. ថយចុះ Permeabilité du K+ d. កើនឡើង Permeabilité du Cl- 116 / 116 116) តើបាតុភូតណាមួយខាងក្រោមដំណាងឲ្យ complexe QRS នៅក្នុងគំនូសតាង ECG របស់បេះដូង? a. Repolarisation de l’oreillette b. Dépolarisation de ventricule c. Dépolarisation de l’oreillette d. Repolarisation de venttricule Your score isThe average score is 0% Facebook 0% Restart quiz Any comments? Send feedback