/129 115 Area I មូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ – Physiology Preparation 1 / 129 1) ភាគរយនៃ total cardiac output / débit cardiaque total ចែកចាយទៅសរីរាង្គតែមួយគត់ ទាក់ទងខ្លាំងបំផុតទៅលើ ៖ a. resistance ផលធៀបនៃការធន់ (resistance) សរសៃឈាមរបស់សរីរាង្គ ទៅនឹងការធន់សរសៃឈាមជាយៗ (peripheral/périphérique) ទាំងមូល b. ទំហំ (magnitude) នៃសំពាធឈាម c. ទំហំ (magnitude) នៃសំពាធឈាមពេល diastole d. ស្ថានភាពកន្ត្រាក់បេះដូង 2 / 129 2) pH នៃក្នុងសារធាតុរាវនៅក្នុង distal nephron / tube distal អាចទាបជាង pH នៃសារធាតុរាវនៅក្នុង proximal tubule / tube proximal ពីព្រោះ ៖ a. អ៊ីយ៉ុងអ៊ីដ្រូសែនបានបញ្ចោញនៅក្នុង distal nephron / tube distal ច្រើនជាងនៅក្នុង proximal tubule / tube proximal b. gradient របស់ sodium មាននៅគ្រប់ជញ្ជាំង (wall/paroi) នៃ distal nephron / tube distal ធំជាងនៅគ្រប់ជញ្ជាំងនៃ proximal tubule / tube proximal c. តំណភ្ជាប់ដ៏តូចចង្អៀត (tight junctions/jonctions étroite) របស់ distal nephron / tube distal ធ្វើឲ្យជ្រាបសារធាតុរលាយតិចជាងនៅក្នុង proximal tubule / tube proximal d. មាន buffer / tampon ច្រើននៅក្នុងសារធាតុរាវរបស់ distal nephron/tube distal ជាងនៅក្នុង proximal tubule / tube proximal 3 / 129 3) ក្នុងស្ថានភាពធម្មតា មួយមីលីលីត្ររបស់ទឹកកាមមនុស្សប្រុសមានមេជីវិត ឈ្មោល(sperm/sperme) សរុបចំនួន ៖ a. ១ លាន ទៅ ៣ លានមេជីវិតឈ្មោល b. ២០ លាន ទៅ ៦០ លានមេជីវិតឈ្មោល c. ១៥ លាន ទៅ ៥០ លានមេជីវិតឈ្មោល d. ៥០ លាន ទៅ ១៥០ លានមេជីវិតឈ្មោល 4 / 129 4) ប្លោកទឹកនោម មនុស្សពេញវ័យក្នុងស្ថានភាពមិនមានការចាល់ទឹកនោម អាចផ្ទុកទឹកនោមបានចំណុះពី៖ a. ៣០០ ទៅ៥០០ មល b. ៥០០ ទៅ៧០០ មល c. ៦០០ ទៅ៨០០ មល d. ៤០០ ទៅ ៦០០ មល 5 / 129 5) ឆ្ឆឹងចាប់ផ្តើមថយចុះនូវការលូតលាស់នៅអំឡុងអាយុប្រមាណជា ៖ a. ២០ ឆ្នាំ b. ៩ ឆ្នាំ c. ១៥ ឆ្នាំ d. ២៨ ឆ្នាំ 6 / 129 6) Metabolic alkalosis / alcalose métabolique នឹងត្រូវគេពិនិត្យឃើញនៅលើអ្នកជំងឺដែលមាន៖ a. រាគបន្តបន្ទាប់ b. aldosterone កើនឡើង (Hyperaldosteronism/hyperaldostéronisme) c. តំរងនោមខ្សោយ d. Hyperventilation 7 / 129 7) ការកាត់ចេញផ្នែកដំបូងបង្អស់របស់ពោះវៀនតូច នាំអោយមានការចុះថយនៃ៖ a. Basal acid output / débit d’acide basal b. Maximal acid output / débit d’ acide maximal (សមិទ្ធិផលអាស៊ីតអតិបរមា) c. ការបញ្ចេញសារធាតុរាវពីក្រពះ d. ការបញ្ចេញអង់ស៊ីមពីលំពែង 8 / 129 8) Haemoglobin/Hemoglobine មានអាចជួយអោយឈាមមានលក្ខណៈជា ៖ a. Oxygenated/Oxygéné b. Deoxygenated/Désoxygéné c. Acidosis/Acidose d. Leukophilia/Leucophilie 9 / 129 9) អ័រម៉ូន paracrine សំខាន់ ដែល មានជាប់ទាក់ទងទៅនឹង ការត្រួតពិនិត្យបែប inhibitory feedback/ retroaction inhibitrice នៃការបញ្ចេញអាស៊ីតក្នុងក្រពះគឺ a. Gastrin b. Enterogastrone c. Histamine d. Somatostatin 10 / 129 10) នៅក្នុងលក្ខខណ្ឌធម្មតាមនុស្សពេញវ័យមានចង្វាក់ដង្ហើមក្នុង ១ នាទីចំនួន ៖ a. ១២ ទៅ ១៥ ដង b. ២០ ទៅ ២៥ ដង c. ៣០ ទៅ ៣៥ ដង d. ៨ ទៅ ១០ ដង 11 / 129 11) Ovaries/Ovaire មាននាទី បញ្ចេញ hormone ភេទស្ត្រី ( Estrogen /Oestrogène, Progesterone ) និង . a. កន្លែងកោសិកាបង្កកំណើត b. បញ្ចេញទឹករំអឹល c. រក្សាគត៌ d. អភិវឌ្ឍន៏ gonads/gonades 12 / 129 12) Warfarin (Coumarin) ជាឱសថប្រឆាំងឈាមកក ដែលជារឿយៗគេប្រើវាលើអ្នកជំងឺដែលមាន Heart attack / Crise cardiaque ។ ក៏ប៉ុន្តែ បើសិនជាគេប្រើឱសថនេះច្រើនហួស អ្នកជំងឺអាចហូរឈាម។ គេអាចព្យាបាលការហូរឈាមដោយសារ Warfarin នេះ ដោយប្រើ ៖ a. t-PA (tissue plasminogen activator) / Activateur plasminogène tissulaire b. Vitamin K c. Aspirin / Aspirine d. Heparin / Héparine 13 / 129 13) ការចាក់អ័រម៉ូនទីរ៉ូអ៊ីត (thyroid hormone/hormone thyroide) ទៅលើមនុស្ស នឹង៖ a. បង្កើនការសំយោគប្រូតេអ៊ីនសាច់ដុំ b. បន្ថយអត្រាប្រើប្រាស់អុកសីសែន c. បន្ថយតំរូវការពពួកវីតាមីន d. បង្កើនកំហាប់កូឡេស្តេរូលក្នុងប្លាស្មា 14 / 129 14) មុខងាររបស់សាច់ដុំគឺ ភាពកន្ត្រាក់ (contractibility/contractibilité), បង្កើត ចលនា(for movement/pour mouvement), ចូលរួមរក្សាលំនឹងរាងកាយ ( body stability/stabilité corporelle)និង ៖ a. បង្កើតកំដៅរាងកាយ b. បង្កើតគ្រាប់ឈាម c. បង្កើតទឹករងៃ d. បង្កើតភាពស៊ាំ 15 / 129 15) Progesterone ៖ a. ត្រូវបានបញ្ចេញដោយ corpus luteum / corps lutéal b. អត្រាក្នុងប្លាស្មា ស្ថេរបន្ទាប់ពីមាន implantation c. ការបញ្ចេញដោយសុក កើនឡើងនៅអាទិត្យទី ៦ នៃការមានផ្ទៃពោះ d. អត្រាក្នុងប្លាស្មា