/155 80 Area II វិទ្យាសាស្ត្រឱសថ – ភ្នាក់ងារមានឥទ្ធិពលលើមុខងាររបស់ Central Nervous System Preparation 1 / 155 1) តើឱសថខាងក្រោមណាមួយ ដែលបន្ថយចំណង់ស្រាខ្លាំង ឬ បន្ថយភាពសប្បាយ នៅពេលផឹកស្រាលើកក្រោយទៀត ? a. Amphetamine b. Naltrexone c. Diazepam d. Disulfiram 2 / 155 2) តើឱសថខាងក្រោមណាមួយ ដែលបន្ថយឥទ្ធិពលរបស់ Levodopa តាមរយៈ Junctional blockade of dopamine action/ blocage jonctionel dopaminergique ? a. ចម្លើយ A,B,C b. Chlorpromazine c. Reserpine d. Haloperidol 3 / 155 3) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលការស្រូបចូលរបស់វាទៅក្នុងឈាម មានលក្ខណៈយឺត ? a. Phenobarbital b. Flurazepam c. Temazepam d. Triazolam 4 / 155 4) មូលហេតុដែលគេយក Levodopa, precursor/ précurseur របស់ Dopamine មកប្រើជំនួស Dopamine ក្នុងការព្យាបាលជំងឺ Parkinson គឺ ៖ a. Dopamine អាចបង្កឲ្យមានប្រតិកម្ម psychotic/ psychotique ភ្លាមៗ b. Dopamine មិនអាចឆ្លងកាត់របាំងឈាម-ខួរក្បាល (blood-brain barrier /barrière hémato-encéphalique) c. ចម្លើយ A,B,C d. ចំពោះមនុស្ស Dopamine រងនូវមេតាបូលីសយ៉ាងខ្លាំង 5 / 155 5) ចូរចង្អុលបង្ហាញឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ដែលគ្មានឥទ្ធិពលបំបាត់រលាក ៖ a. Metamizole b. Naloxone c. Aspirin d. Paracetamol 6 / 155 6) ឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក (antalgiques opioïdes) គួរតែ៖ a. ធ្វើឲ្យមានការបាត់បង់ការដឹង (sensation) b. បង្កឲ្យមានសភាពគ្មានកម្លាំង និងងោកងុយ c. បន្ថយការឈឺចាប់កម្រិតធ្ងន់ d. បន្ថយការថប់បារម្ភ និងមានឥទ្ធិពលធ្វើឲ្យស្ងប់អារម្មណ៍ 7 / 155 7) ឱសថសណ្តំ Hypnotic drugs (médicament hypnotiques) ត្រូវបានប្រើប្រាស់ដើម្បី ព្យាបាល៖ a. ការងងុយដេកខ្លាំង (Narcolepsy/Narcolepsie) b. រោគចិត្ត (Psychosis/Psychose) c. Parkinsonian disorders/ troubles parkinsoniens d. វិបត្តិទាក់ទងនឹងដំណេក (Sleep disorders/troubles du sommeil) 8 / 155 8) ចូរចង្អុលបង្ហាញ partial mu(µ) receptor agonist/ agoniste partiel des récepteurs mu ដែលមានកម្លាំងបំបាត់ការឈឺចាប់ 20-60ដង ខ្លាំងជាង morphine និងមានរយៈពេលធ្វើសកម្មភាពយូរជាង ៖ a. Buprenorphine b. Nalbuphine c. Naltrexone d. Pentazocine 9 / 155 9) តើឱសថ antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយ ដែលជាសារធាតុប្រឆាំងនឹងវីរុស ដែលគេយកមកប្រើក្នុងការបង្កាជំងឺ Influenza A2 ? a. Selegiline b. Pergolide c. Amantadine d. Sinemet 10 / 155 10) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមមួយណា ដែលជាស្រឡាយ ឬ ដេរីវេរបស់ barbituric acid/ acide barbiturique ? a. Triazolam b. Thiopental c. Zaleplon d. Flurazepam 11 / 155 11) តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយដែលបង្កើន GABA-mediated inhibition/ inhibition médiée par GABA ៖ a. Phenobarbital b. Carbamazepine c. Ethosuximide d. Lamotrigine 12 / 155 12) ចូរជ្រើសរើសឱសថ antiseizure/ antiépileptique ដែលមានឥទ្ធិពលបំបាត់ការឈឺចាប់៖ a. Clonazepam b. Ethosuximide c. Carbamazepine d. Phenytoin 13 / 155 13) មូលហេតុដែលគេនិយមប្រើ Ethosuximide ជាង Valproate ក្នុងការព្យាបាល Uncomplicated absence seizure/ épilepsie de type petit mal non compliquée គឺ៖ a. Valproate មាន idiosyncratic hepatotoxicity/ hépatoxicité idiosyncrasique b. ចម្លើយ A,B,C c. Ethosuximide មានសកម្មភាពធ្វើឲ្យប្រព័ន្ធសរសៃប្រសាទកណ្តាលធ្លាក់ចុះជាង d. Ethosuximide មានប្រសិទ្ធភាពជាង 14 / 155 14) តើ Hypnotic benzodiazepine/ benzodiazépine hypnotique ខាងក្រោមមួយណាមាន elimination half-life/ demie-vie d’élimination ខ្លីជាងគេ? a. Temazepam b. Flurazepam c. Triazolam d. Diazepam 15 / 155 15) យន្កការសកម្មភាពរបស់ Topiramate និង Felbamate គឺ៖ a. បង្កើន Inhibitory gabaergic neurotransmission/ neurotransmission inhibitrice gabaergique b. រារាំង Voltage sensitive sodium channels/ canaux sodiques voltage-dépendants c. ចម្លើយ A,B,C d. បន្ថយ Excitatory glutamatergic neurotransmission/ transmission excitatrice glutamatergique 16 / 155 16) តើឱសថ non-opioid ខាងក្រោមមួយណាដែលជា antidepressant/ antidépresseurដែលមានសកម្មភាពបំបាត់ការឈឺចាប់? a. Amitriptyline b. Iproniazide (IMAO) c. Moclobemide d. Tranylcypramine 17 / 155 17) ឱសថជម្រើសសម្រាប់ព្យាបាល petit mal (absence seizure)/ épilepsie de type petit mal គឺ៖ a. Phenytoin b. Carbamazepine c. Phenobarbital d. Ethosuximide 18 / 155 18) ផលប្រយោជន៍របស់ Analgin ត្រូវបានកំណត់ព្រំដែនមានកម្រិតដោយសារ ៖ a. ការស្តាប់មិនឮច្បាស់ b. Methemoglobinemia/ méthémoglobinémie c. Agranulocytosis/ agranulocytose d. ការសឹកដាច់ និងហូរឈាមក្នុងក្រពះ 19 / 155 19) ផលរំខានដែលទាក់ទងនឹងកម្រិតប្រើ ដែលជួបប្រទះជាញឹកញាប់របស់ Carbamazepine គឺ៖ a. ការស្ងប់អារម្មណ៏(Sedation), ការញៀនផ្លូវកាយ និងផ្លូវចិត្ត (physical and psychological dependence/dépendance physique et psychologique) b. ការមើលឃើញអ្វីៗដូចជាពីរៗ (Diplopia/diplopie), វិកលដំណើរ(ataxia/ataxie), ចង្អោរ c. ការហើមអញ្ចាញធ្មេញ (Gingival hyperplasia/hyperplasie gingivale), ការដុះរោមមិនប្រក្រតីចំពោះស្ត្រី (hirsutism/hirsutisme) d. ជំងឺខ្វាក់មាន់ (Hemeralopia/héméralopie), មូលសញ្ញាខ្សោយសាច់ដុំ (myasthenic syndrome/syndrome myasthénique) 20 / 155 20) តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយដែលមានសកម្មភាពដោយផ្ទាល់លើ GABA receptor-chloride channel complex / complexe de canal chlorure-récepteur GABA ? a. Diazepam b. Gabapentin c. Vigabatrin d. Valproate 21 / 155 21) Methemoglobinemia/ méthémoglobinémie អាចជាផលរំខានរបស់ ៖ a. Aspirin b. Analgin c. Paracetamol d. Ketorolac 22 / 155 22) តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយ ដែលជា antagonist or partial mu(µ) receptor agonist/ antagoniste ou agoniste partiel de récepteur mu ? a. Methadone b. Fentanyl c. Codeine d. Pentazocine 23 / 155 23) ចូរជ្រើសរើសយន្តការសកម្មភាពរបស់ barbiturates/ barbituriques នៅកម្រិតប្រើជាថ្នាំសណ្តំ ៖ a. បើក chloride channels/ canaux chlorure ដោយផ្ទាល់ b. ធ្វើអោយ Chloride Channels/ canaux chlorures បើកញាប់ c. ធ្វើឲ្យ GABA-gated Chloride Channels/ canaux chlorures activés par GABA បើកបានយូរ d. ចម្លើយ A,B,C 24 / 155 24) តើសារធាតុខាងក្រោមណាមួយដែលជា full antagonist of opioid receptors / antagoniste plein des récepteurs opioïdes ? a. Naloxone b. Buprenorphine c. Meperidine d. Butorphanol 25 / 155 25) គោលបំណងសំខាន់សម្រាប់ការព្យាបាល Parkinsonien disorder/ trouble parkinsonien គឺ ៖ a. ដើម្បីរក្សាតុល្យភាពនៃឥទ្ធិពល cholinergic និង dopaminergic នៅលើ basal ganglia/ ganglion de base ជាមួយនឹងឱសថ anti muscarinic b. ដើម្បីបន្ថយសកម្មភាព glutamatergic ដោយប្រើ glutamate antagonist / antagoniste glutamatergique c. ដើម្បីរក្សាសកម្មភាព dopaminergic ដោយប្រើ levodopa និង dopamine agonist/ agoniste dopaminergique d. ចម្លើយ A,B,C 26 / 155 26) តើសារធាតុខាងក្រោមណាមួយ ដែលអាចប្រើបា្រស់ជាថ្នាំបន្សាប នៅពេលពុលដោយ Ethylene glycol និងមេតាណុល ? a. Amphetamine b. Naltrexone c. Disulfiram d. Fomepizol 27 / 155 27) កម្រិតព្យាបាល (Therapeutic doses/dose thérapeutiques) នៃឱសថបំបាត់ការឈឺចាប់ពពួក Opioid គឺ៖ a. ពុំមានឥទ្ធិពលលើសីតុណ្ហភាពរាងកាយទេ b. បន្ថយការបាត់បង់កម្តៅរាងកាយ c. បង្កើនសីតុណ្ហភាពរាងកាយ d. បន្ថយសីតុណ្ហភាពរាងកាយ 28 / 155 28) ឱសថជម្រើសសម្រាប់ព្យាបាល Status epilepticus/ crises épileptiques របស់ទារក និងកុមារគឺ ៖ a. Phenobarbital sodium b. Clonazepam c. Phenytoin d. Ethosuximide 29 / 155 29) តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលគេប្រើសម្រាប់សម្រាលការឈឺចាប់ស្រួចស្រាវកម្រិតធ្ងន់នៃ renal colic/ colique rénale (acute, severe pain of renal colic) ? a. Naloxone b. Morphine c. Meperidine d. Methadone 30 / 155 30) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយដែលជា Positive allosteric modulator of GABA-A receptor function / modulateur allostérique positif des fonctions de récepteurs GABA-A ? a. Zolpidem b. Flurazepam c. Zaleplon d. ចម្លើយ A,B,C 31 / 155 31) តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយ ដែលមានសកម្មភាពសំខាន់លើ T-type calcium channel/ canaux calciques voltage dépendants de type-T ក្នុង thalamic neurons/ neurones thalamiques ? a. Phenytoin b. Ethosuximide c. Lamotrigine d. Carbamazepine 32 / 155 32) តើឱសថបំបាត់ការឈឺចាប់ពពួក opioid មួយណាដែលមានឥទ្ធិពល mu(µ) agonist/ agonist mu(µ) ខ្សោយ និងមានសកម្មភាពរារាំងការចាប់យកទៅវិញនូវ noradrenaline និង serotonin ក្នុងប្រព័ន្ធប្រសាទកណ្តាល? a. Loperamide b. Butorphanol c. Tramadol d. Fluoxetine 33 / 155 33) Antiseizure drug / médicament antiépileptiques ដែលបង្កើនការសំយោគអង់ស៊ីម មីក្រូសូមថ្លើមគឺ៖ a. Valproate b. Phenytoin c. ចម្លើយទាំងអស់ខាងលើមិនត្រឹមត្រូវទេ d. Lamotrigine 34 / 155 34) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាស្រឡាយ ឬ ដេរីវេរបស់ Imidazopyridine ? a. Temazepam b. Chloral hydrate c. Zolpidem d. Pentobarbital 35 / 155 35) តើមូលហេតុមិនចង់បានខាងក្រោមណាមួយ ដែលជាមូលហេតុសំខាន់នាំឲ្យមានការជៀសវាងការប្រើប្រាស់ Levodopa ជាមួយ Inhibitor of both forms of monoamine oxidase/ inhibiteur des deux formes de la monoamine oxydase ? a. ការឡើងសម្ពាធឈាមបន្ទាន់ b. សកម្មភាពដង្ហើមធ្លាក់ចុះ c. ប្រព័ន្ធឈាមរត់ និងប្រព័ន្ធសរសៃប្រសាទកណ្តាលធ្លាក់ចុះ d. ប្រតិកម្មផ្លូវចិត្តខ្លាំង 36 / 155 36) តើសារធាតុខាងក្រោមមួយណា ដែលបញ្ឈប់មេតាបូលីសរបស់ថ្នាំសណ្តំ (Hypnotics/hypnotiques) នៅថ្លើម? a. Phenytoin b. Cimetidine c. Theophylline d. Flumazenil 37 / 155 37) តើសារធាតុខាងក្រោមណាមួយដែលជា Precursor/ précurseur របស់ Dopamine ? a. Selegiline b. Bromocriptine c. Levodopa d. Amantadine 38 / 155 38) តើឱសថណាមួយខាងក្រោមដែលមានប្រសិទ្ធភាពក្នុងការព្យាបាល Trigeminal neuralgia/ névralgie trigéminée ? a. Lamotrigine b. Topiramat c. Primidone d. Carbamazepine 39 / 155 39) ឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក (Non-narcotic) ធ្វើអោយ៖ a. ចលនាដង្ហើមចុះខ្សោយ b. មានអារម្មណ៍សុខស្រួលក្នុងខ្លួន c. មានឥទ្ធិពលបញ្ចុះកម្តៅ d. ញៀនផ្លូវកាយ (Physical dependence/dépendance physique) 40 / 155 40) តើ Anti seizure drug/ médicament antiépileptiques ខាងក្រោមណាមួយជាស្រឡាយ នៃ sulfonamide ដែលរាំងខ្ទប់ Sodium channels/ canaux sodiques និងមាន សមត្ថភាពបន្ថែមក្នុងការរារាំង T-type calcium channel/ canaux calcique de type T? a. Ethosuximide