/155 80 Area II វិទ្យាសាស្ត្រឱសថ – ភ្នាក់ងារមានឥទ្ធិពលលើមុខងាររបស់ Central Nervous System Preparation 1 / 155 1) កម្រិតពុល (Toxic doses/doses toxiques) នៃឱសថសណ្តំ (Hypnotics/hypnotiques) ដែលអាចបង្កឲ្យមានការខូចដំណើរឈាមរត់ (circulatory collapse/collapsus circulatoire) បណ្តាលមកពី ៖ a. សកម្មភាពលើ Medullar vasomotor center / centre vasomoteur médulaire b. ការកើននៃ Vagal tone / tonus vagal c. ការរាំងខ្ទប់ alpha adrenergic receptors / récepteurs adrénergiques alpha d. ចម្លើយ A,B,C 2 / 155 2) ការគ្រប់គ្រងលើ មូលសញ្ញាបពា្ឈប់ (syndrome de sevrage) ឬ ផ្តាច់ស្រា គឺ៖ a. ព្យាបាលដោយ thiamine b. ចម្លើយ A,B,C c. ធ្វើឲ្យមានឡើងវិញនូវតុល្យភាពនៃ potassium, magnesium និង phosphate d. ជំនួសអាល់កុលដោយឱសថសណ្តំ ដែលមានសកម្មភាពរំងាប់អារម្មណ៍យូរ 3 / 155 3) តើឱសថខាងក្រោមណាមួយ ដែលបន្ថយឥទ្ធិពលរបស់ Levodopa តាមរយៈ Junctional blockade of dopamine action/ blocage jonctionel dopaminergique ? a. Reserpine b. Chlorpromazine c. ចម្លើយ A,B,C d. Haloperidol 4 / 155 4) តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលមានកម្លាំងបំបាត់ការឈឺចាប់ និងមានលក្ខណៈធ្វើអោយចលនាដង្ហើមចុះខ្សោយ 80ដងច្រើនជាងmorphine និងមានប្រសិទ្ធភាពជាង Morphine ក្នុងការរក្សាស្ថេរភាពនៃលោហិតថាមពល (Hemodynamic stability/stabilité hémodynamique) ? a. Meperidine b. Pentazocine c. Fentanyl d. Nalmefene 5 / 155 5) តើឱសថខាងក្រោមណាមួយដែលភ្ជាប់នឹង Allosteric regulatory site/ site régulatrice allostérique នៃ GABA-BZ receptor/ récepteur GABA-BZ ហើយបង្កើនរយៈពេលនៃការបើករបស់ Chloride channel/ canaux chlorure? a. Valproate b. Diazepam c. Phenobarbital d. Topiramate 6 / 155 6) តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយ ដែលជា antagonist or partial mu(µ) receptor agonist/ antagoniste ou agoniste partiel de récepteur mu ? a. Pentazocine b. Fentanyl c. Methadone d. Codeine 7 / 155 7) តើការប្រើរួមបញ្ចូល Disulfiram និង Ethanol នាំឲ្យមានការកើនឡើងនៃសារធាតុ ខាងក្រោមមួយណា? a. Acetaldehyde b. Formic acid/ acide formique c. Acetate d. Formaldehyde 8 / 155 8) ខាងក្រោមនេះជាប្រយោគត្រឹមត្រូវស្តីពី Aspirin លើកលែងតែ: a. វាគ្មានឥទ្ធិពលបំបាត់រលាកទេ b. វាភ្ញោចការដកដង្ហើមដោយសកម្មភាពផ្ទាល់លើ respiratory center/ centre respiratoire c. វារាំងជាសំខាន់ cyclooxygenase នៅជាយៗ (peripheric) d. វារាំងកំណកប្លាកែត 9 / 155 9) តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយ ដែលជាស្រឡាយរបស់ Phenylpiperidine ? a. Dezocine b. Codeine c. Buprenorphine d. Fentanyl 10 / 155 10) តើឱសថ antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយដែលជា anticholinergic agent/ agent anticholinergique ? a. Selegiline b. Bromocriptine c. Trihexyphenidyl d. Amantadine 11 / 155 11) តើឱសថបំបាត់ការឈឺចាប់ពពួក opioid មួយណាដែលជា partial mu(µ) receptor agonist/ agoniste partiel des récepteurs mu ? a. Morphine b. Buprenorphine c. Sufentanyl d. Methadone 12 / 155 12) ផលរំខានដែលទាក់ទងនឹងកម្រិតប្រើ ដែលជួបប្រទះជាញឹកញាប់របស់ Carbamazepine គឺ៖ a. ការហើមអញ្ចាញធ្មេញ (Gingival hyperplasia/hyperplasie gingivale), ការដុះរោមមិនប្រក្រតីចំពោះស្ត្រី (hirsutism/hirsutisme) b. ការមើលឃើញអ្វីៗដូចជាពីរៗ (Diplopia/diplopie), វិកលដំណើរ(ataxia/ataxie), ចង្អោរ c. ការស្ងប់អារម្មណ៏(Sedation), ការញៀនផ្លូវកាយ និងផ្លូវចិត្ត (physical and psychological dependence/dépendance physique et psychologique) d. ជំងឺខ្វាក់មាន់ (Hemeralopia/héméralopie), មូលសញ្ញាខ្សោយសាច់ដុំ (myasthenic syndrome/syndrome myasthénique) 13 / 155 13) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាស្រឡាយ ឬ ដេរីវេរបស់ Imidazopyridine ? a. Chloral hydrate b. Zolpidem c. Pentobarbital d. Temazepam 14 / 155 14) តើឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ខាងក្រោមមួយណា ជាស្រឡាយរបស់ salicylic acid ? a. Aspirin b. Phenylbutazone c. Ketamine d. Tramadol 15 / 155 15) ខាងក្រោមនេះ តើមួយណាជាមូលហេតុនៃការស្លាប់ ដែលទាក់ទងនឹងការប្រើប្រាស់ឱសថសណ្តំ (Hypnotics/hypnotiques) ហួសកម្រិត ? a. Depression of medullar respiratory center / dépression du centre respiratoire médulaire b. Status epilepticus / état de mal épileptique c. Cerebral edema / œdème cérébral d. Hypothermia / hypothermie 16 / 155 16) តើឱសថខាងក្រោមណាមួយ ដែលមានផលប្រយោជន៏ជាងគេក្នុងការប្រឆាំងនឹង Behavioral complications/ complications comportementales របស់ Levodopa? a. Tolcapone b. Clozapine c. Carbidopa d. Pergolide 17 / 155 17) Alcohol /alcool ៖ a. បង្កើនការបាត់បង់សីតុណ្ហភាពរាងកាយ b. បន្ថយការបាត់បង់សីតុណ្ហភាពរាងកាយ c. មិនធ្វើឲ្យមានការប្រែប្រួលសីតុណ្ហភាពរាងកាយទេ d. បង្កើនសីតុណ្ហភាពរាងកាយ 18 / 155 18) តើសារធាតុខាងក្រោមណាមួយដែលជា Opioid antagonist/ antagoniste opioïde ? a. Morphine b. Amphetamine c. Disulfiram d. Naltrexone 19 / 155 19) តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយ ដែលធ្វើឲ្យ voltage-dependent sodium channels/ canaux sodiques voltage-dépendants គ្មានសកម្មភាព? a. ចម្លើយ A,B,C b. Carbamazepin c. Phenytoin d. Lamotrigine 20 / 155 20) តើសារធាតុខាងក្រោមណាមួយដែលជា Inhibitor of monoamine oxidase B / inhibiteur de la monoamine oxidase B ? a. Selegiline b. Tolcapone c. Amantadine d. Levodopa 21 / 155 21) Alcohol/ alcool អាចបង្កឲ្យមាន៖ a. ការរីកសរសៃឈាម b. ការចុះជាតិស្ករក្នុងឈាម c. ចម្លើយ A,B,C d. ការចុះខ្សោយប្រព័ន្ធសរសៃប្រសាទកណ្តាល 22 / 155 22) តើមូលហេតុមិនចង់បានខាងក្រោមណាមួយ ដែលជាមូលហេតុសំខាន់នាំឲ្យមានការជៀសវាងការប្រើប្រាស់ Levodopa ជាមួយ Inhibitor of both forms of monoamine oxidase/ inhibiteur des deux formes de la monoamine oxydase ? a. ប្រព័ន្ធឈាមរត់ និងប្រព័ន្ធសរសៃប្រសាទកណ្តាលធ្លាក់ចុះ b. ប្រតិកម្មផ្លូវចិត្តខ្លាំង c. សកម្មភាពដង្ហើមធ្លាក់ចុះ d. ការឡើងសម្ពាធឈាមបន្ទាន់ 23 / 155 23) កម្រិតព្យាបាល (Therapeutic doses/dose thérapeutiques) នៃឱសថបំបាត់ការឈឺចាប់ពពួក Opioid គឺ៖ a. បង្កើនសីតុណ្ហភាពរាងកាយ b. បន្ថយសីតុណ្ហភាពរាងកាយ c. បន្ថយការបាត់បង់កម្តៅរាងកាយ d. ពុំមានឥទ្ធិពលលើសីតុណ្ហភាពរាងកាយទេ 24 / 155 24) ចូរចង្អុលបង្ហាញប្រភេទនៃ opioid receptor/ récepteur opioïde ដែលទទួលខុសត្រូវ ក្នុងការធ្វើឲ្យមាន អារម្មណ៍មិនសុខស្រួល (Dysphoria/dysphorie) និងភ្ញោចចលនាសរសៃឈាម (Vasomotor stimulation/stimulation vasomotrice)? a. Mu(µ) receptors/ récepteurs mu b. Delta(δ) receptors/ récepteurs delta c. Kappa(κ) receptors/ récepteurs kappa d. ចម្លើយ A,B,C 25 / 155 25) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាជម្រើសល្អសម្រាប់មនុស្សដែលមានមុខងារ ឬ ដំណើរការថ្លើមមានកម្រិត (Limited hepatic function/fonction hépatique limitée) ? a. Pentobarbital b. Zolpidem c. Flurazepam d. Amobarbital 26 / 155 26) ការច្របូកច្របល់ផ្លូវចិត្ត(mental confusion/confusion mentale) ការស្រមើស្រមៃ (hallucinations) និង peripheral Atropine-like toxicity/ toxicité périphérique de type atropinique ដូចជា cycloplegia/ cycloplégie, សង្វាក់បេះដូងញាប់, ទល់នោម និងទល់លាមក ជាផលរំខានរបស់៖ a. Tolkapone b. Bromocriptine c. Benztropine d. Sinemet 27 / 155 27) Tiagabine ៖ a. រារាំង GABA-T ដែលជាកាតាលីករនៃការបំបែករបស់ GABA b. រាំងខ្ទប់ Neuronal and glial reuptake of GABA/ recapture neuronale et gliale de GABA នៅត្រង់ Synapses c. បិទ T-type calcium channel/ canaux calciques de type T d. បញ្ឍប់ Glutamate transmission/ transmission glutamatergique នៅត្រង់ AMPA/Kainate receptors / récepteurs AMPA/Kainate 28 / 155 28) តើប្រភេទនៃ opioid receptor/ récepteur opioïde ខាងក្រោមណាមួយ ដែលទទួលខុសត្រូវក្នុងការធ្វើឲ្យមាន អារម្មណ៍សុខស្រួល ឬ សប្បាយ (Euphoria/euphorie) និងឲ្យចលនាដង្ហើមចុះខ្សោយ (Respiratory depression/dépression respiratoire)? a. Mu(µ) receptors/ récepteurs mu b. ចម្លើយ A,B,C c. Delta(δ) receptors/ récepteurs delta d. Kappa(κ) receptors/ récepteurs kappa 29 / 155 29) តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយដែលជា Benzodiazepine receptor agonist/ agoniste du récepteur benzodiazépine ? a. Phenobarbital b. Carbamazepine c. Phenytoin d. Lorazepam 30 / 155 30) ទោះបីជា Benzodiazepines ត្រូវបានគេបន្តប្រើជាឱសថជម្រើសទីមួយ សម្រាប់ ការព្យាបាលការដេកមិនលក់ (Insomnia/insomnie) ក៏ដោយ ប៉ុន្តែវា៖ a. ចម្លើយ A,B,C b. បង្កឲ្យមានសល់ការងោកងុយ នៅពេលថ្ងៃ (Residual drowsiness and daytime sedation / somnolence résiduelle etsédation diurne) c. បង្កឲ្យមានការធ្លាក់ចុះប្រព័ន្ធសរសៃប្រសាទកណ្តាលថែមទៀត (Synergistic depression of CNS / dépression synergique du système nerveux central) ជាមួយឱសថដ៏ទៃទៀត (ជាពិសេសអាល់កុល) d. អាចបង្កឲ្យមាននូវការញៀនផ្លូវចិត្ត និងការញៀនផ្លូវកាយ (Psychological and physical dependence / dépendance psychologique et physique) 31 / 155 31) តើសារធាតុណាមួយខាងក្រោម ដែលមានឥទ្ធិពលលើការភ្ជាប់របស់ GABA ? a. Flurazepam b. Bicuculline c. Thiopental d. Zolpidem 32 / 155 32) តើសារធាតុខាងក្រោមណាមួយដែលជា peripheral dopa decarboxylase inhibitor / inhibiteur périphérique de la dopa décarboxylase ? a. Selegiline b. Tolcapone c. Carbidopa d. Clozapine 33 / 155 33) តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលគេប្រើសម្រាប់សម្រាលការឈឺចាប់ស្រួចស្រាវកម្រិតធ្ងន់នៃ renal colic/ colique rénale (acute, severe pain of renal colic) ? a. Morphine b. Naloxone c. Methadone d. Meperidine 34 / 155 34) តើឱសថណាមួយខាងក្រោមដែលមានប្រសិទ្ធភាពក្នុងការព្យាបាល Trigeminal neuralgia/ névralgie trigéminée ? a. Primidone b. Lamotrigine c. Topiramat d. Carbamazepine 35 / 155 35) តើសារធាតុ selective catéchol-O methyltransferase inhibitor/ inhibiteur selectif de catéchol-O methyltransferase ខាងក្រោមណាមួយ ដែលពន្យាសកម្មភាពរបស់ Levodopa ដោយសារបន្ថយមេតាបូលីសនៅជាយ (peripheral metabolism / métabolisme périphérique) របស់ Levodopa ? a. Tolcapone b. Clozapine c. Carbidopa d. Rasagiline 36 / 155 36) តើឱសថខាងក្រោមណាមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺ ដេកពុំលក់ (Insomnia/insomnie) ? a. Benzodiazepine b. ចម្លើយ A,B,C c. Imidazopyridine d. Barbiturates/ barbituriques 37 / 155 37) ខាងក្រោមនេះសុទ្ធតែជាផលរំខានរបស់ aspirin លើកលែងតែ៖ a. ការខ្សោយតម្រងនោម ជាលក្ខណៈត្រឡប់ b. ភាពស៊ាំ និងការញៀនផ្លូវកាយ c. ការហូរឈាមបណ្តាលមកពីការថយចុះនៃកំណកប្លាកែត d. រលាកក្រពះ ដែលមានការសឹកដាច់ 38 / 155 38) ការបង្កើនការសំយោគ (induction) អង់ស៊ីមថ្លើម ដែលធ្វើមេតាបូលីសឱសថ (Hepatic microsomal drug-metabolizing enzyme / enzymes microsomes hépatiques pour le métabolisme des médicaments) បង្កឲ្យមាន៖ a. ការញៀនផ្លូវកាយ (Development of physical dependence / développement de la dépendance physique) b. ដំណើរធេងធោងឈឺក្បាល នៅថ្ងៃបន្ទាប់ (« Hangover » effects / effets de gueule de bois) c. ភាពស៊ាំ (tolerance) ទៅនឹង Barbiturate/ barbituriques d. ឥទ្ធិពលថែមត្រួតលើគ្នា (Cumulative effects/effets cumulatifs) 39 / 155 39) តើឱសថសណ្តំក្រុម benzodiazepines ខាងក្រោមណាមួយ ដែលអាចបង្កឲ្យមានការដេកមិនលក់ឡើងវិញ (Rebound insomnia/insomnie de rebond) ? a. Flurazepam b. Triazolam c. Temazepam d. ចម្លើយ A,B,C 40 / 155 40) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយដែលជា Positive allosteric modulator of GABA-A receptor function / modulateur allostérique positif des fonctions de récepteurs GABA-A ? a. Flurazepam b. Zaleplon c. ចម្លើយ A,B,C d. Zolpidem 41 / 155 41) តើ វីតាមីន ខាងក្រោមណាមួយ ដែលបន្ថយផលល្អរបស់ Levodopa ដោយសារវាបង្កើនមេតាបូលីសខាងក្រៅខួរក្បាល (extracerebral metabolism/métabolisme extracérébral) របស់ Levodopa? a. Thiamine b. Tocopherol c. Pyridoxine d. Riboflavin 42 / 155 42) តើ Barbiturate/ barbiturique ខាងក្រោមណាមួយ ជាឱសថដែលមានសកម្មភាពខ្លីបំផុត (Ultra-short-acting drugs/médicaments d’action ultracourte) ? a. Phenobarbital b. Amobarbital c. Thiopental d. Secobarbital 43 / 155 43) យន្តការសកម្មភាពនៃ Vigabatrin គឺ៖ a. រាំងខ្ទប់ NMDA receptor/ récepteur NMDA តាមរយៈ Glycine binding site/ site de liaison de la glycine b. រារាំងអង់ស៊ីម GABA aminotransferase c. រារាំង GABA neuronal reuptake/ recapture neuronale de GABA នៅត្រង់ synapses d. មានអំពើដោយផ្ទាល់លើ GABA receptor-chloride channel complex/ complexe de canal chlorure-récepteur GABA 44 / 155 44) Morphine បណ្តាលឲ្យមានឥទ្ធិពលដូចខាងក្រោម លើកលែងតែ៖ a. រួមទងសួតតូចៗ b. រីកបំពង់ទឹកប្រមាត់ c. ទល់នោម d. ទល់លាមក 45 / 155 45) Valproate មានប្រសិទ្ធភាពយ៉ាងខ្ពស់ប្រឆាំងនឹង៖ a. Generalized tonic-clonic seizures/ épilepsies généralisées tonico-cloniques b. Petit mal (absence seizure)/ épilepsies de type petit mal c. ចម្លើយ A,B,C d. Myclonic seizures/ épilepsies myocloniques 46 / 155 46) ចូរជ្រើសរើសឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ដែលជាស្រឡាយរបស់ paraaminophenol ៖ a. Paracetamol b. Analgin c. Baclophen d. Aspirin 47 / 155 47) តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយដែលមានសកម្មភាពដោយផ្ទាល់លើ GABA receptor-chloride channel complex / complexe de canal chlorure-récepteur GABA ? a. Diazepam b. Valproate c. Vigabatrin d. Gabapentin 48 / 155 48) តើប្រយោគខាងក្រោមណាមួយដែលត្រឹមត្រូវ ទាក់ទងនឹង Zolpidem ? a. មានឥទ្ធិពលបន្ធូរសាច់ដុំ និង anticonvulsant តិចតួច b. មានឥទ្ធិពលតិចតួចលើ ទម្លាប់ដេក (Sleep patterns/habitudes de sommeil) c. ប្រឈមនឹងការកើតមានការស៊ាំ (Tolerance) និងការញៀន (dependence) តិចជាងការប្រើថ្នាំសណ្តំក្រុម benzodiazepines d. ចម្លើយ A,B,C 49 / 155 49) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលមិនផ្លាស់ប្តូរសកម្មភាពរបស់អង់ស៊ីមថ្លើម ដែលធ្វើមេតាបូលីសឱសថ (Hepatic drug-metabolizing enzymes / enzymes hépatiques pour le métabolisme des médicaments) ? a. Flurazepam b. Zeleplon c. Triazolam d. ចម្លើយ A,B,C 50 / 155 50) តើ Neurons/ neurones ណាមួយ ដែលទាក់ទងនឹងជំងឺ Parkinson ? a. GABAergic neurons/ neurones GABAergiques b. Dopaminergic neurons/ neurones dopaminergiques c. ចម្លើយ A,B,C d. Cholinergic neurons/ neurones cholinergiques 51 / 155 51) ចូរចង្អុលបង្ហាញ pure opioid antagonist/ antagoniste opioide pur ដែលមាន half-life / demi-vie ១០ម៉ោង ៖ a. Tramadol b. Naltrexone c. Pentazocine d. Naloxone 52 / 155 52) ការរោលរាលនៅក្រពះ-ពោះវៀន, ឥទ្ធិពលលើបេះដូង និងសរសៃឈាម រួមបញ្ចូលទាំង បេះដូងលោតញាប់, សង្វាក់បេះដូងមិនទៀង និងសម្ពាធឈាម ធ្លាក់ចុះពេលងើប ព្រមទាំងវិបត្តិផ្លូវចិត្ត ជាផលរំខានរបស់ ៖ a. Selegiline b. Benztropine c. Levodopa d. Amantadine 53 / 155 53) តើឱសថ antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាល hyperprolactinemia/ hyperprolactinémie ? a. Bromocriptine b. Amantadine c. Benztropine d. Levodopa 54 / 155 54) Barbiturates/ barbituriques បង្កើនល្បឿនមេតាបូលីសរបស់ ៖ a. Digitalis compounds/ composés digitaliques b. ចម្លើយ A,B,C c. Anticoagulants d. Glucocorticoids 55 / 155 55) តើឱសថ antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយ ដែលជាសារធាតុប្រឆាំងនឹងវីរុស ដែលគេយកមកប្រើក្នុងការបង្កាជំងឺ Influenza A2 ? a. Selegiline b. Amantadine c. Sinemet d. Pergolide 56 / 155 56) ចូរជ្រើសរើសយន្តការសកម្មភាពរបស់ barbiturates/ barbituriques នៅកម្រិតប្រើជាថ្នាំសណ្តំ ៖ a. បើក chloride channels/ canaux chlorure ដោយផ្ទាល់ b. ធ្វើអោយ Chloride Channels/ canaux chlorures បើកញាប់ c. ចម្លើយ A,B,C d. ធ្វើឲ្យ GABA-gated Chloride Channels/ canaux chlorures activés par GABA បើកបានយូរ 57 / 155 57) ក្នុងចំណោមកត្តាខាងក្រោម