/159 72 Area II វិទ្យាសាស្ត្រឱសថ – ការព្យាបាលដោយប្រើឱសថ Preparation 1 / 159 1) ចូរជ្រើសរើស Beta-lactamase inhibitor/ inhibiteur des bêta-lactamases សម្រាប់ប្រើផ្គូបជាមួយ penicillins ៖ a. Sulbactam b. Tazobactam c. Clavulanic acid/ acide clavulanique d. ចម្លើយ A,B,C 2 / 159 2) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម glycopeptides ៖ a. Carbenicillin b. Neomycin c. Vancomycin d. Lincomycin 3 / 159 3) ឱសថ fluoroquinolones កបនឹង ៖ a. ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ b. ជំងឺផ្លូវនោមដែលបង្កដោយមេរោគ c. ជំងឺផ្លូវនោម និងផ្លូវដង្ហើមដែលបង្កដោយមេរោគ d. ជម្ងឺរាកបណ្តាលមកពីបាក់តេរី 4 / 159 4) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial /antibactérien) ដែលជាស្រឡាយរបស់ Nitrofurane ៖ a. Trimethoprim b. Nitrofurantoin c. Nystatin d. Ciprofloxacin 5 / 159 5) Methotrexate គឺជា ៖ a. antagonist របស់អាស៊ីត folic b. អង់ទីប៊ីយ៉ូទីក c. antagonist របស់ purine d. alkylating agent/ agent alkylant 6 / 159 6) ឱសថប្រឆាំងវីរុសខាងក្រោមសុទ្ធតែជា antiretroviral/ antirétroviraux លើកលែងតែ៖ a. Didanozine b. Zalcitabine c. Zidovudine d. Acyclovir 7 / 159 7) ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Isoniazid គឺ៖ a. ពុលដល់ថ្លើម ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy / névropathie périphérique) b. ពុលដល់បេះដូង c. ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire) d. ជ្រុះសក់ 8 / 159 8) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក macrolides ៖ a. Doxycycline b. Erythromycin c. Neomycin d. Cefotaxime 9 / 159 9) Amphotericin B មានផលរំខាន ដូចខាងក្រោម ៖ a. ខ្សោយតម្រងនោម, ជំងឺស្លេកស្លាំង b. ជំងឺឡើងសម្ពាធឈាម, ជំងឺបេះដូងលោតមិនទៀងទាត់ c. ពុលដល់ខួរឆ្អឹង d. ជំងឺសរសៃប្រសាទ 10 / 159 10) តើឱសថប្រឆាំងនឹងវីរុសមួយណាជា endogenous proteins/ protéines endogènes ? a. Amantadine b. Pencyclovir c. Saquinavir d. Interferon alfa 11 / 159 11) តើមួយណាជាឥទ្ធិពលមិនចង់បានរបស់ Vancomycin ? a. Pseudomembranous coplitis/ colite pseudomembraneuse b. ពុលថ្លើម c. Red neck syndrome/ syndrome de l’homme rouge និងរលាកសរសៃវ៉ែន(phlebitis/phlébite) d. ចម្លើយ A,B,C 12 / 159 12) យន្តការសកម្មភាពរបស់អាស៊ីត aminosalicylic គឺ៖ a. រារាំងការសំយោគ អាស៊ីត Mycolic b. រារាំងអង់ស៊ីម DNA gyrase c. រារាំង DNA dependent RNA polymerase d. រារាំងការសំយោគ folate 13 / 159 13) ចូរជ្រើសរើសឱសថ សម្រាប់ព្យាបាលជម្ងឺ leishmaniasis/ leishmaniose ៖ a. Albendazole b. Pyrimethamine c. Sodium stibogluconate d. Tinidazole 14 / 159 14) តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីពីរ (second line/deuxième ligne) ? a. PAS b. Streptomycin c. Rifampin/ rifampicine d. Isoniazid 15 / 159 15) ចូរជ្រើសរើសឱសថដែលទប់ស្កាត់ការបញ្ជូន Acetylcholine នៅចំណុចប្រសព្វ myoneural របស់ព្រូន (helminthes) ៖ a. Levamisole b. Niclosamide c. Mebendazole d. Piperazine 16 / 159 16) ជីវសំយោគនៃ Penicillins មានឥទិ្ធពលប្រឆាំងនឹង ៖ a. Gram-positive និង gram–negative cocci, Corynebacterium diphtheria, Spirochetes, Clostridium gangrene b. Gram-positive cocci, Viruses c. Corynebacterium diphtheria, mycobacteries d. Gram-negative cocci, Rickettsia, ការបង្ករោគដោយពួកផ្សិត 17 / 159 17) តើឱសថមួយណាដែលមានដែនសកម្មភាព (spectrum) ទូលំទូលាយសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestode, trematode និង taenia solium ៖ a. Piperazine b. Praziquantel c. Pyrantel d. Ivermectine 18 / 159 18) ចូរជ្រើសយក indication របស់ estrogenes នៅក្នុង oncological practice/ pratique oncologique ៖ a. មហារីក prostate b. មហារីក edometrium/ endomètre c. មហារីកគ្រាប់ឈាមស d. ដុំពកខួរក្បាល 19 / 159 19) យន្តការសកម្មភាពរបស់ fluoroquinolone គឺ ៖ a. រារាំងការសំយោគកោសិកាបាក់តេរី b. កែប្រែការជ្រាបនៃភ្នាសកោសិកា c. រារាំងអង់ស៊ីម DNA gyrase d. រារាំងអង់ស៊ីម phospholipase C 20 / 159 20) Fluorouracil ស្ថិតក្នុងក្រុម ៖ a. antimetabolite b. អង់ទីប៊ីយ៉ូទីក c. កត្តាបង្កើនការលូតលាស់របស់ខួរឆ្អឹង (bone marrow growth factor/facteur de croissance de la moelle osseuse) d. អាល់កាឡូអ៊ីតនៃរុក្ខជាតិ 21 / 159 21) តើឱសថមួយណារារាំងអង់ស៊ីម proteases របស់វីរុស ? a. Rimantadin