b. Tiagabine c. Primidone d. Zonisamide 41 / 155 41) តើឱសថខាងក្រោមណាមួយដែលជា D2 receptor Agonist/ agoniste des récepteurs D2 ហើយដែលមានសកម្មភាព antiparkinsonian/ antiparkinsonienne ? a. Levodopa b. Sinemet c. Selegiline d. Bromocriptine 42 / 155 42) ឥទ្ធិពលនៃការផឹកស្រាមធ្យមទៅលើ Plasma lipoproteins/ lipoprotéines plasmatiques គឺ៖ a. បន្ថយបរិមាណ HDL ក្នុងឈាម b. បង្កើនបរិមាណ VLDL ក្នុងឈាម c. បង្កើនបរិមាណ LDL ក្នុងឈាម d. បង្កើនបរិមាណ HDL ក្នុងឈាម 43 / 155 43) ចូរជ្រើសរើសរបៀបព្យាបាលជាក់លាក់នៃការពុលកម្រិតធ្ងន់ដោយមេតាណុល៖ a. Dialysis/ dialyse ដើម្បីបង្កើនការបញ្ចេញចោលមេតាណុល b. Alkalinization/ alcalinisation ដើម្បីប្រឆាំងនឹង metabolic acidosis/ acidose métabolique c. ការបំបាត់មេតាបូលីសដោយ alcohol dehydrogenase ដែលបង្កើតឲ្យមានផលិតផលពុល d. ចម្លើយ A,B,C 44 / 155 44) តើការប្រើរួមបញ្ចូល Disulfiram និង Ethanol នាំឲ្យមានការកើនឡើងនៃសារធាតុ ខាងក្រោមមួយណា? a. Acetate b. Formaldehyde c. Acetaldehyde d. Formic acid/ acide formique 45 / 155 45) តើឱសថ antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាល hyperprolactinemia/ hyperprolactinémie ? a. Levodopa b. Bromocriptine c. Benztropine d. Amantadine 46 / 155 46) តើឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ខាងក្រោមមួយណា ជាស្រឡាយរបស់ salicylic acid ? a. Phenylbutazone b. Tramadol c. Ketamine d. Aspirin 47 / 155 47) តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលមានកម្លាំងបំបាត់ការឈឺចាប់ និងមានលក្ខណៈធ្វើអោយចលនាដង្ហើមចុះខ្សោយ 80ដងច្រើនជាងmorphine និងមានប្រសិទ្ធភាពជាង Morphine ក្នុងការរក្សាស្ថេរភាពនៃលោហិតថាមពល (Hemodynamic stability/stabilité hémodynamique) ? a. Nalmefene b. Meperidine c. Fentanyl d. Pentazocine 48 / 155 48) ខាងក្រោមនេះសុទ្ធតែជាផលរំខានរបស់ aspirin លើកលែងតែ៖ a. រលាកក្រពះ ដែលមានការសឹកដាច់ b. ការហូរឈាមបណ្តាលមកពីការថយចុះនៃកំណកប្លាកែត c. ភាពស៊ាំ និងការញៀនផ្លូវកាយ d. ការខ្សោយតម្រងនោម ជាលក្ខណៈត្រឡប់ 49 / 155 49) ផលប្រយោជន៏របស់ Benzodiazepine ត្រូវបានកម្រិត (limited/limité) ដោយសារ ៖ a. Myasthenic syndrome/ syndrome myasthénique b. រោគសញ្ញា Atropine-like c. Psychotic episodes/ épisodes psychotiques d. ភាពស៊ាំ (tolerance/tolérance) 50 / 155 50) តើសារធាតុណាមួយខាងក្រោមដែលជា Competitive antagonist of BZ receptor / antagoniste compétitif des récepteurs BZ ? a. Flumazenil b. Picrotoxin c. Temazepam d. Zolpidem 51 / 155 51) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយដែលជា selective agonist of BZ1 receptor subtype / agoniste sélectif du sous-type de récepteurs BZ1 ? a. Flurazepam b. Triazolam c. Flumazenil d. Zolpidem 52 / 155 52) ចូរជ្រើសរើសសារធាតុស្រឡាយរបស់ pirazolone ៖ a. Methylsalicylate b. Ketoralac c. Analgin d. Paracetamol 53 / 155 53) តើការប្រែប្រួលមេតាបូលីសខាងក្រោមណាមួយ ដែលអាចទាក់ទងនឹងការប្រើប្រាស់អាល់កុលដោយបំពានរ៉ាំរ៉ៃ(Chronic acohol abuse/abus alcoolique chronique)? a. កំហាប់ Phosphate ក្នុងប្លាស្មាកើនឡើង b. ការបាត់បង់ Potassium និង Magnesium កម្រិតធ្ងន់ c. កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ (Hyperglycemia/hyperglicémie) d. កំហាប់ Sodium ក្នុងសេរ៉ូមថយចុះ 54 / 155 54) យន្តការសកម្មភាពនៃ amantadine គឺ៖ a. រាំងខ្ទប់ excitatory cholinergic system/ système cholinergique excitateur b. រារាំង glutaminergic neurotransmission/ transmission glutamatergique c. រារាំងអង់ស៊ីម Dopa decarboylase d. រារាំងអង់ស៊ីម Catechol-O methyltrasferase 55 / 155 55) ក្នុងចំណោមកត្តាខាងក្រោម តើកត្តាណាមួយមានឥទ្ធិពលលើបរិមាណឱសថសណ្តំក្នុងខ្លួន (Biodisposition of hypnotic agents / biodisposition des agents hypnotiques) ? a. អាយុច្រើន b. ការកើនឡើង ឬ ការថយចុះនៃសកម្មភាព Microsomal enzyme/ enzyme microsomial ដែលបង្កឡើងដោយឱសថផ្សេងៗ c. ការខូចមុខងារថ្លើម (Hepatic functions/fonctions hépatiques) ដែលបណ្តាលមកពីជំងឺផ្សេងៗ d. ចម្លើយ A,B,C 56 / 155 56) កម្រិតពុល (Toxic doses/doses toxiques) នៃឱសថសណ្តំ (Hypnotics/hypnotiques) ដែលអាចបង្កឲ្យមានការខូចដំណើរឈាមរត់ (circulatory collapse/collapsus circulatoire) បណ្តាលមកពី ៖ a. ចម្លើយ A,B,C b. ការរាំងខ្ទប់ alpha adrenergic receptors / récepteurs adrénergiques alpha c. សកម្មភាពលើ Medullar vasomotor center / centre vasomoteur médulaire d. ការកើននៃ Vagal tone / tonus vagal 57 / 155 57) តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយដែលជា Strong mu(µ) receptor agonist/ agoniste fort du récepteur mu ? a. Pentazocine b. Buprenorphine c. Morphine d. Naloxone 58 / 155 58) យន្តការសកម្មភាពនៃ Valproate គឺ៖ a. រារាំង Voltage sensitive sodium channels/ canaux sodiques voltage-dépendants b. ចម្លើយ A,B,C c. សម្រួលសកម្មភាពរបស់ Glutamic acid decarboxylase ដែលជាអង់ស៊ីមសម្រាប់ផលិត GABA និងបន្ថយសកម្មភាពរបស់ GABA aminotransferase ដែលជាអង់ស៊ីមសម្រាប់បំបែក GABA (បង្កើន accumulation នៃ GABA) d. រារាំង Low-threshold (T-type) calcium channels/ canaux calcique à seuil bas de (type T) 59 / 155 59) តើឱសថខាងក្រោមណាមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺ ដេកពុំលក់ (Insomnia/insomnie) ? a. Imidazopyridine