កើនឡើងពេលកំពុងមានរដូវ 16 / 129 16) តើសកម្មភាពរបស់ glucagon ខាងក្រោមនេះណាមួយត្រឹមត្រូវ? a. វាបង្អាក់ការបញ្ចេញ អាំងស៊ុយលីន b. វារារាំង adenyl cyclase c. វារំញោច gluconeogenesis / gluconéogénèse នៅក្នុងថ្លើម d. វាជំរុញការបំបែក glycogen នៅក្នុងសាច់ដុំ 17 / 129 17) សរសៃឈាម capillaries/capillaires មានទំហំ ៖ a. 5-10 µm b. 15-20 µm c. 25-30 µm d. 8-10 µm 18 / 129 18) តើប្រយោគខាងក្រោមណាមួយដែលអធិប្បាយពីកោសិកា crypt cells របស់ពោះវៀនតូចជាប្រយោគត្រឹមត្រូវ? a. កោសិកានេះទទួលខុសក្នុងការបញ្ចេញ (sécrétion)នៃ NaCl និងទឹក b. កោសិកានេះទទួលខុសត្រូវក្នុងការស្រូប នៃ NaCl និងទឹក c. កោសិកានេះមាន microvilli / microvillosité ដែលមានការលូតលាស់ល្អ d. កោសិកានេះមាន ចំនួនយ៉ាងច្រើននៃ brush border hydrolase / hydrolase de bordure en broche 19 / 129 19) ប្រូតេអ៊ីនដឹកនាំ ដែលទទួលខុសត្រូវសំរាប់ការនាំចូលគ្លុយកូសទៅក្នុងកោសិកា ពោះវៀនតូច ហៅថា៖ a. SGLT1 (Sodium-dependent glucose transporter 1 / Transporteur 1 du glucose dépendant du sodium) b. Glut-2 (Glucose transporter 2 / Transporteur du glucose 2) c. Glut-5 (Glucose transporter 5 / Transporteur du glucose 5) d. SGLT2 (Sodium-dependent glucose transporter 1 / Transporteur 2 du glucose dépendant du sodium) 20 / 129 20) មាឌសារធាតុរាវខាងក្រៅកោសិការបស់បុគ្គលធម្មតា គឺប្រហាក់ប្រហែល៖ a. ៥% នៃម៉ាស់ខ្លួនមនុស្ស b. ១០% នៃម៉ាស់ខ្លួនមនុស្ស c. ២០% នៃម៉ាស់ខ្លួនមនុស្ស d. ៤០% នៃម៉ាស់ខ្លួនមនុស្ស 21 / 129 21) ចំនួនប្រហាក់ប្រហែលនៃជាតិ glucose ដែលតំរងនោមរបស់អ្នកជំងឺម្នាក់ស្រូបយកឡើងវិញ (reabsorption) គឺ៖ a. 165 mg/mn b. 200 mg/mn c. 0 mg/mn d. 120 mg/mn 22 / 129 22) ការដាក់ឈ្មោះឲ្យសាច់ដុំត្រូវបានដោយផ្អែកលើទំហំ, រូបរាង, ទិសដៅសរសៃសាច់ដុំ, កន្លែងតាំងនៅរបស់សាច់ដុំ, ចំនួនខ្នែងសាច់ដុំដែលបែងចែក, ប្រភពដែលសាច់ដុំតភ្ជាប់ និង ៖ a. សកម្មភាពសាច់ដុំ b. មុខងាររបស់សាច់ដុំ c. ប្រវែងរបស់សាច់ដុំ d. ពណ៌សម្បុររបស់សាច់ដុំ 23 / 129 23) ADH (antidiuretic hormone/Vasopressine) នឹងត្រូវបញ្ចេញដោយ posterior pituitary / post-hypophyse នៅពេលមាន៖ a. ការថយចុះបរិមាណប្លាស្មា b. ការថយចុះកំហាប់ K+ ក្នុងប្លាស្មា c. ការថយចុះ pH ក្នុងប្លាស្មា d. ការថយចុះកំហាប់ Na+ ក្នុងប្លាស្មា 24 / 129 24) ដំណើរការជំរុញឈាមក្នុងសរសៃឈាមវ៉ែនចូលទៅក្នុងបេះដូងវិញ ប្រព្រឹត្តទៅបានដោយមានការចូលរួមចំណែកពី ៖ ប្រើះក្នុងសរសៃឈាមវ៉ែន(Pocket Valves ) ,សាច់ដុំរលីងដែលមាននៅតាមជញ្ជាំងសរសៃឈាមវ៉ែន(Smooth Muscle ),ចលនាដកដង្ហើម ( Respiratory Pump ), កម្លាំងស្រូបទាញរបស់សរសៃឈាមវ៉ែនផ្នែកខាងលើ (Gravity ) និង a. ការរំលាយអាហារ b. ចលនារបស់សាច់ដុំឆ្អឹង c. កំលាំងច្របាច់របស់បេះដូង d. ការសម្រាកស្ងៀម 25 / 129 25) សាច់ដុំបេះដូងមានសមត្ថភាពធន់ទៅនឹងការអស់កំលាំងដោយសារ កត្តាខាងក្រោម លើកលែងតែ ៖ a. មានការបញ្ជាដោយផ្ទាល់ពីប្រព័ន្ធប្រសាទកណ្តាល b. មានបរិមាណ mitochondria/mitochondries ច្រើនដែលវាមានផ្ទុក អង់ហ្សីម និង ប្រូតេអ៊ីនអាចជួយដល់ដំណើរការបង្កើតឋាមពលពី ស្ករ និងខ្លាញ់ពីក្នុងអាហារ។ c. មានអេម៉ូក្លូប៊ីនច្រើន ងាយក្នុងការដឹកជញ្ជូនអុកស៊ីហែ្សន។ d. មានការផ្គត់ផ្គង់ឈាមដ៏ល្អ 26 / 129 26) មួយណាជាផ្នែកសំខាន់ក្នុងចំណោមផ្នែកសំខាន់ជាមូលដ្ឋានទាំង បីនៃណឺរ៉ូន (neuron/neurone)៖ a. Pons b. Axon/Axone c. Myelin/Myéline d. Bone/Os 27 / 129 27) បុរសម្នាក់ផឹកទឹក ២ លីត្រ ដើម្បីបំពេញនូវការបាត់បង់ទឹកតាមការបែកញើសពេលធ្វើលំហាត់ប្រាណ។ បើប្រៀបធៀបជាមួយស្ថានភាពមុនពេលបែកញើស ៖ a. ធាតុទឹកក្រៅកោសិកាគាត់នឹង ទៅជាhypertonic / hypertonique b. ធាតុទឹកក្នុងកោសិកាគាត់នឹង ទៅជាhypertonic / hypertonique c. មាឌទឹកនៅខាងក្នុងកោសិកាគាត់ នឹងកើនឡើង d. មាឌទឹកនៅខាងក្រៅកោសិកាគាត់ កើនឡើង 28 / 129 28) លំហូររបស់កាល់ស្យូមចូលក្នុងកោសិកា គឺជាសមាសភាព ឬ ភាគមួយចាំបាច់នៃដំណាក់កាលកើនឡើងនៃសក្តានុពលសកម្មភាពក្នុង ៖ a. សាច់ដុំថតក្រោមបេះដូង b. សរសៃសាច់ដុំឆ្អឹង c. សាច់ដុំរលោងរបស់ពោះវៀនតូច d. ផ្នែក body / corps របស់កោសិកាប្រសាទ 29 / 129 29) យន្តការសំខាន់សំរាប់ការស្រូប សួដ្យូម ពីពោះវៀនតូច គឺ៖ a. ការដឹកនាំរួម(Cotransport) ជាមួយ potassium b. electrogenic transport / transport electrogènique c. Neutral NaCl absorption / Absorption neutre de NaCl d. ការប្តូរគ្នានៃ Na+-H+ 30 / 129 30) បរិមាណប្លាស្មាក្នុងឈាមសរុបមានប្រមាណជា ៖ a. 0.4 b. 0.6 c. 0.8 d. 0.3 31 / 129 31) បរិមាណកម្លាំងដែលបង្កើតដោយសាច់ដុំឆ្អឹង អាចកើនឡើងដោយសារ ៖ a. ការថយចុះចន្លោះរយៈពេលកន្ត្រាក់សាច់ដុំ b. ការថយចុះកំហាប់អ៊ីយ៉ុង Ca2+ ខាងក្រៅកោសិកា c. ការកើនឡើងនូវកំហាបអ៊ីយ៉ុង Mg2+ ខាងក្រៅកោសិកា d. ការកើនឡើងនូវសកម្មភាពរបស់ acetylcholine esterase 32 / 129 32) ដូចប្រព័ន្ធផ្សេងទៀតនៅក្នុងរាងកាយ,ប្រព័ន្ធសរសៃប្រសាទត្រូវបាន ផ្សំឡើងពីសរីរាង្គសំខាន់ៗ គឺ ៖ ខួរក្បាល,ខួរឆ្អឹងខ្នង, សសៃប្រសាទ និង ៖ a. Axon/Axone b. Neurons/Neurones c. Bone/Os d. Ganglia/ganglion 33 / 129 33) ក្នុងកំឡុងពេលធ្វើលំហាត់ប្រាណ ចំនួនឈាមដែលបាញ់ចេញពីបេះដូងក្នុង 1នាទី (cardiac output/débit cardiaque) កើនឡើងដោយសារ៖ a. ការធន់នៃសរសៃឈាមដោយរំញោចសរសៃប្រសាទសាំប៉ាទិក (sympathetic) b. ការកើនឡើងការកន្ត្រាក់ថតក្រោមបេះដូង c. ការរីកនៃសរសៃវ៉ែន d. ការថយចុះមាឌឈាមនៅពេលចុង diastole 34 / 129 34) ការបំបាត់សកម្មភាពរបស់ Na-K pump / pompe Na-K នឹងបង្កអោយមាន៖ a. Hyperpolarization / Hyperpolarisation នៃសក្តានុពលភ្នាសកោសិកា b. ការកើនឡើងនៃរំញោចនៃកោសិកា ប្រសាទ c. ការកើនឡើងកំហាប់ K+ ក្នុងកោសិកា d. ការកើនឡើងមាឌវត្ថុរាវក្នុងកោសិកា 35 / 129 35) តើសរសៃឈាមវ៉ែនណាមួយដែលដឹកនាំឈាមសំបូរដោយអុកស៊ីសែន ៖ a. Portal Vene/Veine porte b. Superior Vena Cava/Veine cave supérieure c. Pulmonary vein/Veine pulmonaire d. Inferior Vena Cava/Veine cave inférieure 36 / 129 36) វិតាមីន B12 ត្រូវបានស្រួបជាដំបូងនៅក្នុង៖ a. Jejunum b. ក្រពះ c. Ileum / IIéon d. Duodenum 37 / 129 37) នៅក្នុងកំហាប់ដែលមានក្នុងរបបអាហារនៃពួកវិតាមីន តើវីតាមីនណាមួយត្រូវបានស្រូបដំបូងតាមរយៈការសាយភាយ (diffusion)? a. Niacin b. Vitamine C c. Folate d. Vitamine D 38 / 129 38) តើសារធាតុមួយណាខាងក្រោមនេះ ជា putative inhibitory neurotransmitter / neurotransmetteur inhibiteur putatif ដែលទទួលខុសត្រូវក្នុងការរលាសាច់ដុំផ្លូវអាហារ? a. Substance P b. Vasoactive intestinal peptide / peptide intestinal vasoactif c. Somatostatin d. Dopamine 39 / 129 39) ការហូរឈាមឆ្លងកាត់សរីរាង្គមួយ អាចកើនឡើងដោយសារមានការថយចុះនៃ៖ a. អង្កត់ផ្ចិតរបស់សរសៃអាកទែ b. អត្រាអេម៉ាតូគ្រីត c. ចំនួននៃសរសៃអាកទែដែលបើក d. សម្ពាធសរសៃអាកទែ 40 / 129 40) តើការកន្ត្រាក់ថង់ទឹកប្រម៉ាត់ ត្រូវបានពិពណ៌នាដោយត្រឹមត្រូវតាមឃ្លាមួយណាខាងក្រោមនេះ? a. ការកន្ត្រាក់ថង់ទឹកប្រម៉ាត់ ត្រូវរំញោចដោយសារ atropine b. ការកន្ត្រាក់ថង់ទឹកប្រម៉ាត់ ត្រូវបានបញ្ឈប់ដោយអាស៊ីតអាមីណេនៅក្នុង duodenum / duodénum c. ការកន្ត្រាក់ថង់ទឹកប្រម៉ាត់ កើតឡើងដោយសារការឆ្លើយតបទៅនឹង cholecystokinin / cholécystokinine d. ការកន្ត្រាក់ថង់ទឹកប្រម៉ាត់ ត្រូវបានបញ្ឈប់ដោយអាហារសំបូរខ្លាញ់ 41 / 129 41) ការបញ្ចេញពងអូវុលកើតមានជាធម្មតានៅក្នុងអំឡុង ៖ a. ថ្ងៃទី ១៣ នៃវដ្តរដូវរបស់ស្រ្តី b. ថ្ងៃទី ១៤ នៃវដ្តរដូវរបស់ស្រ្តី c. ថ្ងៃទី ១០ នៃវដ្តរដូវរបស់ស្រ្តី d. ថ្ងៃទី ២៨ នៃវដ្តរដូវរបស់ស្រ្តី 42 / 129 42) ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ (aerobic exercise/exercise aérobique) លំហូរឈាមនៅតែមានលំនឺងនៅក្នុង៖ a. សាច់ដុំឆ្អឹង b. ខួរក្បាល c. ស្បែក d. បេះដូង 43 / 129 43) ការកាត់ក្រពេញលើតម្រងនោម Adrenalectomy/Adrénolectomie ធ្វើអោយកើតមាន: a. ការកើនឡើងនៃការចល័ត និងការប្រើប្រាស់ជាលិកាខ្លាញ់ b. ការកើនឡើងជាតិស្ករក្នុងឈាម ដោយសារថយចុះប្រសិទ្ធិភាពរបស់ insuline c. ការបញ្ចេញជាតិទឹកតាមតម្រងនោមកើនឡើង និងការបាត់បង់សូដ្យូមតាមទឹកនោម d. ភាពធន់ទៅនឹងប្រឆាំងការឆ្លងរោគ និង shock កាន់តែប្រសើរឡើង 44 / 129 44) ការបញ្ជូនសារនៅទីប្រសព្វ រវាងសរសៃប្រសាទឈឺចាប់ (synaptic transmission between pain fibers/transmission synaptique entre les fibres de la douleur) ពីស្បែកទៅ កោសិកាប្រសាទនៃខួរឆ្អឹង (spinal cord neurons/neurones de la moelle épinière) ត្រូវបានធ្វើឡើងតាមរយៈ៖ a. Acetylcholine b. Substance P c. Endorphins / Endorphines d. Somatostatin / Somatostatine 45 / 129 45) តើការវិលត្រឡប់ទៅរកភាពធម្មតាណាមួយ នៅពេលកំពុងមាន chronic respiratory acidosis / acidose respiratoire chronique ? a. Alveolar Ventilation / Ventilation alvéolaire b. កំហាប់អ៊ីយ៉ុងអ៊ីដ្រូសែនក្នុងសរសៃអាកទែ c. Arterial PCO2 / PCO2 artérielle d. Arterial PO2 / PO2 artérielle 46 / 129 46) ការបញ្ចេញ chyme ទៅក្នុងផ្នែកដំបូងនៃពោះវៀនតូច នឹង៖ a. បង្កើន segmentation របស់ពោះវៀនតូច b. បង្កើនការបញ្ចេញទឹកអាស៊ីតក្នុងក្រពះ c. បង្កើនការបញ្ចេញសារធាតុរឹងពីក្រពះ d. បន្ថយការបញ្ចេញ bicarbonate ពីលំពែង 47 / 129 47) តើប្រយោគណាមួយ ស្តីអំពី Renin / Rénine