តើកត្តាណាមួយមានឥទ្ធិពលលើបរិមាណឱសថសណ្តំក្នុងខ្លួន (Biodisposition of hypnotic agents / biodisposition des agents hypnotiques) ? a. ការខូចមុខងារថ្លើម (Hepatic functions/fonctions hépatiques) ដែលបណ្តាលមកពីជំងឺផ្សេងៗ b. ការកើនឡើង ឬ ការថយចុះនៃសកម្មភាព Microsomal enzyme/ enzyme microsomial ដែលបង្កឡើងដោយឱសថផ្សេងៗ c. អាយុច្រើន d. ចម្លើយ A,B,C 58 / 155 58) ឥទ្ធិពលសំខាន់លើប្រព័ន្ធប្រសាទកណ្តាល នៃឱសថបំបាត់ការឈឺចាប់ពពួក Opioid ដែលមានសមត្ថភាពភ្ជាប់ជាមួយ mu(µ) receptor/ récepteur mu គឺ៖ a. ការចុះខ្សោយចលនាដង្ហើម (Respiratory depression/dépression respiratoire) b. ចម្លើយ A,B,C c. ការមានអារម្មណ៍សុខស្រួលក្នុងខ្លួន (Euphoria/euphorie) d. ការលែងដឹងឈឺចាប់ (Analgesia/analgésie) 59 / 155 59) ឥទ្ធិពលដ៏មានគ្រោះថ្នាក់បំផុតនៃ Anti seizure drug/ médicament antépileptique បន្ទាប់ពីការប្រើលើសកម្រិតហួសហេតុនោះ គឺ៖ a. រំខានដល់ប្រព័ន្ធផ្លូវអាហារ (Gastrointestinal irritation/irritation gastrointestinale) b. ងងុយដេក (sedation/sédation) c. ជ្រុះសក់ (Alopecia/alopécie) d. សកម្មភាពដង្ហើមធ្លាក់ចុះ (Respiratory depression/dépression respiratoire) 60 / 155 60) តើសារធាតុខាងក្រោមមួយណា ដែលសម្រាប់ព្យាបាលក្នុងករណីប្រើ opioid លើសកម្រិតខ្លាំង ? a. Remifentanyl b. Methadone c. Pentazocine d. Naloxone 61 / 155 61) ឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក Non-narcotic analgesics /analgésiques non narcotiques មានប្រសិទ្ធភាពជាចម្បងប្រឆាំងនឹងជំងឺដែលទាក់ទងជាមួយ ៖ a. Myocardial infarction/ infarctus du myocarde b. ការវះកាត់ c. របួស (Trauma/traumatisme) d. ការរលាក ឬ ការខូចជាលិកា 62 / 155 62) ឱសថសណ្តំ Hypnotic drugs (médicament hypnotiques) ត្រូវបានប្រើប្រាស់ដើម្បី ព្យាបាល៖ a. ការងងុយដេកខ្លាំង (Narcolepsy/Narcolepsie) b. រោគចិត្ត (Psychosis/Psychose) c. វិបត្តិទាក់ទងនឹងដំណេក (Sleep disorders/troubles du sommeil) d. Parkinsonian disorders/ troubles parkinsoniens 63 / 155 63) យន្កការសកម្មភាពរបស់ Topiramate និង Felbamate គឺ៖ a. បន្ថយ Excitatory glutamatergic neurotransmission/ transmission excitatrice glutamatergique b. បង្កើន Inhibitory gabaergic neurotransmission/ neurotransmission inhibitrice gabaergique c. ចម្លើយ A,B,C d. រារាំង Voltage sensitive sodium channels/ canaux sodiques voltage-dépendants 64 / 155 64) ការថយចុះនៃ granulocytes, ការរោលរាលក្រពះពោះវៀន (gastrointestinal irritation /irritation gastrointestinale), ការហើមអញ្ចាញធ្មេញ (gingival hyperplasia/hyperplasie gingivale), ការដុះរោមមុខ (facial hirsutism/hirsutisme facial) គឺជាផលរំខាន (adverse effects/effets indésirables) របស់ឱសថ៖ a. Phenytoin b. Valproate c. Carbamazepin d. Phenobarbital 65 / 155 65) ចូរជ្រើសរើសរបៀបព្យាបាលជាក់លាក់នៃការពុលកម្រិតធ្ងន់ដោយមេតាណុល៖ a. ការបំបាត់មេតាបូលីសដោយ alcohol dehydrogenase ដែលបង្កើតឲ្យមានផលិតផលពុល b. Dialysis/ dialyse ដើម្បីបង្កើនការបញ្ចេញចោលមេតាណុល c. ចម្លើយ A,B,C d. Alkalinization/ alcalinisation ដើម្បីប្រឆាំងនឹង metabolic acidosis/ acidose métabolique 66 / 155 66) តើសារធាតុខាងក្រោមណាមួយ ដែលអាចប្រើបា្រស់ជាថ្នាំបន្សាប នៅពេលពុលដោយ Ethylene glycol និងមេតាណុល ? a. Fomepizol b. Naltrexone c. Disulfiram d. Amphetamine 67 / 155 67) តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយដែលរារាំងឥទ្ធិពលកណ្តាល (central effects/effets centraux) នៃ excitatory amino acids/ acides aminés excitateurs ? a. Tiagabine b. Ethosuximide c. Diazepam d. Lamotrigine 68 / 155 68) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលអាចមានអំពើ លើ BZ1 and BZ2 receptor subtypes/ sous-types de récepteurs BZ1 et BZ2 ទាំង២? a. Phenobarbital b. Flurazepam c. Zolpidem d. Zaleplon 69 / 155 69) ឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក (antalgiques opioïdes) គួរតែ៖ a. បន្ថយការឈឺចាប់កម្រិតធ្ងន់ b. ធ្វើឲ្យមានការបាត់បង់ការដឹង (sensation) c. បន្ថយការថប់បារម្ភ និងមានឥទ្ធិពលធ្វើឲ្យស្ងប់អារម្មណ៍ d. បង្កឲ្យមានសភាពគ្មានកម្លាំង និងងោកងុយ 70 / 155 70) Chemical mediator of nociceptive pathway/ médiateur chimique de la voie nociceptive មានដូចខាងក្រោមនេះ លើកលែងតែ៖ a. Prostaglandins b. Kinins c. Enkephalins d. Substance P 71 / 155 71) ផលរំខានដែលអាស្រ័យនឹងកម្រិតប្រើ (Dose-related adverse effect /Effets indésirables dose-dépendants) របស់ Phenytoin គឺ៖ a. Extrapyramidal symptoms/ symptômes extrapyramidaux b. ការញៀនផ្លូវកាយនិងផ្លូវចិត្ត (Physical and psychological dependence/dépendance physique et psychologique) c. ការហើមអញ្ចាញធ្មេញ (Gingival hyperplasia/hyperplasie gingivale) d. ការរើខ្លាំងឡើងវិញនៃ grand mal epilepsy/ épilepsie tonico-clonique 72 / 155 72) តើយន្តការសកម្មភាពនៃ fomepizol ទាក់ទងនឹងការរារាំងអង់ស៊ីមខាងក្រោមមួយណា ? a. Aldehyde dehydrogenase b. Monoamine oxidase c. Alcohol dehydrogenase d. Acetylcholinesterase 73 / 155 73) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយដែលជា selective agonist of BZ1 receptor subtype / agoniste sélectif du sous-type de récepteurs BZ1 ? a. Triazolam b. Flumazenil c. Flurazepam d. Zolpidem 74 / 155 