b. Benzodiazepine c. Barbiturates/ barbituriques d. ចម្លើយ A,B,C 60 / 155 60) តើឱសថ antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយដែលជា anticholinergic agent/ agent anticholinergique ? a. Trihexyphenidyl b. Selegiline c. Amantadine d. Bromocriptine 61 / 155 61) តើ វីតាមីន ខាងក្រោមណាមួយ ដែលបន្ថយផលល្អរបស់ Levodopa ដោយសារវាបង្កើនមេតាបូលីសខាងក្រៅខួរក្បាល (extracerebral metabolism/métabolisme extracérébral) របស់ Levodopa? a. Riboflavin b. Pyridoxine c. Tocopherol d. Thiamine 62 / 155 62) តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយដែលរារាំងឥទ្ធិពលកណ្តាល (central effects/effets centraux) នៃ excitatory amino acids/ acides aminés excitateurs ? a. Tiagabine b. Ethosuximide c. Diazepam d. Lamotrigine 63 / 155 63) Phenytoin ត្រូវបានប្រើបា្រស់ក្នុងការព្យាបាល ៖ a. Grand mal epilepsy/ épilepsie tonico-clonique b. ចម្លើយ A,B,C c. Petit mal epilepsy/ épilepsie de type petit mal d. Myoclonique seizures/ convulsion myoclonique 64 / 155 64) តើ Anti seizure drug/ médicament antiépileptique ណាមួយខាងក្រោមជា Prodrug/ promédicament ដែលបន្ទាប់ពីការរងមេតាបូលីស វាក្លាយទៅជា Phenobarbital ? a. Phenytoin b. Primidone c. Felbamate d. Vigabatrin 65 / 155 65) នៅពេលដែល Carbidopa និង Levodopa ត្រូវបានប្រើប្រាស់ក្នុងពេលជាមួយគ្នា៖ a. ចម្លើយ A,B,C b. បរិមាណ Levodopa ក្នុងឈាមមានការកើនឡើង រីឯ Drug half-life / demie-vie du médicament វែងជាងមុន c. កម្រិតប្រើ levodopa អាចថយចុះយ៉ាងខ្លាំង (រហូតដល់ ៧៥%) ឯផលពុលបន្ទាប់បន្សំ ក៏ត្រូវបានកាត់បន្ថយដែរ d. មុនការកកើតឥទ្ធិពលមានប្រយោជន៍ មានរយៈពេលខ្លីមួយដែលឱសថគ្មានសកម្មភាព 66 / 155 66) ឥទ្ធិពលដ៏មានគ្រោះថ្នាក់បំផុតនៃ Anti seizure drug/ médicament antépileptique បន្ទាប់ពីការប្រើលើសកម្រិតហួសហេតុនោះ គឺ៖ a. រំខានដល់ប្រព័ន្ធផ្លូវអាហារ (Gastrointestinal irritation/irritation gastrointestinale) b. សកម្មភាពដង្ហើមធ្លាក់ចុះ (Respiratory depression/dépression respiratoire) c. ជ្រុះសក់ (Alopecia/alopécie) d. ងងុយដេក (sedation/sédation) 67 / 155 67) មូលដ្ឋានសរីររោគ សម្រាប់ព្យាបាលជំងឺ Parkinson គឺ៖ a. ការបាត់បង់កោសិកា GABAergic/ GABAergiques b. ការបាត់បង់ dopaminergic neurons/ neurones dopaminergiques c. ការបាត់បង់ glutamatergic neurons/ neurones glutamatergiques d. ការបាត់បង់ cholinergic neurons/ neurones cholinergiques ខ្លះៗ 68 / 155 68) ការប្រជុំរោគវិនិច្ឆ័យបី សម្រាប់សម្គាល់ការប្រើឱសថពពួក Opioid ហួសកម្រិតគឺ៖ a. រីកកូនក្រមុំភ្នែក រងារញាក់ និងចុកពោះ b. រីកកូនក្រមុំភ្នែក សន្លប់ ដកដង្ហើមញាប់ c. សន្លប់ ចលនាដង្ហើមធ្លាក់ចុះ និងរួមកូនក្រមុំភ្នែក d. រួមកូនក្រមុំភ្នែក ញ័រ ក្អួត 69 / 155 69) តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយ ដែលជា ស្រឡាយនៃ Phenyltriazine ? a. Clonazepam b. Carbamazepine c. Phenobarbital d. Lamotrigine 70 / 155 70) តើសារធាតុខាងក្រោមណាមួយដែលជា Opioid antagonist/ antagoniste opioïde ? a. Amphetamine b. Disulfiram c. Naltrexone d. Morphine 71 / 155 71) តើឱសថខាងក្រោមណាមួយ ជាឱសថមានប្រសិទ្ធភាពជាងគេក្នុងការព្យាបាល generalized tonic-clonic status epilepticus/ état de crise épileptique tonico-clonique généralisée របស់មនុស្សពេញវ័យ ? a. Lamotrigine b. Zonisamide c. Ethosuximide d. Diazepam 72 / 155 72) តើឱសថសណ្តំក្រុម benzodiazepines ខាងក្រោមណាមួយ ដែលអាចបង្កឲ្យមានការដេកមិនលក់ឡើងវិញ (Rebound insomnia/insomnie de rebond) ? a. Triazolam b. ចម្លើយ A,B,C c. Flurazepam d. Temazepam 73 / 155 73) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ បង្កើនសកម្មភាពរបស់ប្រព័ន្ធអង់ស៊ីមថ្លើមដែលធ្វើមេតាបូលីសឱសថ (Hepatic drug-metabolizing enzyme systems/ systèmes enzymatiques hépatiques pour le métabolisme des médicaments) ជាងគេ? a. Zolpidem b. Zaleplon c. Flurazepam d. Phenobarbital 74 / 155 74) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាស្រឡាយ ឬ ដេរីវេរបស់ Benzodiazepine ? a. Flurazepam b. Secobarbital c. Zolpidem d. Phenobarbitone/ phénobarbital 75 / 155 75) តើឱសថខាងក្រោមណាមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលវិបត្តិ Parkinson ? a. Fluoxetine b. Phenytoin c. Haloperidol d. Selegiline 76 / 155 76) យន្តការសកម្មភាពនៃ Vigabatrin គឺ៖ a. មានអំពើដោយផ្ទាល់លើ GABA receptor-chloride channel complex/ complexe de canal chlorure-récepteur GABA b. រារាំង GABA neuronal reuptake/ recapture neuronale de GABA នៅត្រង់ synapses c. រារាំងអង់ស៊ីម GABA aminotransferase d. រាំងខ្ទប់ NMDA receptor/ récepteur NMDA តាមរយៈ Glycine binding site/ site de liaison de la glycine 77 / 155 77) តើឱសថខាងក្រោមណាមួយជាឱសថប្រឆាំងនឹង myoclonic seizure/ convulsion myoclonique ? a. Phenytoin b. Primidone c. Carbamazepine d. Clonazepam 78 / 155 78) រោគសញ្ញាដែលបណ្តាលមកពីការរួមបញ្ចូល Disulfiram និងអាល់កុល គឺ៖ a. ការចុះខ្សោយចលនាដង្ហើម និងប្រកាច់ b. សម្ពាធឈាមឡើងខ្ពស់ភ្លាមៗដែលនាំឲ្យមាន cerebral ischemia and edema/ischémie cérébrale et oedème cérébrale c. ប្រតិកម្មរោគចិត្តស្រួចស្រាវ d. ចង្អោរ ក្អួត 79 / 155 79) តើស្រឡាយ ឬដេរីវេរបស់ Barbituric acid/ acide barbiturique