/26 878 Psychiatrie Preparation (Dr. Chhour Sokha) 1 / 26 1) ដើម្បីយល់អំពីអ្នកជំងឺអោយបានស៊ីជម្រៅ យើងត្រូវសិក្សាលើកត្តាអ្វីខ្លះ? a. កត្តាសង្គមសាស្ដ្រ b. កត្តាទាំង៣ c. កត្តាចិត្តសាស្ដ្រ d. កត្តាជីវសាស្ដ្រ 2 / 26 2) Neurotransmitter មានតួនាទី a. ជាអ្នកបញ្ជូ signals ពីកោសិកាមួយទៅកោសិកាមួយទៀត b. ជាសារធាតុចិញ្ចឹមខួរក្បាល c. ជាអ្នកសំរបសំរួល d. ជាអ្នកជួសជុលភាពខូចខាតរបស់ខួរក្បាល 3 / 26 3) ចំណាត់ថ្នាក់នៃជំងឺរាងកាយ ត្រូវផ្អែកលើ a. ការសង្កេត b. ការវាស់ស្ទង់ c. ការពិនិត្យ d. ចំលើយទាំង៣ 4 / 26 4) ភាពគ្មានលំនឹងនៃសារធាតុក្នុងខួរក្បាល Neurotransmitters ជាទូទៅត្រូវបានបកស្រាយនៅក្នុងលំនាំមួយណា? a. លំនាំសង្គមសាស្ដ្រ b. លំនាំជីវ ចិត្ត និង សង្គមសាស្ដ្រ c. លំនាំជីវសាស្ដ្រ d. លំនាំចិត្តសាស្ដ្រ 5 / 26 5) ការធ្វើចំណាត់ថ្នាក់ជំងឺនីមួយៗ ទាំងជំងឺផ្លូវចិត្ត និង ផ្លូវកាយ មានការលំបាក ដូច្នេះគ្រូពេទ្យត្រូវតែធ្វើការវិនិច្ឆ័យដោយផ្អែកលើ a. ទ្រឹស្ដីដែលបានរៀនមកតែម៉្យាងប៉ុណ្ណោះ b. មូលដ្ឋានបទពិសោធន៍យ៉ាងទូលំទូលាយ c. ការស្ដាប់ការត្អូញត្អែររបស់អ្នកជំងឺ d. ការចំណាំតគ្នា 6 / 26 6) បុរសម្នាក់អាយុ ៤៧ ឆ្នាំ គាត់ជាអ្នកជក់បារី (២កញ្ចប់ក្នុងមួយថ្ងៃ) រយៈពេល ៣០ ឆ្នាំហើយហើយគាត់ធ្លាប់វះកាត់ Laryngeal Cancer ២-៣ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ជីវិតគាត់ត្រូវបានផ្លាស់ប្ដូរដូចជា គាត់មិនអាចទៅធ្វើការបាន មិនបានចេញទៅជួបមិត្តភក្ដិហើយ ប្រពន្ធកូនរបស់គាត់ត្រូវចេញទៅរកលុយកាក់ដើម្បីទំនុកបំរុងគ្រួសារ ប៉ុន្ដែកំរ៉ៃមិនបានគ្រប់គ្រាន់ឡើយ។ ស្ថានភាពនេះគឺជាបំរែបំរួលកត្តាអ្វី? a. កត្តាចិត្តសាស្ដ្រ b. ចំលើយទាំង៣ c. កត្តាជីវសាស្ដ្រ d. កត្តាសង្គមសាស្ដ្រ 7 / 26 7) ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗ a. អាចមានបញ្ហាផ្លូវចិត្តដូចគ្នា b. មិនមានចំលើយ c. មិនអាចមានបញ្ហាផ្លូវចិត្តទេ d. អាចមានខ្លះ និងមិនមានខ្លះ 8 / 26 8) លំនាំជីវ ចិត្តសង្គមគឺ a. គំរូទូទៅមួយ រឺជាការសន្មត់ ដែលក្នុងនោះមានកត្តាសង្គមសាស្ដ្រ និង កត្តាចិត្តសាស្ដ្រ b. គំរូទូទៅមួយ រឺជាការសន្មត់ ដែលក្នុងនោះមានកត្តាជីវសាស្ដ្រ និង កត្តាចិត្តសាស្ដ្រ c. គំរូទូទៅមួយ រឺជាការសន្មត់ ដែលក្នុងនោះមានកត្តាជីវសាស្ដ្រ និង កត្តាចិត្តសាស្ដ្រ និង កត្តាសង្គមសាស្ដ្រ d. គំរូទូទៅមួយ រឺជាការសន្មត់ ដែលក្នុងនោះមានកត្តាជីវសាស្ដ្រ និង កត្តាសង្គមសាស្រ្ដ 9 / 26 9) កត្តាជីវ ចិត្ត និងសង្គមសាស្ដ្រ ក៏ជាបរិបទមួយសម្រាប់មនុស្សទូទៅ ក្នុងនោះមានការផ្សារភ្ជាប់គ្នារវាង a. ចិត្ត និង សង្គម b. កាយ និង សង្គម c. ចិត្ត និង កាយ (mind-body) d. មិនមានចំលើយ 10 / 26 10) ក្នុងជំងឺថប់អារម្មណ៌ Neurotransmitters ដើរតួសំខាន់មាន a. Norepinephrine and Serotonine b. Dopamine and GABA c. Norepinephrine Serotonine Dopamine and Gamma-aminobutyric d. Norepinephrine Serotonine and GABA 11 / 26 11) ដើម្បីស្វែងយល់ និង វាយតំលៃឲ្យបានល្អនូវកត្តាចិត្តសាស្រ្ដ និង សង្គមសាស្ដ្ររបស់អ្នកជំងឺ a. គ្រូពេទ្យត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នកជំងឺ b. គ្រូពេទ្យត្រូវសួរនាំអ្នកជំងឺឲ្យបានច្បាស់ c. គ្រូពេទ្យត្រូវរាក់ទាក់ជាមួយអ្នកជំងឺ d. គ្រូពេទ្យត្រូវស្ដាប់អ្នកជំងឺនិយាយរៀបរាប់តែម៉្យាង 12 / 26 12) លំនាំជីវ ចិត្ត សង្គម ត្រូវបាន៎ណត់ជាទ្រឹស្ដីដោយអ្នកឯកទេសវិកលវិទ្យាឈ្មោះ a. SIGMUND FREUD b. ERIC ERIKSON c. GEORGE L. ENGEL d. JEAN PIAGET 13 / 26 13) បុរសម្នាក់អាយុ ៤៧ ឆ្នាំ គាត់ជាអ្នកជក់បារី (២កញ្ចប់ក្នុងមួយថ្ងៃ) រយៈពេល ៣០ ឆ្នាំហើយហើយគាត់ធ្លាប់វះកាត់ Laryngeal Cancer ២-៣ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ស្ថានភាពធ្ងន់ធ្ងររយៈពេល ១ ឆ្នាំ នេះមានដូចជា មិនចង់ធ្វើអ្វី អស់សង្ឃឹម ធ្លាក់ទឹកចិត្ត យំជាញឹកញាប់ គេងមិនលក់ អារម្មណ៌ទុក្ខព្រួយ ចង់ស្លាប់ អារម្មណ៌បន្ទោសខ្លួនឯង។ល។ ស្ថានភាពទាំងនេះគឺជាបំរែបំរួលកត្តាអ្វី? a. ចំលើយទាំង៣ b. កត្តាចិត្តសាស្ដ្រ c. កត្តាសង្គមសាស្ដ្រ d. កត្តាជីវសាស្ដ្រ 14 / 26 14) ជំងឺដែទាក់ទងនឹងកត្តាហ្សេនេទិច ត្រូវបានបកស្រាយក្នុងលំនាំណាមួយ? a. លំនាំជីវសាស្ដ្រ b. លំនាំទាំង៣ c. លំនាំសង្គមសាស្ដ្រ d. លំនាំចិត្តសាស្ដ្រ 15 / 26 15) ធាតុផ្សំជីវសាស្ដ្រ នៃលំនាំជីវ ចិត្ត និងសង្គមសាស្ដ្រ ជាការស្វែងយល់អំពី a. មូលហេតុដើមនៃជំងឺលើមុខងាររបស់រាងកាយ b. ជំងឺរាងកាយ c. ជំងឺផ្លូវចិត្ត និង ផ្លូវកាយ d. ចំលើយទាំង៣ 16 / 26 16) រោគសញ្ញាដូចជា អារម្មណ៌អស់សង្ឃឹម ឮសំឡេងផ្សេងៗ និយាយម្នាក់ឯង a. មិនមានចំលើយ b. ទាំងនេះមិនមែនជាសញ្ញាផ្លូវចិត្តទេ c. ទាំងនេះជាសញ្ញាផ្លូវចិត្តដែលពិបាកក្នុងការវាស់ស្ទង់ d. ទាំងនេះជាសញ្ញាផ្លូវចិត្តដែលងាយស្រួលក្នុងការពិនិត្យ 17 / 26 17) ភាពមិនធម្មតានៃផ្លូវចិត្តត្រូវបានបញ្ចូលក្នុងជំងឺផ្លូវចិត្តដោយលោក a. GEORGE L. ENGEL b. ERIC ERIKSON c. SIGMUND FREUD