74) Phenytoin ត្រូវបានប្រើបា្រស់ក្នុងការព្យាបាល ៖ a. Grand mal epilepsy/ épilepsie tonico-clonique b. Petit mal epilepsy/ épilepsie de type petit mal c. ចម្លើយ A,B,C d. Myoclonique seizures/ convulsion myoclonique 75 / 155 75) តើឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ខាងក្រោមមួយណាដែលរារាំង cyclooxygenase (COX) ក្នុងប្រព័ន្ធប្រសាទកណ្តាល? a. Paracetamol b. Ibuprofen c. Ketorolac d. Acetylsalicylic acid 76 / 155 76) ចូរចង្អុលបង្ហាញឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ដែលគ្មានឥទ្ធិពលបំបាត់រលាក ៖ a. Paracetamol b. Naloxone c. Metamizole d. Aspirin 77 / 155 77) មូលដ្ឋានសរីររោគ សម្រាប់ព្យាបាលជំងឺ Parkinson គឺ៖ a. ការបាត់បង់ cholinergic neurons/ neurones cholinergiques ខ្លះៗ b. ការបាត់បង់ dopaminergic neurons/ neurones dopaminergiques c. ការបាត់បង់ glutamatergic neurons/ neurones glutamatergiques d. ការបាត់បង់កោសិកា GABAergic/ GABAergiques 78 / 155 78) Methemoglobinemia/ méthémoglobinémie អាចជាផលរំខានរបស់ ៖ a. Ketorolac b. Aspirin c. Paracetamol d. Analgin 79 / 155 79) តើឱសថខាងក្រោមណាមួយ ដែលបន្ថយចំណង់ស្រាខ្លាំង ឬ បន្ថយភាពសប្បាយ នៅពេលផឹកស្រាលើកក្រោយទៀត ? a. Naltrexone b. Diazepam c. Amphetamine d. Disulfiram 80 / 155 80) Flumazenil បញ្ឍប់សកម្មភាពរបស់ ៖ a. Morphine b. Ethanol c. Zolpidem d. Phenobarbital 81 / 155 81) សារធាតុខាងក្រោមណាមួយដែលជា Irreversible inhibitor/ inhibiteur irréversible របស់ GABA aminotransferase (GABA-T)៖ a. Diazepam b. Felbamate c. Phenobarbital d. Vigabatrin 82 / 155 82) តើផលរំខានខាងក្រោមណាមួយ ដែលបង្កឡើងដោយ Ethosuximide ? a. ភាពរហិតរហៃមួយរយៈ ឬ អស់កម្លាំង b. ចម្លើយ A,B,C c. ការរើខ្លាំងនៃ grand mal epilepsy/ épilepsie tonico-clonique d. ប្រតិកម្មក្រពះ-ពោះវៀន ដូចជា មិនឃ្លានអាហារ មានការឈឺចាប់ ចង្អោរ ក្អួត 83 / 155 83) ឱសថជម្រើសសម្រាប់ព្យាបាល petit mal (absence seizure)/ épilepsie de type petit mal គឺ៖ a. Phenobarbital b. Ethosuximide c. Carbamazepine d. Phenytoin 84 / 155 84) នៅពេលដែល Carbidopa និង Levodopa ត្រូវបានប្រើប្រាស់ក្នុងពេលជាមួយគ្នា៖ a. បរិមាណ Levodopa ក្នុងឈាមមានការកើនឡើង រីឯ Drug half-life / demie-vie du médicament វែងជាងមុន b. កម្រិតប្រើ levodopa អាចថយចុះយ៉ាងខ្លាំង (រហូតដល់ ៧៥%) ឯផលពុលបន្ទាប់បន្សំ ក៏ត្រូវបានកាត់បន្ថយដែរ c. មុនការកកើតឥទ្ធិពលមានប្រយោជន៍ មានរយៈពេលខ្លីមួយដែលឱសថគ្មានសកម្មភាព d. ចម្លើយ A,B,C 85 / 155 85) ខាងក្រោមនេះសុទ្ធតែជាឱសថបំបាត់ការឈឺចាប់ ដែលមិនធ្វើអោយងងុយដេក លើកលែងតែ៖ a. Ketorolac b. Acetylsalicylic acid c. Paracetamol d. Butorphanol 86 / 155 86) មូលហេតុដែលគេនិយមប្រើ Ethosuximide ជាង Valproate ក្នុងការព្យាបាល Uncomplicated absence seizure/ épilepsie de type petit mal non compliquée គឺ៖ a. Ethosuximide មានសកម្មភាពធ្វើឲ្យប្រព័ន្ធសរសៃប្រសាទកណ្តាលធ្លាក់ចុះជាង b. Valproate មាន idiosyncratic hepatotoxicity/ hépatoxicité idiosyncrasique c. Ethosuximide មានប្រសិទ្ធភាពជាង d. ចម្លើយ A,B,C 87 / 155 87) តើប្រយោគខាងក្រោមណាមួយ ដែលត្រឹមត្រូវទាក់ទងនឹង Phenytoin ? a. ឥទ្ធិពលរបស់វាលើចរន្តកាល់ស្យូមនាំឲ្យបន្ថយនូវ Low-threshold (T-type) current/ courant calcique de type T à seuil bas b. វាភ្ជាប់នឹង Allosteric regulatory site/ site régulatrice allostérique ដែលស្ថិតលើ receptor/ récepteur GABA-BZ និងបង្កើនរយៈពេលបើក chloride channels /canaux chlorure c. វាបញ្ឈប់អង់ស៊ីម GABA-transaminase ដែលជាកាតាលីករនៃ GABA breakdown/ dégradation du GABA d. វាបិទ Sodium channels/ Canaux sodiques 88 / 155 88) ឱសថជម្រើសសម្រាប់ព្យាបាល Partial seizures/ épilepsies partielles គឺ៖ a. Lamotrigine b. Carbamazepine c. Diazepam d. Ethosuximide 89 / 155 89) ឱសថជម្រើសសម្រាប់ព្យាបាល Myoclonic seizures/ convulsions myocloniques គឺ៖ a. Valproate b. Felbamate c. Phenytoin d. Phenobarbital 90 / 155 90) តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយ ដែលជា ស្រឡាយនៃ Phenyltriazine ? a. Carbamazepine b. Lamotrigine c. Phenobarbital d. Clonazepam 91 / 155 91) ការប្រជុំរោគវិនិច្ឆ័យបី សម្រាប់សម្គាល់ការប្រើឱសថពពួក Opioid ហួសកម្រិតគឺ៖ a. សន្លប់ ចលនាដង្ហើមធ្លាក់ចុះ និងរួមកូនក្រមុំភ្នែក b. រីកកូនក្រមុំភ្នែក សន្លប់ ដកដង្ហើមញាប់ c. រួមកូនក្រមុំភ្នែក ញ័រ ក្អួត d. រីកកូនក្រមុំភ្នែក រងារញាក់ និងចុកពោះ 92 / 155 92) តើ Anti seizure drug/ médicament antiépileptique ណាមួយខាងក្រោមជា Prodrug/ promédicament ដែលបន្ទាប់ពីការរងមេតាបូលីស វាក្លាយទៅជា Phenobarbital ? a. Felbamate b. Phenytoin c. Primidone d. Vigabatrin 93 / 155 93) តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលអាចបង្កឲ្យមានអារម្មណ៍មិនសុខស្រួល (dysphoria) ការថប់បារម្ភ (anxiety) និងការស្រមើស្រមៃ (hallucination) ? a. Pentazocine b. Methadone c. Morphine d. Fentanyl 94 / 155 94) តើឱសថខាងក្រោមណាមួយដែលជា D2 receptor Agonist/ agoniste des récepteurs D2 ហើយដែលមានសកម្មភាព antiparkinsonian/ antiparkinsonienne ? a. Levodopa b. Selegiline c. Sinemet d. Bromocriptine 95 / 155 95) ឱសថប្រើប្រាស់សម្រាប់ព្យាបាល Partial and generalized tonic-clonic seizures / crises partielles et généralisées tonico-cloniques de l’épilepsie