/128 0 Area IV ឱសថសាស្រ្តគ្លីនីក និងការអនុវត្តផ្នែកឱសថសាស្ត្រ – Clinical Sciences Preparation 1 / 128 1) តើឥទ្ធិពលណាមួយខាងក្រោមនេះមិនមែនជាឥទ្ធិពល (effect/effet) របស់ glucocorticoids / glucocorticoïdes ? a. immunosuppression b. បន្ថយការសំយោគ prostaglandin / prostaglandine c. បន្ថយ neutrolphils / neutrophiles នៅកន្លែងមាន infection d. រារាំង glycogenolysis / glycogénolyse 2 / 128 2) ការព្យាបាលជំងឺ latent tuberculosis infections / infection latente de tuberculose ដែលបង្កឡើងដោយ Mycobacterium tuberculosis ធន់នឹងឱសថ isoniazide ភាគច្រើនគេប្រើ៖ a. Isoniazid, Rifampin / Rifampicine និង Pyrazinamide b. Ethambutol និង Rifampin / Rifampicine c. Rifabutin និង Pyrazinamide d. Rifampin / Rifampicine និង Pyrazinamide 3 / 128 3) ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវ ចំពោះការណែនាំអ្នកជំងឺក្នុងការប្រើប្រាស់ ឱសថ minoxidil ឲ្យបានត្រឹមត្រូវ លើកលែងតែ៖ a. ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គេត្រូវយកឱសថទៅលាបលើស្បែកក្បាល ហើយទុកក្នុងរយៈពេល ៤ម៉ោង ដើម្បីទទួលបានប្រសិទ្ធិភាព អតិប្បរមា b. មិនត្រូវប្រើនៅលើស្បែកដែលមានការបង្ករោគ ដាច់រលាត់ រលាក ឬ ស្បែកដែលរលាកដោយកម្តៅព្រះអាទិត្យ c. បន្ទាប់ពីប្រើប្រាស់ឱសថនេះភ្លាម អ្នកជំងឺមិនត្រូវហែលទឹក កក់សក់ ឬ ដើរក្រោមភ្លៀង d. ចំពោះស្ត្រីដែលជ្រុះសក់ គាត់គួរជ្រើសរើសប្រើឱសថ minoxidil កំហាប់ 5% ល្អជាងប្រើកំហាប់ 2% 4 / 128 4) តើចម្លើយណាមួយខាងក្រោម ដែលមិនមែនជាឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ Loperamide ? a. ដេកមិនលក់ b. រំងាប់ការឈឺចាប់ (sedative) c. វិលមុខ d. ស្ងួតមាត់ 5 / 128 5) តើការប្រើប្រាស់ឱសថមួយណាក្នុងចំណោមឱសថខាងក្រោមនេះ ដែលតម្រូវ ឲ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការបញ្ចេញ adrenal hormones / hormones surrénales ? a. Methyltestosterone b. Iodides c. Mitotane d. Desmopressin 6 / 128 6) តើចម្លើយណាមួយខាងក្រោម ដែលមិនមែនជាឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ Pepto- Bismol ? a. ធ្វើឲ្យហ៊ឹងត្រចៀក b. ធ្វើឲ្យមានប្រតិកម្មខ្វែងជាមួយនឹងឱសថ aspirin (cross-sensitivity to aspirin allergy / réaction croisée à l’aspirine) c. ធ្វើឲ្យអណ្តាតមានពណ៌ខ្មៅប្រផេះ d. មានប្រសិទ្ធភាពជា anticholinergic, ស្ងួតមាត់ និងស្ងួតភ្នែក 7 / 128 7) ក្នុងចំណោម antihistamines ខាងក្រោមនេះ តើណាមួយដែលយើងអាចរកទិញបាន ដោយមិនចាំបាច់មានវេជ្ជបញ្ជា សម្រាប់ធើ្វឲ្យងងុយគេង? a. Loratadine b. ចម្លើយ (B) និង (C) c. Diphenhydramine