ខាងក្រោមមួយណា ជាឱសថដែលមាន elimination half-life/ demie-vie d’élimination ចំនួន ៤-៥ ថ្ងៃ? a. Amobarbital b. Secobarbital c. Phenobarbital d. Thiopental 80 / 155 80) ឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក Non-narcotic analgesics /analgésiques non narcotiques មានប្រសិទ្ធភាពជាចម្បងប្រឆាំងនឹងជំងឺដែលទាក់ទងជាមួយ ៖ a. ការរលាក ឬ ការខូចជាលិកា b. ការវះកាត់ c. Myocardial infarction/ infarctus du myocarde d. របួស (Trauma/traumatisme) 81 / 155 81) ការរោលរាលនៅក្រពះ-ពោះវៀន, ឥទ្ធិពលលើបេះដូង និងសរសៃឈាម រួមបញ្ចូលទាំង បេះដូងលោតញាប់, សង្វាក់បេះដូងមិនទៀង និងសម្ពាធឈាម ធ្លាក់ចុះពេលងើប ព្រមទាំងវិបត្តិផ្លូវចិត្ត ជាផលរំខានរបស់ ៖ a. Amantadine b. Levodopa c. Benztropine d. Selegiline 82 / 155 82) តើឱសថបំបាត់ការឈឺចាប់ពពួក opioid មួយណាដែលជា strong kappa(κ) receptor agonist and a mu(µ) receptor antagonist/ agoniste fort des récepteurs kappa(κ) et antagoniste des récepteurs mu(µ) ? a. Methadone b. Nalbuphine c. Naltrexone d. Buprenorphine 83 / 155 83) Chemical mediator of nociceptive pathway/ médiateur chimique de la voie nociceptive មានដូចខាងក្រោមនេះ លើកលែងតែ៖ a. Kinins b. Enkephalins c. Substance P d. Prostaglandins 84 / 155 84) តើសារធាតុខាងក្រោមណាមួយ ដែលជាអ្នករារាំងអង់ស៊ីម aldehyde dehydrogenase ? a. Disulfiram b. Ethanol c. Naltrexone d. Fomepizole 85 / 155 85) តើសារធាតុខាងក្រោមណាមួយដែលជា Inhibitor of monoamine oxidase B / inhibiteur de la monoamine oxidase B ? a. Selegiline b. Tolcapone c. Amantadine d. Levodopa 86 / 155 86) Flumazenil បញ្ឍប់សកម្មភាពរបស់ ៖ a. Ethanol b. Phenobarbital c. Morphine d. Zolpidem 87 / 155 87) តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលអាចធ្វើឲ្យមានការឡើងសម្ពាធអាទែរសួត (Pulmonary arterial pressure/pression artérielle pulmonaire) និងចលនាសាច់ដុំបេះដូង (Myocardial work/travail du myocarde)? a. Meperidine b. Pentazocine c. Morphine d. Methadone 88 / 155 88) តើសារធាតុខាងក្រោមណាមួយ ដែលបិទ Chloride channel /canaux chlorure ដោយផ្ទាល់ ? a. Flumazenil b. Secobarbital c. Picrotoxin d. Zaleplon 89 / 155 89) តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយដែលជា Benzodiazepine receptor agonist/ agoniste du récepteur benzodiazépine ? a. Lorazepam b. Carbamazepine c. Phenobarbital d. Phenytoin 90 / 155 90) យន្តការសកម្មភាពរបស់ Carbamazepine មានលក្ខណៈស្រដៀងនឹងយន្តការសកម្មភាពរបស់៖ a. Benzodiazepine b. Phenytoin c. Valproate d. Ethosuximide 91 / 155 91) តើឱសថ Antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយ ដែលគួរតែជៀសវាង ចំពោះអ្នកមានជំងឺទឹកដក់ក្នុងភ្នែក (glaucoma/glaucome) ? a. Trihexyphenidyl b. Bromocriptine c. Selegilin d. Levodopa 92 / 155 92) Imidazopyridines គឺជា ៖ a. Selective agonists of BZ1 (omega 1) subtype of BZ receptor / agonistes sélectifs du sous-type BZ1 (omega 1) du récepteur aux benzodiazépines b. Nonselective antagonists of both BZ1 and BZ2 receptor subtypes / antagonistes non sélectifs des récepteurs BZ1 et BZ2 c. Partial agonists of brain 5-HT1A receptors / agonistes partiels des récepteurs 5HT1A centraux d. Competitive antagonists of BZ receptors / antagonistes compétitifs des récepteurs BZ 93 / 155 93) តើផលរំខាន (Adverse effect/effet indésirable) ខាងក្រោមណាមួយ ដែលបង្កឡើងដោយ Phenobarbital ? a. ការរើខ្លាំងនៃ grand mal epilepsy/ épilepsie tonico-clonique b. ការញៀនផ្លូវកាយនិងផ្លូវចិត្ត (Physical and psychological dependence /dépendance physique et psychologique) c. ចម្លើយ A,B,C d. ការស្ងប់អារម្មណ៏ (Sedation/sédation) 94 / 155 94) ឱសថជម្រើសសម្រាប់ព្យាបាល Myoclonic seizures/ convulsions myocloniques គឺ៖ a. Phenytoin b. Valproate c. Felbamate d. Phenobarbital 95 / 155 95) Fentanyl អាចធ្វើឲ្យមានការចុះខ្សោយចលនាដង្ហើម (respiratory depression) យ៉ាងសំខាន់ ដោយសារ៖ a. ការកើតមាន truncal rigidity/ rigidité tronculaire b. ការបំបាត់ Cough reflex/ réflexe de la toux ដែលនាំឲ្យមានការស្ទះផ្លូវដង្ហើម c. ចម្លើយ (A) និង (C) d. ការរារាំងយន្តការដកដង្ហើមនៅ brain stem/ tronc cérébral 96 / 155 96) ខាងក្រោមនេះ តើមួយណាជាមូលហេតុនៃការស្លាប់ ដែលទាក់ទងនឹងការប្រើប្រាស់ឱសថសណ្តំ (Hypnotics/hypnotiques) ហួសកម្រិត ? a. Status epilepticus / état de mal épileptique b. Cerebral edema / œdème cérébral c. Hypothermia / hypothermie d. Depression of medullar respiratory center / dépression du centre respiratoire médulaire 97 / 155 97) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលអាចមានអំពើ លើ BZ1 and BZ2 receptor subtypes/ sous-types de récepteurs BZ1 et BZ2 ទាំង២? a. Flurazepam b. Zolpidem c. Zaleplon d. Phenobarbital 98 / 155 98) តើ Barbiturate/ barbiturique ខាងក្រោមណាមួយ ជាឱសថដែលមានសកម្មភាពខ្លីបំផុត (Ultra-short-acting drugs/médicaments d’action ultracourte) ? a. Thiopental b. Amobarbital c. Phenobarbital d. Secobarbital 99 / 155 99) តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយ ដែលជាស្រឡាយរបស់ Phenylpiperidine ? a. Fentanyl b. Codeine c. Buprenorphine