b. Saquinavir c. Acyclovir d. Zalcitabine 22 / 159 22) យន្តការសកម្មភាពរបស់ Amphotericin B គឺ៖ a. រារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត b. រារាំងការសំយោគ DNA c. កែប្រែការជ្រាបរបស់ភ្នាសកោសិកា d. រារាំងការសំយោគជញ្ជាំងកោសិកា 23 / 159 23) ការហាមប្រើជាទូទៅ សម្រាប់ឱសថប្រឆាំងនឹងជំងឺមហារីក គឺ ៖ a. ចម្លើយ A,B,C b. ការបង្ករោគស្រួចស្រាវ c. ការខ្សោយថ្លើម និង/ឬ តំរងនោមកម្រិតធ្ងន់ d. មុខងារខួរឆ្អឹងធ្លាក់ចុះ 24 / 159 24) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក carbapenems ៖ a. Aztreonam b. Amoxicillin c. Imipinem d. Clarithromycin 25 / 159 25) លក្ខណៈនៃ Amphotericin B មានដូចខាងក្រោមនេះ លើកលែងតែ៖ a. មានការស្រូបយឺតពីប្រព័ន្ធរំលាយអាហារ b. ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្សិតក្នុងចរន្តឈាម (systemic mycosis/mycose systémique) c. មានឥទ្ធិពលលើការជ្រាបនៃភ្នាសកោសិការបស់ផ្សិត d. មិនមានការពុល nephron (nephrotoxicity/néphrotoxicité) 26 / 159 26) គោលការណ៍ទូទៅនៃការព្យាបាលជំងឺបង្កដោយមេរោគគឺ៖ a. ចម្លើយ A,B,C b. ផ្លូវប្រើ កម្រិតប្រើ ចំនួនដងនៃការប្រើ និងរយៈពេលនៃការព្យាបាល សមស្រប c. ការសំគាល់ច្បាស់លាស់ពីការបង្ករោគដោយបាក់តេរី និង microorgnism’s susceptibility/ sensibilité des microorganismes d. ការវិនិច្ឆ័យគ្លីនីកដោយផ្អែកលើកត្តាជីវមីក្រូសាស្ត្រ 27 / 159 27) តើឱសថមួយណារារាំងអង់ស៊ីម nonnucleoside reverse transcriptase/ transcriptase inverse non nucléosidique ? a. Zidovudine b. Nevirapine c. Gancyclovir d. Vidarabine 28 / 159 28) តើឱសថមួយណាខាងក្រោម ដែលមានប្រសិទ្ធភាពប្រឆាំងតែជាមួយ mycobacteria/ mycobactéries ? a. Streptomycin b. Kanamycin c. Isoniazid d. Rifampin/ rifampicine 29 / 159 29) ចូរជ្រើសយកឱសថ anti-androgen ៖ a. Testosterone b. Flutamide c. Tamoxifen d. Aminogluthetimide 30 / 159 30) ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ nitrofuranes ៖ a. ប្រតិកម្ម allergic b. ចង្អោរ ក្អួត c. ភាពស្លេកស្លាំងបណ្ដាលមកពីការបែកគ្រាប់ឈាម (hemolytic anemia / anemie hemolytique) d. ចម្លើយ A,B,C 31 / 159 31) ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Vancomycin ៖ a. វាជាអង់ទីប៊ីយ៉ូទីក beta lactam ដែលរារាំងការសំយោគជញ្ជាំងកោសិកាហើយមានសកម្មភាពប្រឆាំងតែពពួក Pseudomonas aeruginosa b. វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកា ហើយ មានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram positive c. វាជា glycopeptide ដែលផ្លាស់ប្តូរភាពជ្រាបរបស់ភ្នាសកោសិកាហើយមាន សកម្មភាពប្រឆាំងពពួកបាក់តេរី anaerobic/ anaérobiques d. វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកានិងមានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram negative 32 / 159 32) ខាងក្រោមនេះជា អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគប្រូតេអ៊ីនក្នុងកោសិកា បាក់តេរី លើកលែងតែ ៖ a. Aminoglycosides b. Tetracyclines c. Glycopeptides d. Macrolides 33 / 159 33) មធ្យោបាយខាងក្រោមមួយណា ចាំបាច់ក្នុងការបង្ការការកករ (precipitation) នៃ Sulfonamides និងក្រាមក្នុងទឹកនោម (cristalluria/cristallurie) ៖ a. តមភេសជ្ជៈ b. ផឹកភេសជ្ជៈដែលមានជាតិប្រៃ c. ផឹកភេសជ្ជៈដែលមាន pH អាស៊ីត d. ផឹកភេសជ្ជៈដែលមាន pH បាស 34 / 159 34) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Quinolone ៖ a. Nitrofurantoin b. Metronidazole c. Nalidixic acid d. Streptomycin 35 / 159 35) យន្តការនៃឥទ្ធិពលប្រឆាំងនឹងបាក់តេរីរបស់ Sulfonamides គឺ៖ a. រារាំងអង់ស៊ីម dihydropteroate reductase b. ជំរុញសកម្មភាពអង់ស៊ីម DNA gyrase c. រារាំងអង់ស៊ីម dihydropteroate synthase d. រារាំងអង់ស៊ីម cyclooxygenase 36 / 159 36) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយ ascaris lumbricoides និង enterobius vermicularis ៖ a. Prazuquantel b. Pyrantel c. Suramin d. Bithionol 37 / 159 37) ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖ a. សារធាតុសំយោគស្រដៀងនឹងសារធាតុធម្មជាតិ ដែលសម្លាប់ពពួកប្រូតូសូអ៊ែ (protozoa/protozoaire) និងព្រូន b. សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលសម្លាប់ ឬ រារាំងការ លូតលាស់របស់ អតិសុខុមប្រាណដទៃ c. សារធាតុអសរីរាង្គ ឬ សំយោគ ដែលសម្លាប់ ឬ រារាំងការលូតលាស់របស់អតិសុខុមប្រាណដទៃ d. សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលរារាំងការលូតលាស់របស់កោសិកាសារពាង្គកាយ 38 / 159 38) Chloramphenicol មានផលរំខាន ដូចតទៅ ៖ a. ពុល nephron (néphrotoxicity/néphrotoxicité) b. ខូចត្រចៀក (ototoxicity/ototoxicité) c. ពុលថ្លើម (hépatotoxicity/hépatotoxicité) d. Pentocytopenia/ pantocytopénie 39 / 159 39) តើឱសថមួយណាដែលរារាំង uncoating/ décapsidation នៃ RNA របស់វីរុស ? a. Rimantadin b. Didanozine c. Acyclovir d. Vidarabine 40 / 159 40) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក monobactams ៖ a. Bicillin-5 b. Aztreonam c. Ampicillin d. Imipinem 41 / 159 41) ចូរជ្រើសយកឱសថដែលជាស្រឡាយ ឬ ដេរីវេនៃ salicylamide ៖ a. Piperazine b. Niclosamide c. Mebendazole d. Praziquantel 42 / 159 42) ចូរជ្រើសរើសឱសថសម្រាប់បង្ការនិងព្យាបាលជម្ងឺគ្រុនចាញ់ ៖ a. Quinidine b. Sulfonamides c. Quinine d. Chloroquine 43 / 159 43) ចូរជ្រើសយកឱសថដែលស្ថិតក្នុងក្រុម agonists របស់ gonadotropine-releasing hormone/ hormone libérant la gonadotropine ៖ a. Leuprolide b. Anastrozole c. Flutamide d. Tamoxifen 44 / 159 44) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestodes ៖ a. Ivermectin b. Praziquantel c. Piperazine d. Pyrentel 45 / 159 45) ជំងឺដែលកបនឹង Nitrofuranes គឺ៖ a. ជំងឺផ្លូវនោម និងផ្លូវអាហារ ដែលបង្កដោយមេរោគ b. ជំងឺរបេងសួត c. ជំងឺស្វាយ d. ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ 46 / 159 46) ចូរជ្រើសរើសផលរំខានរបស់ didanozine ៖ a. សម្ពាធឈាមកើនឡើង ក្អួត រាក b. ភាពស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ c. ការស្រមើស្រមៃ វិលមុខ ដេកមិនលក់ d. ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង រាក និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie) 47 / 159 47) តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីមួយ (first line/première ligne) ? a. Kanamycin b. Isoniazid c. PAS d. Pyrazinamide 48 / 159 48) ចូរជ្រើសរើសឱសថ អង់ទីប៊ីយ៉ូទីក សម្រាប់ការព្យាបាលជំងឺមហារីកដោយ សារធាតុគីមី ៖ a. Gentamycine b. Doxorubicine c. Cytarabine d. Etoposide 49 / 159 49) យន្តការនៃឥទិ្ធពល antibacterial/ antibactérien របស់ penicillins គឺ ៖ a. រារាំងអង់ស៊ីម beta-lactamase របស់បាក់តេរី b. រារាំងការធ្វើ transpeptidation ក្នុងជញ្ជាំងកោសិកាបាក់តេរី c. ជំរុញសកម្មភាព endogenous proteases/ proteases endogènes ដែលទៅបំផ្លាញជញ្ជាំងកោសិកាបាក់តេរី d. ជំរុញសកម្មភាព endogenous phospholipases/ phospholipases endogènes ដែលនាំឲ្យមានការប្រែប្រួលភាពជ្រាបរបស់ភ្នាសកោសិកា 50 / 159 50) ឥទ្ធិពលរារាំងការលូតលាស់របស់បាក់តេរី (bacteriostatic effect / effet bactériostatique) គឺ ៖ a. រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី b. បង្កើតនូវបាក់តេរីមានទម្រង់ L c. បំផ្លាញកោសិកាបាក់តេរី d. រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង 51 / 159 51) ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពលទៅលើ tissue schizonts/ schizontes tissulaires ៖ a. Quinidine b. Mefloquine c. Chloroquine d. Primaquine 52 / 159 52) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងស្រឡាយនៃ nitrobenzene ៖ a. Clindamycin b. Azithromycin c. Streptomycin d. Chloramphenicol 53 / 159 53) Cephalosporines គឺជាថ្នាំដែលគេជ្រើសយកមកព្យាបាល ៖ a. ការបង្ករោគដោយពពួកមេរោគ Gram(-) និង Gram(+) ក្នុងករណីប្រើ penicillins គ្មានប្រសិទ្ធភាព b. ការបង្ករោគដោយពពួកមេរោគ Gram(-) c. ការបង្ករោគដោយពពួក bacteroides តែប៉ុណ្ណោះ d. ការបង្ករោគដោយពពួកមេរោគ Gram(+) 54 / 159 54) តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលរារាំងការលូតលាស់ របស់បាក់តេរី (bacteriostatic effect/effet bactériostatique)? a. Macrolides b. Aminoglycosides c. Cephalosporins d. Carbapenems 55 / 159 55) ឱសថព្យាបាលជំងឺគ្រុនចាញ់ខាងក្រោមមានឥទ្ធិពលទៅលើ Schizonts ក្នុងឈាម លើកលែងតែ ៖ a. Mefloquine b. Chloroquine c. Primaquine d. Quinidine 56 / 159 56) ចូរជ្រើសរើសឱសថខាងក្រោម ណាមួយដែលបណ្តាលឲ្យមាន ចង្អោរ រាក ឈឺពោះ និង រលាកច្រមុះ ៖ a. Zalcitabine b. Zidovudine c. Acyclovir d. Saquinavir 57 / 159 57) ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ Metronidazole ៖ a. សម្ពាធឈាមកើនឡើង b. ចម្លើយ A,B,C c. វិបត្តិដំណើរឈាមរត់នៅបរិវេណ (peripheral blood circulation / circulation sanguine peripherique) d. ចង្អោរ, ក្អួត, រាក, រលាកមាត់ (stomatitis/stomatite) 58 / 159 58) ចូរជ្រើសរើសឱសថដែលអាចធ្វើអោយឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy / neuropathie périphérique) និងដំបៅមាត់ ៖ a. Zidovudine b. Zalcitabine c. Saquinavir d. Acyclovir 59 / 159 59) ឱសថប្រឆាំងនឹងវិរុសខាងក្រោមនេះ សុទ្ធតែជាសារធាតុស្រដៀងទៅនឹង nucleosides លើកលែងតែ៖ a. Didanozine b. Zidovudine c. Acyclovir d. Saquinavir 60 / 159 60) ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Rifampin / rifampicine គឺ៖ a. Flu-like syndrome/ syndrome pseudo-grippal, tubular necrosis/ nécrose tubulaire b. ជ្រុះសក់ c. វិលមុខ ឈឺក្បាល d. ពុលថ្លើម 61 / 159 61) ចូរជ្រើសរើសឱសថសំរាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅថ្លើម ៖ a. Diloxanide ឬ iodoquinol b. Metronidazole ឬ emetine c. Tetracycline ឬ doxycycline d. Erythromycin ឬ azitromycin 62 / 159 62) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កឡើងដោយពពួក trematode ៖ a. Metronidazole b. Bithionol c. Ivenmectin d. Pyrantel 63 / 159 63) តើឱសថខាងក្រោមមួយណា ដែលកែប្រែការជ្រាបនៃភ្នាសកោសិការបស់ពពួក Candida? a. Ketoconazole b. Nystatin c. Amphotericin B d. Terbinafine 64 / 159 64) ចូរជ្រើសរើសឱសថសម្លាប់អាមីប ដែលប្រើសម្រាប់ព្យាបាលទម្រង់គ្មានរោគសញ្ញានៃជំងឺ ពោះវៀន ដែលបង្កឡើងដោយអាមីប ៖ a. Chloroquine b. Diloxanide c. Doxycylcline d. Emetine 65 / 159 65) អង់ទីប៊ីយ៉ូទីក ដែលទៅកែបែ្រភាពជ្រាបនៃភ្នាសកោសិកា គឺ ៖ a. Glycopeptides b. Tetracyclines c. Cephalosporins d. Polymyxins 66 / 159 66) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេឬ ស្រឡាយនៃ ethylenimine ៖ a. Thiotepa b. Procarbazine c. Mercaptopurine d. Chlorambucil 67 / 159 67) អនុភាពរបស់ Sulfonamides ត្រូរបានបន្ថយក្នុងករណីប្រើប្រាស់ជាមួយ ៖ a. ថ្នាំស្ពឹក ដែលជាស្រឡាយនៃ Para-aminobenzoic acid b. ថ្នាំស្ពឹក ដែលជាស្រឡាយនៃ benzoic acid c. ថ្នាំបញ្ចុះជាតិស្ករ ប្រភេទលេប d. ថ្នាំបំបាត់ការឈឺចាប់ ប្រភេទមិនញៀន 68 / 159 68) យន្ដការសកម្មភាពរបស់ Trimethoprim គឺ៖ a. រារាំងអង់ស៊ីម DNA gyrase b. រារាំងអង់ស៊ីម dihydrofolate reductase c. រារាំងអង់ស៊ីម dihydropteroate synthase d. រារាំងអង់ស៊ីម cyclooxygenase 69 / 159 69) យន្តការសកម្មភាពរបស់ក្រុម alkylating agent/ agent alkylant គឺ ៖ a. រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA b. បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធ DNA c. បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធប្រូតេអ៊ីន d. ជា structural antagonism ប្រឆាំងនឹង purine និង pyrimindine 70 / 159 70) ឱសថប្រឆាំងនឹងវីរុសខាងក្រោម សុទ្ធតែជាឱសថព្យាបាលជំងឺផ្ដាសាយ (anti-influenza) លើកលែងតែ៖ a. Rimantadine b. Amantadine c. Interferons d. Acyclovir 71 / 159 71) ចូរជ្រើសរើសឱសថដែលស្ថិតក្នុងក្រុម អង់ទីប៊ីយ៉ូទីក ដែលមានរចនាសម្ព័ន្ធជាPolyene ៖ a. Griseofulvin b. Nystatin c. Ketoconazole d. ចម្លើយ A,B,C 72 / 159 72) អង់ទីប៊ីយ៉ូទីកខាងក្រោមនេះ ស្ថិតក្នុងក្រុម aminoglycosides លើកលែងតែ ៖ a. Clindamycin b. Gentamycin c. Neomycin d. Streptomycin 73 / 159 73) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ pyrimidine ៖ a. Mefloquine b. Chloroquine c. Pyrimethamine d. Quinidine 74 / 159 74) ខាងក្រោមនេះគឺជាយន្តការនៃភាពធន់ (resistance) របស់បាក់តេរីទៅនឹងឱសថ antimicrobial/ antimicrobiens លើកលែងតែ ៖ a. ការប្រែប្រួលគោលដៅរបស់ឱសថ b. ការថយចុះនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ c. ការកើនឡើងនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ d. ការដឹកនាំសកម្ម (active transport/transport actif) ឱសថចេញពី អតិសុខុមប្រាណ ឬ/និង អ៊ីដ្រូលីសនៃឱសថតាមរយៈអង់ស៊ីមរបស់អតិសុខុមប្រាណ 75 / 159 75) តើឱសថមួយណាជាស្រឡាយរបស់ pyrophosphate ? a. Vidarabine b. Acyclorvir c. Foscarnet d. Zidovubine 76 / 159 76) ចូរជ្រើសរើសក្រុមឱសថជាអរម៉ូន ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមហារីក ៖ a. Gonadal hormone/ hormones sexuelles និង somatotropine b. Insuline c. Mineralocorticoid និង glucocorticoid d. Glucocorticoid និង gonadal hormone/ hormones sexuelles 77 / 159 77) ចូរជ្រើសរើសឱសថដែលរារាំងការធ្វើ oxidative phosphorylation/ phosphorylation oxidative នៅក្នុងប្រភេទព្រូនមួយចំនួន ៖ a. Piperazine b. Mebendazole c. Praziquantel d. Niclosamide 78 / 159 78) យន្តការសកម្មភាពរបស់ Cycloserine គឺ៖ a. រារាំងការសំយោគជញ្ជាំងកោសិកា b. រារាំងការសំយោគ RNA c. រារាំងការសំយោគ mycolic acid/ acide mycolique d. រារាំងការសំយោគ pyridoxalphosphate 79 / 159 79) ចូរជ្រើសរើសឱសថដែលសម្លាប់អាមីបនៅក្នុងពោះវៀន (Luminal amoebicide / amoebicide luminal) ៖ a. Metronidazole b. Emetine c. Doxycycline d. Diloxanide 80 / 159 80) ចូរជ្រើសរើសផលរំខានរបស់ zidovudine ៖ a. ស្លេកស្លាំង, ចំនួន neutrophil ថយចុះ, ចង្អោរ, ដេកមិនលក់ b. សម្ពាធឈាមកើនឡើង, ក្អួត c. ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy/neuropathie périphérique) d. ស្រមើស្រមៃ, វិលមុខ 81 / 159 81) ចូរជ្រើសរើសឱសថដែលសិ្ថតក្នុងក្រុម អង់ទីប៊ីយ៉ូទីក aminoglycosides ៖ a. Erythromycin b. Gentamycin c. Polymycin d. Vancomycin 82 / 159 82) គោលបំណងនៃការប្រើ anti-microbial/ antimicrobiens រួមបញ្ចូលគ្នាគឺ ៖ a. ផ្តល់វិសាលភាពក្នុងការប្រឆាំងនឹងមេរោគ (broad spectrum/spectre large) b. ចម្លើយ A,B,C c. ផ្តល់ឥទ្ធិពលបន្ថែម (synergism/synergie) ក្នុងករណីដែលឱសថមួយមុខ ពុំមានប្រសិទ្ធភាពក្នុងការ សម្លាប់មេរោគ d. បង្ការភាពធន់ (resistance) ភ្លាមៗ 83 / 159 83) ការរួមបញ្ចូលគ្នា Sulfonamides ជាមួយ Trimethoprim គឺ៖ a. បន្ថយឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides b. បង្កើនសកម្មភាពប្រឆាំងមេរោគ c. បន្ថយសកម្មភាពប្រឆាំងមេរោគ d. បង្កើនការបញ្ចេញចោល Sulfonamides 84 / 159 84) ឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide) គឺ ៖ a. រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី b. រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង c. បង្កើតនូវបាក់តេរីមានទម្រង់ L d. បំផ្លាញកោសិកាបាក់តេរី 85 / 159 85) តើឱសថខាងក្រោមមួយណា ដែលត្រូវបានគេប្រើសំរាប់ព្យាបាលជំងឺស្បែក ដែលបង្កដោយមេរោគផ្សិត? a. Amphotericin B b. Nystatin c. Griseofulvin d. Vancomycin 86 / 159 86) តើឱសថមួយណារារាំងអង់ស៊ីម reverse transcriptase/ transcriptase inverse របស់ វីរុស? a. Rimantadin b. Vidarabine c. Gancyclovir d. Zidovudine 87 / 159 87) Aminoglycosides មានឥទ្ធិពលមិនចង់បានដូចតទៅ ៖ a. Pancytopenia/ pantocytopénie b. ខូចត្រចៀក (ototoxicity/ototoxicité), ពុល nephron (néphrotoxicity/néphrotoxicité) c. ពុលថ្លើម (hépatotoxicity/hépatotoxicité) d. រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន 88 / 159 88) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីកដែលជា antagonist របស់ pyrimidine ៖ a. Thioguanine b. Fluorouracil c. Mercaptopurine d. Methotrexate 89 / 159 89) តើឱសថប្រឆាំងនឹងវីរុសមួយណាដែលជា nucleoside revers transcriptase inhibitors / inhibiteur de la transcriptase inverse nucléosidique ? a. Gancyclovir b. Vidarabine c. Didanosine d. Nevirapine 90 / 159 90) យន្ដការសកម្មភាពរបស់ Isoniazid គឺ៖ a. រារាំងការសំយោគ RNA b. រារាំងការសំយោគ mycolic acid/ acide mycolique c. រារាំងការសំយោគ ADP d. រារាំងការសំយោគប្រូតេអ៊ីន 91 / 159 91) តើឱសថខាងក្រោមមួយណា ដែលធន់នឹងជាតិអាស៊ីតរបស់ក្រពះ ? a. Penicillin V b. Procaine penicillin c. Carbenicillin d. Penicillin G 92 / 159 92) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ trypanosomosis / trypanosomose ៖ a. Tetracycline b. Melarsoprol c. Quinidine d. Metronidazole 93 / 159 93) ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ streptomycin គឺ a. retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte) b. ពុលដល់បេះដូង c. ពុលដល់ថ្លើម d. ខូចត្រចៀក ពុល nephron 94 / 159 94) ចូរជ្រើសយកឱសថប្រឆាំងនឹងជំងឺមហារីកដែលជា លោហអសរីរាង្គសាំញ៉ាំ inorganic metal complexes/ complexes métalliques inorganiques ៖ a. decarbazine b. Cisplatin c. Vincristine d. Methotrexate 95 / 159 95) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ Toxoplasmosis/ toxoplasmose ៖ a. Pyrimethamine b. Chloroquine c. Tetracyclin d. Suramin 96 / 159 96) ពពួក Azoles មានឥទ្ធិពលប្រឆាំងនឹងមេរោគផ្សិតដោយសារ ៖ a. ការរារាំងការសំយោគ DNA b. ការបន្ថយការសំយោគ ergosterol c. ការរារាំងការសំយោគជញ្ជាំងកោសិកា d. ការរារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត 97 / 159 97) ចូរជ្រើសយកឱសថដែលរារាំងអង់ស៊ីម aromatase ៖ a. Flutamide b. Anastrozole c. Tamoxifen d. Octreotide 98 / 159 