គឺ៖ a. ចម្លើយ A,B,C b. Carbamazepine c. Valproate d. Phenytoin 96 / 155 96) តើ Hypnotic benzodiazepine/ benzodiazépine hypnotique ខាងក្រោមមួយណាមាន elimination half-life/ demie-vie d’élimination ខ្លីជាងគេ? a. Flurazepam b. Triazolam c. Temazepam d. Diazepam 97 / 155 97) តើសារធាតុខាងក្រោមណាមួយ ដែលជាអ្នករារាំងអង់ស៊ីម aldehyde dehydrogenase ? a. Naltrexone b. Ethanol c. Disulfiram d. Fomepizole 98 / 155 98) ចូរជ្រើសរើសឱសថសណ្តំ (Hypnotic/hypnotiques) ណាមួយដែលអាចភ្ជាប់ដោយជម្រើសទៅនឹង BZ1 receptor subtype / sous-type de récepteur BZ1 ហើយសម្រួល GABAergic inhibition / inhibition GABAergique ៖ a. Phenobarbital b. Thiopental c. Flurazepam d. Zolpidem 99 / 155 99) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមមួយណា ដែលបង្កឲ្យមាន Cumulative and residual effects/ effets cummulatifs et résiduels ជាងគេ? a. Temazepam b. Phenobarbital c. Triazolam d. Zolpidem 100 / 155 100) ឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ភាគច្រើនមាន៖ a. ឥទ្ធិពល បំបាត់រលាក b. ឥទ្ធិពល បញ្ចុះកម្តៅ c. ចម្លើយ A,B,C d. ឥទ្ធិពលបំបាត់ការឈឺចាប់ 101 / 155 101) Imidazopyridines គឺជា ៖ a. Competitive antagonists of BZ receptors / antagonistes compétitifs des récepteurs BZ b. Partial agonists of brain 5-HT1A receptors / agonistes partiels des récepteurs 5HT1A centraux c. Selective agonists of BZ1 (omega 1) subtype of BZ receptor / agonistes sélectifs du sous-type BZ1 (omega 1) du récepteur aux benzodiazépines d. Nonselective antagonists of both BZ1 and BZ2 receptor subtypes / antagonistes non sélectifs des récepteurs BZ1 et BZ2 102 / 155 102) តើសារធាតុណាមួយខាងក្រោមដែលជា Competitive antagonist of BZ receptor / antagoniste compétitif des récepteurs BZ ? a. Flumazenil b. Zolpidem c. Picrotoxin d. Temazepam 103 / 155 103) តើឱសថបំបាត់ការឈឺចាប់ពពួក opioid មួយណាដែលមានឥទ្ធិពល mu(µ) agonist/ agonist mu(µ) ខ្សោយ និងមានសកម្មភាពរារាំងការចាប់យកទៅវិញនូវ noradrenaline និង serotonin ក្នុងប្រព័ន្ធប្រសាទកណ្តាល? a. Tramadol b. Butorphanol c. Fluoxetine d. Loperamide 104 / 155 104) តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយ ដែលមានសកម្មភាពសំខាន់លើ T-type calcium channel/ canaux calciques voltage dépendants de type-T ក្នុង thalamic neurons/ neurones thalamiques ? a. Phenytoin b. Lamotrigine c. Ethosuximide d. Carbamazepine 105 / 155 105) ផ្ទុយពីmorphine, methadone ៖ a. ចម្លើយ A,B,C b. មានប្រសិទ្ធិភាពជាង បើប្រើតាមមាត់ c. ការផ្តាច់ methadone មិនសូវមានកម្រិតធ្ងន់ ក៏ប៉ុន្តែមានរយៈពេលយូរជាង d. ធ្វើអោយមានភាពសាំ និងការញៀនផ្លូវកាយយឺតជាង 106 / 155 106) តើឱសថបំបាត់ការឈឺចាប់ពពួក opioid មួយណាដែលជា strong kappa(κ) receptor agonist and a mu(µ) receptor antagonist/ agoniste fort des récepteurs kappa(κ) et antagoniste des récepteurs mu(µ) ? a. Buprenorphine b. Nalbuphine c. Naltrexone d. Methadone 107 / 155 107) តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយ ដែលជា Natural agonist/ agoniste naturel ? a. Naloxone b. Meperidine c. Fentanyl d. Morphine 108 / 155 108) តើឱសថខាងក្រោមណាមួយ ជាឱសថមានប្រសិទ្ធភាពជាងគេក្នុងការព្យាបាល generalized tonic-clonic status epilepticus/ état de crise épileptique tonico-clonique généralisée របស់មនុស្សពេញវ័យ ? a. Lamotrigine b. Zonisamide c. Diazepam d. Ethosuximide 109 / 155 109) តើឱសថខាងក្រោមណាមួយ ដែលផ្សំឡើងពី Carbidopa និង Levodopa នៅក្នុង អត្រាកំណត់មួយច្បាស់លាស់? a. Sinemet b. Tolkapone c. Selegiline d. Biperiden 110 / 155 110) តើឱសថ non-opioid ខាងក្រោមមួយណាដែលជា antidepressant/ antidépresseurដែលមានសកម្មភាពបំបាត់ការឈឺចាប់? a. Iproniazide (IMAO) b. Moclobemide c. Amitriptyline d. Tranylcypramine 111 / 155 111) ផលប្រយោជន៏របស់ Benzodiazepine ត្រូវបានកម្រិត (limited/limité) ដោយសារ ៖ a. Myasthenic syndrome/ syndrome myasthénique b. ភាពស៊ាំ (tolerance/tolérance) c. Psychotic episodes/ épisodes psychotiques d. រោគសញ្ញា Atropine-like 112 / 155 112) យន្តការសកម្មភាពរបស់ Antiseizure drugs/ médicaments antiépileptiques គឺ៖ a. ចម្លើយ A,B,C b. ធ្វើឲ្យប្រែប្រួលដល់ ionic conductance/ conductance ionique c. បន្ថយ Excitatory transmission (usually glutamatergic) / transmission excitatrice (généralement glutamatergique) d. បង្កើន GABAergic(inhitory) transmission/transmission GABAergique(inhibitrice) 113 / 155 113) រោគសញ្ញាដែលបណ្តាលមកពីការរួមបញ្ចូល Disulfiram និងអាល់កុល គឺ៖ a. ចង្អោរ ក្អួត b. ប្រតិកម្មរោគចិត្តស្រួចស្រាវ c. សម្ពាធឈាមឡើងខ្ពស់ភ្លាមៗដែលនាំឲ្យមាន cerebral ischemia and edema/ischémie cérébrale et oedème cérébrale d. ការចុះខ្សោយចលនាដង្ហើម និងប្រកាច់ 114 / 155 114) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ បង្កើនសកម្មភាពរបស់ប្រព័ន្ធអង់ស៊ីមថ្លើមដែលធ្វើមេតាបូលីសឱសថ (Hepatic drug-metabolizing enzyme systems/ systèmes enzymatiques hépatiques pour le métabolisme des médicaments) ជាងគេ? a. Zaleplon b. Flurazepam c. Phenobarbital d. Zolpidem 115 / 155 115) ចូរជ្រើសរើសលក្ខណៈចាំបាច់សម្រាប់ថ្នាំសណ្តំ (hypnotic/hypnotique) ដ៏ល្អមួយ? a. ចម្លើយ A,B,C b. ចាប់ផ្តើមធ្វើសកម្មភាពរហ័ស (rapid onset/commencement rapide) ហើយសកម្មភាពមានរយៈពេលគ្រប់គ្រាន់ c. បង្កឲ្យមានដំណើរធេងធោងឈឺក្បាល នៅថ្ងៃបន្ទាប់ (Hangover effects / effets de gueule de bois) បន្តិចបន្តួច d. មានផលប៉ះពាល់បន្តិចបន្តួចលើទម្លាប់ដេក (Sleep patterns/habitudes de sommeil) 116 / 155 116) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលការស្រូបចូលរបស់វាទៅក្នុងឈាម មានលក្ខណៈយឺត ? a. Flurazepam b. Temazepam c. Triazolam d. Phenobarbital 117 / 155 117) យន្តការសកម្មភាពរបស់ Carbidopa គឺ៖ a. ភ្ញោច dopamine receptors/ récepteurs dopaminergiques b. រារាំងអង់ស៊ីម Catechol-O methyltransferase c. រារាំងសកម្មភាពរបស់ Dopadecarboxylase d. ភ្ញោចការសំយោគ, ការបញ្ចេញ (release/liberation), ការចាប់យកមកវិញ (reuptake/recapture) នៃ Dopamine 118 / 155 118) តើការប្រែប្រួលមេតាបូលីសខាងក្រោមណាមួយ ដែលអាចទាក់ទងនឹងការប្រើប្រាស់អាល់កុលដោយបំពានរ៉ាំរ៉ៃ(Chronic acohol abuse/abus alcoolique chronique)? a. កំហាប់ Sodium ក្នុងសេរ៉ូមថយចុះ b. ការបាត់បង់ Potassium និង Magnesium កម្រិតធ្ងន់ c. កំហាប់ Phosphate ក្នុងប្លាស្មាកើនឡើង d. កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ (Hyperglycemia/hyperglicémie) 119 / 155 119) តើ Neurotransmitter/ neurotransmetteur ណាមួយដែលពាក់ព័ន្ធនឹងជំងឺ Parkinson ? a. Adrenaline b. histamine c. Nor-adrennaline d. Acetylcholine 120 / 155 120) តើឱសថបំបាត់ការឈឺចាប់ខាងក្រោមណាមួយ ដែលជាស្រឡាយរបស់ Phenanthrene ? a. Methadone b. Fentanyl c. Pentazocine d. Morphine 121 / 155 121) តើឱសថខាងក្រោមណាមួយជាឱសថប្រឆាំងនឹង myoclonic seizure/ convulsion myoclonique ? a. Carbamazepine b. Phenytoin c. Clonazepam d. Primidone 122 / 155 122) យន្តការសកម្មភាពនៃ amantadine គឺ៖ a. រាំងខ្ទប់ excitatory cholinergic system/ système cholinergique excitateur b. រារាំងអង់ស៊ីម Dopa decarboylase c. រារាំង glutaminergic neurotransmission/ transmission glutamatergique d. រារាំងអង់ស៊ីម Catechol-O methyltrasferase 123 / 155 123) តើសារធាតុខាងក្រោមណាមួយ ដែលគេចូលចិត្តប្រើប្រាស់ជាងគេក្នុងការព្យាបាលការដេកមិនលក់ (Insomnia/insomnie) ? a. Phenothiazide b. Barbiturates/ Barbituriques c. Ethanol d. Hypnotic benzodiazepines/ benzodiazépines hypnotiques 124 / 155 124) ឥទ្ធិពលនៃការផឹកស្រាមធ្យមទៅលើ Plasma lipoproteins/ lipoprotéines plasmatiques គឺ៖ a. បង្កើនបរិមាណ LDL ក្នុងឈាម b. បន្ថយបរិមាណ HDL ក្នុងឈាម c. បង្កើនបរិមាណ HDL ក្នុងឈាម d. បង្កើនបរិមាណ VLDL ក្នុងឈាម 125 / 155 125) Fentanyl អាចធ្វើឲ្យមានការចុះខ្សោយចលនាដង្ហើម (respiratory depression) យ៉ាងសំខាន់ ដោយសារ៖ a. ការកើតមាន truncal rigidity/ rigidité tronculaire b. ការបំបាត់ Cough reflex/ réflexe de la toux ដែលនាំឲ្យមានការស្ទះផ្លូវដង្ហើម c. ការរារាំងយន្តការដកដង្ហើមនៅ brain stem/ tronc cérébral d. ចម្លើយ (A) និង (C) 126 / 155 126) តើសារធាតុខាងក្រោមណាមួយដែលជា full antagonist of opioid receptors / antagoniste plein des récepteurs opioïdes ? a. Naloxone b. Butorphanol c. Meperidine d. Buprenorphine 127 / 155 127) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមមួយណា ដែលជាស្រឡាយ ឬ ដេរីវេរបស់ barbituric acid/ acide barbiturique ? a. Zaleplon b. Thiopental c. Triazolam d. Flurazepam 128 / 155 128) គោលបំណងសំខាន់សម្រាប់ការព្យាបាល Parkinsonien disorder/ trouble parkinsonien គឺ ៖ a. ដើម្បីបន្ថយសកម្មភាព glutamatergic ដោយប្រើ glutamate antagonist / antagoniste glutamatergique b. ចម្លើយ A,B,C c. ដើម្បីរក្សាសកម្មភាព dopaminergic ដោយប្រើ levodopa និង dopamine agonist/ agoniste dopaminergique d. ដើម្បីរក្សាតុល្យភាពនៃឥទ្ធិពល cholinergic និង dopaminergic នៅលើ basal ganglia/ ganglion de base ជាមួយនឹងឱសថ anti muscarinic 129 / 155 129) តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយដែលបង្កើន GABA-mediated inhibition/ inhibition médiée par GABA ៖ a. Ethosuximide b. Carbamazepine c. Phenobarbital d. Lamotrigine 130 / 155 130) ចូរចង្អុលបង្ហាញ partial mu(µ) receptor agonist/ agoniste partiel des récepteurs mu ដែលមានកម្លាំងបំបាត់ការឈឺចាប់ 20-60ដង ខ្លាំងជាង morphine និងមានរយៈពេលធ្វើសកម្មភាពយូរជាង ៖ a. Naltrexone b. Pentazocine c. Buprenorphine d. Nalbuphine 131 / 155 131) តើសារធាតុខាងក្រោមណាមួយ ដែលបិទ Chloride channel /canaux chlorure ដោយផ្ទាល់ ? a. Picrotoxin b. Secobarbital c. Flumazenil d. Zaleplon 132 / 155 132) យន្តការសកម្មភាពរបស់ Carbamazepine មានលក្ខណៈស្រដៀងនឹងយន្តការសកម្មភាពរបស់៖ a. Valproate b. Ethosuximide c. Benzodiazepine d. Phenytoin 133 / 155 133) មូលហេតុដែលគេយក Levodopa, precursor/ précurseur របស់ Dopamine មកប្រើជំនួស Dopamine ក្នុងការព្យាបាលជំងឺ Parkinson គឺ ៖ a. Dopamine អាចបង្កឲ្យមានប្រតិកម្ម psychotic/ psychotique ភ្លាមៗ b. ចម្លើយ A,B,C c. ចំពោះមនុស្ស Dopamine រងនូវមេតាបូលីសយ៉ាងខ្លាំង d. Dopamine មិនអាចឆ្លងកាត់របាំងឈាម-ខួរក្បាល (blood-brain barrier /barrière hémato-encéphalique) 134 / 155 134) តើ Anti seizure drug/ médicament antiépileptiques ខាងក្រោមណាមួយជាស្រឡាយ នៃ sulfonamide ដែលរាំងខ្ទប់ Sodium channels/ canaux