/159 93 Area II វិទ្យាសាស្ត្រឱសថ – ការព្យាបាលដោយប្រើឱសថ Preparation 1 / 159 1) ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ Ethambutol គឺ៖ a. retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte) b. ពុលដល់ថ្លើម c. ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire) d. ពុលដល់បេះដូង 2 / 159 2) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេឬ ស្រឡាយនៃ ethylenimine ៖ a. Chlorambucil b. Thiotepa c. Procarbazine d. Mercaptopurine 3 / 159 3) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Nitro-imidazole ៖ a. Clavulanic acid b. Metronidazole c. Doxycycline d. Nitrofurantoin 4 / 159 4) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយ ascaris lumbricoides និង enterobius vermicularis ៖ a. Prazuquantel b. Pyrantel c. Bithionol d. Suramin 5 / 159 5) តើឱសថមួយណាខាងក្រោម ដែលមានប្រសិទ្ធភាពប្រឆាំងតែជាមួយ mycobacteria/ mycobactéries ? a. Rifampin/ rifampicine b. Kanamycin c. Isoniazid d. Streptomycin 6 / 159 6) តើឱសថមួយណារារាំងអង់ស៊ីម nonnucleoside reverse transcriptase/ transcriptase inverse non nucléosidique ? a. Nevirapine b. Zidovudine c. Gancyclovir d. Vidarabine 7 / 159 7) ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Isoniazid គឺ៖ a. ពុលដល់ថ្លើម ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy / névropathie périphérique) b. ជ្រុះសក់ c. ពុលដល់បេះដូង d. ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire) 8 / 159 8) ឥទ្ធិពលរារាំងការលូតលាស់របស់បាក់តេរី (bacteriostatic effect / effet bactériostatique) គឺ ៖ a. រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី b. រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង c. បង្កើតនូវបាក់តេរីមានទម្រង់ L d. បំផ្លាញកោសិកាបាក់តេរី 9 / 159 9) តើឱសថមួយណាដែលមានដែនសកម្មភាព (spectrum) ទូលំទូលាយសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestode, trematode និង taenia solium ៖ a. Praziquantel b. Pyrantel c. Piperazine d. Ivermectine 10 / 159 10) យន្ដការសកម្មភាពរបស់ Isoniazid គឺ៖ a. រារាំងការសំយោគប្រូតេអ៊ីន b. រារាំងការសំយោគ RNA c. រារាំងការសំយោគ mycolic acid/ acide mycolique d. រារាំងការសំយោគ ADP 11 / 159 11) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក monobactams ៖ a. Bicillin-5 b. Ampicillin c. Imipinem d. Aztreonam 12 / 159 12) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក macrolides ៖ a. Neomycin b. Doxycycline c. Cefotaxime d. Erythromycin 13 / 159 13) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ alkylosulfonate ៖ a. Busulfan b. Viblastine c. Fluorouracil d. Carboplatin 14 / 159 14) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឹបង្កដោយពពួក nematodes ៖ a. Niclosamide b. Bithionol c. Praziquantel d. Pyrentel 15 / 159 15) ចូរជ្រើសរើសឱសថដែលរារាំងការធ្វើ oxidative phosphorylation/ phosphorylation oxidative នៅក្នុងប្រភេទព្រូនមួយចំនួន ៖ a. Praziquantel b. Piperazine c. Mebendazole d. Niclosamide 16 / 159 16) ចូរជ្រើសរើសឱសថសម្លាប់អាមីប ដែលប្រើសម្រាប់ព្យាបាលទម្រង់គ្មានរោគសញ្ញានៃជំងឺ ពោះវៀន ដែលបង្កឡើងដោយអាមីប ៖ a. Diloxanide b. Chloroquine c. Emetine d. Doxycylcline 17 / 159 17) គោលបំណងនៃការប្រើ anti-microbial/ antimicrobiens រួមបញ្ចូលគ្នាគឺ ៖ a. ចម្លើយ A,B,C b. បង្ការភាពធន់ (resistance) ភ្លាមៗ c. ផ្តល់វិសាលភាពក្នុងការប្រឆាំងនឹងមេរោគ (broad spectrum/spectre large) d. ផ្តល់ឥទ្ធិពលបន្ថែម (synergism/synergie) ក្នុងករណីដែលឱសថមួយមុខ ពុំមានប្រសិទ្ធភាពក្នុងការ សម្លាប់មេរោគ 18 / 159 18) ចូរជ្រើសយកឱសថប្រឆាំងនឹងជំងឺមហារីកដែលជា លោហអសរីរាង្គសាំញ៉ាំ inorganic metal complexes/ complexes métalliques inorganiques ៖ a. Methotrexate b. Vincristine c. Cisplatin d. decarbazine 19 / 159 19) ការព្យាបាលជំងឺរបេងដោយការរួមបញ្ចូលឱសថច្រើនមុខ ត្រូវបានប្រើសម្រាប់៖ a. បន្ថយសកម្មភាពប្រឆាំងនឹងមេរោគ b. បន្ថយភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ c. បង្កើនភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ d. បន្ថយ Biotranformation របស់ឱសថប្រឆាំងនឹង Mycobacteria/ mycobacterie 20 / 159 20) ការហាមប្រើជាទូទៅ សម្រាប់ឱសថប្រឆាំងនឹងជំងឺមហារីក គឺ ៖ a. ការបង្ករោគស្រួចស្រាវ b. ការខ្សោយថ្លើម និង/ឬ តំរងនោមកម្រិតធ្ងន់ c. ចម្លើយ A,B,C d. មុខងារខួរឆ្អឹងធ្លាក់ចុះ 21 / 159 21) ចូរជ្រើសយកឱសថដែលស្ថិតក្នុងក្រុម agonists របស់ gonadotropine-releasing hormone/ hormone libérant la gonadotropine ៖ a. Anastrozole b. Leuprolide c. Tamoxifen d. Flutamide 22 / 159 22) ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ streptomycin គឺ a. retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte) b. ខូចត្រចៀក ពុល nephron c. ពុលដល់ថ្លើម d. ពុលដល់បេះដូង 23 / 159 23) អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគជញ្ជាំងកោសិកាបាក់តេរី គឺ ៖ a. អង់ទីប៊ីយ៉ូទីក Beta-lactam b. Aminoglycosides c. Tetracyclines d. Macrolides 24 / 159 24) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ pyrimidine ៖ a. Mefloquine b. Quinidine c. Pyrimethamine d. Chloroquine 25 / 159 25) ខាងក្រោមនេះ សុទ្ធតែជាឱសថព្យាបាលជម្ងឺគ្រុនចាញ់ដែលជាស្រឡាយនៃ 4-quinoline លើកលែងតែ ៖ a. Primaquine b. Amodiaquine c. Mefloquine d. Chloroquine 26 / 159 26) ឱសថជម្រើសសម្រាប់ព្យាបាល ជម្ងឺស្វាយ គឺ ៖ a. Chloramphenicol b. Gentamycin c. Penicillin d. Doxycycline 27 / 159 27) យន្តការសកម្មភាពរបស់ Rifampin/ Rifampicine គឺ៖ a. រារាំងការសំយោគ DNA dependent RNA polymerase b. រារាំងការសំយោគ mycolic acid/ acide mycolique c. រារាំងអង់ស៊ីម topoisomerase II d. រារាំងការសំយោគ cAMP 28 / 159 28) ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពល gametocidal / gametocytocide ៖ a. Mefloquine b. Sulfonamides c. Doxycycline d. Primaquine 29 / 159 29) តើឱសថមួយណារារាំងការសំយោគ DNA របស់វីរុស ? a. Saquinavir b. Acyclovir c. Interferon d. Amantadine 30 / 159 30) ខាងក្រោមនេះជា អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគប្រូតេអ៊ីនក្នុងកោសិកា បាក់តេរី លើកលែងតែ ៖ a. Aminoglycosides b. Tetracyclines c. Glycopeptides d. Macrolides 31 / 159 31) តើឱសថមួយណារារាំងអង់ស៊ីម reverse transcriptase/ transcriptase inverse របស់ វីរុស? a. Rimantadin b. Zidovudine c. Vidarabine d. Gancyclovir 32 / 159 32) តើឱសថមួយណាជាស្រឡាយរបស់ pyrophosphate ? a. Acyclorvir b. Foscarnet c. Zidovubine d. Vidarabine 33 / 159 33) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ 8-aminoquinoline ៖ a. Primaquine b. Chloroquine c. Quinidine d. Doxycycline 34 / 159 34) ចូរជ្រើសរើសក្រុម អង់ទីប៊ីយូទីក ដែលមានឥទ្ធិពលព្យាបាលជំងឺគ្រុនចាញ់ ៖ a. Aminoglycosides b. Carbapenems c. Tetracyclins d. Penicillins 35 / 159 35) ឱសថប្រឆាំងនឹងវីរុសខាងក្រោម សុទ្ធតែជាឱសថព្យាបាលជំងឺផ្ដាសាយ (anti-influenza) លើកលែងតែ៖ a. Rimantadine b. Acyclovir c. Interferons d. Amantadine 36 / 159 36) ចូរជ្រើសយកឱសថ anti-androgen ៖ a. Testosterone b. Flutamide c. Aminogluthetimide d. Tamoxifen 37 / 159 37) ចូរជ្រើសរើសឱសថដែលអាចធ្វើអោយឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy / neuropathie périphérique) និងដំបៅមាត់ ៖ a. Saquinavir b. Acyclovir c. Zalcitabine d. Zidovudine 38 / 159 38) យន្តការនៃឥទិ្ធពល antibacterial/ antibactérien របស់ penicillins គឺ ៖ a. រារាំងការធ្វើ transpeptidation ក្នុងជញ្ជាំងកោសិកាបាក់តេរី b. រារាំងអង់ស៊ីម beta-lactamase របស់បាក់តេរី c. ជំរុញសកម្មភាព endogenous phospholipases/ phospholipases endogènes ដែលនាំឲ្យមានការប្រែប្រួលភាពជ្រាបរបស់ភ្នាសកោសិកា d. ជំរុញសកម្មភាព endogenous proteases/ proteases endogènes ដែលទៅបំផ្លាញជញ្ជាំងកោសិកាបាក់តេរី 39 / 159 39) តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide)? a. Tetracycline b. Macrolides c. Penicillins d. ចម្លើយ A,B,C 40 / 159 40) ចូរជ្រើសរើសយន្តការសកម្មភាពនៃឱសថប្រឆាំងនឹងជំងឺមហារីក ដែលជា អាល់កាឡូអ៊ីតនៃរុក្ខជាតិ ៖ a. រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA b. Cross-linking of DNA/ réticulation de l’ AND c. រារាំងអង់ស៊ីម aromatase ដោយមិនជម្រើស d. បញ្ឈប់មីតូសនៅដំណាក់កាលមេតាផាស (metaphase) 41 / 159 41) ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពលទៅលើ tissue schizonts/ schizontes tissulaires ៖ a. Primaquine b. Chloroquine c. Mefloquine d. Quinidine 42 / 159 42) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួកអាមីប ៖ a. Iodoquinol b. Pyrazinamide c. Mefloquine