d. JEAN PIAGET 18 / 26 18) កត្តាសង្គមដែលមានឥទ្ធិពលលើសុខភាព a. វប្បធម៌ ភាពក្រីក្រ វិទ្យាសាស្ដ្រ និង សាសនា b. ស្ថានភាពសេដ្ឋកិច្ចសង្គម វប្បធម៌ និង ភាពក្រីក្រ c. ស្ថានភាពសេដ្ឋកិច្ចសង្គម វប្បធម៌ និង សាសនា d. ស្ថានភាពសេដ្ឋកិច្ចសង្គម វប្បធម៌ ភាពក្រីក្រ វិទ្យាសាស្ដ្រ និង សាសនា 19 / 26 19) តាមរយៈលើក Sigmund Freud ឫសគល់នៃជំងឺផ្លូវចិត្ត គឺជា a. សង្គមសាស្ដ្រ b. ជីវសាស្ដ្រ c. ចំលើយទាំង៣ d. ចិត្តសាស្ដ្រ 20 / 26 20) លំនាំចិត្តសាស្ដ្រ មានទំនាក់ទំនងនឹង a. ការគិត និង ឥរិយាបថ b. អារម្មណ៌ ការគិត និង ឥរិយាបថ c. អារម្មណ៌ និង ការគិត d. អារម្មណ៌ និង ឥរិយាបថ 21 / 26 21) បុរសម្នាក់អាយុ ៤៧ ឆ្នាំ គាត់ជាអ្នកជក់បារី (២កញ្ចប់ក្នុងមួយថ្ងៃ) រយៈពេល ៣០ ឆ្នាំហើយហើយគាត់ធ្លាប់វះកាត់ Laryngeal Cancer ២-៣ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ជីវិតគាត់ត្រូវបានផ្លាស់ប្ដូរដូចជា ពិបាកនិយាយ ពិបាកលេបអាហារ ក្អក។ ស្ថានភាពនេះគឺជាបំរែបំរួលកត្តាអ្វី? a. កត្តាជីវសាស្ដ្រ b. កត្តាចិត្តសាស្ដ្រ c. ចំលើយទាំង៣ d. កត្តាសង្គមសាស្ដ្រ 22 / 26 22) គ្រូពេទ្យចាំបាច់យល់ឲ្យច្បាស់ពីទំនាក់ទំនងជីវ ចិត្ត និង សង្គមសាស្ដ្រ ក្នុងប្រវត្តិជំអឺ ដើម្បី a. ពង្រីកចំនេះដឹងបន្ថែម b. ទទួលបានការព្យាបាលដែលមានប្រសិទ្ធភាពល្អ c. បង្កើតទំនាក់ទំនងល្អជាមួយអ្នកជំងឺ d. ជាបទពិសោធន៍បន្ថែម 23 / 26 23) តាមរយៈលំនាំជីវ ចិត្ត និង សង្គមសាស្ដ្របានបញ្ជាក់ថា សកម្មភាពនៃរាងកាយអាចមានឥទិ្ធពលទៅលើចិត្ត a. ហើយសកម្មភាពនៃវិត្តមានឥទិ្ធពលទៅលើរាងកាយដែរ b. សកម្មភាពទាំង២ មិនអាចមានអន្ដរកម្មរវាងគ្នាឡើយ c. ប៉ុន្ដែសកម្មភាពនៃរាងកាយមិនអាចមានឥទិ្ធពលទៅលើរាងកាយទេ d. ហើយសកម្មភាពនៃចិត្តមិនអាចមានឥទ្ធិពលទៅលើរាងកាយ ប៉ុន្ដែសកម្មភាពទាំង២មានអន្ដរកម្មនឹងគ្នា 24 / 26 24) ក្នុងជំងឺថប់អារម្មណ៌ Neurotransmitters ដើរតួសំខាន់មានចំនួន a. ១ b. ៣ c. ៤ d. ២ 25 / 26 25) សមាសភាពនៃលំនាំចិត្តសាស្ដ្រ ជាការស្វែងយល់ពីមូលហេតុដែលបង្កឲ្យមានបញ្ហាផ្លូវចិត្ត a. Lack of self-control, Emotional turmoil and Negative thinking b. Lack of self-control c. Negative thinking d. Lack of self-control and Emotional turmoil 26 / 26 26) លំនាំជីវ ចិត្ត និងសង្គម ត្រូវបានកំណត់ឡើងនៅឆ្នាំ a. ១៩៨៧ b. ១៩៥៧ c. ១៩៧៧ d. ១៩៦៧ Your score isThe average score is 95% Facebook 0% Restart quiz Any comments? Send feedback