/159 69 Area II វិទ្យាសាស្ត្រឱសថ – ការព្យាបាលដោយប្រើឱសថ Preparation 1 / 159 1) ការរួមបញ្ចូលគ្នា Sulfonamides ជាមួយ Trimethoprim គឺ៖ a. បង្កើនសកម្មភាពប្រឆាំងមេរោគ b. បន្ថយសកម្មភាពប្រឆាំងមេរោគ c. បង្កើនការបញ្ចេញចោល Sulfonamides d. បន្ថយឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides 2 / 159 2) ចូរជ្រើសយកឱសថដែលរារាំងអង់ស៊ីម aromatase ៖ a. Tamoxifen b. Anastrozole c. Octreotide d. Flutamide 3 / 159 3) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ដែលមានប្រភពពីរុក្ខជាតិ ៖ a. Methotrexate b. Vincristine c. Dactinomycin d. Procarbazine 4 / 159 4) ឱសថខាងក្រោមសុទ្ធតែជា អង់ទីប៊ីយ៉ូទីក ដែលសិ្ថតនៅក្នុងក្រុម macrolides លើកលែងតែ ៖ a. Clarithromycin b. Roxythromycin c. Lincomycin d. Erythromycin 5 / 159 5) ចូរជ្រើសរើសឱសថដែលទប់ស្កាត់ការបញ្ជូន Acetylcholine នៅចំណុចប្រសព្វ myoneural របស់ព្រូន (helminthes) ៖ a. Piperazine b. Mebendazole c. Levamisole d. Niclosamide 6 / 159 6) អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគ RNA របស់បាក់តេរី គឺ ៖ a. Erythromycin b. Imipinem c. Chloramphenicol d. Rifampin 7 / 159 7) យន្ដការសកម្មភាពរបស់ Trimethoprim គឺ៖ a. រារាំងអង់ស៊ីម dihydrofolate reductase b. រារាំងអង់ស៊ីម cyclooxygenase c. រារាំងអង់ស៊ីម dihydropteroate synthase d. រារាំងអង់ស៊ីម DNA gyrase 8 / 159 8) យន្តការសកម្មភាពរបស់អាស៊ីត aminosalicylic គឺ៖ a. រារាំងអង់ស៊ីម DNA gyrase b. រារាំងការសំយោគ អាស៊ីត Mycolic c. រារាំងការសំយោគ folate d. រារាំង DNA dependent RNA polymerase 9 / 159 9) ចូរជ្រើសរើសឱសថដែលសិ្ថតក្នុងក្រុម អង់ទីប៊ីយ៉ូទីក aminoglycosides ៖ a. Vancomycin b. Erythromycin c. Gentamycin d. Polymycin 10 / 159 10) ចូរជ្រើសរើសឱសថ សម្រាប់ព្យាបាលជម្ងឺ leishmaniasis/ leishmaniose ៖ a. Albendazole b. Tinidazole c. Sodium stibogluconate d. Pyrimethamine 11 / 159 11) ឱសថប្រឆាំងនឹងវីរុសខាងក្រោម សុទ្ធតែជាឱសថព្យាបាលជំងឺផ្ដាសាយ (anti-influenza) លើកលែងតែ៖ a. Amantadine b. Rimantadine c. Interferons d. Acyclovir 12 / 159 12) ចូរជ្រើសរើសឱសថខាងក្រោម ណាមួយដែលបណ្តាលឲ្យមាន ចង្អោរ រាក ឈឺពោះ និង រលាកច្រមុះ ៖ a. Saquinavir b. Zalcitabine c. Acyclovir d. Zidovudine 13 / 159 13) រយៈពេលអប្បបរមានៃការព្យាបាលដោយឱសថ Antibacterial/ antibactérienគឺ: a. មិនតិចជាង ១ថ្ងៃ b. មិនតិចជាង ៥ថ្ងៃ c. មិនតិចជាង ១០ ទៅ ១៤ថ្ងៃ d. មិនតិចជាង ៣ អាទិត្យ 14 / 159 14) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ neurocysticercosis/ neurocysticercose ៖ a. Praziquantel b. Bithionol c. Pyrentel d. Piperazine 15 / 159 15) ចូរជ្រើសរើសយន្តការសកម្មភាពនៃឱសថប្រឆាំងនឹងជំងឺមហារីក ដែលជា អាល់កាឡូអ៊ីតនៃរុក្ខជាតិ ៖ a. Cross-linking of DNA/ réticulation de l’ AND b. បញ្ឈប់មីតូសនៅដំណាក់កាលមេតាផាស (metaphase) c. រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA d. រារាំងអង់ស៊ីម aromatase ដោយមិនជម្រើស 16 / 159 16) តើឱសថមួយណាជាជម្រើសសម្រាប់ព្យាបាលជំងឺដែលបង្កដោយវីរុស herpes និង cytomegalovirus ? a. Acyclovir b. Interferon alfa c. Didanozine d. Saquinavir 17 / 159 17) តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide)? a. Macrolides b. ចម្លើយ A,B,C c. Penicillins d. Tetracycline 18 / 159 18) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក macrolides ៖ a. Cefotaxime b. Erythromycin c. Doxycycline d. Neomycin 19 / 159 19) យន្តការសកម្មភាពរបស់ Amphotericin B គឺ៖ a. រារាំងការសំយោគ DNA b. រារាំងការសំយោគជញ្ជាំងកោសិកា c. កែប្រែការជ្រាបរបស់ភ្នាសកោសិកា d. រារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត 20 / 159 20) តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលរារាំងការលូតលាស់ របស់បាក់តេរី (bacteriostatic effect/effet bactériostatique)? a. Aminoglycosides b. Cephalosporins c. Carbapenems d. Macrolides 21 / 159 21) ការហាមប្រើជាទូទៅ សម្រាប់ឱសថប្រឆាំងនឹងជំងឺមហារីក គឺ ៖ a. ការបង្ករោគស្រួចស្រាវ b. ចម្លើយ A,B,C c. មុខងារខួរឆ្អឹងធ្លាក់ចុះ d. ការខ្សោយថ្លើម និង/ឬ តំរងនោមកម្រិតធ្ងន់ 22 / 159 22) ឱសថប្រឆាំងវីរុសខាងក្រោមសុទ្ធតែជា antiretroviral/ antirétroviraux លើកលែងតែ៖ a. Acyclovir b. Zalcitabine c. Zidovudine d. Didanozine 23 / 159 23) តើឱសថខាងក្រោមមួយណា ដែលធន់នឹងជាតិអាស៊ីតរបស់ក្រពះ ? a. Carbenicillin