d. Nitrofurantoin 43 / 159 43) ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖ a. សារធាតុសំយោគស្រដៀងនឹងសារធាតុធម្មជាតិ ដែលសម្លាប់ពពួកប្រូតូសូអ៊ែ (protozoa/protozoaire) និងព្រូន b. សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលសម្លាប់ ឬ រារាំងការ លូតលាស់របស់ អតិសុខុមប្រាណដទៃ c. សារធាតុអសរីរាង្គ ឬ សំយោគ ដែលសម្លាប់ ឬ រារាំងការលូតលាស់របស់អតិសុខុមប្រាណដទៃ d. សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលរារាំងការលូតលាស់របស់កោសិកាសារពាង្គកាយ 44 / 159 44) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Fluroquinolone គឺ៖ a. Chloramphenicol b. Nalidixic acid c. Ciprofloxacin d. Nitrofurantoin 45 / 159 45) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ balantidiasis/ balantidiose ៖ a. Tetracycline b. Azitromycin c. Quinine d. Trimethoprim 46 / 159 46) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Quinolone ៖ a. Metronidazole b. Nalidixic acid c. Nitrofurantoin d. Streptomycin 47 / 159 47) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក echinococcus ៖ a. Iodoquinol b. Mebendazole or Albendazole c. Piperazine d. Suramin 48 / 159 48) ឱសថ fluoroquinolones កបនឹង ៖ a. ជំងឺផ្លូវនោម និងផ្លូវដង្ហើមដែលបង្កដោយមេរោគ b. ជម្ងឺរាកបណ្តាលមកពីបាក់តេរី c. ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ d. ជំងឺផ្លូវនោមដែលបង្កដោយមេរោគ 49 / 159 49) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅពោះវៀន ៖ a. Diloxanide និង Streptomycin b. Metronidazole និង Diloxanide c. Emetine និង Metronidazole d. Diloxanide និង Iodoquinol 50 / 159 50) ចូរជ្រើសរើសឱសថ សម្រាប់ព្យាបាលជម្ងឺ leishmaniasis/ leishmaniose ៖ a. Pyrimethamine b. Sodium stibogluconate c. Albendazole d. Tinidazole 51 / 159 51) យន្តការនៃឥទ្ធិពលប្រឆាំងនឹងបាក់តេរីរបស់ Sulfonamides គឺ៖ a. ជំរុញសកម្មភាពអង់ស៊ីម DNA gyrase b. រារាំងអង់ស៊ីម cyclooxygenase c. រារាំងអង់ស៊ីម dihydropteroate synthase d. រារាំងអង់ស៊ីម dihydropteroate reductase 52 / 159 52) យន្តការសកម្មភាពរបស់ methotrexate គឺ៖ a. ចម្លើយ A,B,C b. ជំរុញការញែកមុខងាររបស់កោសិកា c. catabolic depletion/ déplétion catabolique របស់ asparagine នៅក្នុងសេរ៉ូម d. រារាំងសកម្មភាពរបស់ dihydrofolate reductase 53 / 159 53) ចូរជ្រើសរើសឱសថដែលសម្លាប់អាមីបនៅក្នុងពោះវៀន (Luminal amoebicide / amoebicide luminal) ៖ a. Emetine b. Diloxanide c. Metronidazole d. Doxycycline 54 / 159 54) ឥទ្ធិពលខាងក្រោមសុទ្ធសឹងជាគុណវិបត្តិនៃឱសថប្រឆាំងនឹងជំងឺមហារីក លើកលែងតែ៖ a. ប្រព័ន្ធសុំានឹងជំងឺធ្លាក់ចុះ b. ការលូតលាស់នៃសរសៃឈាមថ្មីធ្លាក់ចុះ (depression of angiogenesis / dépression de l’angiogenèse) c. មុខងារខួរឆ្អឹងធ្លាក់ចុះ d. មានភាពជម្រើសតិច សម្រាប់កោសិកាមហារីក 55 / 159 55) ចូរជ្រើសរើសឱសថដែលជាស្រឡាយ ឬ ដេរីវេរបស់ Benzimidazole ៖ a. Mebendazole b. Suramin c. Pyrantel d. Praziquantel 56 / 159 56) តើឱសថខាងក្រោមមួយណា ដែលកែប្រែការជ្រាបនៃភ្នាសកោសិការបស់ពពួក Candida? a. Terbinafine b. Ketoconazole c. Amphotericin B d. Nystatin 57 / 159 57) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួក Trichomonas: a. Pyrimethamine b. Metronidazole c. Suramin d. Tetracycline 58 / 159 58) ឱសថខាងក្រោមនេះសុទ្ធតែជាស្រឡាយ ឬដេរីវេនៃ nitrosoureas លើកលែងតែ៖ a. Vincristine b. Carmustine c. Lomustine d. Semustine 59 / 159 59) តើឱសថមួយណាជាដេរីវេ ឬ ស្រឡាយនៃ adamantane ? a. Didanozine b. Foscarnet c. Rimantadine d. Gancyclovir 60 / 159 60) តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជា hydrazide នៃ isonicotinic acid/ acide nicotinique ? a. Pyrazinamide b. Ethambutol c. Isoniazid d. Rifampin/ rifampicine 61 / 159 61) តើឱសថខាងក្រោមមួយណា ដែលត្រូវបានគេប្រើសំរាប់ព្យាបាលជំងឺស្បែក ដែលបង្កដោយមេរោគផ្សិត? a. Vancomycin b. Amphotericin B c. Griseofulvin d. Nystatin 62 / 159 62) ចូរជ្រើសរើស ថ្នាំប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ chloroethylamine ៖ a. Cyclophosphamide b. Methotrexate c. Cisplatine d. Carmustine 63 / 159 63) តើមួយណាជាផលរំខានរបស់ Lincozamides ? a. ការរោលរាល (irritation) ដល់សរីរាង្គរបស់ប្រព័ន្ធផ្លូវដង្ហើម b. ធ្វើអោយកើតមហារីក c. Pseudomembranous colitis/ colite