d. Cetirizine 8 / 128 8) អ្នកជំងឺម្នាក់មិនអាចទ្រាំទ្របាននឹងកំដៅ ស្រកទម្ងន់ បេះដូងដើរលឿន ញ័រ (tremor/tremblement) និងការថប់បារម្ភអារម្មណ៍ (anxiety/anxiété) អាចត្រូវបានព្យាបាលដោយ៖ a. Cyproheptadine b. Acetaminophen c. Propylthiouracil d. Mitotane 9 / 128 9) តើកម្រិត (dose) នៃការប្រើឱសថមួយណា គួរតែត្រូវបានកាត់បន្ថយ ចំពោះអ្នកជំងឺខ្សោយតម្រងនោម (renal insuffisance/insuffisance rénale)? a. Carvedilol b. Metoprolol c. Nitroglycerin d. Digoxin 10 / 128 10) តើជីវសំយោគ cholesterol / cholestérole អាចត្រូវបានថយចុះដោយសារ សារធាតុខាងក្រោមមួយណា ? a. Ezetimibe b. Oat bran / son d’aboine c. Statins d. Bile acide sequestrants (resins) / chélateurs des acides biliaires (résines) 11 / 128 11) តើរោគសញ្ញាមួយណាក្នុងចំណោមខាងក្រោម ជាព្រឹត្តិការណ៍មិនចង់បាន (adverse drug event / évènement indésirable) របស់ Glucophage? a. នោមញឹក b. រាក c. ទ្បើងទម្ងន់ d. Lactic acidosis / acido-lactique 12 / 128 12) ជំងឺមុន (acne/acné) បណ្តាលមកពី៖ 1. ការផលិតជាតិខ្លាញ់ (sebum/sébum) លើផ្ទៃមុខកើនឡើង 2. ការស្ទះរន្ធញើសលើផ្ទៃមុខ 3. ការរលាក (inflammation) a. 3 ត្រឹមត្រូវ b. 1, 2 និង 3 ត្រឹមត្រូវ c. 1 ត្រឹមត្រូវ d. 2 ត្រឹមត្រូវ 13 / 128 13) ប្រយោគណាមួយដែលជាពពួកមេរោគ ដែលធើ្វឲ្យមនុស្សពេញវ័យនៅក្នុងសហគមន៍មានជំងឺរលាកសួតភាគច្រើន ? a. Chlamydia pneumoniae, Mycoplasma pneumoniae និង Haemophilus influenzae b. Mycoplasma pneumoniae, Chlamydia pneumoniae និង Streptococcus pneumoniae c. Mycoplasma pneumoniae, Streptococcus pneumoniae និង Haemophilus influenzae d. Streptococcus pneumoniae, Haemophilus influenzae និង Chlamydia pneumoniae 14 / 128 14) តើកម្រិតរបស់ raloxifene ណាមួយដែលគេផ្តល់អនុសាសន៏អោយប្រើក្នុងការការពារ និងព្យាបាលជំងឺពុកឆ្អឹង ក្រោយពេលអស់រដូវ? a. 40 mg ជារៀងរាល់ថ្ងៃ b. 60 mg ជារៀងរាល់ថ្ងៃ c. 10 mg ជារៀងរាល់ថ្ងៃ d. 15 mg ជារៀងរាល់ថ្ងៃ 15 / 128 15) តើ beta-blockers / bêta-bloquants ណាមួយខាងក្រោម មានសកម្មភាព ISA (intrinsic sympathomimetic activity) / ASI (activité sympathomimétique intrinsèque)? a. Lopressor b. Inderal c. Sectral d. Tenormin 16 / 128 16) ចូរជ្រើសរើសឱសថ ដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើការបង្កើន HDL ៖ a. Gemfibrozil b. Pravastatin c. Niaspan d. Lovastatin 17 / 128 17) តើឱសថប្រឆាំងជំងឺរបេងណាមូយ ដែលបង្ហាញពីការកើតមានភាពធន់តិចបំផុតចំពោះមេរោគ៖ 1. Isoniazid 2. Rifampicine 3. Streptomycin a. 1 ត្រឹមត្រូវ b. 2 ត្រឹមត្រូវ c. 2 និង 3 ត្រឹមត្រូវ d. 3 ត្រឹមត្រូវ 18 / 128 18) អ្នកជំងឺម្នាក់ត្រូវការ cardioselective beta-blocker / bêta-bloquant cardioselective ក្នុងរបបនៃការព្យាបាលជំងឺថ្មីមួយរបស់គាត់ myocardial infarction / infarctus du myocarde ក្រោយចេញពីមន្ទីរពេទ្យថ្មីៗ ។ អ្នក ផ្តល់ដំបូន្មានអោយគាត់ប្រើ៖ a. Esmolol b. Propranolol c. Atenolol d. Labetalol 19 / 128 19) អ្នកជំងឺម្នាក់ប្រើ prednisone 40 mg ជារៀងរាល់ថ្ងៃរយៈពេល 6ខែ។ ការបញ្ឈប់ភ្លាមៗអាចបណ្តាលអោយកើតមានជំងឺណាមួយខាងក្រោម? a. ជំងឺសាច់ដុំ b. ទឹកនោមផ្អែម c. វិបត្ត Adrenal crisis / crise surrénale d. Infection 20 / 128 20) ការប្រើប្រាស់ឱសថ Glucocorticoids / glucocorticoides អាចធ្វើឲ្យមានផលរំខានជាច្រើន ហើយនិងមានផលវិបាករយៈពេលវែង។ ខាងក្រោមនេះជាចំនុចដំបូងដើម្បីព្យាបាល ការពារ ឬ កាត់បន្ថយផលរំខាន លើកលែងតែ៖ a. ហាមអ្នកជំងឺមិនឲ្យឈប់ប្រើប្រាស់ឱសថ Glucocorticoid ភ្លាមៗ b. អប់រំអ្នកជំងឺដែលទទួលការព្យាបាលក្នុងរយៈពេលយូរ ឲ្យបន្ថែម កាល់ស្យូម 1500mg និង ergocalciferol 400-800 IU ទៅក្នុងការព្យាបាល c. ណែនាំឲ្យបន្ថែមប៊ីផូស្វូណាត ទៅក្នុងការព្យាបាល d. អប់រំអ្នកជំងឺឲ្យលេបឱសថ Glucocorticoids / gucocorticoides តែមួយដងក្នុងមួយថ្ងៃ ជាជាងការចែកកម្រិតប្រើក្នុងមួយថ្ងៃជាពីរ ឬ បួនដង 21 / 128 21) ខាងក្រោមនេះគឺជាមូលហេតុបន្ទាប់បន្សំ (secondary causes/causes secondaires) ដែលអាចបណ្តាលឲ្យមានជំងឺលើសឈាម (hypertension/hypertension) លើកលែងតែ៖ a. renovascular disease / maladies rénovasculaires b. primary aldosteronism / aldostérone primaire c. pheochromocytoma / phénochromocytome d. systemic lupus erythematosus / lupus érythemateux systématique 22 / 128 22) ប្រយោគខាងក្រោមនិយាយអំពី bisacodyl សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖ a. បើសិនជាចាំបាច់ អាចបំបែក ឬ ទំពារមុនលេប b. វាមិនត្រូវបានណែនាំឲ្យស្រ្តីមានផៃ្ទពោះប្រើប្រាស់ c. វាអាចមានទម្រង់ជាគ្រាប់ ឬ ថ្នាំសុល (suppositoire) d. វាមិនគួរលេបពេលដំណាលគ្នាជាមួយនឹង antacids / antiacides 23 / 128 23) តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ដែលត្រូវបានប្រើព្យាបាលជំងឺ Cushing? 1- Ketoconazole 2- Aminoglutethimide 3- Mitotane a. 1 និង 2 ត្រឹមត្រូវ b. 3 ត្រឹមត្រូវ c. 1, 2 និង 3 ត្រឹមត្រូវ d. 1 ត្រឹមត្រូវ 24 / 128 24) តើមូលហេតុមួយណាខាងក្រោម ដែលមិនមែនជាមូលហេតុបន្ទាប់បន្សំនៃការកើនឡើងនៃកម្រិតលីពីដក្នុងឈាម(hyperlipidemia/hyperlipidémie)? a. High LDL / LDL élevé b. Renal disease/maladie rénale c. Diabetes / diabètes d. Hypothyroidism / hypothyroïdie 25 / 128 25) ការសិក្សាដំបូងអំពីសុខភាពរបស់ស្រី្ត ត្រូវបានបពា្ចប់ដោយសារ HRT (hormone replacement therapy/traitement hormonal substitutif) ដែលបង្កើនកតា្តគ្រោះថ្នាក់ទាំងឡាយខាងក្រោម លើកលែងតែ៖ a. ជំងឺមហារីកដោះ b. ជំងឺដាច់សរសៃឈាម (stroke/Accident Vasculaire Cérébral) c. ស្ទះសរសៃអាកទែនៅក្នុងសួត (embolism/embolie) d. ជំងឺសរសៃឈាមបេះដូង (Cadiovascular disease/maladie cardiovasculaire) 26 / 128 26) ដើម្បីស្រូបបានល្អ វីតាមីន B12 ត្រូវការនូវ៖ a. កត្តានៃការស្រូបវីតាមីន B12 b. Transcoblalamin II c. intrinsic factor / facteur intrinsèque d. factor pernicious / facteur pernicieux 27 / 128 27) ចម្លើយទាក់ទងនឹង Zyloprim ខាងក្រោមនេះសុទ្ធតែត្រឹមត្រូវ លើកលែងតែ៖ a. វាកាត់បន្ថយការបង្កើត អាស៊ីតអ៊ុយរិច ដោយទប់អង់ស៊ីម xanthine oxidase / xanthine oxydase b. ប្រតិកម្មនៅលើស្បែក ដូចជាកន្សោមរោគសញ្ញា Stevens-Johnson អាចមាននៅពេលប្រើឱសថនេះ c. វាមិនត្រូវការ ការកែតម្រូវកម្រិតប្រើប្រាស់ចំពោះអ្នកជម្ងឺខ្សោយតំរងនោម d. មិនគួរប្រើឱសថនេះសំរាប់ព្យាបាលជំងឺប្រគ្រីវ (gout/goutte) ស្រួចស្រាវ 28 / 128 28) ឥទ្ធិពលបន្ទាប់បន្សំដែលទទួលបានបន្ទាប់ពីការប្រើឱសថ minoxidil មាន៖ 1. សក់ដុះច្រើនជាងធម្មតា (hypertrichosis/hypertricose) 2. មានការរលាក និងរមាស់នៅលើស្បែកក្បាល 3. ខូចខាតថ្លើម a. 1 ត្រឹមត្រូវ b. 2 ត្រឹមត្រូវ c. 1, 2 និង 3 ត្រឹមត្រូវ d. 3 ត្រឹមត្រូវ 29 / 128 29) តើឱសថខាងក្រោមមួយណា ដែលគេយកទៅបន្សាប Acetaminophen បានល្អបំផុត ? a. Atropine b. Prqalidoxime c. Actylcysteine d. Dimercaprol 30 / 128 30) តើការប្រើប្រាស់ glucocorticoids / glucocorticoïdes រយៈពេលយូរអាចអោយអ្នកជំងឺកើតនូវរោគសញ្ញាណាមួយខាងក្រោម? a. ធាត់ b. ឈឺសន្លាក់ c. ជំងឺ Alzheimer d. ពុកឆ្អឹង 31 / 128 31) ចូរជ្រើសរើសចម្លើយត្រឹមត្រូវ ៖ a. Germfibrozil អាចកាត់បន្ថយ triglycerides / triglycerides ប្រមាណជា 50% b. Colesevelam មានបញ្ហា tolerence របស់អ្នកជំងឺដូចគ្នានឹង Cholestyramine c. Aspirin / Aspirine ត្រូវប្រើ 3ដងក្នុងមួយថ្ងៃ ដើម្បីការពារការបំផ្លាញដោយ niacin / niacine d. Diabetes / Diabètes ប្រឆាំងគ្នាដាច់ខាតទៅនឹងការប្រើប្រាស់ nicotinic acid / acide nicotinique. 32 / 128 32) Tinea pedis / Teigne de pied អាចហៅម្យ៉ាងទៀតថា ៖ a. ជំងឺស្រែងនៅលើក្បាល (Tinea capitis/Teigne de cuir chevelu) b. jock itch / eczéma marginé c. athlete’s foot / pied d’athlete d. onycomycosis / onycomycose 33 / 128 33) ក្នុងចំណោមឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមខាងក្រោម តើឱសថមួយណា ដែលមិនត្រូវការធ្វើតេស្តវាយតម្លៃមុខងារ របស់ថ្លើម? a. Acarbose b. Miglitol c. Glargine d. Rosiglitazone 34 / 128 34) តើ Diabetes mellitus / Diabètes sucrés ជាមូលហេតុនៃផលវិបាកណាមួយក្នុងចំណោមផលិបាកខាងក្រោម? a. Fatty liver / stéatose hépatique b. រលាកលំពែង (Pencreatitis/Pencréatite) c. ភាពស្តាប់មិនឮ (Deafness/Surdité) d. ភាពងងឹតភ្នែក 35 / 128 35) បណ្តាការប្រើឱសថខាងក្រោមនេះសុទ្ធតែអាចបណ្តាលអោយបេះដូងដើរយឺត (bradycardia/bradycardie) លើកលែងតែមួយគឺ៖ a. Terazosin b. Diltiazem c. Ziac (bisoprolol et hydrochlorothiazide) d. Verapamil 36 / 128 36) តើអន្តរកម្ម (interaction) របស់ឱសថខាងក្រោមមួយណាធ្វើអោយឥទ្ធិពលព្យាបាលរបស់ estrogen / oestrogène កើនឡើង? a. ចំលើយ (A) (B) និង (C) b. Itraconazole c. Macrolide antibiotics / les macrolides d. Ketoconazole 37 / 128 37) អ្នកជំងឺម្នាក់អាយុ 62ឆ្នាំ មានប្រវត្តិកើតជំងឺលើសឈាម (Hypertension/ Hypertension) និង gout/ goutte ហើយបច្ចុប្បន្នចាប់ផ្តើមព្យាបាលជំងឺលើសឈាម (Hypertension/Hypertension)។ តើឱសថមួយណា ដែលជាជម្រើសដ៏សមស្របបំផុតនៅពេលចាប់ផ្តើមការព្យាបាលដំបូងដោយផ្អែកលើ JNC-VII (Joint National Committee VII) ? a. Torsemide b. Chlorthalidone c. Chlorothiazide d. Tenormin 38 / 128 38) តើឃ្លាមួយណាខាងក្រោម ដែលជាលក្ខណៈសំគាល់សំខាន់នៅពេលប្រើប្រាស់ beta-blockers/ bêta-bloquants សម្រាប់ព្យាបាលជំងឺខ្សោយបេះដូង (heart failure/ insuffisance cardiaque)? a. គ្រប់ beta-blockers/ bêta-bloquants មានប្រសិទ្ធភាពស្មើគ្នា សំរាប់ការព្យាបាល heart failure / insuffisance cardiaque b. ការព្យាបាលគួរតែចាប់ផ្តើមនៅ target dose / dose cible c. ការព្យាបាលត្រូវបានចាប់ផ្តើមនៅ low doses / doses faibles និងកើនទ្បើងបន្តិចម្តងៗ d. ប្រសិទ្ធភាពចំពោះតែអ្នកជំងឺ post-myocardial infarction / infactus post myocarde 39 / 128 39) អន្តរៈកម្ម (Interaction) ដ៏គួរឲ្យកត់សំគាល់មួយ អាចកើតមានប្រសិនបើ digoxin ត្រូវបានប្រើរួមគ្នាជាមួយ៖ a. Glyburide b. Fosinopril c. Biaxin d. Lipitor 40 / 128 40) តើ Sulfonylurea / Sulfonylurée មួយណាដែលធ្វើអោយមានគ្រោះថ្នាក់ខ្ពស់បំផុត នៃការអូសបន្លាយកម្រិតជាតិស្ករទាបនៅក្នុងឈាម (prolonged hypoglycemia /prolongé l’hypoglycémie) ចំពោះមនុស្សចាស់? a. Glimepiride b. Tolbutamide c. Chlorpropamide d. Tolazamide 41 / 128 41) តើឱសថខាងក្រោមមួយណា ដែលហាមមិនអោយប្រើក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីប្រើ Nitrate ? a. Verapamil b. Sildenafil c. Quinapril d. Metoprolol 42 / 128 42) ជម្រើសក្នុងការព្យាបាល Tinea unguium/Teigne des ongles គឺ៖ a. griseofulvin b. clotrimazole c. miconazole d. undecylenic acid 43 / 128 43) ក្នុងចំណោមឱសថខាងក្រោមនេះ តើឱសថណាដែលមានប្រតិកម្មគ្រោះថ្នាក់ខ្លាំង នៅពេលប្រើជាមួយឱសថ Zyloprim? 