ជាប្រយោគត្រឹមត្រូវ? a. ការបញ្ចេញ Renin / Rénine ត្រូវបានជំរុញដោយការកើនឡើងសម្ពាធមធ្យមនៃអាកទែតម្រងនោម b. ការបញ្ចេញ Renin / Rénine នៅពេលបាត់បង់សូដ្យូម និងទឹកពីក្នុងឈាម c. Renin / Rénine បំប្លែង angiotensinogen / angiotensinogène ទៅជា angiotensin I / angiotensine I d. វាត្រូវបញ្ចេញដោយ proximal tubule / tube proximal 48 / 129 48) តើប្រូតេអ៊ីនសាច់ដុំណាមួយដើរតួសំខាន់ក្នុងការកន្ត្រាក់ទាំង សាច់ដុំរលោងផង និង សាច់ដុំឆ្នូតផង? a. Calmodulin b. Actin c. Tropomyosin d. Troponin 49 / 129 49) Thymus មានទំហំរួមតូចវិញបន្ទាប់ពីវ័យ ៖ a. ជំទង់ ( teen/adolescent ) b. ទារក (infant/enfant) c. គ្រប់ការ (puberty/puberté) d. ចាស់ (adult/adulte) 50 / 129 50) សួតទាំង ២ របស់មនុស្សមានក្លែប ( lobes ) ច្រើនដែលក្នុងនោះជាទូទៅ សួតខាង ស្តាំមានក្លែបសរុបចំនួន ៖ a. ៤ ក្លែប b. ៣ ក្លែប c. ២ ក្លែប d. ៥ ក្លែប 51 / 129 51) មុខងារសំខាន់នៃ capillaries/capillaires គឺ ៖ a. ដឹកនាំឈាមសម្បូរអុកស៊ីសែន b. បង្កើតភាពស៊ាំ c. ការផ្លាស់ប្តូរឧស្ម័ន d. បញ្ជូនឈាមត្រឡប់ទៅបេះដូងវិញ 52 / 129 52) សាច់ដុំកន្ត្រាក់ទៅបានដោយសារតែមានការចូលរួមពីកត្តា ខាងក្រោមលើកលែងតែ ៖ a. មាន ATP (Adenosine triphosphate) b. មានការចូលរួមធ្វើសកម្មភាពពីប្រសាទចលករ (motor neuron /neurone moteur) c. មានរំញោចពីសរសៃប្រសាទរំញោច d. មានសរសៃពួរ ( tendon ) 53 / 129 53) ការរំញោចភ្នាសកោសិកានឹងកើនឡើងយ៉ាងខ្លាំងបំផុតដោយ៖ a. Cl- នៅខាងក្រៅកោសិកថយចុះ b. Ca2+ នៅខាងក្រៅកោសិកាថយចុះ c. K+ នៅខាងក្រៅកោសិកាកើនឡើង d. Na+ នៅខាងក្រៅកោសិកាកើនឡើង 54 / 129 54) ការបំផ្លាញ supraoptic nuclei / noyau supraoptique របស់ខួរក្បាល នឹងបង្កើតឲ្យមានការប្រែប្រួលដូចខាងក្រោម នូវមាឌ និងកំហាប់ទឹកនោមណាមួយ? (សន្មត់ថាការផឹកទឹកស្មើនឹងការបាត់បង់ទឹក) a. មាឌទឹកនោមកើនឡើង និងទឹកនោមមានភាពរាវខ្លាំង b. មាឌ និងកំហាប់ទឹកនោមធម្មតា c. មាឌទឹកនោមកើនឡើង និងទឹកនោមមានភាពខាប់ខ្លាំង d. មាឌទឹកនោមថយចុះ និងទឹកនោមមានភាពរាវខ្លាំង 55 / 129 55) ប្រសិទ្ធិភាពនៃការព្យាបាលដោយឱសថប្រឆាំងការរលាក (Anti-inflamatory / anti-inflamatoire) ត្រូវបានគេគិតថា បណ្តាលមកពី៖ a. ភាពជ្រាបនៃភ្នាសសសៃឈាមតូចៗ (capillary/capilaire) កើនឡើង b. ការផលិត leukotrienes កើនឡើង c. ការធ្វើភ្នាស lysosome របស់កោសិកាមានស្ថេរភាព d. ការបញ្ចេញ pyrogen / pyrogène ពី granulocyte កើនឡើង 56 / 129 56) មុខងាររបស់ឆ្អឹងរួមមាន៖បញ្ចូលការគាំទ្រ,ការការពារ,ចលនា,ការផ្ទុករ៉ែនិង៖ a. ការកំចាត់ជាតិពុល b. ការស្រូបបឺតជាតិទឹក c. ការបង្កើតកោសិកាឈាម d. ការបង្កើតភាពស៊ាំរបស់រាងកាយ 57 / 129 57) ការថយចុះនៃភាពទប់ទល់របស់សរសៃអាកទែ afferent នៃ glomerulus / glomérule របស់តម្រងនោម នឹងបន្ថយ ៖ a. គ្មានចម្លើយណាមួយត្រឹមត្រូវ b. លំហូរប្លាស្មាក្នុងតម្រងនោម c. ភាគដែលច្រោះ (The Filtration fraction / Fraction de filtration) d. សំពាធ Oncotic / oncotiques នៃឈាមក្នុងសរសៃឈាម peritubular / péritubulaire 58 / 129 58) អង់ស៊ីមដែលទទួលខុសត្រូវសំរាប់បង្កើត fibrin monomers /des monomères de fibrine គឺ៖ a. Heparin / héparine b. Kininogen / Kininogène c. Plasminogen / Plasminogène d. Thrombin / Thrombine 59 / 129 59) Potassium ខាងក្រៅកោសិការបស់អ្នកជំងឺដែលកម្រិត ប៉ូតាស់ស្យូម ក្នុងឈាមកើនឡើង អាចត្រូវបានថយចុះដោយសារការប្រើ៖ a. Lactic acid / Acide lactique b. Epinephrine c. Glucagon d. Atropine 60 / 129 60) នៅក្នុងសរសៃប្រសាទមួយ ទំហំនៃសក្តានុពលសកម្មភាព (magnitude of the action potential/ampleur du potentiel d’action) អាស្រ័យទៅលើ ៖ a. ទំហំនៃការរំញោច (Magnitude of the stimulus/ampleur du stimulus) b. កំហាប់សូដ្យូមនៅក្រៅកោសិកា c. កំហាប់ប៉ូតាស្យូមនៅក្នុងកោសិកា d. សក្តានុពលពេលភ្នាសសំរាក (resting membrane potential/potentiel de repos de la membrane) 61 / 129 61) តើស្ករដូចខាងក្រោមនេះណាមួយ ត្រូវបានស្រូបនៅក្នុងពោះវៀនតូចតាមរយៈ facilitated diffusion / diffusion facile ? a. Glucose b. Fructose c. Sucrose d. Galactose 62 / 129 62) សកម្មភាពនៃ angiotensin II / Angiotensine II រួមមាន ៖ a. បន្ថយការបញ្ចេញ aldosterone b. ធ្វើឲ្យមានការស្រេចទឹក c. ជំរុញការបញ្ចេញជាតិអំបិលតាមបំពង់តម្រងនោម d. ពង្រីកសរសៃអាកទែរតូចៗនៅជាយៗ (peripheral arteriole / atériole périphérique) 63 / 129 63) តើនៅក្នុងចំណោមដំណើរការដឹកនាំខាងក្រោមមួយណាដែល សារធាតុ ធ្វើចលនាតាមជម្រាលអេឡិចត្រូគីមី (electrochemical gradient/gradient électrochimique)? a. ជាតិស្ករចូលទៅក្នុងជាលិកាខ្លាញ់ (adipose tissue/tissue adipeux) b. កាល់ស្យូមចូលក្នុង sarcoplasmic reticulum / réticulum sarcoplasmique c. អ៊ីដ្រូសែន ចូលក្នុងលំហរបំពង់ distal របស់ nepron / néphron d. សូដ្យូមចេញក្រៅកោសិកាប្រសាទ 64 / 129 64) អ័រម៉ូនដែលមានរចនាសម្ព័ន្ឌជាប់ទាក់ទងខ្លាំងបំផុតទៅនឹង gastrin / gatrine គឺជា៖ a. Cholecystokinin / Cholécystokinine b. Vosoactive intestinal polypeptide / polypeptide intestinal vasoactive c. Secretin / Sécrétine d. Motilin / Motiline 65 / 129 65) ការថយចុះសម្ពាធក្នុង carotid sinus / sinus carotidien នឹងបណ្តាលអោយការ ថយចុះ ៖ a. ការកន្ត្រាក់របស់សាច់ដុំបេះដូង b. ការប្រព្រឹត្តរបស់សរសៃវ៉ែន (Venous compliance/Compliance veneuse) c. Total peripheral resistance / Résistance périphérique total d. អត្រាចង្វាក់បេះដូង 66 / 129 66) សរសៃ Lymph / lymphe ខុសពីប្រព័ន្ធសសៃឈាមតូច (capillaries/capillaires) ដែលក្នុងនោះវា៖ a. មិនមានកើតឡើងដោយសារការតតម្រៀបគ្នានៃអង់ដូតេល្យូម b. គ្មាន valves c. មិនមាននៅក្នុងប្រព័ន្ធសរសៃប្រសាទកណ្តាល d. មានភាពជ្រាបតិច 67 / 129 67) Resting potential / potentiel de repos របស់ភ្នាសកោសិកាប្រសាទ ពឹងផ្អែកជាចម្បងទៅលើជម្រាលកំហាប់ (concentration gradient / gradient de concentration) របស់៖ a. ក្លរួ b. កាល់ស្យូម c. ប៉ូតាស្យូម d. សូដ្យូម 68 / 129 68) ផ្នែកផ្លូវដង្ហើមខាងលើ (Parts of the Upper Respiratory Tract/Parties de la voie respiratoire haute) រួមមាន ៖ Mouth/Bouche, Pharynx ,Larynxនិង a. Epiglottis/Epiglotte b. Esophagus/Oesophage c. nose & nasal cavity/Nez et cavité nasale, d. Sinus 69 / 129 69) ប្រព័ន្ធសរសៃប្រសាទ គឺជាមជ្ឈមណ្ឌលនៃសកម្មភាពផ្លូវចិត្ត (the center of all mental activity/Centre de toutes les activités centrales) លើកលែងតែ ៖ a. ការចងចាំ (memory/mémoire) b. ការរំលាយអាហារ digesting/digestion) c. ការគិត (thinking/pensée) d. ការរៀន (learning/apprentissage) 70 / 129 70) ភាពជ្រាបរបស់សរសៃឈាមតូចឆ្មារ (Capillary permeability/perméabilité capillaire ) មានលក្ខណៈទាបបំផុតនៅក្នុង ៖ a. ផាល (rate) b. ខួរក្បាល c. តំរងនោម d. ថ្លើម 71 / 129 71) ក្នុងលក្ខខណ្ឌធម្មតា សារជាតិ (Urinary substance/Substance urinaire) ដែលត្រូវបានបញ្ចេញតាមទឹកនោមមាន ៖ a. គ្រាប់ឈាមក្រហម b. ជាតិស្ករ c. ជាតិពណ៌កើតពីមេតាបូលីសរបស់ថ្លើម និងប្រម៉ាត់ d. ជាតិសាច់ 72 / 129 72) គ្រោងឆ្អឹងរបស់មនុស្សពេញវ័យជាធម្មតាមានឆ្អឹងចំនួន៖ a. 220 b. 206 c. 185 d. 190 73 / 129 73) សក្តានុពលភ្នាសកោសិកានឹងបាត់បង់ប៉ូល (depolarize/dépôlariser) យ៉ាងច្រើនបំផុត ប្រសិនបើភាពជ្រាបរបស់ភ្នាសកោសិកាកើនឡើងសម្រាប់៖ a. ប៉ូតាស់ស្យូម b. សូដ្យូម c. ក្លរ d. សូដ្យូម និង ប៉ូតាស់ស្យូម 74 / 129 74) Metabolic acidosis / Acidose métabolique បណ្តាលមកពី៖ a. មាឌឈាមថយចុះ b. Hyperventilation c. ប៉ូតាស្យូមក្នុងឈាមថយចុះ d. ស្ថានភាពថយចុះនៃ aldosterone (Hypoaldosteronism/hypoaldostéronisme) 75 / 129 75) Electrocardiogram (ECG) មានប្រសិទ្ធភាពខ្ពស់ក្នុងការរុករកការថយចុះនៃ៖ a. ការកន្ត្រាក់ថតក្រោមបេះដូង b. លំហូរឈាមក្នុងសរសៃឈាម coronary / coronaire c. ភាពធន់សរុបសរសៃឈាមជាយៗ (peripheral/périphérique) d. សម្ពាធឈាមមធ្យម 76 / 129 76) គោលិកាគ្រាប់ឈាមក្រហមនឹងរីកប៉ោងខ្លាំងបំផុត នៅពេលគេដាក់វាទៅក្នុង សូលុយស្សុងមួយដែលមាន៖ a. 150 mmol NaCl b. 100 mmol CaCl2 c. 250 mmol KCl d. 250 mmol urea/urée 77 / 129 77) ចលនាដែលជំរុញភាគល្អិតម្ហូបអាហារអោយទៅមុខជាលំដាប់តាម រយៈបំពង់រំលាយអាហារត្រូវបានគេហៅថា ៖ a. Mastication b. Rhythm/Rythme c. Hydrolysis/Hydrolyse d. Peristalsis/Peristaltisme 78 / 129 78) បរិមាណ potassium ដែលបញ្ចេញតាមតម្រងនោមនឹងថយចុះ ប្រសិនបើ ៖ a. Aldosterone ក្នុងចរន្តឈាម កើនឡើង b. លំហូរនៅបំពង់ Distal របស់តំរងនោម កើនឡើង c. ការស្រួបឡើងវិញនៃ Na+ ដោយបំពង់ distal ថយចុះ d. ការនាំចូលប៉ូតាស្យូមតាមអាហារ កើនឡើង 79 / 129 79) សាច់ដុំរលោងមាននៅតាមជញ្ជាំងខាងក្នុងសរីរៈ ខាងក្រោមលើកលែងតែ ៖ a. បំពង់អាហារ b. ស្រោមសួត c. ទងសួត d. ក្រពះ 80 / 129 80) បន្ទាប់ពីការបញ្ចេញ trypsinogen / trypsinogène (ទម្រង់អកម្ម) ទៅក្នុង duodenum / duodénum អង់ស៊ីមខាងក្រោមនេះបានបំប្លែង trypsinogenទៅជា trypsin (ទម្រង់សកម្ម) ដោយសារ៖ a. Procarboxypeptidase b. Enteropeptidase c. Trypsin ដែលបញ្ចេញពីមុន d. Pancreatic lipase 81 / 129 81) ដោយធ្វើការប្រៀបធៀបទៅនឹងអាស៊ីតខ្លាញ់ដែលមានខ្សែកាបោនវែង