d. Dezocine 100 / 155 100) តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយ ដែលធ្វើឲ្យ voltage-dependent sodium channels/ canaux sodiques voltage-dépendants គ្មានសកម្មភាព? a. ចម្លើយ A,B,C b. Lamotrigine c. Carbamazepin d. Phenytoin 101 / 155 101) Strong mu(µ) receptor agonists/agonists forts des récepteurs mu ភាគច្រើនធ្វើឲ្យមាន៖ a. ចម្លើយ A,B,C b. ការឡើងសម្ពាធអាទែរសួត (Pulmonary arterial pressure/pression artérielle pulmonaire) និងចលនាសាច់ដុំបេះដូង (Myocardial work/travail du myocarde) c. ការឡើងសម្ពាធឈាមខ្ពស់ d. ការរីកសរសៃឈាមខួរក្បាល ដែលបង្កឲ្យមានការកើនឡើងនៃ Intracranial pressure/ pression intracranienne 102 / 155 102) អាល់កុល ធ្វើឲ្យមានការកើនឡើងភ្លាមៗនៃកំហាប់ Local របស់៖ a. Serotonine b. Opioid c. Dopamine d. ចម្លើយ A,B,C 103 / 155 103) ទោះបីជា Benzodiazepines ត្រូវបានគេបន្តប្រើជាឱសថជម្រើសទីមួយ សម្រាប់ ការព្យាបាលការដេកមិនលក់ (Insomnia/insomnie) ក៏ដោយ ប៉ុន្តែវា៖ a. អាចបង្កឲ្យមាននូវការញៀនផ្លូវចិត្ត និងការញៀនផ្លូវកាយ (Psychological and physical dependence / dépendance psychologique et physique) b. ចម្លើយ A,B,C c. បង្កឲ្យមានការធ្លាក់ចុះប្រព័ន្ធសរសៃប្រសាទកណ្តាលថែមទៀត (Synergistic depression of CNS / dépression synergique du système nerveux central) ជាមួយឱសថដ៏ទៃទៀត (ជាពិសេសអាល់កុល) d. បង្កឲ្យមានសល់ការងោកងុយ នៅពេលថ្ងៃ (Residual drowsiness and daytime sedation / somnolence résiduelle etsédation diurne) 104 / 155 104) តើផលរំខានខាងក្រោមណាមួយ ដែលបង្កឡើងដោយ Ethosuximide ? a. ការរើខ្លាំងនៃ grand mal epilepsy/ épilepsie tonico-clonique b. ចម្លើយ A,B,C c. ភាពរហិតរហៃមួយរយៈ ឬ អស់កម្លាំង d. ប្រតិកម្មក្រពះ-ពោះវៀន ដូចជា មិនឃ្លានអាហារ មានការឈឺចាប់ ចង្អោរ ក្អួត 105 / 155 105) Tiagabine ៖ a. រារាំង GABA-T ដែលជាកាតាលីករនៃការបំបែករបស់ GABA b. បិទ T-type calcium channel/ canaux calciques de type T c. បញ្ឍប់ Glutamate transmission/ transmission glutamatergique នៅត្រង់ AMPA/Kainate receptors / récepteurs AMPA/Kainate d. រាំងខ្ទប់ Neuronal and glial reuptake of GABA/ recapture neuronale et gliale de GABA នៅត្រង់ Synapses 106 / 155 106) តើឱសថខាងក្រោមណាមួយដែលភ្ជាប់នឹង Allosteric regulatory site/ site régulatrice allostérique នៃ GABA-BZ receptor/ récepteur GABA-BZ ហើយបង្កើនរយៈពេលនៃការបើករបស់ Chloride channel/ canaux chlorure? a. Valproate b. Diazepam c. Phenobarbital d. Topiramate 107 / 155 107) ឥទ្ធិពលសំខាន់លើប្រព័ន្ធប្រសាទកណ្តាល នៃឱសថបំបាត់ការឈឺចាប់ពពួក Opioid ដែលមានសមត្ថភាពភ្ជាប់ជាមួយ mu(µ) receptor/ récepteur mu គឺ៖ a. ការមានអារម្មណ៍សុខស្រួលក្នុងខ្លួន (Euphoria/euphorie) b. ការចុះខ្សោយចលនាដង្ហើម (Respiratory depression/dépression respiratoire) c. ចម្លើយ A,B,C d. ការលែងដឹងឈឺចាប់ (Analgesia/analgésie) 108 / 155 108) ផ្ទុយពីmorphine, methadone ៖ a. ការផ្តាច់ methadone មិនសូវមានកម្រិតធ្ងន់ ក៏ប៉ុន្តែមានរយៈពេលយូរជាង b. ធ្វើអោយមានភាពសាំ និងការញៀនផ្លូវកាយយឺតជាង c. មានប្រសិទ្ធិភាពជាង បើប្រើតាមមាត់ d. ចម្លើយ A,B,C 109 / 155 109) ចូរចង្អុលបង្ហាញ pure opioid antagonist/ antagoniste opioide pur ដែលមាន half-life / demi-vie ១០ម៉ោង ៖ a. Naltrexone b. Naloxone c. Tramadol d. Pentazocine 110 / 155 110) តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយ ដែលជា Natural agonist/ agoniste naturel ? a. Morphine b. Naloxone c. Meperidine d. Fentanyl 111 / 155 111) ចូរជ្រើសរើសឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ដែលជាស្រឡាយរបស់ paraaminophenol ៖ a. Aspirin b. Paracetamol c. Baclophen d. Analgin 112 / 155 112) តើយន្តការសកម្មភាពនៃ fomepizol ទាក់ទងនឹងការរារាំងអង់ស៊ីមខាងក្រោមមួយណា ? a. Alcohol dehydrogenase b. Acetylcholinesterase c. Monoamine oxidase d. Aldehyde dehydrogenase 113 / 155 113) ផលរំខានដែលអាស្រ័យនឹងកម្រិតប្រើ (Dose-related adverse effect /Effets indésirables dose-dépendants) របស់ Phenytoin គឺ៖ a. Extrapyramidal symptoms/ symptômes extrapyramidaux b. ការញៀនផ្លូវកាយនិងផ្លូវចិត្ត (Physical and psychological dependence/dépendance physique et psychologique) c. ការហើមអញ្ចាញធ្មេញ (Gingival hyperplasia/hyperplasie gingivale) d. ការរើខ្លាំងឡើងវិញនៃ grand mal epilepsy/ épilepsie tonico-clonique 114 / 155 114) ចូរចង្អុលបង្ហាញប្រភេទនៃ opioid receptor/ récepteur opioïde ដែលទទួលខុសត្រូវ ក្នុងការធ្វើឲ្យមាន អារម្មណ៍មិនសុខស្រួល (Dysphoria/dysphorie) និងភ្ញោចចលនាសរសៃឈាម (Vasomotor stimulation/stimulation vasomotrice)? a. Kappa(κ) receptors/ récepteurs kappa b. Delta(δ) receptors/ récepteurs delta c. ចម្លើយ A,B,C d. Mu(µ) receptors/ récepteurs mu 115 / 155 115) តើប្រយោគខាងក្រោមណាមួយដែលត្រឹមត្រូវ ទាក់ទងនឹង Zolpidem ? a. មានឥទ្ធិពលតិចតួចលើ ទម្លាប់ដេក (Sleep patterns/habitudes de sommeil) b. ប្រឈមនឹងការកើតមានការស៊ាំ (Tolerance) និងការញៀន (dependence) តិចជាងការប្រើថ្នាំសណ្តំក្រុម benzodiazepines c. ចម្លើយ A,B,C d. មានឥទ្ធិពលបន្ធូរសាច់ដុំ និង anticonvulsant តិចតួច 116 / 155 116) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាជម្រើសល្អសម្រាប់ប្រើចំពោះមនុស្សចាស់ ? a. Temazepam b. Flurazepam c. Phenobarbital d. Secobarbital 117 / 155 117) តើឱសថខាងក្រោមណាមួយ ដែលមានផលប្រយោជន៏ជាងគេក្នុងការប្រឆាំងនឹង Behavioral complications/ complications comportementales របស់ Levodopa? a. Carbidopa b. Tolcapone c. Clozapine d. Pergolide 118 / 155 118) តើឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ខាងក្រោមមួយណាដែលរារាំង cyclooxygenase (COX) ក្នុងប្រព័ន្ធប្រសាទកណ្តាល? a. Ketorolac b. Acetylsalicylic acid c. Ibuprofen d. Paracetamol 119 / 155 119) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាជម្រើសល្អសម្រាប់មនុស្សដែលមានមុខងារ ឬ ដំណើរការថ្លើមមានកម្រិត (Limited hepatic function/fonction hépatique limitée) ? a. Amobarbital b. Pentobarbital c. Flurazepam d. Zolpidem 120 / 155 120) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមមួយណា ដែលបង្កឲ្យមាន Cumulative and residual effects/ effets cummulatifs et résiduels ជាងគេ? a. Phenobarbital b. Zolpidem c. Temazepam d. Triazolam 121 / 155 121) តើសារធាតុ selective catéchol-O methyltransferase inhibitor/ inhibiteur selectif de catéchol-O methyltransferase ខាងក្រោមណាមួយ ដែលពន្យាសកម្មភាពរបស់ Levodopa ដោយសារបន្ថយមេតាបូលីសនៅជាយ (peripheral metabolism / métabolisme périphérique) របស់ Levodopa ? a. Rasagiline b. Tolcapone c. Carbidopa d. Clozapine 122 / 155 122) តើឱសថបំបាត់ការឈឺចាប់ពពួក opioid មួយណាដែលជា partial mu(µ) receptor agonist/ agoniste partiel des récepteurs mu ? a. Methadone b. Buprenorphine c. Sufentanyl d. Morphine 123 / 155 123) ឱសថជម្រើសសម្រាប់ព្យាបាល Partial seizures/ épilepsies partielles គឺ៖ a. Lamotrigine b. Carbamazepine c. Ethosuximide d. Diazepam 124 / 155 124) យន្តការសកម្មភាពរបស់ Carbidopa គឺ៖ a. ភ្ញោច dopamine receptors/ récepteurs dopaminergiques b. ភ្ញោចការសំយោគ, ការបញ្ចេញ (release/liberation), ការចាប់យកមកវិញ (reuptake/recapture) នៃ Dopamine c. រារាំងសកម្មភាពរបស់ Dopadecarboxylase d. រារាំងអង់ស៊ីម Catechol-O methyltransferase 125 / 155 125) Alcohol /alcool ៖ a. បន្ថយការបាត់បង់សីតុណ្ហភាពរាងកាយ b. មិនធ្វើឲ្យមានការប្រែប្រួលសីតុណ្ហភាពរាងកាយទេ c. បង្កើនការបាត់បង់សីតុណ្ហភាពរាងកាយ d. បង្កើនសីតុណ្ហភាពរាងកាយ 126 / 155 126) តើ Neurons/ neurones ណាមួយ ដែលទាក់ទងនឹងជំងឺ Parkinson ? a. Dopaminergic neurons/ neurones dopaminergiques b. GABAergic neurons/ neurones GABAergiques c. ចម្លើយ A,B,C d. Cholinergic neurons/ neurones cholinergiques 127 / 155 127) តើសារធាតុខាងក្រោមមួយណា ដែលសម្រាប់ព្យាបាលក្នុងករណីប្រើ opioid លើសកម្រិតខ្លាំង ? a. Methadone b. Pentazocine c. Naloxone d. Remifentanyl 128 / 155 128) Alcohol/ alcool អាចបង្កឲ្យមាន៖ a. ការចុះខ្សោយប្រព័ន្ធសរសៃប្រសាទកណ្តាល b. ចម្លើយ A,B,C c. ការរីកសរសៃឈាម d. ការចុះជាតិស្ករក្នុងឈាម 129 / 155 129) Barbiturates/ barbituriques បង្កើនល្បឿនមេតាបូលីសរបស់ ៖ a. Anticoagulants b. Digitalis compounds/ composés digitaliques c. ចម្លើយ A,B,C d. Glucocorticoids 130 / 155 130) តើសារធាតុខាងក្រោមណាមួយដែលជា peripheral dopa decarboxylase inhibitor / inhibiteur périphérique de la dopa décarboxylase ? a. Tolcapone b. Selegiline c. Clozapine d. Carbidopa 131 / 155 131) តើប្រយោគខាងក្រោមណាមួយ ដែលត្រឹមត្រូវទាក់ទងនឹង Phenytoin ? a. វាបញ្ឈប់អង់ស៊ីម GABA-transaminase ដែលជាកាតាលីករនៃ GABA breakdown/ dégradation du GABA b. វាបិទ Sodium channels/ Canaux sodiques c. ឥទ្ធិពលរបស់វាលើចរន្តកាល់ស្យូមនាំឲ្យបន្ថយនូវ Low-threshold (T-type) current/ courant calcique de type T à seuil bas d. វាភ្ជាប់នឹង Allosteric regulatory site/ site régulatrice allostérique ដែលស្ថិតលើ receptor/ récepteur GABA-BZ និងបង្កើនរយៈពេលបើក chloride channels /canaux chlorure 132 / 155 132) ឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ភាគច្រើនមាន៖ a. ឥទ្ធិពល បំបាត់រលាក b. ឥទ្ធិពល បញ្ចុះកម្តៅ c. ឥទ្ធិពលបំបាត់ការឈឺចាប់ d. ចម្លើយ A,B,C 133 / 155 133) តើសារធាតុខាងក្រោមណាមួយ ដែលគេចូលចិត្តប្រើប្រាស់ជាងគេក្នុងការព្យាបាលការដេកមិនលក់ (Insomnia/insomnie) ? a. Hypnotic benzodiazepines/ benzodiazépines hypnotiques b. Barbiturates/ Barbituriques c. Ethanol d. Phenothiazide 134 / 155 134) Morphine បណ្តាលឲ្យមានឥទ្ធិពលដូចខាងក្រោម លើកលែងតែ៖ a. ទល់លាមក b. រីកបំពង់ទឹកប្រមាត់ c. រួមទងសួតតូចៗ d. ទល់នោម 135 / 155 135) ការច្របូកច្របល់ផ្លូវចិត្ត(mental confusion/confusion mentale) ការស្រមើស្រមៃ (hallucinations) និង peripheral Atropine-like toxicity/ toxicité périphérique de type atropinique ដូចជា cycloplegia/ cycloplégie, សង្វាក់បេះដូងញាប់, ទល់នោម និងទល់លាមក ជាផលរំខានរបស់៖ a. Bromocriptine b. Benztropine c. Tolkapone d. Sinemet 136 / 155 136) ចូរជ្រើសរើសលក្ខណៈចាំបាច់សម្រាប់ថ្នាំសណ្តំ (hypnotic/hypnotique) ដ៏ល្អមួយ? a. ចាប់ផ្តើមធ្វើសកម្មភាពរហ័ស (rapid onset/commencement rapide) ហើយសកម្មភាពមានរយៈពេលគ្រប់គ្រាន់ b. មានផលប៉ះពាល់បន្តិចបន្តួចលើទម្លាប់ដេក (Sleep patterns/habitudes de sommeil) c. បង្កឲ្យមានដំណើរធេងធោងឈឺក្បាល នៅថ្ងៃបន្ទាប់ (Hangover effects / effets de gueule de bois) បន្តិចបន្តួច d. ចម្លើយ A,B,C 137 / 155 137) តើឱសថបំបាត់ការឈឺចាប់ខាងក្រោមណាមួយ ដែលជាស្រឡាយរបស់ Phenanthrene ? a. Methadone b. Pentazocine c. Morphine d. Fentanyl 138 / 155 138) តើឱសថខាងក្រោមណាមួយ ដែលផ្សំឡើងពី Carbidopa និង Levodopa នៅក្នុង អត្រាកំណត់មួយច្បាស់លាស់? a. Sinemet b. Biperiden c. Tolkapone d. Selegiline 139 / 155 139) តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលអាចបង្កឲ្យមានអារម្មណ៍មិនសុខស្រួល (dysphoria) ការថប់បារម្ភ (anxiety) និងការស្រមើស្រមៃ (hallucination) ? a. Morphine b. Fentanyl c. Pentazocine d. Methadone 140 / 155 140) ខាងក្រោមនេះសុទ្ធតែជាឱសថបំបាត់ការឈឺចាប់ ដែលមិនធ្វើអោយងងុយដេក លើកលែងតែ៖ a. Acetylsalicylic acid b. Paracetamol c. Ketorolac d. Butorphanol 141 / 155 141) ការបង្កើនការសំយោគ (induction) អង់ស៊ីមថ្លើម ដែលធ្វើមេតាបូលីសឱសថ (Hepatic microsomal drug-metabolizing enzyme / enzymes microsomes hépatiques pour le métabolisme des médicaments) បង្កឲ្យមាន៖ a. ដំណើរធេងធោងឈឺក្បាល នៅថ្ងៃបន្ទាប់ (« Hangover » effects / effets de gueule de bois) b. ការញៀនផ្លូវកាយ (Development of physical dependence / développement de la dépendance physique) c. ឥទ្ធិពលថែមត្រួតលើគ្នា (Cumulative effects/effets cumulatifs) d. ភាពស៊ាំ (tolerance) ទៅនឹង Barbiturate/ barbituriques 142 / 155 142) តើសារធាតុណាមួយខាងក្រោម ដែលមានឥទ្ធិពលលើការភ្ជាប់របស់ GABA ? a. Bicuculline b. Thiopental c. Flurazepam d. Zolpidem 143 / 155 143) ខាងក្រោមនេះជាប្រយោគត្រឹមត្រូវស្តីពី Aspirin លើកលែងតែ: a. វារាំងកំណកប្លាកែត b. វាភ្ញោចការដកដង្ហើមដោយសកម្មភាពផ្ទាល់លើ respiratory center/ centre respiratoire c. វាគ្មានឥទ្ធិពលបំបាត់រលាកទេ d. វារាំងជាសំខាន់ cyclooxygenase នៅជាយៗ (peripheric) 144 / 155 144) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលមិនផ្លាស់ប្តូរសកម្មភាពរបស់អង់ស៊ីមថ្លើម ដែលធ្វើមេតាបូលីសឱសថ (Hepatic drug-metabolizing enzymes / enzymes hépatiques pour le métabolisme des médicaments) ? a. Zeleplon b. Flurazepam c. ចម្លើយ A,B,C d. Triazolam 145 / 155 145) ចូរជ្រើសរើសឱសថសណ្តំ (Hypnotic/hypnotiques) ណាមួយដែលអាចភ្ជាប់ដោយជម្រើសទៅនឹង BZ1 receptor subtype / sous-type de récepteur BZ1 ហើយសម្រួល GABAergic inhibition / inhibition GABAergique ៖ a. Flurazepam b. Phenobarbital c. Thiopental d. Zolpidem 146 / 155 146) តើឱសថសណ្តំ (Hypnotic/hypnotique) ណាមួយដែលត្រូវបានប្រើប្រាស់តាមសរសៃវ៉ែន សម្រាប់ធ្វើឲ្យសន្លប់ (Anesthesia/anesthésie) ? a. Phenobarbital b. Zolpidem c. Thiopental d. Flurazepam 147 / 155 147) សារធាតុខាងក្រោមណាមួយដែលជា Irreversible inhibitor/ inhibiteur irréversible របស់ GABA aminotransferase (GABA-T)៖ a. Diazepam b. Vigabatrin c. Phenobarbital d. Felbamate 148 / 155 148) យន្តការសកម្មភាពរបស់ Antiseizure drugs/ médicaments antiépileptiques គឺ៖ a. ចម្លើយ A,B,C b. ធ្វើឲ្យប្រែប្រួលដល់ ionic conductance/ conductance ionique c. បន្ថយ Excitatory transmission (usually glutamatergic) / transmission excitatrice (généralement glutamatergique) d. បង្កើន GABAergic(inhitory) transmission/transmission GABAergique(inhibitrice) 149 / 155 149) Valproate មានប្រសិទ្ធភាពយ៉ាងខ្ពស់ប្រឆាំងនឹង៖ a. Myclonic seizures/ épilepsies myocloniques b. ចម្លើយ A,B,C c. Petit mal (absence seizure)/ épilepsies de type petit mal d. Generalized tonic-clonic seizures/ épilepsies généralisées tonico-cloniques 150 / 155 150) តើ Neurotransmitter/ neurotransmetteur ណាមួយដែលពាក់ព័ន្ធនឹងជំងឺ Parkinson ? a. Nor-adrennaline b. Adrenaline c. histamine d. Acetylcholine 151 / 155 151) តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយ ដែលអាច បង្កឲ្យមានភាពពុលដល់ទារកក្នុងផ្ទៃ (teratogenicity/tératogénicité) ? a. Valproate b. Topiramate c. Phenytoin d. ចម្លើយ A,B,C 152 / 155 152) ការថយចុះនៃ granulocytes, ការរោលរាលក្រពះពោះវៀន (gastrointestinal irritation /irritation gastrointestinale), ការហើមអញ្ចាញធ្មេញ (gingival hyperplasia/hyperplasie gingivale), ការដុះរោមមុខ (facial hirsutism/hirsutisme facial) គឺជាផលរំខាន (adverse effects/effets indésirables) របស់ឱសថ៖ a. Phenytoin b. Valproate c. Carbamazepin d. Phenobarbital 153 / 155 153) ឱសថប្រើប្រាស់សម្រាប់ព្យាបាល Partial and generalized tonic-clonic seizures / crises partielles et généralisées tonico-cloniques de l’épilepsie គឺ៖ a. Valproate b. ចម្លើយ A,B,C c. Phenytoin d. Carbamazepine 154 / 155 154) ការគ្រប់គ្រងលើ មូលសញ្ញាបពា្ឈប់ (syndrome de sevrage) ឬ ផ្តាច់ស្រា គឺ៖ a. ជំនួសអាល់កុលដោយឱសថសណ្តំ ដែលមានសកម្មភាពរំងាប់អារម្មណ៍យូរ b. ព្យាបាលដោយ thiamine c. ធ្វើឲ្យមានឡើងវិញនូវតុល្យភាពនៃ potassium, magnesium និង phosphate d. ចម្លើយ A,B,C 155 / 155 155) តើប្រភេទនៃ opioid receptor/ récepteur opioïde ខាងក្រោមណាមួយ ដែលទទួលខុសត្រូវក្នុងការធ្វើឲ្យមាន អារម្មណ៍សុខស្រួល ឬ សប្បាយ (Euphoria/euphorie) និងឲ្យចលនាដង្ហើមចុះខ្សោយ (Respiratory depression/dépression respiratoire)? a. Mu(µ) receptors/ récepteurs mu b. Kappa(κ) receptors/ récepteurs kappa c. Delta(δ) receptors/ récepteurs delta d. ចម្លើយ A,B,C Your score isThe average score is 82% Facebook 0% Restart quiz Any comments? Send feedback