b. Penicillin G c. Procaine penicillin d. Penicillin V 24 / 159 24) ចូរជ្រើសរើសឱសថដែលរារាំងការធ្វើ oxidative phosphorylation/ phosphorylation oxidative នៅក្នុងប្រភេទព្រូនមួយចំនួន ៖ a. Mebendazole b. Niclosamide c. Piperazine d. Praziquantel 25 / 159 25) ជីវសំយោគនៃ Penicillins មានឥទិ្ធពលប្រឆាំងនឹង ៖ a. Gram-positive cocci, Viruses b. Corynebacterium diphtheria, mycobacteries c. Gram-positive និង gram–negative cocci, Corynebacterium diphtheria, Spirochetes, Clostridium gangrene d. Gram-negative cocci, Rickettsia, ការបង្ករោគដោយពួកផ្សិត 26 / 159 26) ចូរជ្រើសរើសផលរំខានរបស់ acyclovir ប្រើតាមសរសៃវ៉ែន ៖ a. ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ ដេកមិនលក់ b. ឈឺសរសៃប្រសាទ ឈឺពោះ c. ខ្សោយតម្រងនោម ញ័រ រវើរវាយ (delirium/délire) d. កន្ទួលក្រហម រាក ចង្អោរ 27 / 159 27) ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ nitrofuranes ៖ a. ចម្លើយ A,B,C b. ប្រតិកម្ម allergic c. ភាពស្លេកស្លាំងបណ្ដាលមកពីការបែកគ្រាប់ឈាម (hemolytic anemia / anemie hemolytique) d. ចង្អោរ ក្អួត 28 / 159 28) តើឱសថមួយណារារាំងអង់ស៊ីម reverse transcriptase/ transcriptase inverse របស់ វីរុស? a. Gancyclovir b. Zidovudine c. Vidarabine d. Rimantadin 29 / 159 29) ចូរជ្រើសរើសឱសថដែលប្រើសម្រាប់ព្យាបាល Extra luminal amebiasis/ amibiase extra luminale ៖ a. Diloxanide b. Tetracycline c. Metronidazole d. Iodoquinol 30 / 159 30) ចូរជ្រើសរើសឱសថដែលស្ថិតក្នុងក្រុម អង់ទីប៊ីយ៉ូទីក ដែលមានរចនាសម្ព័ន្ធជាPolyene ៖ a. ចម្លើយ A,B,C b. Griseofulvin c. Nystatin d. Ketoconazole 31 / 159 31) យន្ដការសកម្មភាពរបស់ Isoniazid គឺ៖ a. រារាំងការសំយោគ ADP b. រារាំងការសំយោគ RNA c. រារាំងការសំយោគប្រូតេអ៊ីន d. រារាំងការសំយោគ mycolic acid/ acide mycolique 32 / 159 32) អង់ទីប៊ីយ៉ូទីក ដែលទៅកែបែ្រភាពជ្រាបនៃភ្នាសកោសិកា គឺ ៖ a. Polymyxins b. Glycopeptides c. Cephalosporins d. Tetracyclines 33 / 159 33) ឱសថជម្រើសសម្រាប់ព្យាបាល ជម្ងឺស្វាយ គឺ ៖ a. Doxycycline b. Chloramphenicol c. Gentamycin d. Penicillin 34 / 159 34) Fluorouracil ស្ថិតក្នុងក្រុម ៖ a. អាល់កាឡូអ៊ីតនៃរុក្ខជាតិ b. antimetabolite c. កត្តាបង្កើនការលូតលាស់របស់ខួរឆ្អឹង (bone marrow growth factor/facteur de croissance de la moelle osseuse) d. អង់ទីប៊ីយ៉ូទីក 35 / 159 35) ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Vancomycin ៖ a. វាជាអង់ទីប៊ីយ៉ូទីក beta lactam ដែលរារាំងការសំយោគជញ្ជាំងកោសិកាហើយមានសកម្មភាពប្រឆាំងតែពពួក Pseudomonas aeruginosa b. វាជា glycopeptide ដែលផ្លាស់ប្តូរភាពជ្រាបរបស់ភ្នាសកោសិកាហើយមាន សកម្មភាពប្រឆាំងពពួកបាក់តេរី anaerobic/ anaérobiques c. វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកានិងមានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram negative d. វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកា ហើយ មានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram positive 36 / 159 36) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ Toxoplasmosis/ toxoplasmose ៖ a. Tetracyclin b. Suramin c. Chloroquine d. Pyrimethamine 37 / 159 37) ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Rifampin / rifampicine គឺ៖ a. Flu-like syndrome/ syndrome pseudo-grippal, tubular necrosis/ nécrose tubulaire b. ជ្រុះសក់ c. ពុលថ្លើម d. វិលមុខ ឈឺក្បាល 38 / 159 38) តើឱសថខាងក្រោមមួយណា ដែលត្រូវបានគេប្រើសំរាប់ព្យាបាលជំងឺស្បែក ដែលបង្កដោយមេរោគផ្សិត? a. Vancomycin b. Griseofulvin c. Nystatin d. Amphotericin B 39 / 159 39) ចូរជ្រើសរើសឱសថសម្រាប់បង្ការនិងព្យាបាលជម្ងឺគ្រុនចាញ់ ៖ a. Sulfonamides b. Quinidine c. Chloroquine d. Quinine 40 / 159 40) យន្តការសកម្មភាពរបស់ក្រុម alkylating agent/ agent alkylant គឺ ៖ a. រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA b. បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធប្រូតេអ៊ីន c. បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធ DNA d. ជា structural antagonism ប្រឆាំងនឹង purine និង pyrimindine 41 / 159 41) ការព្យាបាលជំងឺរបេងដោយការរួមបញ្ចូលឱសថច្រើនមុខ ត្រូវបានប្រើសម្រាប់៖ a. បន្ថយ Biotranformation របស់ឱសថប្រឆាំងនឹង Mycobacteria/ mycobacterie b. បង្កើនភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ c. បន្ថយភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ d. បន្ថយសកម្មភាពប្រឆាំងនឹងមេរោគ 42 / 159 42) តើឱសថមួយណាដែលមានដែនសកម្មភាព (spectrum) ទូលំទូលាយសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestode, trematode និង taenia solium ៖ a. Ivermectine b. Pyrantel c. Piperazine d. Praziquantel 43 / 159 43) អនុភាពរបស់ Sulfonamides ត្រូរបានបន្ថយក្នុងករណីប្រើប្រាស់ជាមួយ ៖ a. ថ្នាំបំបាត់ការឈឺចាប់ ប្រភេទមិនញៀន b. ថ្នាំស្ពឹក ដែលជាស្រឡាយនៃ Para-aminobenzoic acid c. ថ្នាំបញ្ចុះជាតិស្ករ ប្រភេទលេប d. ថ្នាំស្ពឹក ដែលជាស្រឡាយនៃ benzoic acid 44 / 159 44) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក strongyloides ៖ a. Ivermectin b. Niclosamide c. Bithionol d. Praziquantel 45 / 159 45) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួកអាមីប ៖ a. Iodoquinol b. Nitrofurantoin c. Mefloquine d. Pyrazinamide 46 / 159 46) ចូរជ្រើសយកឱសថដែលស្ថិតក្នុងក្រុម agonists របស់ gonadotropine-releasing hormone/ hormone libérant la gonadotropine ៖ a. Tamoxifen b. Anastrozole c. Leuprolide d. Flutamide 47 / 159 47) Amphotericin B មានផលរំខាន ដូចខាងក្រោម ៖ a. ជំងឺឡើងសម្ពាធឈាម, ជំងឺបេះដូងលោតមិនទៀងទាត់ b. ខ្សោយតម្រងនោម, ជំងឺស្លេកស្លាំង c. ពុលដល់ខួរឆ្អឹង d. ជំងឺសរសៃប្រសាទ 48 / 159 48) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ pyrimidine ៖ a. Pyrimethamine b. Quinidine c. Mefloquine d. Chloroquine 49 / 159 49) ឱសថខាងក្រោមនេះសុទ្ធតែជាស្រឡាយ ឬដេរីវេនៃ nitrosoureas លើកលែងតែ៖ a. Semustine b. Carmustine c. Lomustine d. Vincristine 50 / 159 50) តើឱសថមួយណាដែលរារាំង uncoating/ décapsidation នៃ RNA របស់វីរុស ? a. Vidarabine b. Didanozine c. Acyclovir d. Rimantadin 51 / 159 51) តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីពីរ (second line/deuxième ligne) ? a. Streptomycin b. Isoniazid c. Rifampin/ rifampicine d. PAS 52 / 159 52) Methotrexate គឺជា ៖ a. antagonist របស់ purine b. អង់ទីប៊ីយ៉ូទីក c. antagonist របស់អាស៊ីត folic d. alkylating agent/ agent alkylant 53 / 159 53) ចូរជ្រើសយកក្រុមឱសថ ដែលត្រូវបានប្រើជាឱសថជំនួសក្នុងការព្យាបាលជំងឺមហារីក ៖ a. ចម្លើយ A,B,C b. Antimetastatic agent/ agent antimétastasique c. Bone marrow growth factors/ facteurs de croissance de la moelle osseuse d. Cytoprotectors/ cytoprotecteurs 54 / 159 54) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestodes ៖ a. Pyrentel b. Praziquantel c. Ivermectin d. Piperazine 55 / 159 55) ចូរជ្រើសរើសផលរំខានរបស់ zidovudine ៖ a. សម្ពាធឈាមកើនឡើង, ក្អួត b. ស្លេកស្លាំង, ចំនួន neutrophil ថយចុះ, ចង្អោរ, ដេកមិនលក់ c. ស្រមើស្រមៃ, វិលមុខ d. ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy/neuropathie périphérique) 56 / 159 56) Cephalosporines គឺជាថ្នាំដែលគេជ្រើសយកមកព្យាបាល ៖ a. ការបង្ករោគដោយពពួកមេរោគ Gram(+) b. ការបង្ករោគដោយពពួកមេរោគ Gram(-) និង Gram(+) ក្នុងករណីប្រើ penicillins គ្មានប្រសិទ្ធភាព c. ការបង្ករោគដោយពពួកមេរោគ Gram(-) d. ការបង្ករោគដោយពពួក bacteroides តែប៉ុណ្ណោះ 57 / 159 57) អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគជញ្ជាំងកោសិកាបាក់តេរី គឺ ៖ a. Macrolides b. Tetracyclines c. Aminoglycosides d. អង់ទីប៊ីយ៉ូទីក Beta-lactam 58 / 159 58) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក cephalosporins ៖ a. Phenoxymethylpenicillin b. Cefaclor c. Erythromycin d. Streptomycin 59 / 159 59) ចូរជ្រើសរើសឱសថដែលជាស្រឡាយ ឬ ដេរីវេរបស់ Benzimidazole ៖ a. Mebendazole b. Pyrantel c. Praziquantel d. Suramin 60 / 159 60) តើឱសថប្រឆាំងនឹងវីរុសមួយណាជា endogenous proteins/ protéines endogènes ? a. Pencyclovir b. Amantadine c. Interferon alfa d. Saquinavir 61 / 159 61) យន្តការសកម្មភាពរបស់ Rifampin/ Rifampicine គឺ៖ a. រារាំងការសំយោគ mycolic acid/ acide mycolique b. រារាំងការសំយោគ DNA dependent RNA polymerase c. រារាំងការសំយោគ cAMP d. រារាំងអង់ស៊ីម topoisomerase II 62 / 159 62) ឱសថប្រឆាំងនឹងវិរុសខាងក្រោមនេះ សុទ្ធតែជាសារធាតុស្រដៀងទៅនឹង nucleosides លើកលែងតែ៖ a. Zidovudine b. Acyclovir c. Didanozine d. Saquinavir 63 / 159 63) Fluoroquinolones មានសកម្មភាពប្រឆាំងទៅនឹង ៖ a. មេរោគ Gram negative តែប៉ុណ្ណោះ b. Mycoplasmas និង Chlamydia c. មេរោគ Gram positive តែប៉ុណ្ណោះ d. មេរោគ Gram-negative and positive ជាច្រើន រួមទាំង Mycoplasmas និងChlamydia 64 / 159 64) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក carbapenems ៖ a. Imipinem b. Aztreonam c. Clarithromycin d. Amoxicillin 65 / 159 65) មធ្យោបាយខាងក្រោមមួយណា ចាំបាច់ក្នុងការបង្ការការកករ (precipitation) នៃ Sulfonamides និងក្រាមក្នុងទឹកនោម (cristalluria/cristallurie) ៖ a. ផឹកភេសជ្ជៈដែលមាន pH អាស៊ីត b. ផឹកភេសជ្ជៈដែលមានជាតិប្រៃ c. ផឹកភេសជ្ជៈដែលមាន pH បាស d. តមភេសជ្ជៈ 66 / 159 66) តើឱសថមួយណារារាំងអង់ស៊ីម nonnucleoside reverse transcriptase/ transcriptase inverse non nucléosidique ? a. Vidarabine b. Gancyclovir c. Zidovudine d. Nevirapine 67 / 159 67) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួក Trichomonas: a. Metronidazole b. Pyrimethamine c. Suramin d. Tetracycline 68 / 159 68) ពពួក Azoles មានឥទ្ធិពលប្រឆាំងនឹងមេរោគផ្សិតដោយសារ ៖ a. ការរារាំងការសំយោគជញ្ជាំងកោសិកា b. ការបន្ថយការសំយោគ ergosterol c. ការរារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត d. ការរារាំងការសំយោគ DNA 69 / 159 69) យន្តការនៃឥទ្ធិពលប្រឆាំងនឹងបាក់តេរីរបស់ Sulfonamides គឺ៖ a. រារាំងអង់ស៊ីម dihydropteroate reductase b. ជំរុញសកម្មភាពអង់ស៊ីម DNA gyrase c. រារាំងអង់ស៊ីម dihydropteroate synthase d. រារាំងអង់ស៊ីម cyclooxygenase 70 / 159 70) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កឡើងដោយពពួក trematode ៖ a. Ivenmectin b. Pyrantel c. Metronidazole d. Bithionol 71 / 159 71) តើអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណាមាន beta-lactam ring/ noyau bêta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វា? a. ចម្លើយ A,B,C b. Penicillins c. Cephalosporins d. Carbapenems និង monobactams 72 / 159 72) តើឱសថមួយណារារាំងការសំយោគ DNA របស់វីរុស ? a. Interferon b. Acyclovir c. Saquinavir d. Amantadine 73 / 159 73) ខាងក្រោមនេះ ជាឱសថដែលមានឥទ្ធិពលយូរ លើកលែងតែ៖ a. Bicillin-1 b. Penicillin G c. Procaine penicillin d. Bicillin-5 74 / 159 74) ចូរជ្រើសរើសផលរំខានរបស់ indinavir ៖ a. គ្រួសក្នុងតំរងនោម ចង្អោរ ពុលថ្លើម b. ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie) c. ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ d. សម្ពាធឈាមថយចុះ ក្អួត វិលមុខ 75 / 159 75) ឱសថ antimycobacterial/ antimycobactériens ខាងក្រោម មានឥទ្ធិពលសម្លាប់បាក់តេរី លើកលែងតែ៖ a. Pyrazinamide b. Streptomycin c. Isoniazid d. Rifampin/ rifampicine 76 / 159 76) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ 8-aminoquinoline ៖ a. Quinidine b. Chloroquine c. Primaquine d. Doxycycline 77 / 159 77) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Fluroquinolone គឺ៖ a. Nitrofurantoin b. Chloramphenicol c. Ciprofloxacin d. Nalidixic acid 78 / 159 78) ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពលទៅលើ tissue schizonts/ schizontes tissulaires ៖ a. Chloroquine b. Mefloquine c. Primaquine d. Quinidine 79 / 159 79) ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ fluoroquinolones ៖ a. ពុលដល់ប្រពន្ធ័ការពាររាងកាយ (immunity system/syteme immunitaire) b. សម្ពាធឈាមកើនឡើង c. ការស្រមើស្រមៃ (hallucination) d. ឈឺក្បាល, វិលមុខ, ដេកមិនលក់ 80 / 159 80) ចូរជ្រើសរើស Beta-lactamase inhibitor/ inhibiteur des bêta-lactamases សម្រាប់ប្រើផ្គូបជាមួយ penicillins ៖ a. Clavulanic acid/ acide clavulanique b. Tazobactam c. ចម្លើយ A,B,C d. Sulbactam 81 / 159 81) ឥទ្ធិពលរារាំងការលូតលាស់របស់បាក់តេរី (bacteriostatic effect / effet bactériostatique) គឺ ៖ a. បំផ្លាញកោសិកាបាក់តេរី b. រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង c. បង្កើតនូវបាក់តេរីមានទម្រង់ L d. រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី 82 / 159 82) យន្តការសកម្មភាពរបស់ Cycloserine គឺ៖ a. រារាំងការសំយោគ RNA b. រារាំងការសំយោគ pyridoxalphosphate c. រារាំងការសំយោគជញ្ជាំងកោសិកា d. រារាំងការសំយោគ mycolic acid/ acide mycolique 83 / 159 83) ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Isoniazid គឺ៖ a. ពុលដល់បេះដូង b. ពុលដល់ថ្លើម ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy / névropathie périphérique) c. ជ្រុះសក់ d. ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire) 84 / 159 84) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេឬ ស្រឡាយនៃ ethylenimine ៖ a. Chlorambucil b. Thiotepa c. Procarbazine d. Mercaptopurine 85 / 159 85) Chloramphenicol មានផលរំខាន ដូចតទៅ ៖ a. ខូចត្រចៀក (ototoxicity/ototoxicité) b. ពុលថ្លើម (hépatotoxicity/hépatotoxicité) c. ពុល nephron (néphrotoxicity/néphrotoxicité) d. Pentocytopenia/ pantocytopénie 86 / 159 86) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Quinolone ៖ a. Streptomycin b. Metronidazole c. Nalidixic acid d. Nitrofurantoin 87 / 159 87) ចូរជ្រើសយកឱសថប្រឆាំងនឹងជំងឺមហារីកដែលជា លោហអសរីរាង្គសាំញ៉ាំ inorganic metal complexes/ complexes métalliques inorganiques ៖ a. Vincristine b. Cisplatin c. decarbazine d. Methotrexate 88 / 159 88) Aminoglycosides មានឥទ្ធិពលមិនចង់បានដូចតទៅ ៖ a. ខូចត្រចៀក (ototoxicity/ototoxicité), ពុល nephron (néphrotoxicity/néphrotoxicité) b. រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន c. Pancytopenia/ pantocytopénie d. ពុលថ្លើម (hépatotoxicity/hépatotoxicité) 89 / 159 89) ការប្រើថ្នាំប្រឆាំងនឹងជំងឺមហារីកដោយការផ្សំចូលគ្នាបានត្រឹមត្រូវ គឺដើម្បី ៖ a. ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការខុសៗគ្នា b. ផ្តល់ការភ្ញោចដល់ប្រព័ន្ធសុំានឹងជំងឺ c. ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការដូចៗគ្នា d. ផ្តល់ការភ្ញោចដល់ការរីកដុះដាលនៃកោសិកា 90 / 159 90) ចូរជ្រើសរើសឱសថសំរាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅថ្លើម ៖ a. Diloxanide ឬ iodoquinol b. Erythromycin ឬ azitromycin c. Metronidazole ឬ emetine d. Tetracycline ឬ doxycycline 91 / 159 91) តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីមួយ (first line/première ligne) ? a. Isoniazid b. PAS c. Kanamycin d. Pyrazinamide 92 / 159 92) Sulfonamides មានប្រសិទ្ធិភាពប្រឆាំងទៅនឹង ៖ a. Actinomyces b. Protozoa/ protozoaires c. ចម្លើយ A,B,C d. បាក់តេរី និង Chlamydia 93 / 159 93) ខាងក្រោមនេះគឺជាយន្តការនៃភាពធន់ (resistance) របស់បាក់តេរីទៅនឹងឱសថ antimicrobial/ antimicrobiens លើកលែងតែ ៖ a. ការដឹកនាំសកម្ម (active transport/transport actif) ឱសថចេញពី អតិសុខុមប្រាណ ឬ/និង អ៊ីដ្រូលីសនៃឱសថតាមរយៈអង់ស៊ីមរបស់អតិសុខុមប្រាណ b. ការថយចុះនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ c. ការកើនឡើងនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ d. ការប្រែប្រួលគោលដៅរបស់ឱសថ 94 / 159 94) ចូរជ្រើសរើសផលរំខានរបស់ didanozine ៖ a. សម្ពាធឈាមកើនឡើង ក្អួត រាក b. ភាពស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ c. ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង រាក និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie) d. ការស្រមើស្រមៃ វិលមុខ ដេកមិនលក់ 95 / 159 95) ចូរជ្រើសយកក្រុមឱសថដែលរារាំង estrogen ៖ a. Tamoxifen b. Leuprolide c. Anastrozole d. Flutamide 96 / 159 96) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម glycopeptides ៖ a. Neomycin b. Carbenicillin c. Lincomycin d. Vancomycin 97 / 159 97) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយ ascaris lumbricoides និង enterobius vermicularis ៖ a. Bithionol b. Prazuquantel c. Pyrantel d. Suramin 98 / 159 98) ចូរជ្រើសយក indication របស់ estrogenes នៅក្នុង oncological practice/ pratique oncologique ៖ a. ដុំពកខួរក្បាល b. មហារីក edometrium/ endomètre c. មហារីកគ្រាប់ឈាមស d. មហារីក prostate 99 / 159 99) ចូរជ្រើសរើសក្រុមឱសថជាអរម៉ូន ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមហារីក ៖ a. Mineralocorticoid និង glucocorticoid b. Insuline c. Glucocorticoid និង gonadal hormone/ hormones sexuelles d. Gonadal hormone/ hormones sexuelles និង somatotropine 100 / 159 100) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial /antibactérien) ដែលជាស្រឡាយរបស់ Nitrofurane ៖ a. Nystatin b. Nitrofurantoin c. Ciprofloxacin d. Trimethoprim 101 / 159 101) ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ Metronidazole ៖ a. សម្ពាធឈាមកើនឡើង b. ចម្លើយ A,B,C c. ចង្អោរ, ក្អួត, រាក, រលាកមាត់ (stomatitis/stomatite) d. វិបត្តិដំណើរឈាមរត់នៅបរិវេណ (peripheral blood circulation / circulation sanguine peripherique) 102 / 159 102) គោលបំណងនៃការប្រើ anti-microbial/ antimicrobiens រួមបញ្ចូលគ្នាគឺ ៖ a. បង្ការភាពធន់ (resistance) ភ្លាមៗ b. ចម្លើយ A,B,C c. ផ្តល់វិសាលភាពក្នុងការប្រឆាំងនឹងមេរោគ (broad spectrum/spectre large) d. ផ្តល់ឥទ្ធិពលបន្ថែម (synergism/synergie) ក្នុងករណីដែលឱសថមួយមុខ ពុំមានប្រសិទ្ធភាពក្នុងការ សម្លាប់មេរោគ 103 / 159 103) តើមួយណាជាឥទ្ធិពលមិនចង់បានរបស់ Vancomycin ? a. ចម្លើយ A,B,C b. Pseudomembranous coplitis/ colite pseudomembraneuse c. Red neck syndrome/ syndrome de l’homme rouge និងរលាកសរសៃវ៉ែន(phlebitis/phlébite) d. ពុលថ្លើម 104 / 159 104) ចូរជ្រើសរើសឱសថដែលសម្លាប់អាមីបនៅក្នុងពោះវៀន (Luminal amoebicide / amoebicide luminal) ៖ a. Metronidazole b. Doxycycline c. Emetine d. Diloxanide 105 / 159 105) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក tetracyclines ៖ a. Doxycycline b. Streptomycin c. Amoxicillin d. Clarithromycin 106 / 159 106) ខាងក្រោមនេះជា អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគប្រូតេអ៊ីនក្នុងកោសិកា បាក់តេរី លើកលែងតែ ៖ a. Glycopeptides b. Tetracyclines c. Aminoglycosides d. Macrolides 107 / 159 107) ចូរជ្រើសរើសក្រុម អង់ទីប៊ីយូទីក ដែលមានឥទ្ធិពលព្យាបាលជំងឺគ្រុនចាញ់ ៖ a. Tetracyclins b. Carbapenems c. Penicillins d. Aminoglycosides 108 / 159 108) ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖ a. សារធាតុអសរីរាង្គ ឬ សំយោគ ដែលសម្លាប់ ឬ រារាំងការលូតលាស់របស់អតិសុខុមប្រាណដទៃ b. សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលសម្លាប់ ឬ រារាំងការ លូតលាស់របស់ អតិសុខុមប្រាណដទៃ c. សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលរារាំងការលូតលាស់របស់កោសិកាសារពាង្គកាយ d. សារធាតុសំយោគស្រដៀងនឹងសារធាតុធម្មជាតិ ដែលសម្លាប់ពពួកប្រូតូសូអ៊ែ (protozoa/protozoaire) និងព្រូន 109 / 159 109) យន្តការនៃឥទិ្ធពល antibacterial/ antibactérien របស់ penicillins គឺ ៖ a. រារាំងការធ្វើ transpeptidation ក្នុងជញ្ជាំងកោសិកាបាក់តេរី b. រារាំងអង់ស៊ីម beta-lactamase របស់បាក់តេរី c. ជំរុញសកម្មភាព endogenous phospholipases/ phospholipases endogènes ដែលនាំឲ្យមានការប្រែប្រួលភាពជ្រាបរបស់ភ្នាសកោសិកា d. ជំរុញសកម្មភាព endogenous proteases/ proteases endogènes ដែលទៅបំផ្លាញជញ្ជាំងកោសិកាបាក់តេរី 110 / 159 110) តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជា hydrazide នៃ isonicotinic acid/ acide nicotinique ? a. Isoniazid b. Pyrazinamide c. Ethambutol d. Rifampin/ rifampicine 111 / 159 111) តើឱសថខាងក្រោមមួយណា ដែលធន់នឹងអង់ស៊ីម penicillinase ? a. Penicillin G b. Bicillin-5 c. Amoxicillin d. Oxacillin 112 / 159 112) ចូរជ្រើសរើសឱសថសម្លាប់អាមីប ដែលប្រើសម្រាប់ព្យាបាលទម្រង់គ្មានរោគសញ្ញានៃជំងឺ ពោះវៀន ដែលបង្កឡើងដោយអាមីប ៖ a. Diloxanide b. Chloroquine c. Doxycylcline d. Emetine 113 / 159 113) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម Lincozamides ៖ a. Erythromycin b. Lincomycin c. Aztreonam d. Azithromycin 114 / 159 114) តើឱសថខាងក្រោមមួយណា ដែលកែប្រែការជ្រាបនៃភ្នាសកោសិការបស់ពពួក Candida? a. Nystatin b. Amphotericin B c. Ketoconazole d. Terbinafine 115 / 159 115) តើឱសថម្រាប់ព្យាបាលជំងឺឆ្លង HIV មួយណាដែលជាដេរីវេ ឬ ស្រឡាយនៃ nucleosides ? a. Zidovudine b. Trifluridine c. Gancyclovir d. Acyclovir 116 / 159 116) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងស្រឡាយនៃ nitrobenzene ៖ a. Chloramphenicol b. Streptomycin c. Azithromycin d. Clindamycin 117 / 159 117) លក្ខណៈនៃ Amphotericin B មានដូចខាងក្រោមនេះ លើកលែងតែ៖ a. ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្សិតក្នុងចរន្តឈាម (systemic mycosis/mycose systémique) b. មានការស្រូបយឺតពីប្រព័ន្ធរំលាយអាហារ c. មិនមានការពុល nephron (nephrotoxicity/néphrotoxicité) d. មានឥទ្ធិពលលើការជ្រាបនៃភ្នាសកោសិការបស់ផ្សិត 118 / 159 118) តើឱសថខាងក្រោមណាមួយ ដែលត្រូវបានគេប្រើសំរាប់ព្យាបាលការបង្ករោគជាលក្ខណៈ systemic and deep/ systémique et profonde ដោយពពួកផ្សិត? a. Co-trimoxazol b. Griseofulvin c. Amphotericin B d. Nitrofungin 119 / 159 119) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ alkylosulfonate ៖ a. Fluorouracil b. Busulfan c. Viblastine d. Carboplatin 120 / 159 120) ឱសថប្រឆាំងនឹងមេរោគផ្សិតខាងក្រោមនេះសុទ្ធតែជា អង់ទីប៊ីយ៉ូទីក លើកលែងតែ៖ a. Myconazol b. Amphotericin B c. Griseofulvin d. Nystatin 121 / 159 121) ចូរជ្រើសរើសឱសថដែលអាចធ្វើអោយឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy / neuropathie périphérique) និងដំបៅមាត់ ៖ a. Saquinavir b. Zidovudine c. Zalcitabine d. Acyclovir 122 / 159 122) ចូរជ្រើសយកឱសថដែលជាស្រឡាយ ឬ ដេរីវេនៃ salicylamide ៖ a. Piperazine b. Praziquantel c. Mebendazole d. Niclosamide 123 / 159 123) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក echinococcus ៖ a. Iodoquinol b. Mebendazole or Albendazole c. Piperazine d. Suramin 124 / 159 124) តើឱសថមួយណាខាងក្រោម ដែលមានប្រសិទ្ធភាពប្រឆាំងតែជាមួយ mycobacteria/ mycobactéries ? a. Streptomycin b. Isoniazid c. Rifampin/ rifampicine d. Kanamycin 125 / 159 125) តើឱសថមួយណា ដែលត្រូវបានប្រើសម្រាប់បង្ការ ជំងឺផ្ដាសាយប្រភេទA ៖ a. Foscarnet b. Saquinavir c. Acyclovir d. Rimantadine 126 / 159 126) ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Nitro-imidazole ៖ a. Metronidazole b. Clavulanic acid c. Doxycycline d. Nitrofurantoin 127 / 159 127) អង់ទីប៊ីយ៉ូទីកខាងក្រោមនេះ ស្ថិតក្នុងក្រុម aminoglycosides លើកលែងតែ ៖ a. Streptomycin b. Gentamycin c. Neomycin d. Clindamycin 128 / 159 128) ចូរជ្រើសរើសឱសថ អង់ទីប៊ីយ៉ូទីក សម្រាប់ការព្យាបាលជំងឺមហារីកដោយ សារធាតុគីមី ៖ a. Etoposide b. Gentamycine c. Cytarabine d. Doxorubicine 129 / 159 129) ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ Ethambutol គឺ៖ a. ពុលដល់បេះដូង b. retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte) c. ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire) d. ពុលដល់ថ្លើម 130 / 159 130) ឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide) គឺ ៖ a. រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង b. រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី c. បំផ្លាញកោសិកាបាក់តេរី d. បង្កើតនូវបាក់តេរីមានទម្រង់ L 131 / 159 131) ចូរជ្រើសយកឱសថ anti-androgen ៖ a. Tamoxifen b. Flutamide c. Testosterone d. Aminogluthetimide 132 / 159 132) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ trypanosomosis / trypanosomose ៖ a. Quinidine b. Tetracycline c. Metronidazole d. Melarsoprol 133 / 159 133) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅពោះវៀន ៖ a. Metronidazole និង Diloxanide b. Emetine និង Metronidazole c. Diloxanide និង Streptomycin d. Diloxanide និង Iodoquinol 134 / 159 134) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ balantidiasis/ balantidiose ៖ a. Quinine b. Tetracycline c. Azitromycin d. Trimethoprim 135 / 159 135) ខាងក្រោមនេះ សុទ្ធតែជាឱសថព្យាបាលជម្ងឺគ្រុនចាញ់ដែលជាស្រឡាយនៃ 4-quinoline លើកលែងតែ ៖ a. Primaquine b. Mefloquine c. Chloroquine d. Amodiaquine 136 / 159 136) តើមួយណាជាផលរំខានរបស់ Lincozamides ? a. ការរោលរាល (irritation) ដល់សរីរាង្គរបស់ប្រព័ន្ធផ្លូវដង្ហើម b. ធ្វើអោយកើតមហារីក c. Pseudomembranous colitis/ colite pseudomembraneuse d. ពុល nephron (néphrotoxicity/néphrotoxicité) 137 / 159 137) តើឱសថប្រឆាំងនឹងវីរុសមួយណាដែលជា nucleoside revers transcriptase inhibitors / inhibiteur de la transcriptase inverse nucléosidique ? a. Vidarabine b. Gancyclovir c. Nevirapine d. Didanosine 138 / 159 138) យន្តការសកម្មភាពរបស់ fluoroquinolone គឺ ៖ a. រារាំងអង់ស៊ីម phospholipase C b. រារាំងអង់ស៊ីម DNA gyrase c. កែប្រែការជ្រាបនៃភ្នាសកោសិកា d. រារាំងការសំយោគកោសិកាបាក់តេរី 139 / 159 139) ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីកដែលជា antagonist របស់ pyrimidine ៖ a. Mercaptopurine b. Fluorouracil c. Thioguanine d. Methotrexate 140 / 159 140) តើឱសថខាងក្រោមមួយណា ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺ Candidiasis/ candidose ? a. Griseofulvin b. Nitrofungin c. Myconazol d. Streptomycin 141 / 159 141) ឱសថ fluoroquinolones កបនឹង ៖ a. ជម្ងឺរាកបណ្តាលមកពីបាក់តេរី b. ជំងឺផ្លូវនោមដែលបង្កដោយមេរោគ c. ជំងឺផ្លូវនោម និងផ្លូវដង្ហើមដែលបង្កដោយមេរោគ d. ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ 142 / 159 142) ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ streptomycin គឺ a. ខូចត្រចៀក ពុល nephron b. retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte) c. ពុលដល់បេះដូង d. ពុលដល់ថ្លើម 143 / 159 143) ចូរជ្រើសរើស ថ្នាំប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ chloroethylamine ៖ a. Carmustine b. Cyclophosphamide c. Methotrexate d. Cisplatine 144 / 159 144) ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពល gametocidal / gametocytocide ៖ a. Mefloquine b. Doxycycline c. Sulfonamides d. Primaquine 145 / 159 145) តើឱសថមួយណាជាដេរីវេ ឬ ស្រឡាយនៃ adamantane ? a. Rimantadine b. Didanozine c. Gancyclovir d. Foscarnet 146 / 159 146) ជំងឺដែលកបនឹង Nitrofuranes គឺ៖ a. ជំងឺផ្លូវនោម និងផ្លូវអាហារ ដែលបង្កដោយមេរោគ b. ជំងឺស្វាយ c. ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ d. ជំងឺរបេងសួត 147 / 159 147) Sulfonamides មានឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) ចំពោះប្រព័ន្ធឈាមដូចខាងក្រោមនេះ ៖ a. ជំងឺស្លេកស្លាំង ដែលបណ្តាលមកពីការបែកគ្រាប់ឈាម b. ចម្លើយ A,B,C c. Granulocyte ថយចុះ d. ចំនូនប្លាកែតថយចុះ 148 / 159 148) ឥទ្ធិពលខាងក្រោមសុទ្ធសឹងជាគុណវិបត្តិនៃឱសថប្រឆាំងនឹងជំងឺមហារីក លើកលែងតែ៖ a. ការលូតលាស់នៃសរសៃឈាមថ្មីធ្លាក់ចុះ (depression of angiogenesis / dépression de l’angiogenèse) b. ប្រព័ន្ធសុំានឹងជំងឺធ្លាក់ចុះ c. មុខងារខួរឆ្អឹងធ្លាក់ចុះ d. មានភាពជម្រើសតិច សម្រាប់កោសិកាមហារីក 149 / 159 149) ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Lincozamides ៖ a. មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram positive cocci b. មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ (broad spectrum/spectre large) និងមានឥទ្ធិពលសម្លាប់បាក់តេរី c. មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ និងមានឥទ្ធិពលរារាំងការរីកលូតលាស់របស់បាក់តេរី d. មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram negative cocci 150 / 159 150) ឱសថព្យាបាលជំងឺគ្រុនចាញ់ខាងក្រោមមានឥទ្ធិពលទៅលើ Schizonts ក្នុងឈាម លើកលែងតែ ៖ a. Primaquine b. Quinidine c. Chloroquine d. Mefloquine 151 / 159 151) ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក monobactams ៖ a. Aztreonam b. Imipinem c. Ampicillin d. Bicillin-5 152 / 159 152) គោលការណ៍ទូទៅនៃការព្យាបាលជំងឺបង្កដោយមេរោគគឺ៖ a. ការសំគាល់ច្បាស់លាស់ពីការបង្ករោគដោយបាក់តេរី និង microorgnism’s susceptibility/ sensibilité des microorganismes b. ចម្លើយ A,B,C c. ការវិនិច្ឆ័យគ្លីនីកដោយផ្អែកលើកត្តាជីវមីក្រូសាស្ត្រ d. ផ្លូវប្រើ កម្រិតប្រើ ចំនួនដងនៃការប្រើ និងរយៈពេលនៃការព្យាបាល សមស្រប 153 / 159 153) តើឱសថមួយណារារាំងអង់ស៊ីម proteases របស់វីរុស ? a. Saquinavir b. Rimantadin c. Zalcitabine d. Acyclovir 154 / 159 154) យន្តការសកម្មភាពរបស់ streptomycin គឺ៖ a. រារាំងការសំយោគជញ្ជាំងកោសិកា b. រារាំងការសំយោគ ប្រូតេអ៊ីន c. រារាំងការសំយោគ RNA និង DNA d. រារាំងការជ្រាបរបស់ភ្នាសកោសិកា 155 / 159 155) យន្តការសកម្មភាពរបស់ methotrexate គឺ៖ a. រារាំងសកម្មភាពរបស់ dihydrofolate reductase b. catabolic depletion/ déplétion catabolique របស់ asparagine នៅក្នុងសេរ៉ូម c. ជំរុញការញែកមុខងាររបស់កោសិកា d. ចម្លើយ A,B,C 156 / 159 156) តើឱសថមួយណាជាស្រឡាយរបស់ pyrophosphate ? a. Zidovubine b. Acyclorvir c. Vidarabine d. Foscarnet 157 / 159 157) ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឹបង្កដោយពពួក nematodes ៖ a. Bithionol b. Pyrentel c. Praziquantel d. Niclosamide 158 / 159 158) តើមួយណាជាឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides ? a. ចង្អោរ ក្អួត និងរាក b. ចម្លើយ A,B,C c. វិបត្តិដំណើរការផលិតគោលិកាឈាម និងប្លាកែត d. ក្រាមក្នុងទឹកនោម (cristalluria/cristallurie) 159 / 159 159) Tetracyclins មានផលរំខាន (unwanted effects/effets indésirables) ដូចតទៅ ៖ a. ពុលថ្លើម, ឥទ្ធិពល anti-anabolic / anti-anabolique b. ឆ្មេញលូតលាស់មិនល្អ (Dental hypoplasia/hypoplasie dentaire) និង ខូចទ្រង់ទ្រាយឆ្អឹង (Bone deformities/ déformations des os) c. ចម្លើយ A,B,C d. រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន, phototoxicity/ phototoxicité Your score isThe average score is 82% Facebook 0% Restart quiz Any comments? Send feedback