ពួកអាស៊ីតខ្លាញ់ដែលមានខ្សែកាបោនមធ្យម ៖ a. អាចត្រូវបានប្រើប្រាស់ជាប្រភពកាឡូរី ចំពោះអ្នកដែលមានជំងឺស្រូបមិនល្អ b. មានច្រើននៅក្នុងរបបអាហារ c. មិនសូវរលាយក្នុងទឹក d. ត្រូវបានខ្ចប់ជា Chylomicrons ផងដែរ 82 / 129 82) សន្លាក់ឆ្អឹងមាន ៖ a. ៤ប្រភេទ b. ៥ ប្រភេទ c. ៣ ប្រភេទ d. ២ ប្រភេទ 83 / 129 83) ការកែតម្រូវតម្រងនោមពេលមានការលើសប៉ូតាស្យូមក្នុងឈាម នឹងបណ្តាលឲ្យមាន៖ a. ការបញ្ចេញ HCO3- កើនឡើង b. ការបញ្ចេញ H+ កើនឡើង c. Alkalosis / alcalose d. Acidosis / acidose 84 / 129 84) ឥទ្ធិពលនៃជំងឺ primary hyperaldosteronism / hyperaldosteronisme primaire (Conn’s syndrome / syndrome de Conn) រួមមាន៖ a. មាឌវត្ថុរាវនៅក្រៅកោសិកាថយចុះ b. កម្រិតប៉ូតាស់ស្យូមក្នុងឈាមកើនឡើង c. Hypertension d. សមត្ថភាពធ្វើទឹកនោមខាប់របស់តម្រងនោមកើនឡើង 85 / 129 85) Periodic Hyperkalemie paralysis / Paralysie hyperkaliémique périodique ត្រូវបានសម្គាល់ដោយសារកំហាប់ប៉ូតាស្យូមឡើងខ្ពស់ និង ខ្សោយសាច់ដុំ។ ក្នុងចំណោម ឃ្លាខាងក្រោមនេះ តើមួយណាដែលអាចជាមូលហេតុធ្វើអោយសាច់ដុំខ្សោយ ហើយដែលជាលទ្ឋផលនៃការកើនឡើងកំហាប់ ប៉ូតាស់ស្យូម នៅខាងក្រៅកោសិកា? a. ការធ្វើឲ្យបាត់សកម្មភាព channels / canaux សូដ្យូម ឆ្លងកាត់ភ្នាសកោសិកាសាច់ដុំ b. Hyperpolarization / hyperpolarisation នៃកោសិកាសាច់ដុំ c. ការដឹកនាំប៉ូតាស់ស្សូមក្នុងកោសិកាសាច់ដុំ ថយចុះ d. ការបញ្ចេញ neurotransmitters/neurotransmetteurs ពី alpha motoneurons/ neurones moteurs alpha កើនឡើង 86 / 129 86) ការកើនឡើងនូវកំហាប់ NaCl ក្នុងសារធាតុរាវក្នុងបំពង់ ascending limb of loop of Henle /tube ascendant de Henle បណ្តាលអោយ macula densa បញ្ចេញ៖ a. Renin / Rénine b. ADH c. Adenosine d. Aldosterone 87 / 129 87) ឆ្អឹងវែងជាឆ្អឹងដែលមានរូបរាងសម្គាល់រាងវែងកណ្តាលហៅថា Diaphysis /Diaphyse និងមានត្រម៉ោងរីកធំនៅចុងសងខាងហៅថា៖ a. Spongy bone/Os spongieux b. Carpals c. Epiphysis/Epiphyse d. Lunate 88 / 129 88) Acidification of the duodenum / acidification de duodénum នឹង ៖ a. បង្កើនការកន្ត្រាក់ថង់ទឹកប្រម៉ាត់ b. បង្កើនការបញ្ចេញអាស៊ីតក្រពះ c. បន្ថយការបញ្ចេញ bicarbonate ពីលំពែង d. បន្ថយការបញ្ចេញចំណីអាហារពីក្រពះ 89 / 129 89) ពងស្វាស ( Testes/Testicules) មាននាទី ៖ a. ផលិតឋាមពល b. ផលិតមេជីវិតឈ្មោល (sperm/sperme )និងអ័រម៉ូនផ្លូវភេទបុរស c. ផលិតទឹកកាម d. ផលិតគ្រាប់ឈាមស 90 / 129 90) NMDA (N-methyl-D-Aspartate) receptor /Récepteur NMDA ត្រូវបានធ្វើឲ្យ មានសកម្មភាពដោយសារ៖ a. Substance P b. Acetylcholine c. Histamine d. Glycine 91 / 129 91) មុខងាររបស់ឈាមមានដឹកជញ្ជូនសារធាតុផ្សេងៗ, រក្សាលំនឹងក្នុងរាងកាយ បង្កើតកំណកឈាម, និង a. បំបែកជាតិស្ករ b. រក្សាចង្វាក់បេះដូងបានស្មើ c. រំលាយខ្លាញ់ d. ការពាររោគ 92 / 129 92) ផ្លូវរំលាយអាហាររួមមាន ៖ មាត់, បំពង់អាហារ, ក្រពះ, ពោះវៀនតូច, ពោះវៀនធំ និង a. pharynx b. pancreas c. larynx d. Liver/foie 93 / 129 93) ជាលិកាឆ្អឹងមាន ២ ប្រភេទគី Compact និង . a. Spongy (Cancellous) Bone/Os spongieux b. Periosteum/Perioste c. Osseous tissue/Tisssu osseux d. Yellow marrow/moelle jaune 94 / 129 94) Thymus មានទំហំធំនៅក្នុងវ័យ ៖ a. ទារក (infant/enfant) b. ជំទង់ ( teen/adolescent ) c. ចាស់ (adult/adulte) d. គ្រប់ការ (puberty/puberté) 95 / 129 95) អរ័ម៉ូន ដែលមានទំនាក់ទំនងទៅនឹងការធ្វើបំលាស់ទីរបស់ motor complexes / complexes moteurs គឺ៖ a. Gastrin / gastrine b. Motilin / Motiline c. Secretin / Secrétine d. Cholecystokinin / Cholecystokinine 96 / 129 96) ទ្វារមាស មាននាទីសម្រាប់ ឲ្យឈាមរដូវហូរចេញមកខាងក្រៅបាន, រួមភេទ ,ឱ្យទារកចេញមកខាងក្រៅបាន និងសម្រាប់ ៖ a. រក្សាគត៌ b. បញ្ចេញទឹកនោម c. ផលិតកោសិកាភេទស្រ្តី ឬ ពង d. បញ្ចេញមកខាងក្រៅនូវរាល់សារធាតុផេ្សងៗ 97 / 129 97) ការចែកចាយឈាមក្នុងចំណោមសរីរាង្គនានានៃខ្លួនមនុស្ស ត្រូវបានធ្វើឲ្យត្រូវដោយការតម្រូវភាពធន់នៃ៖ a. Arteriols / Artérioles b. Precapillary sphinters / Sphincter précapillaires c. Postcappilary venules / Vènules postcapillaires d. Arteries / Artères 98 / 129 98) អត្រាសាយភាយនៃភាគល្អិតឆ្លងកាត់ភ្នាសកោសិកានឹងកើនឡើង ប្រសិនបើ៖ a. ទំហំនៃភាគល្អិតកើនឡើង b. ផ្ទៃនៃភ្នាសកោសិកាមានទំហំតូច c. ភាពរលាយរបស់ភាគល្អិតនៅក្នុងខ្លាញ់ថយចុះ d. កំរាស់នៃភ្នាសកោសិកាកើនឡើង 99 / 129 99) ឈ្មោះសារធាតុដែលត្រូវបានផ្លាស់ប្តូរឆ្លងកាត់តាមរយៈជញ្ជាំង នៃ capillaries/capillaires បានគឺ ៖ a. ជាតិទឹក b. កាបូនឌីអុកស៊ីត c. ទឹករងៃ d. អរម៉ូន 100 / 129 100) ផ្នែកផ្លូវដង្ហើមខាងក្រោម (Parts of the lower Respiratory Tract/Parties de la voie respiratoire basse) រួមមាន ៖Trachea/Trachee, Bronchi/Bronche, Bronchioles, Alveoli/Alvéoles, និង a. Larynx b. Diaphragm/Diaphragme c. Epiglottis/Epiglotte d. Pharynx 101 / 129 101) ស្រទាប់ស្បូន ដែលមានការពាក់ពន្ធ័ដល់ការខូចខាតទៅជាឈាមរដូវ គឺ ៖ a. ស្រទាប់ Myometrium/myomètre b. ស្រទាប់ Endometrium/endomètre c. ស្រទាប់ Perimetrium/périmètre d. ស្រទាប់ Endocardium/endocarde 102 / 129 102) ក្នុងចំណោមជាលិកាខាងក្រោមមានជាលិកា មួយ ដែលមិនមានចំណែក ក្នុងការបង្កើតសាច់ដុំឆ្អឹងគឺ ៖ a. Epithelial tissues/Tissus épithéliales (ជាលិកាគ្របដណ្តប់) b. blood or vascular tissue/sang et tissu vaculaire (ជាលិកាសរសៃឈាម ) c. nerve tissue/Tissu nerveux (ជាលិកាសរសៃប្រសាទ ) d. connective tissue/tissue conjonctive, (ជាលិកាតភ្ជាប់ ) 103 / 129 103) តើរោគសញ្ញាខ្សោយតម្រងនោមមួយណាខាងក្រោមនេះ ដែលបណ្តាលមកពីការបាត់បង់ អ័រម៉ូន ដែលបង្កើតដោយតម្រងនោម? a. Hypertension b. Uremia / Urémie c. ហើម (Edema/Oedème) d. ខ្វះគ្រាប់ក្រហាម ឬ ស្លេកស្លាំង (Anemia/Anémie) 104 / 129 104) ប្រសិនបើ សារធាតុមួយកើតឡើងនៅក្នុងសរសៃអាកទែតម្រងនោម តែមិនមាន នៅសរសៃវែនតម្រងនោមទេ ៖ a. វាត្រូវតែស្រូបយកឡើងវិញដោយសារតម្រងនោម b. កំហាប់ក្នុងទឹកនោមរបស់វា ត្រូវតែខ្ពស់ជាងកំហាប់នៅក្នុងប្លាស្មា c. Clearance / clairance របស់វាស្មើនឹងលំហូរប្លាស្មានៅក្នុងតម្រងនោម d. clearance / clairance របស់វាស្មើនឹងអត្រាច្រោះរបស់ glomerule 105 / 129 105) ឥទ្ធិពលរបស់ អាំងស៊ុយលីន ទៅលើការដឹកនាំ គ្លុយកូស គឺ៖ a. ជំរុញការដឹកនាំចូលទៅក្នុង adipocytes b. អាចបង្កឲ្យមានការដឹកនាំបញ្ច្រាសជម្រាល (gradient) កំហាប់ c. ជំរុញការដឹកនាំឆ្លងកាត់អេពីតេល្យូមរបស់បំពង់តម្រងនោម d. ជំរុញការដឹកនាំចូលទៅក្មុងខួរក្បាល 106 / 129 106) Islets of Langerhans / ilôt de Langerhans របស់លំពែង៖ a. បញ្ចេញ insulin / insuline និង glucagon b. ត្រូវបានគេឃើញជាបឋមនៅក្បាលលំពែង c. មានចំនួន ៣០% នៃទម្ងន់លំពែងទាំងមូល d. មាន ៦ ប្រភេទកោសិកាក្រពេញ 107 / 129 107) អ្នកជំងឺម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យជា anaphylactic shock / choc anaphylactique ជាជាង hypovolemic shock / choc hypovolémique ពីព្រោះ ៖ a. Creatinin / Créatinine ក្នុងឈាមកើនឡើងខ្ពស់ជាងធម្មតា b. ភាពធន់របស់សរសៃឈាមទាំងមូល កើនឡើងខ្ពស់ជាងធម្មតា c. Cardiac output / débit cardiacque កើនឡើងខ្ពស់ជាងធម្មតា d. ការកន្ត្រាក់ថតក្រោមបេះដូង (ventricle/ventricule) ខ្លាំងជាងធម្មតា 108 / 129 108) ប្រសិនបើកំហាប់អ៊ីយ៉ុង K+ ខាងក្រៅកោសិកាកើនឡើងពី 4 meq/L ទៅ 10 meq/L : a. ភ្នាសកោសិកានឹងមានរំញោច (excitable/excitable) កាន់តែខ្លាំង b. ការដឹកនាំប៉ូតាស្សូមនឹងកើនឡើង(Potassium conductance will increase / conductance du potassium va s’accroitre) c. សក្តានុពលភ្នាសនឹងមានសញ្ញា អវិជ្ជមានកាន់តែខ្លាំង d. ការដឹកនាំសូដ្យូមនឹងកើនឡើង (The sodium conductance will increase/ la conductance du sodium va s’accroitre ) 109 / 129 109) ដោយបន្ថែមទៅលើការបង្កើនភាពជ្រាបរបស់ collection duct / tube de collection ចំពោះទឹក ADH បង្កើនភាពជ្រាបរបស់ collection duct / tube de collection ចំពោះ៖ a. អ៊ុយរ៉េ b. ប៉ូតាសស្យូម c. អ៊ីដ្រូសែន d. Ammonium 110 / 129 110) ការស្រូបចូលក្នុងឈាមនៃអាស៊ីតខ្លាញ់ដែលមានខ្សែកាបោនខ្លី (short-chain fatty acid / acide gras à chaîne courte) កើតឡើងស្ទើរតែទាំងស្រុងពី៖ a. Duodenum b. ក្រពះ c. Jejunum d. Colon 111 / 129 111) ខួរក្បាលនិងខួរឆ្អឹងខ្នងគឺជាសរីរាង្គនៃ ៖ a. ប្រព័ន្ធសរសៃប្រសាទជាយ (Peripheral nervous system /Système nerveux périphérique) b. ប្រព័ន្ធសរសៃប្រសាទកណ្តាល Central nervous system /System nerveux central ) c. ប្រព័ន្ធសរសៃប្រសាទស្វយ័ត (Autonomic nervous system /System nerveux autonome) d. ខួរឆ្អឹងខ្នង (Cerebrospinal fluid/Liquide cérébrospinal) 112 / 129 112) តម្រងនោម (Kidneys/reins) ទំាង២ស្ថិតនៅចន្លោះ ៖ a. ឆ្អឹងកងខ្នងទ្រូងទី ១០និងឆ្អឹងកងខ្នងចង្កេះទី ២ b. ឆ្អឹងកងខ្នងទ្រូងទី ៩និងឆ្អឹងកងខ្នងចង្កេះទី ២ c. ឆ្អឹងកងខ្នងទ្រូងទី ៧ និងឆ្អឹងកងខ្នងចង្កេះទី ១ d. ឆ្អឹងកងខ្នងទ្រូងទី ១២ និងឆ្អឹងកងខ្នងចង្កេះទី ៣ 113 / 129 113) មុខងារមួយនៃប្រព័ន្ធទឹករងៃ (lymphatic system/Système lymphatique) ធ្វើដើម្បីបញ្ជូន ជាតិទឹកដែលលើសត្រឡប់ទៅឈាមវីញគឺ ៖ a. Clear/clair