sodiques និងមាន សមត្ថភាពបន្ថែមក្នុងការរារាំង T-type calcium channel/ canaux calcique de type T? a. Primidone b. Tiagabine c. Zonisamide d. Ethosuximide 135 / 155 135) តើសារធាតុខាងក្រោមមួយណា ដែលបញ្ឈប់មេតាបូលីសរបស់ថ្នាំសណ្តំ (Hypnotics/hypnotiques) នៅថ្លើម? a. Phenytoin b. Flumazenil c. Cimetidine d. Theophylline 136 / 155 136) តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយដែលជា Strong mu(µ) receptor agonist/ agoniste fort du récepteur mu ? a. Naloxone b. Buprenorphine c. Morphine d. Pentazocine 137 / 155 137) តើឱសថ Antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយ ដែលគួរតែជៀសវាង ចំពោះអ្នកមានជំងឺទឹកដក់ក្នុងភ្នែក (glaucoma/glaucome) ? a. Trihexyphenidyl b. Selegilin c. Levodopa d. Bromocriptine 138 / 155 138) ឱសថជម្រើសសម្រាប់ព្យាបាល Status epilepticus/ crises épileptiques របស់ទារក និងកុមារគឺ ៖ a. Phenytoin b. Clonazepam c. Ethosuximide d. Phenobarbital sodium 139 / 155 139) តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលអាចធ្វើឲ្យមានការឡើងសម្ពាធអាទែរសួត (Pulmonary arterial pressure/pression artérielle pulmonaire) និងចលនាសាច់ដុំបេះដូង (Myocardial work/travail du myocarde)? a. Methadone b. Pentazocine c. Morphine d. Meperidine 140 / 155 140) ចូរជ្រើសរើសសារធាតុស្រឡាយរបស់ pirazolone ៖ a. Paracetamol b. Analgin c. Ketoralac d. Methylsalicylate 141 / 155 141) តើសារធាតុខាងក្រោមណាមួយដែលជា Precursor/ précurseur របស់ Dopamine ? a. Selegiline b. Bromocriptine c. Levodopa d. Amantadine 142 / 155 142) យន្តការសកម្មភាពនៃ Valproate គឺ៖ a. ចម្លើយ A,B,C b. រារាំង Low-threshold (T-type) calcium channels/ canaux calcique à seuil bas de (type T) c. រារាំង Voltage sensitive sodium channels/ canaux sodiques voltage-dépendants d. សម្រួលសកម្មភាពរបស់ Glutamic acid decarboxylase ដែលជាអង់ស៊ីមសម្រាប់ផលិត GABA និងបន្ថយសកម្មភាពរបស់ GABA aminotransferase ដែលជាអង់ស៊ីមសម្រាប់បំបែក GABA (បង្កើន accumulation នៃ GABA) 143 / 155 143) តើឱសថសណ្តំ (Hypnotic/hypnotique) ណាមួយដែលត្រូវបានប្រើប្រាស់តាមសរសៃវ៉ែន សម្រាប់ធ្វើឲ្យសន្លប់ (Anesthesia/anesthésie) ? a. Thiopental b. Zolpidem c. Phenobarbital d. Flurazepam 144 / 155 144) ផលប្រយោជន៍របស់ Analgin ត្រូវបានកំណត់ព្រំដែនមានកម្រិតដោយសារ ៖ a. ការស្តាប់មិនឮច្បាស់ b. Agranulocytosis/ agranulocytose c. Methemoglobinemia/ méthémoglobinémie d. ការសឹកដាច់ និងហូរឈាមក្នុងក្រពះ 145 / 155 145) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាស្រឡាយ ឬ ដេរីវេរបស់ Benzodiazepine ? a. Flurazepam b. Zolpidem c. Secobarbital d. Phenobarbitone/ phénobarbital 146 / 155 146) តើស្រឡាយ ឬដេរីវេរបស់ Barbituric acid/ acide barbiturique ខាងក្រោមមួយណា ជាឱសថដែលមាន elimination half-life/ demie-vie d’élimination ចំនួន ៤-៥ ថ្ងៃ? a. Phenobarbital b. Amobarbital c. Thiopental d. Secobarbital 147 / 155 147) តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយ ដែលអាច បង្កឲ្យមានភាពពុលដល់ទារកក្នុងផ្ទៃ (teratogenicity/tératogénicité) ? a. Valproate b. Topiramate c. Phenytoin d. ចម្លើយ A,B,C 148 / 155 148) Strong mu(µ) receptor agonists/agonists forts des récepteurs mu ភាគច្រើនធ្វើឲ្យមាន៖ a. ការរីកសរសៃឈាមខួរក្បាល ដែលបង្កឲ្យមានការកើនឡើងនៃ Intracranial pressure/ pression intracranienne b. ការឡើងសម្ពាធអាទែរសួត (Pulmonary arterial pressure/pression artérielle pulmonaire) និងចលនាសាច់ដុំបេះដូង (Myocardial work/travail du myocarde) c. ការឡើងសម្ពាធឈាមខ្ពស់ d. ចម្លើយ A,B,C 149 / 155 149) តើឱសថខាងក្រោមណាមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលវិបត្តិ Parkinson ? a. Haloperidol b. Phenytoin c. Fluoxetine d. Selegiline 150 / 155 150) តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាជម្រើសល្អសម្រាប់ប្រើចំពោះមនុស្សចាស់ ? a. Phenobarbital b. Flurazepam c. Secobarbital d. Temazepam 151 / 155 151) អាល់កុល ធ្វើឲ្យមានការកើនឡើងភ្លាមៗនៃកំហាប់ Local របស់៖ a. Serotonine b. Opioid c. Dopamine d. ចម្លើយ A,B,C 152 / 155 152) ឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក (Non-narcotic) ធ្វើអោយ៖ a. មានឥទ្ធិពលបញ្ចុះកម្តៅ b. ញៀនផ្លូវកាយ (Physical dependence/dépendance physique) c. ចលនាដង្ហើមចុះខ្សោយ d. មានអារម្មណ៍សុខស្រួលក្នុងខ្លួន 153 / 155 153) ចូរជ្រើសរើសឱសថ antiseizure/ antiépileptique ដែលមានឥទ្ធិពលបំបាត់ការឈឺចាប់៖ a. Clonazepam b. Carbamazepine c. Phenytoin d. Ethosuximide 154 / 155 154) តើផលរំខាន (Adverse effect/effet indésirable) ខាងក្រោមណាមួយ ដែលបង្កឡើងដោយ Phenobarbital ? a. ចម្លើយ A,B,C b. ការញៀនផ្លូវកាយនិងផ្លូវចិត្ត (Physical and psychological dependence /dépendance physique et psychologique) c. ការស្ងប់អារម្មណ៏ (Sedation/sédation) d. ការរើខ្លាំងនៃ grand mal epilepsy/ épilepsie tonico-clonique 155 / 155 155) Antiseizure drug / médicament antiépileptiques ដែលបង្កើនការសំយោគអង់ស៊ីម មីក្រូសូមថ្លើមគឺ៖ a. ចម្លើយទាំងអស់ខាងលើមិនត្រឹមត្រូវទេ b. Lamotrigine c. Phenytoin d. Valproate Your score isThe average score is 82% Facebook 0% Restart quiz Any comments? Send feedback