98) ចូរជ្រើសរើសក្រុម អង់ទីប៊ីយូទីក ដែលមានឥទ្ធិពលព្យាបាលជំងឺគ្រុនចាញ់ ៖ a. Tetracyclins b. Carbapenems c. Aminoglycosides d. Penicillins 99 / 159 99) ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពល gametocidal / gametocytocide ៖ a. Sulfonamides b. Doxycycline c. Mefloquine d. Primaquine 100 / 159 100) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក strongyloides ៖ a. Ivermectin b. Praziquantel c. Bithionol d. Niclosamide 101 / 159 101) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក tetracyclines ៖ a. Clarithromycin b. Streptomycin c. Amoxicillin d. Doxycycline 102 / 159 102) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ alkylosulfonate ៖ a. Carboplatin b. Fluorouracil c. Viblastine d. Busulfan 103 / 159 103) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ neurocysticercosis/ neurocysticercose ៖ a. Praziquantel b. Piperazine c. Bithionol d. Pyrentel 104 / 159 104) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ balantidiasis/ balantidiose ៖ a. Quinine b. Tetracycline c. Trimethoprim d. Azitromycin 105 / 159 105) តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជា hydrazide នៃ isonicotinic acid/ acide nicotinique ? a. Ethambutol b. Pyrazinamide c. Isoniazid d. Rifampin/ rifampicine 106 / 159 106) តើមួយណាជាផលរំខានរបស់ Lincozamides ? a. ពុល nephron (néphrotoxicity/néphrotoxicité) b. ធ្វើអោយកើតមហារីក c. ការរោលរាល (irritation) ដល់សរីរាង្គរបស់ប្រព័ន្ធផ្លូវដង្ហើម d. Pseudomembranous colitis/ colite pseudomembraneuse 107 / 159 107) ការប្រើថ្នាំប្រឆាំងនឹងជំងឺមហារីកដោយការផ្សំចូលគ្នាបានត្រឹមត្រូវ គឺដើម្បី ៖ a. ផ្តល់ការភ្ញោចដល់ប្រព័ន្ធសុំានឹងជំងឺ b. ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការដូចៗគ្នា c. ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការខុសៗគ្នា d. ផ្តល់ការភ្ញោចដល់ការរីកដុះដាលនៃកោសិកា 108 / 159 108) ខាងក្រោមនេះ សុទ្ធតែជាឱសថព្យាបាលជម្ងឺគ្រុនចាញ់ដែលជាស្រឡាយនៃ 4-quinoline លើកលែងតែ ៖ a. Amodiaquine b. Primaquine c. Mefloquine d. Chloroquine 109 / 159 109) តើឱសថខាងក្រោមមួយណា ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺ Candidiasis/ candidose ? a. Streptomycin b. Myconazol c. Nitrofungin d. Griseofulvin 110 / 159 110) តើឱសថមួយណាជាជម្រើសសម្រាប់ព្យាបាលជំងឺដែលបង្កដោយវីរុស herpes និង cytomegalovirus ? a. Saquinavir b. Interferon alfa c. Acyclovir d. Didanozine 111 / 159 111) Sulfonamides មានប្រសិទ្ធិភាពប្រឆាំងទៅនឹង ៖ a. បាក់តេរី និង Chlamydia b. Protozoa/ protozoaires c. Actinomyces d. ចម្លើយ A,B,C 112 / 159 112) ខាងក្រោមនេះ ជាឱសថដែលមានឥទ្ធិពលយូរ លើកលែងតែ៖ a. Bicillin-1 b. Procaine penicillin c. Penicillin G d. Bicillin-5 113 / 159 113) ចូរជ្រើសរើសឱសថដែលប្រើសម្រាប់ព្យាបាល Extra luminal amebiasis/ amibiase extra luminale ៖ a. Tetracycline b. Metronidazole c. Iodoquinol d. Diloxanide 114 / 159 114) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឹបង្កដោយពពួក nematodes ៖ a. Pyrentel b. Praziquantel c. Bithionol d. Niclosamide 115 / 159 115) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក echinococcus ៖ a. Piperazine b. Suramin c. Iodoquinol d. Mebendazole or Albendazole 116 / 159 116) ចូរជ្រើសយកក្រុមឱសថ ដែលត្រូវបានប្រើជាឱសថជំនួសក្នុងការព្យាបាលជំងឺមហារីក ៖ a. Bone marrow growth factors/ facteurs de croissance de la moelle osseuse b. Antimetastatic agent/ agent antimétastasique c. ចម្លើយ A,B,C d. Cytoprotectors/ cytoprotecteurs 117 / 159 117) ចូរជ្រើសរើសផលរំខានរបស់ indinavir ៖ a. ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie) b. គ្រួសក្នុងតំរងនោម ចង្អោរ ពុលថ្លើម c. សម្ពាធឈាមថយចុះ ក្អួត វិលមុខ d. ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ 118 / 159 118) ឱសថខាងក្រោមនេះសុទ្ធតែជាស្រឡាយ ឬដេរីវេនៃ nitrosoureas លើកលែងតែ៖ a. Lomustine b. Vincristine c. Carmustine d. Semustine 119 / 159 119) យន្តការសកម្មភាពរបស់ streptomycin គឺ៖ a. រារាំងការសំយោគ ប្រូតេអ៊ីន b. រារាំងការសំយោគជញ្ជាំងកោសិកា c. រារាំងការសំយោគ RNA និង DNA d. រារាំងការជ្រាបរបស់ភ្នាសកោសិកា 120 / 159 120) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួកអាមីប ៖ a. Pyrazinamide b. Nitrofurantoin c. Mefloquine d. Iodoquinol 121 / 159 121) ចូរជ្រើសរើសឱសថដែលជាស្រឡាយ ឬ ដេរីវេរបស់ Benzimidazole ៖ a. Suramin b. Praziquantel c. Mebendazole d. Pyrantel 122 / 159 122) តើមួយណាជាឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides ? a. ចម្លើយ A,B,C b. ក្រាមក្នុងទឹកនោម (cristalluria/cristallurie) c. ចង្អោរ ក្អួត និងរាក d. វិបត្តិដំណើរការផលិតគោលិកាឈាម និងប្លាកែត 123 / 159 123) តើឱសថម្រាប់ព្យាបាលជំងឺឆ្លង HIV មួយណាដែលជាដេរីវេ ឬ ស្រឡាយនៃ nucleosides ? a. Gancyclovir b. Zidovudine c. Trifluridine d. Acyclovir 124 / 159 124) Fluoroquinolones មានសកម្មភាពប្រឆាំងទៅនឹង ៖ a. មេរោគ Gram negative តែប៉ុណ្ណោះ b. មេរោគ Gram-negative and positive ជាច្រើន រួមទាំង Mycoplasmas និងChlamydia c. មេរោគ Gram positive តែប៉ុណ្ណោះ d. Mycoplasmas និង Chlamydia 125 / 159 125) អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគ RNA របស់បាក់តេរី គឺ ៖ a. Imipinem b. Erythromycin c. Rifampin d. Chloramphenicol 126 / 159 126) ការព្យាបាលជំងឺរបេងដោយការរួមបញ្ចូលឱសថច្រើនមុខ ត្រូវបានប្រើសម្រាប់៖ a. បង្កើនភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ b. បន្ថយភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ c. បន្ថយ Biotranformation របស់ឱសថប្រឆាំងនឹង Mycobacteria/ mycobacterie d. បន្ថយសកម្មភាពប្រឆាំងនឹងមេរោគ 127 / 159 127) ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Lincozamides ៖ a. មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram positive cocci b. មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ (broad spectrum/spectre large) និងមានឥទ្ធិពលសម្លាប់បាក់តេរី c. មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ និងមានឥទ្ធិពលរារាំងការរីកលូតលាស់របស់បាក់តេរី d. មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram negative cocci 128 / 159 128) ឱសថ antimycobacterial/ antimycobactériens ខាងក្រោម មានឥទ្ធិពលសម្លាប់បាក់តេរី លើកលែងតែ៖ a. Pyrazinamide b. Streptomycin c. Rifampin/ rifampicine d. Isoniazid 129 / 159 129) តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide)? a. Macrolides b. ចម្លើយ A,B,C c. Tetracycline d. Penicillins 130 / 159 130) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួក Trichomonas: a. Suramin b. Tetracycline c. Metronidazole d. Pyrimethamine 131 / 159 131) ឱសថជម្រើសសម្រាប់ព្យាបាល ជម្ងឺស្វាយ គឺ ៖ a. Penicillin b. Doxycycline c. Chloramphenicol d. Gentamycin 132 / 159 132) ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ Ethambutol គឺ៖ a. retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte) b. ពុលដល់បេះដូង c. ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire) d. ពុលដល់ថ្លើម 133 / 159 133) រយៈពេលអប្បបរមានៃការព្យាបាលដោយឱសថ Antibacterial/ antibactérienគឺ: a. មិនតិចជាង ១ថ្ងៃ b. មិនតិចជាង ១០ ទៅ ១៤ថ្ងៃ c. មិនតិចជាង ៣ អាទិត្យ d. មិនតិចជាង ៥ថ្ងៃ 134 / 159 134) ឱសថខាងក្រោមសុទ្ធតែជា អង់ទីប៊ីយ៉ូទីក ដែលសិ្ថតនៅក្នុងក្រុម macrolides លើកលែងតែ ៖ a. Lincomycin b. Erythromycin c. Clarithromycin d. Roxythromycin 135 / 159 135) តើឱសថមួយណារារាំងការសំយោគ DNA របស់វីរុស ? a. Acyclovir b. Interferon c. Saquinavir d. Amantadine 136 / 159 136) ចូរជ្រើសរើស ថ្នាំប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ chloroethylamine ៖ a. Cyclophosphamide b. Methotrexate c. Cisplatine d. Carmustine 137 / 159 137) ចូរជ្រើសយកក្រុមឱសថដែលរារាំង estrogen ៖ a. Leuprolide b. Flutamide c. Anastrozole d. Tamoxifen 138 / 159 138) ចូរជ្រើសរើសផលរំខានរបស់ acyclovir ប្រើតាមសរសៃវ៉ែន ៖ a. កន្ទួលក្រហម រាក ចង្អោរ b. ឈឺសរសៃប្រសាទ ឈឺពោះ c. ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ ដេកមិនលក់ d. ខ្សោយតម្រងនោម ញ័រ រវើរវាយ (delirium/délire) 139 / 159 139) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅពោះវៀន ៖ a. Diloxanide និង Iodoquinol b. Diloxanide និង Streptomycin c. Metronidazole និង Diloxanide d. Emetine និង Metronidazole 140 / 159 140) យន្តការសកម្មភាពរបស់ methotrexate គឺ៖ a. ចម្លើយ A,B,C b. ជំរុញការញែកមុខងាររបស់កោសិកា c. catabolic depletion/ déplétion catabolique របស់ asparagine នៅក្នុងសេរ៉ូម d. រារាំងសកម្មភាពរបស់ dihydrofolate reductase 141 / 159 141) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក cephalosporins ៖ a. Cefaclor b. Streptomycin c. Erythromycin d. Phenoxymethylpenicillin 142 / 159 142) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ដែលមានប្រភពពីរុក្ខជាតិ ៖ a. Vincristine b. Dactinomycin c. Procarbazine d. Methotrexate 143 / 159 143) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Fluroquinolone គឺ៖ a. Ciprofloxacin b. Nalidixic acid c. Chloramphenicol d. Nitrofurantoin 144 / 159 144) តើឱសថខាងក្រោមមួយណា ដែលធន់នឹងអង់ស៊ីម penicillinase ? a. Penicillin G b. Oxacillin c. Amoxicillin d. Bicillin-5 145 / 159 145) Tetracyclins មានផលរំខាន (unwanted effects/effets indésirables) ដូចតទៅ ៖ a. ឆ្មេញលូតលាស់មិនល្អ (Dental hypoplasia/hypoplasie dentaire) និង ខូចទ្រង់ទ្រាយឆ្អឹង (Bone deformities/ déformations des os) b. ពុលថ្លើម, ឥទ្ធិពល anti-anabolic / anti-anabolique c. ចម្លើយ A,B,C d. រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន, phototoxicity/ phototoxicité 146 / 159 146) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ 8-aminoquinoline ៖ a. Doxycycline b. Primaquine c. Quinidine d. Chloroquine 147 / 159 147) តើឱសថមួយណាជាដេរីវេ ឬ ស្រឡាយនៃ adamantane ? a. Didanozine b. Rimantadine c. Gancyclovir d. Foscarnet 148 / 159 148) តើឱសថមួយណា ដែលត្រូវបានប្រើសម្រាប់បង្ការ ជំងឺផ្ដាសាយប្រភេទA ៖ a. Rimantadine b. Acyclovir c. Saquinavir d. Foscarnet 149 / 159 149) ចូរជ្រើសរើសយន្តការសកម្មភាពនៃឱសថប្រឆាំងនឹងជំងឺមហារីក ដែលជា អាល់កាឡូអ៊ីតនៃរុក្ខជាតិ ៖ a. Cross-linking of DNA/ réticulation de l’ AND b. រារាំងអង់ស៊ីម aromatase ដោយមិនជម្រើស c. រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA d. បញ្ឈប់មីតូសនៅដំណាក់កាលមេតាផាស (metaphase) 150 / 159 150) យន្តការសកម្មភាពរបស់ Rifampin/ Rifampicine គឺ៖ a. រារាំងការសំយោគ mycolic acid/ acide mycolique b. រារាំងអង់ស៊ីម topoisomerase II c. រារាំងការសំយោគ DNA dependent RNA polymerase d. រារាំងការសំយោគ cAMP 151 / 159 151) តើឱសថខាងក្រោមណាមួយ ដែលត្រូវបានគេប្រើសំរាប់ព្យាបាលការបង្ករោគជាលក្ខណៈ systemic and deep/ systémique et profonde ដោយពពួកផ្សិត? a. Griseofulvin b. Amphotericin B c. Nitrofungin d. Co-trimoxazol 152 / 159 152) ឱសថប្រឆាំងនឹងមេរោគផ្សិតខាងក្រោមនេះសុទ្ធតែជា អង់ទីប៊ីយ៉ូទីក លើកលែងតែ៖ a. Myconazol b. Amphotericin B c. Griseofulvin d. Nystatin 153 / 159 153) ឥទ្ធិពលខាងក្រោមសុទ្ធសឹងជាគុណវិបត្តិនៃឱសថប្រឆាំងនឹងជំងឺមហារីក លើកលែងតែ៖ a. ប្រព័ន្ធសុំានឹងជំងឺធ្លាក់ចុះ b. ការលូតលាស់នៃសរសៃឈាមថ្មីធ្លាក់ចុះ (depression of angiogenesis / dépression de l’angiogenèse) c. មុខងារខួរឆ្អឹងធ្លាក់ចុះ d. មានភាពជម្រើសតិច សម្រាប់កោសិកាមហារីក 154 / 159 154) អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគជញ្ជាំងកោសិកាបាក់តេរី គឺ ៖ a. Macrolides b. Tetracyclines c. អង់ទីប៊ីយ៉ូទីក Beta-lactam d. Aminoglycosides 155 / 159 155) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Nitro-imidazole ៖ a. Nitrofurantoin b. Clavulanic acid c. Doxycycline d. Metronidazole 156 / 159 156) Sulfonamides មានឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) ចំពោះប្រព័ន្ធឈាមដូចខាងក្រោមនេះ ៖ a. ចម្លើយ A,B,C b. Granulocyte ថយចុះ c. ជំងឺស្លេកស្លាំង ដែលបណ្តាលមកពីការបែកគ្រាប់ឈាម d. ចំនូនប្លាកែតថយចុះ 157 / 159 157) តើអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណាមាន beta-lactam ring/ noyau bêta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វា? a. Cephalosporins b. ចម្លើយ A,B,C c. Penicillins d. Carbapenems និង monobactams 158 / 159 158) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម Lincozamides ៖ a. Azithromycin b. Aztreonam c. Erythromycin d. Lincomycin 159 / 159 159) ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ fluoroquinolones ៖ a. ការស្រមើស្រមៃ (hallucination) b. ឈឺក្បាល, វិលមុខ, ដេកមិនលក់ c. សម្ពាធឈាមកើនឡើង d. ពុលដល់ប្រពន្ធ័ការពាររាងកាយ (immunity system/syteme immunitaire) Your score isThe average score is 80% Facebook 0% Restart quiz Any comments? Send feedback