pseudomembraneuse d. ពុល nephron (néphrotoxicity/néphrotoxicité) 64 / 159 64) ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ Metronidazole ៖ a. ចង្អោរ, ក្អួត, រាក, រលាកមាត់ (stomatitis/stomatite) b. សម្ពាធឈាមកើនឡើង c. វិបត្តិដំណើរឈាមរត់នៅបរិវេណ (peripheral blood circulation / circulation sanguine peripherique) d. ចម្លើយ A,B,C 65 / 159 65) ចូរជ្រើសរើសឱសថដែលទប់ស្កាត់ការបញ្ជូន Acetylcholine នៅចំណុចប្រសព្វ myoneural របស់ព្រូន (helminthes) ៖ a. Levamisole b. Piperazine c. Mebendazole d. Niclosamide 66 / 159 66) តើឱសថខាងក្រោមណាមួយ ដែលត្រូវបានគេប្រើសំរាប់ព្យាបាលការបង្ករោគជាលក្ខណៈ systemic and deep/ systémique et profonde ដោយពពួកផ្សិត? a. Co-trimoxazol b. Griseofulvin c. Amphotericin B d. Nitrofungin 67 / 159 67) ខាងក្រោមនេះគឺជាយន្តការនៃភាពធន់ (resistance) របស់បាក់តេរីទៅនឹងឱសថ antimicrobial/ antimicrobiens លើកលែងតែ ៖ a. ការដឹកនាំសកម្ម (active transport/transport actif) ឱសថចេញពី អតិសុខុមប្រាណ ឬ/និង អ៊ីដ្រូលីសនៃឱសថតាមរយៈអង់ស៊ីមរបស់អតិសុខុមប្រាណ b. ការកើនឡើងនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ c. ការប្រែប្រួលគោលដៅរបស់ឱសថ d. ការថយចុះនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ 68 / 159 68) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ Toxoplasmosis/ toxoplasmose ៖ a. Tetracyclin b. Suramin c. Chloroquine d. Pyrimethamine 69 / 159 69) រយៈពេលអប្បបរមានៃការព្យាបាលដោយឱសថ Antibacterial/ antibactérienគឺ: a. មិនតិចជាង ៥ថ្ងៃ b. មិនតិចជាង ៣ អាទិត្យ c. មិនតិចជាង ១ថ្ងៃ d. មិនតិចជាង ១០ ទៅ ១៤ថ្ងៃ 70 / 159 70) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក tetracyclines ៖ a. Streptomycin b. Doxycycline c. Clarithromycin d. Amoxicillin 71 / 159 71) តើឱសថខាងក្រោមមួយណា ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺ Candidiasis/ candidose ? a. Griseofulvin b. Nitrofungin c. Myconazol d. Streptomycin 72 / 159 72) តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីពីរ (second line/deuxième ligne) ? a. Rifampin/ rifampicine b. Isoniazid c. Streptomycin d. PAS 73 / 159 73) អង់ទីប៊ីយ៉ូទីក ដែលទៅកែបែ្រភាពជ្រាបនៃភ្នាសកោសិកា គឺ ៖ a. Tetracyclines b. Cephalosporins c. Polymyxins d. Glycopeptides 74 / 159 74) អង់ទីប៊ីយ៉ូទីកខាងក្រោមនេះ ស្ថិតក្នុងក្រុម aminoglycosides លើកលែងតែ ៖ a. Neomycin b. Gentamycin c. Streptomycin d. Clindamycin 75 / 159 75) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ trypanosomosis / trypanosomose ៖ a. Melarsoprol b. Tetracycline c. Metronidazole d. Quinidine 76 / 159 76) ចូរជ្រើសរើសក្រុមឱសថជាអរម៉ូន ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមហារីក ៖ a. Insuline b. Gonadal hormone/ hormones sexuelles និង somatotropine c. Glucocorticoid និង gonadal hormone/ hormones sexuelles d. Mineralocorticoid និង glucocorticoid 77 / 159 77) តើឱសថខាងក្រោមមួយណា ដែលធន់នឹងអង់ស៊ីម penicillinase ? a. Amoxicillin b. Oxacillin c. Penicillin G d. Bicillin-5 78 / 159 78) ចូរជ្រើសរើសផលរំខានរបស់ indinavir ៖ a. គ្រួសក្នុងតំរងនោម ចង្អោរ ពុលថ្លើម b. ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie) c. ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ d. សម្ពាធឈាមថយចុះ ក្អួត វិលមុខ 79 / 159 79) ចូរជ្រើសយកក្រុមឱសថដែលរារាំង estrogen ៖ a. Leuprolide b. Anastrozole c. Flutamide d. Tamoxifen 80 / 159 80) Aminoglycosides មានឥទ្ធិពលមិនចង់បានដូចតទៅ ៖ a. ពុលថ្លើម (hépatotoxicity/hépatotoxicité) b. ខូចត្រចៀក (ototoxicity/ototoxicité), ពុល nephron (néphrotoxicity/néphrotoxicité) c. Pancytopenia/ pantocytopénie d. រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន 81 / 159 81) តើឱសថមួយណារារាំងអង់ស៊ីម proteases របស់វីរុស ? a. Saquinavir b. Rimantadin c. Zalcitabine d. Acyclovir 82 / 159 82) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក carbapenems ៖ a. Aztreonam b. Imipinem c. Clarithromycin d. Amoxicillin 83 / 159 83) យន្តការសកម្មភាពរបស់ streptomycin គឺ៖ a. រារាំងការសំយោគ RNA និង DNA b. រារាំងការសំយោគ ប្រូតេអ៊ីន c. រារាំងការជ្រាបរបស់ភ្នាសកោសិកា d. រារាំងការសំយោគជញ្ជាំងកោសិកា 84 / 159 84) ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Rifampin / rifampicine គឺ៖ a. វិលមុខ ឈឺក្បាល b. Flu-like syndrome/ syndrome pseudo-grippal, tubular necrosis/ nécrose tubulaire c. ជ្រុះសក់ d. ពុលថ្លើម 85 / 159 85) ចូរជ្រើសយកក្រុមឱសថ ដែលត្រូវបានប្រើជាឱសថជំនួសក្នុងការព្យាបាលជំងឺមហារីក ៖ a. Bone marrow growth factors/ facteurs de croissance de la moelle osseuse b. Antimetastatic agent/ agent antimétastasique c. Cytoprotectors/ cytoprotecteurs d. ចម្លើយ A,B,C 86 / 159 86) ឱសថប្រឆាំងនឹងមេរោគផ្សិតខាងក្រោមនេះសុទ្ធតែជា អង់ទីប៊ីយ៉ូទីក លើកលែងតែ៖ a. Myconazol b. Griseofulvin c. Amphotericin B d. Nystatin 87 / 159 87) តើឱសថប្រឆាំងនឹងវីរុសមួយណាជា endogenous proteins/ protéines endogènes ? a. Pencyclovir b. Interferon alfa c. Amantadine d. Saquinavir 88 / 159 88) ចូរជ្រើសរើសឱសថសំរាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅថ្លើម ៖ a. Metronidazole ឬ emetine b. Tetracycline ឬ doxycycline c. Diloxanide ឬ iodoquinol d. Erythromycin ឬ azitromycin 89 / 159 89) យន្តការសកម្មភាពរបស់ក្រុម alkylating agent/ agent alkylant គឺ ៖ a. រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA b. ជា structural antagonism ប្រឆាំងនឹង purine និង pyrimindine c. បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធប្រូតេអ៊ីន d. បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធ DNA 90 / 159 90) ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Vancomycin ៖ a. វាជាអង់ទីប៊ីយ៉ូទីក beta lactam ដែលរារាំងការសំយោគជញ្ជាំងកោសិកាហើយមានសកម្មភាពប្រឆាំងតែពពួក Pseudomonas aeruginosa b. វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកា ហើយ មានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram positive c. វាជា glycopeptide ដែលផ្លាស់ប្តូរភាពជ្រាបរបស់ភ្នាសកោសិកាហើយមាន សកម្មភាពប្រឆាំងពពួកបាក់តេរី anaerobic/ anaérobiques d. វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកានិងមានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram negative 91 / 159 91) តើឱសថមួយណា ដែលត្រូវបានប្រើសម្រាប់បង្ការ ជំងឺផ្ដាសាយប្រភេទA ៖ a. Foscarnet b. Saquinavir c. Acyclovir d. Rimantadine 92 / 159 92) ចូរជ្រើសរើសផលរំខានរបស់ acyclovir ប្រើតាមសរសៃវ៉ែន ៖ a. ខ្សោយតម្រងនោម ញ័រ រវើរវាយ (delirium/délire) b. ឈឺសរសៃប្រសាទ ឈឺពោះ c. កន្ទួលក្រហម រាក ចង្អោរ d. ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ ដេកមិនលក់ 93 / 159 93) Fluorouracil ស្ថិតក្នុងក្រុម ៖ a. អាល់កាឡូអ៊ីតនៃរុក្ខជាតិ b. កត្តាបង្កើនការលូតលាស់របស់ខួរឆ្អឹង (bone marrow growth factor/facteur de croissance de la moelle osseuse) c. អង់ទីប៊ីយ៉ូទីក d. antimetabolite 94 / 159 94) ចូរជ្រើសរើសផលរំខានរបស់ zidovudine ៖ a. ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy/neuropathie périphérique) b. សម្ពាធឈាមកើនឡើង, ក្អួត c. ស្លេកស្លាំង, ចំនួន neutrophil ថយចុះ, ចង្អោរ, ដេកមិនលក់ d. ស្រមើស្រមៃ, វិលមុខ 95 / 159 95) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម Lincozamides ៖ a. Erythromycin b. Azithromycin c. Lincomycin d. Aztreonam 96 / 159 96) Fluoroquinolones មានសកម្មភាពប្រឆាំងទៅនឹង ៖ a. មេរោគ Gram negative តែប៉ុណ្ណោះ b. មេរោគ Gram positive តែប៉ុណ្ណោះ c. Mycoplasmas និង Chlamydia d. មេរោគ Gram-negative and positive ជាច្រើន រួមទាំង Mycoplasmas និងChlamydia 97 / 159 97) តើឱសថខាងក្រោមមួយណា ដែលធន់នឹងជាតិអាស៊ីតរបស់ក្រពះ ? a. Carbenicillin b. Penicillin G c. Procaine penicillin d. Penicillin V 98 / 159 98) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ neurocysticercosis/ neurocysticercose ៖ a. Pyrentel b. Bithionol c. Praziquantel d. Piperazine 99 / 159 99) យន្ដការសកម្មភាពរបស់ Trimethoprim គឺ៖ a. រារាំងអង់ស៊ីម cyclooxygenase b. រារាំងអង់ស៊ីម DNA gyrase c. រារាំងអង់ស៊ីម dihydrofolate reductase d. រារាំងអង់ស៊ីម dihydropteroate synthase 100 / 159 100) ការរួមបញ្ចូលគ្នា Sulfonamides ជាមួយ Trimethoprim គឺ៖ a. បង្កើនការបញ្ចេញចោល Sulfonamides b. បង្កើនសកម្មភាពប្រឆាំងមេរោគ c. បន្ថយសកម្មភាពប្រឆាំងមេរោគ d. បន្ថយឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides 101 / 159 101) ចូរជ្រើសរើសឱសថដែលប្រើសម្រាប់ព្យាបាល Extra luminal amebiasis/ amibiase extra luminale ៖ a. Tetracycline b. Metronidazole c. Iodoquinol d. Diloxanide 102 / 159 102) ឱសថព្យាបាលជំងឺគ្រុនចាញ់ខាងក្រោមមានឥទ្ធិពលទៅលើ Schizonts ក្នុងឈាម លើកលែងតែ ៖ a. Mefloquine b. Quinidine c. Chloroquine d. Primaquine 103 / 159 103) Tetracyclins មានផលរំខាន (unwanted effects/effets indésirables) ដូចតទៅ ៖ a. ចម្លើយ A,B,C b. រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន, phototoxicity/ phototoxicité c. ឆ្មេញលូតលាស់មិនល្អ (Dental hypoplasia/hypoplasie dentaire) និង ខូចទ្រង់ទ្រាយឆ្អឹង (Bone deformities/ déformations des os) d. ពុលថ្លើម, ឥទ្ធិពល anti-anabolic / anti-anabolique 104 / 159 104) ចូរជ្រើសរើសឱសថខាងក្រោម ណាមួយដែលបណ្តាលឲ្យមាន ចង្អោរ រាក ឈឺពោះ និង រលាកច្រមុះ ៖ a. Acyclovir b. Zidovudine c. Zalcitabine d. Saquinavir 105 / 159 105) Sulfonamides មានប្រសិទ្ធិភាពប្រឆាំងទៅនឹង ៖ a. ចម្លើយ A,B,C b. បាក់តេរី និង Chlamydia c. Actinomyces d. Protozoa/ protozoaires 106 / 159 106) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម glycopeptides ៖ a. Carbenicillin b. Vancomycin c. Neomycin d. Lincomycin 107 / 159 107) ចូរជ្រើសរើស Beta-lactamase inhibitor/ inhibiteur des bêta-lactamases សម្រាប់ប្រើផ្គូបជាមួយ penicillins ៖ a. Clavulanic acid/ acide clavulanique b. Tazobactam c. Sulbactam d. ចម្លើយ A,B,C 108 / 159 108) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ដែលមានប្រភពពីរុក្ខជាតិ ៖ a. Vincristine b. Dactinomycin c. Procarbazine d. Methotrexate 109 / 159 109) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial /antibactérien) ដែលជាស្រឡាយរបស់ Nitrofurane ៖ a. Nitrofurantoin b. Ciprofloxacin c. Trimethoprim d. Nystatin 110 / 159 110) ចូរជ្រើសយកឱសថដែលជាស្រឡាយ ឬ ដេរីវេនៃ salicylamide ៖ a. Piperazine b. Mebendazole c. Niclosamide d. Praziquantel 111 / 159 111) តើអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណាមាន beta-lactam ring/ noyau bêta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វា? a. Penicillins b. ចម្លើយ A,B,C c. Carbapenems និង monobactams d. Cephalosporins 112 / 159 112) ឱសថខាងក្រោមសុទ្ធតែជា អង់ទីប៊ីយ៉ូទីក ដែលសិ្ថតនៅក្នុងក្រុម macrolides លើកលែងតែ ៖ a. Clarithromycin b. Roxythromycin c. Erythromycin d. Lincomycin 113 / 159 113) គោលការណ៍ទូទៅនៃការព្យាបាលជំងឺបង្កដោយមេរោគគឺ៖ a. ផ្លូវប្រើ កម្រិតប្រើ ចំនួនដងនៃការប្រើ និងរយៈពេលនៃការព្យាបាល សមស្រប b. ការសំគាល់ច្បាស់លាស់ពីការបង្ករោគដោយបាក់តេរី និង microorgnism’s susceptibility/ sensibilité des microorganismes c. ការវិនិច្ឆ័យគ្លីនីកដោយផ្អែកលើកត្តាជីវមីក្រូសាស្ត្រ d. ចម្លើយ A,B,C 114 / 159 114) ការប្រើថ្នាំប្រឆាំងនឹងជំងឺមហារីកដោយការផ្សំចូលគ្នាបានត្រឹមត្រូវ គឺដើម្បី ៖ a. ផ្តល់ការភ្ញោចដល់ការរីកដុះដាលនៃកោសិកា b. ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការខុសៗគ្នា c. ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការដូចៗគ្នា d. ផ្តល់ការភ្ញោចដល់ប្រព័ន្ធសុំានឹងជំងឺ 115 / 159 115) ចូរជ្រើសរើសផលរំខានរបស់ didanozine ៖ a. ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង រាក និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie) b. ភាពស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ c. សម្ពាធឈាមកើនឡើង ក្អួត រាក d. ការស្រមើស្រមៃ វិលមុខ ដេកមិនលក់ 116 / 159 116) ចូរជ្រើសយក indication របស់ estrogenes នៅក្នុង oncological practice/ pratique oncologique ៖ a. ដុំពកខួរក្បាល b. មហារីក edometrium/ endomètre c. មហារីកគ្រាប់ឈាមស d. មហារីក prostate 117 / 159 117) អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគ RNA របស់បាក់តេរី គឺ ៖ a. Erythromycin b. Rifampin c. Chloramphenicol d. Imipinem 118 / 159 118) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក cephalosporins ៖ a. Streptomycin b. Erythromycin c. Cefaclor d. Phenoxymethylpenicillin 119 / 159 119) ចូរជ្រើសរើសឱសថដែលសិ្ថតក្នុងក្រុម អង់ទីប៊ីយ៉ូទីក aminoglycosides ៖ a. Polymycin b. Vancomycin c. Gentamycin d. Erythromycin 120 / 159 120) ពពួក Azoles មានឥទ្ធិពលប្រឆាំងនឹងមេរោគផ្សិតដោយសារ ៖ a. ការរារាំងការសំយោគជញ្ជាំងកោសិកា b. ការរារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត c. ការរារាំងការសំយោគ DNA d. ការបន្ថយការសំយោគ ergosterol 121 / 159 121) អនុភាពរបស់ Sulfonamides ត្រូរបានបន្ថយក្នុងករណីប្រើប្រាស់ជាមួយ ៖ a. ថ្នាំស្ពឹក ដែលជាស្រឡាយនៃ benzoic acid b. ថ្នាំបំបាត់ការឈឺចាប់ ប្រភេទមិនញៀន c. ថ្នាំបញ្ចុះជាតិស្ករ ប្រភេទលេប d. ថ្នាំស្ពឹក ដែលជាស្រឡាយនៃ Para-aminobenzoic acid 122 / 159 122) តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីមួយ (first line/première ligne) ? a. Isoniazid b. PAS c. Pyrazinamide d. Kanamycin 123 / 159 123) ចូរជ្រើសរើសឱសថសម្រាប់បង្ការនិងព្យាបាលជម្ងឺគ្រុនចាញ់ ៖ a. Sulfonamides b. Quinidine c. Chloroquine d. Quinine 124 / 159 124) ចូរជ្រើសរើសឱសថ អង់ទីប៊ីយ៉ូទីក សម្រាប់ការព្យាបាលជំងឺមហារីកដោយ សារធាតុគីមី ៖ a. Doxorubicine b. Gentamycine c. Cytarabine d. Etoposide 125 / 159 125) ឱសថ antimycobacterial/ antimycobactériens ខាងក្រោម មានឥទ្ធិពលសម្លាប់បាក់តេរី លើកលែងតែ៖ a. Rifampin/ rifampicine b. Pyrazinamide c. Streptomycin d. Isoniazid 126 / 159 126) ខាងក្រោមនេះ ជាឱសថដែលមានឥទ្ធិពលយូរ លើកលែងតែ៖ a. Penicillin G b. Bicillin-1 c. Bicillin-5 d. Procaine penicillin 127 / 159 127) យន្តការសកម្មភាពរបស់ Cycloserine គឺ៖ a. រារាំងការសំយោគ pyridoxalphosphate b. រារាំងការសំយោគជញ្ជាំងកោសិកា c. រារាំងការសំយោគ RNA d. រារាំងការសំយោគ mycolic acid/ acide mycolique 128 / 159 128) តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលរារាំងការលូតលាស់ របស់បាក់តេរី (bacteriostatic effect/effet bactériostatique)? a. Carbapenems b. Aminoglycosides c. Cephalosporins d. Macrolides 129 / 159 129) ឱសថប្រឆាំងវីរុសខាងក្រោមសុទ្ធតែជា antiretroviral/ antirétroviraux លើកលែងតែ៖ a. Didanozine b. Zalcitabine c. Acyclovir d. Zidovudine 130 / 159 130) តើមួយណាជាឥទ្ធិពលមិនចង់បានរបស់ Vancomycin ? a. ចម្លើយ A,B,C b. Red neck syndrome/ syndrome de l’homme rouge និងរលាកសរសៃវ៉ែន(phlebitis/phlébite) c. ពុលថ្លើម d. Pseudomembranous coplitis/ colite pseudomembraneuse 131 / 159 131) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestodes ៖ a. Praziquantel b. Piperazine c. Pyrentel d. Ivermectin 132 / 159 132) ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Lincozamides ៖ a. មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ និងមានឥទ្ធិពលរារាំងការរីកលូតលាស់របស់បាក់តេរី b. មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ (broad spectrum/spectre large) និងមានឥទ្ធិពលសម្លាប់បាក់តេរី c. មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram positive cocci d. មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram negative cocci 133 / 159 133) ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ fluoroquinolones ៖ a. ពុលដល់ប្រពន្ធ័ការពាររាងកាយ (immunity system/syteme immunitaire) b. សម្ពាធឈាមកើនឡើង c. ឈឺក្បាល, វិលមុខ, ដេកមិនលក់ d. ការស្រមើស្រមៃ (hallucination) 134 / 159 134) មធ្យោបាយខាងក្រោមមួយណា ចាំបាច់ក្នុងការបង្ការការកករ (precipitation) នៃ Sulfonamides និងក្រាមក្នុងទឹកនោម (cristalluria/cristallurie) ៖ a. ផឹកភេសជ្ជៈដែលមាន pH បាស b. ផឹកភេសជ្ជៈដែលមាន pH អាស៊ីត c. តមភេសជ្ជៈ d. ផឹកភេសជ្ជៈដែលមានជាតិប្រៃ 135 / 159 135) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កឡើងដោយពពួក trematode ៖ a. Bithionol b. Metronidazole c. Pyrantel d. Ivenmectin 136 / 159 136) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងស្រឡាយនៃ nitrobenzene ៖ a. Azithromycin b. Chloramphenicol c. Streptomycin d. Clindamycin 137 / 159 137) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីកដែលជា antagonist របស់ pyrimidine ៖ a. Fluorouracil b. Mercaptopurine c. Methotrexate d. Thioguanine 138 / 159 138) Amphotericin B មានផលរំខាន ដូចខាងក្រោម ៖ a. ជំងឺសរសៃប្រសាទ b. ពុលដល់ខួរឆ្អឹង c. ខ្សោយតម្រងនោម, ជំងឺស្លេកស្លាំង d. ជំងឺឡើងសម្ពាធឈាម, ជំងឺបេះដូងលោតមិនទៀងទាត់ 139 / 159 139) ឱសថប្រឆាំងនឹងវិរុសខាងក្រោមនេះ សុទ្ធតែជាសារធាតុស្រដៀងទៅនឹង nucleosides លើកលែងតែ៖ a. Zidovudine b. Didanozine c. Acyclovir d. Saquinavir 140 / 159 140) យន្តការសកម្មភាពរបស់ fluoroquinolone គឺ ៖ a. រារាំងការសំយោគកោសិកាបាក់តេរី b. រារាំងអង់ស៊ីម phospholipase C c. កែប្រែការជ្រាបនៃភ្នាសកោសិកា d. រារាំងអង់ស៊ីម DNA gyrase 141 / 159 141) លក្ខណៈនៃ Amphotericin B មានដូចខាងក្រោមនេះ លើកលែងតែ៖ a. មានការស្រូបយឺតពីប្រព័ន្ធរំលាយអាហារ b. មិនមានការពុល nephron (nephrotoxicity/néphrotoxicité) c. មានឥទ្ធិពលលើការជ្រាបនៃភ្នាសកោសិការបស់ផ្សិត d. ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្សិតក្នុងចរន្តឈាម (systemic mycosis/mycose systémique) 142 / 159 142) Chloramphenicol មានផលរំខាន ដូចតទៅ ៖ a. Pentocytopenia/ pantocytopénie b. ខូចត្រចៀក (ototoxicity/ototoxicité) c. ពុលថ្លើម (hépatotoxicity/hépatotoxicité) d. ពុល nephron (néphrotoxicity/néphrotoxicité) 143 / 159 143) តើឱសថមួយណាជាជម្រើសសម្រាប់ព្យាបាលជំងឺដែលបង្កដោយវីរុស herpes និង cytomegalovirus ? a. Saquinavir b. Didanozine c. Interferon alfa d. Acyclovir 144 / 159 144) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក strongyloides ៖ a. Praziquantel b. Bithionol c. Ivermectin d. Niclosamide 145 / 159 145) ជំងឺដែលកបនឹង Nitrofuranes គឺ៖ a. ជំងឺស្វាយ b. ជំងឺផ្លូវនោម និងផ្លូវអាហារ ដែលបង្កដោយមេរោគ c. ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ d. ជំងឺរបេងសួត 146 / 159 146) Sulfonamides មានឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) ចំពោះប្រព័ន្ធឈាមដូចខាងក្រោមនេះ ៖ a. ចំនូនប្លាកែតថយចុះ b. ជំងឺស្លេកស្លាំង ដែលបណ្តាលមកពីការបែកគ្រាប់ឈាម c. ចម្លើយ A,B,C d. Granulocyte ថយចុះ 147 / 159 147) Cephalosporines គឺជាថ្នាំដែលគេជ្រើសយកមកព្យាបាល ៖ a. ការបង្ករោគដោយពពួកមេរោគ Gram(-) b. ការបង្ករោគដោយពពួកមេរោគ Gram(+) c. ការបង្ករោគដោយពពួកមេរោគ Gram(-) និង Gram(+) ក្នុងករណីប្រើ penicillins គ្មានប្រសិទ្ធភាព d. ការបង្ករោគដោយពពួក bacteroides តែប៉ុណ្ណោះ 148 / 159 148) យន្តការសកម្មភាពរបស់អាស៊ីត aminosalicylic គឺ៖ a. រារាំងការសំយោគ អាស៊ីត Mycolic b. រារាំងការសំយោគ folate c. រារាំងអង់ស៊ីម DNA gyrase d. រារាំង DNA dependent RNA polymerase 149 / 159 149) យន្តការសកម្មភាពរបស់ Amphotericin B គឺ៖ a. រារាំងការសំយោគ DNA b. រារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត c. រារាំងការសំយោគជញ្ជាំងកោសិកា d. កែប្រែការជ្រាបរបស់ភ្នាសកោសិកា 150 / 159 150) ជីវសំយោគនៃ Penicillins មានឥទិ្ធពលប្រឆាំងនឹង ៖ a. Gram-positive និង gram–negative cocci, Corynebacterium diphtheria, Spirochetes, Clostridium gangrene b. Gram-negative cocci, Rickettsia, ការបង្ករោគដោយពួកផ្សិត c. Gram-positive cocci, Viruses d. Corynebacterium diphtheria, mycobacteries 151 / 159 151) ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ nitrofuranes ៖ a. ចង្អោរ ក្អួត b. ប្រតិកម្ម allergic c. ភាពស្លេកស្លាំងបណ្ដាលមកពីការបែកគ្រាប់ឈាម (hemolytic anemia / anemie hemolytique) d. ចម្លើយ A,B,C 152 / 159 152) ចូរជ្រើសយកឱសថដែលរារាំងអង់ស៊ីម aromatase ៖ a. Tamoxifen b. Octreotide c. Flutamide d. Anastrozole 153 / 159 153) តើមួយណាជាឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides ? a. ចង្អោរ ក្អួត និងរាក b. ក្រាមក្នុងទឹកនោម (cristalluria/cristallurie) c. ចម្លើយ A,B,C d. វិបត្តិដំណើរការផលិតគោលិកាឈាម និងប្លាកែត 154 / 159 154) Methotrexate គឺជា ៖ a. antagonist របស់អាស៊ីត folic b. alkylating agent/ agent alkylant c. អង់ទីប៊ីយ៉ូទីក d. antagonist របស់ purine 155 / 159 155) តើឱសថប្រឆាំងនឹងវីរុសមួយណាដែលជា nucleoside revers transcriptase inhibitors / inhibiteur de la transcriptase inverse nucléosidique ? a. Gancyclovir b. Didanosine c. Vidarabine d. Nevirapine 156 / 159 156) តើឱសថមួយណាដែលរារាំង uncoating/ décapsidation នៃ RNA របស់វីរុស ? a. Acyclovir b. Vidarabine c. Didanozine d. Rimantadin 157 / 159 157) តើឱសថម្រាប់ព្យាបាលជំងឺឆ្លង HIV មួយណាដែលជាដេរីវេ ឬ ស្រឡាយនៃ nucleosides ? a. Zidovudine b. Acyclovir c. Trifluridine d. Gancyclovir 158 / 159 158) ចូរជ្រើសរើសឱសថដែលស្ថិតក្នុងក្រុម អង់ទីប៊ីយ៉ូទីក ដែលមានរចនាសម្ព័ន្ធជាPolyene ៖ a. Ketoconazole b. Griseofulvin c. Nystatin d. ចម្លើយ A,B,C 159 / 159 159) ឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide) គឺ ៖ a. រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី b. បំផ្លាញកោសិកាបាក់តេរី c. រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង d. បង្កើតនូវបាក់តេរីមានទម្រង់ L Your score isThe average score is 81% Facebook 0% Restart quiz Any comments? Send feedback