b. Interstitial/interstitiel c. red-colored/colorée en rouge d. Thoracic/thoracique 114 / 129 114) សម្ពាធក្នុងសរសៃវ៉ែនកណ្តាល (central vein/veines centrales)កើនឡើងដោយសារ៖ a. ការកើនឡើងនៃចលនាសរសៃវ៉ែន b. ការថយចុះមាឌឈាម c. ការថយចុះនៃសង្វាក់បេះដូង d. ការកើនឡើងនៃភាពធន់សរុបរបស់សរសៃឈាមជាយៗ (peripheral/périphérique) 115 / 129 115) សាច់ដុំជាប់ឆ្អឹង មានលក្ខណៈ ៖ a. រលោង ( smooth/lisse ) b. ធ្វើសកម្មភាពបែបអឆន្ទៈ (Involuntary muscles/muscles involontaires ) c. ធ្វើសកម្មភាពបែបឆន្ទៈ (voluntary muscles/muscles volontaires) d. ស្ថិតនៅតាមជញ្ជាំងខាងក្នុងនៃសរីរៈ 116 / 129 116) តើអ័រម៉ូនណាមួយដូចខាងក្រោមនេះ ដែលធ្វើឲ្យមានឥទ្ធិពលជីវសាស្ត្រ ដោយធ្វើឲ្យ receptor / récepteur នៅនឹងភ្នាសកោសិកាមានសកម្មភាព? a. Cortisol b. Epinephrine c. Estrogens / Estrogène d. Progesterone 117 / 129 117) Basal acid output / débit d’acide basal កើនឡើងដោយសារ៖ a. ការប្រើ H2 receptor antagonist / Antihistaminique H2 b. Vagotomy / Vagotomie c. Alkalinzation of the antrum / Alcalisation de l’antre d. Acidification of the antrum / Acidification de l’antre 118 / 129 118) តើណាមួយដែលត្រូវបានកោសិកានៃរាងកាយស្រូបយកនិងប្រើប្រាស់ ពីអាហារដែលបានពីដំណើរការរំលាយ អាហារ ? a. ខ្លាញ់ b. ម៉ូលេគុល c. អង់ស៊ីម d. វត្ថុរាវ 119 / 129 119) លើកលែងសរសៃឈាមវ៉ែនសួត (Pulmonary vein/Veines pulmonaires) ប្រភេទនៃឈាមក្នុងសរសៃឈាម វ៉ែនទាំងអស់នោះ គឺ ជាប្រភេទឈាម ៖ a. Oxygenated/Oxygéné b. Red blood cells/Globules rouges c. Deoxygenated/Désoxygéné d. Oxyhaemoglobin/Oxyhémoglobine 120 / 129 120) សម្ពាធឈាមកើនឡើង និងអត្រាសង្វាក់បេះដូងថយចុះក្នុងការឆ្លើយតបទៅនឹង : a. ការកើនឡើងសីតុណ្ហភាពក្នុងខ្លួន b. ការឡើងសម្ពាធក្នុងលលាដ៍ក្បាល c. ការស្ថិតនៅទីតាំងខ្ពស់ d. ការហាត់ប្រាណ 121 / 129 121) ជញ្ជាំងនៃបំពង់រំលាយអាហារ (digestive tract )មាន ៤ ស្រទាប់ គឺmucosa, submucosa, muscular layerនិង a. serous layer or serosa/Couche séreuse b. lumen c. lamina propria d. muscularis mucosa/Mucus musculaire 122 / 129 122) ស្រទាប់នៃស្រោមខួរក្បាលនិងខួរឆ្អឹងខ្នង មានចំនួន ៖ a. បួនស្រទាប់ b. មួយស្រទាប់ c. ពីរស្រទាប់ d. បីស្រទាប់ 123 / 129 123) ជាធម្មតាពងអូវុល មានជីវិតនៅក្នុងដៃស្បូន១ ភាគ ៣ ផ្នែកខាងក្រៅដើម្បី រង់ចាំការបង្កកំណើតក្នុងអំឡុងពេល a. ២៤ ទៅ ៤៨ ម៉ោង b. ៤ ទៅ ៥ ថ្ងៃ c. ៨ ទៅ ១២ ម៉ោង d. ៣ ទៅ ៥ ថ្ងៃ 124 / 129 124) ជញ្ជាំង capillary/capillaire ត្រូវបានបង្កើតឡើងពីកោសិកា ៖ a. Epithelial cells/Cellules épithéliales b. Muscle cells/Cellules musculaires c. Nerve cells/Cellules nerveuses d. Endothelial cells/Cellules endothéliales 125 / 129 125) តើការរៀបរាប់អំពីដំណើរការនៃការស្រូបវីតាមីន B12 ណាមួយដែលត្រឹមត្រូវ? a. ការស្រូបវីតាមីននេះ មានការថយចុះចំពោះអ្នកជំងឺខ្សោយលំពែង b. វីតាមីន B12 ចងភ្ជាប់ជាមួយ intrinsic factor / facteur intrinsèque នៅក្នុងក្រពះ c. ចំពោះមនុស្សពេញវ័យ ការស្រូបវីតាមីន B12 ធ្វើឡើងតាមបណ្តោយពោះវៀនតូច d. ចំពោះមនុស្ស Intrinsic factor / Facteur intrinsèque ត្រូវបានបញ្ចេញដោយ chief cells / cellules principales នៃក្រពេញក្រពះ 126 / 129 126) តើពាក្យ ឬ ឃ្លាណាខ្លះដែលមានទំនាក់ទំនងយ៉ាងជិតទៅនឹង endplate potential/ potentiel de la plaque motrice របស់ ទីប្រសព្វសរសៃប្រសាទសាច់ដុំ (neuromuscular junction / jonction neuromusculaire) ? a. Hyperpolarization / hyperpolarisation b. Depolarization / dépolarisation c. សក្តានុពលដែលសកម្មភាព (Action potential/Potentiel action) d. ឆ្លើយតបទាំងអស់ ឬគ្មានឆ្លើយតប 127 / 129 127) អ័រម៉ូនដែលទទួលខុសត្រូវភ្ញោចការបញ្ចេញទឹកដោះ គឺ៖ a. Insulin / Insuline b. Progesterone c. Oxytocin / Oxytocine d. Estradiol 128 / 129 128) តើឃ្លាខាងក្រោមនេះ ណាមួយកើនឡើងក្នុងពេលធ្វើលំហាត់ប្រាណ? a. Central vascular resistance / résistance vasculaire central b. សម្ពាធអុកស៊ីសែនក្នុងសរសៃវ៉ែន c. សម្ពាធឈាមនៅពេល diastole d. លំហូរឈាមទៅតម្រងនោម 129 / 129 129) Citrate គឺជាសារធាតុប្រឆាំងនឹងការកកឈាមដ៏មានប្រយោជន៍ ដោយសារសកម្មភាពរបស់វា៖ a. វាចាប់យក calcium b. ភ្ជាប់ជាមួយ factor XII c. វាភ្ជាប់ជាមួយ វីតាមីន K d. ជា Buffer basic groups of coagulation factors / Groupements basiques tamponés de facteurs de coagulation Your score isThe average score is 84% Facebook 0% Restart quiz Any comments? Send feedback