1. Amoxicillin 2. Imuran 3. Esidrex a. 1 ត្រឹមត្រូវ b. 3 ត្រឹមត្រូវ c. 1 និង 2 ត្រឹមត្រូវ d. 1, 2 និង 3 ត្រឹមត្រូវ 44 / 128 44) ឱសថទាំងអស់ខាងក្រោមនេះ សុទ្ធតែអាចបន្ថយឥទ្ឋិពលរបស់ thyroid hormone supplementation / effet d’hormone thyroïde supplémentaire លើកលែងតែ៖ a. Estrogens / estrogènes b. Antiacids / antiacides c. Theophylline / theophylline d. Bile acid sequestrants / chélateurs des acides biliaires 45 / 128 45) Metformin មិនមែនជាជម្រើសសម្រាប់អ្នកជំងឺ ដែលមានលក្ខណៈវិនិច្ឆ័យ ណាមួយខាងក្រោម៖ a. លើសសម្ពាធឈាម b. Type 2 DM / Diabète sucré type 2 c. ភាពស្លេកស្លាំងដោយកង្វះជាតិដែក d. តម្រងនោមដំណើរមិនល្អ 46 / 128 46) ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវចំពោះឱសថ Finasteride លើកលែងតែ៖ a. ដើម្បីអោយឱសថជ្រាបបានល្អ គេត្រូវលេបវានៅពេលក្រពះទទេរ b. សក់នឹងបន្តដុះច្រើនជាងមុនក្នុងករណីបន្តការព្យាបាល (នៅពេលបញ្ឈប់ ការព្យាបាល សក់ដែលដុះថ្មីនឹងជ្រុះក្នុងរយៈពេល 1ឆ្នាំ) c. ឱសថនេះប្រើព្យាបាល benign prostatic hypertrophy / hypertrophie bénigne de la prostate d. ហាមប្រើចំពោះស្ត្រីដែលមានអាយុស្ថិតនៅចន្លោះអាយុដែលអាចបង្កើតកូនបាន 47 / 128 47) តើឱសថណាមួយដែលមិនមានប្រតិកម្មជាមួយ NSAIDs / AINS ? a. Warfarin b. Methotrexate c. Diphenhydramine d. ឱសថប្រឆាំងនឹងជម្ងឺសម្ពាធឈាមឡើងខ្ពស់ (Antihypertensive agent / Hypotenseurs) 48 / 128 48) តើក្នុងចំណោមលក្ខណៈខាងក្រោមនេះ ណាមួយដែលបញ្ជាក់ការពុលដោយ aminoglycoside ខ្លាំងជាងគេ? 1. ខូចត្រចៀក (ototoxicity/ototoxicité) ព្រោះ cranial nerve / nerf cranien ទី8 ត្រូវបានបំផ្លាញ 2. ពុលតំរងនោមដោយសារមាន acute tubular necrosis / nécrose tubulaire aigüe 3. បំបាត់សកម្មភាពខួរឆ្អឹង (bone marrow suppression/suppression de la moelle) a. 1 និង 2 ត្រឹមត្រូវ b. 3 ត្រឹមត្រូវ c. 1 ត្រឹមត្រូវ d. 2 ត្រឹមត្រូវ 49 / 128 49) តើតម្លៃលេខខាងក្រោមមួយណា បង្ហាញពីកម្រិត optimal LDL / LDL optimal ? a. < 100 mg/dL b. < 150 mg/dL c. > 190 mg/dL d. < 40 mg/dL 50 / 128 50) ឱសថការីម្នាក់ទទួលបានវេជ្ជបញ្ជាមួយសរសេរអោយប្រើប្រាស់ Fosamax ® (Alendronate) 70 mg ជារៀងរាល់ថ្ងៃដើម្បីការពារ (prevention) ជំងឺពុកឆ្អឹង ជាមួយនឹង ការណែនាំដល់អ្នកជំងឺអោយលេបឱសថនេះជាមួយអាហារ និង រក្សាដងខ្លួនឲ្យនៅឈរ (ឈរ ឬ អង្គុយ) យ៉ាងហោចណាស់ 30នាទី បន្ទាប់ពីលេបឱសថនេះ។ តាមរយៈឃ្លាខាងក្រោមនេះ ចូររក កំហុសមួយនៅក្នុងវេជ្ជបញ្ជានេះ៖ a. ជ្រើសរើស B និង C ជាចំលើយត្រឹមត្រូវ b. dose របស់ Fosamax គួរតែ 35 mg រៀងរាល់សប្តាស៏ដើម្បីបង្ការពុកឆ្អឹង និងមិនគួរលេបឱសថនេះក្នុងកំឡុងពេលពិសារអាហារទេ c. អ្នកជំងឺអាចគេងសំរាក 1ម៉ោង ក្រោយពេលលេប Fosamax d. Fosamax គួរតែលេបយ៉ាងហោចណាស់ 30នាទី មុនពេលបាយ 51 / 128 51) ក្នុងចមើ្លយខាងក្រោមនេះ ចូរជ្រើសរើសនូវប្រតិកម្មបនា្ទប់បន្សំ (side effect / effet secondaire) ដែលតែងតែជួបប្រទះនៅពេលប្រើ estrogen / oestrogène ដើម្បីព្យាបាល៖ a. ចម្លើយ (A) និង (C) b. ភាពតឹងដោះ c. ការធ្លាក់ទឹកចិត្ត (depression) d. ចងោ្អរ (nausea/nausée) 52 / 128 52) តើមួយណាក្នុងចំណោមឱសថខាងក្រោម មិនបង្កើនហានិភ័យ (risk/risque) នៃជំងឺពុកឆ្អឹង? a. Estrogen b. Tamoxifen c. Glucocorticoids d. Anticonvulsants 53 / 128 53) ឱសថព្យាបាលខាងក្រោម អាចបណ្តាលអោយបេះដូងដើរយឺត (bradycardia/ bradicardie) លើកលែងតែ៖ a. Digoxin b. Carvedilol c. Dobutamine d. Amiodarone 54 / 128 54) ចូរជ្រើសរើសចំណាត់ថ្នាក់ឱសថ ដែលមានឥទ្ធិពលក្នុងការធ្វើឲ្យ LDLថយចុះ ៖ a. Nicotinic acid / acide nicotique b. Fibric acids / acides fibrique c. Omega-3 fatty acids / acide gras omega-3 d. HMG-CoA reductase inhibitors / inhibiteurs HMG-CoA reductase 55 / 128 55) តើភាពមិនធម្មតានៃវត្ថុរាវ និងអេឡិត្រូលីតមួយណាខាងក្រោម ដែលកើតមាន លើអ្នកជំងឺខូចមុខងារតម្រងនោមធ្ងន់ធ្ងរ (គឺថា creatinine clearance/clairance de créatinine < 15 ml/min )? 1. Metabolic alkalosis / Alcalose métabolique 2. កម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើង 3. កម្រិត phosphate នៅក្នុងឈាមកើនឡើង a. 2 និង 3 ត្រឹមត្រូវ b. 3 ត្រឹមត្រូវ c. 1 ត្រឹមត្រូវ d. 1 និង 2 ត្រឹមត្រូវ 56 / 128 56) ឃ្លាខាងក្រោមនេះ តើណាមួយត្រឹមត្រូវចំពោះ Triptans? a. Triptans ត្រូវបានហាមក្នុងករណីជម្ងឺ ischemic cardiovascular disease / maladie cardiovasculaire ischémique b. មានបំរាម មួយចំនួនក្នុងការប្រើប្រាស់ triptans c. Triptans អាចព្យាបាលជំងឺ migraine ក្នុងកំឡុងពេលមានផ្ទៃពោះ d. អ្នកជំងឺដែលកំពុងតែប្រើប្រាស់ ergot alkaloid / alcaloides de l’ergot អាចប្រើ triptans ស្របពេលជាមួយគ្នាបាន 57 / 128 57) គេនិយមប្រើឱសថគ្រាប់ពន្យាកំណើតដែលមានតែ Progestin ជាង ឱសថគ្រាប់ ពន្យាកំណើតដែលមានអរម៉ូនរួមបញ្ចូលគ្នា ក្នុងគ្រប់ករណីទាំងអស់ខាងក្រោម លើកលែងតែ ៖ a. អ្នកជម្ងឺដែលមានប្រវត្តិធ្លាប់មានជម្ងឺឈាមកកក្នុងសសៃឈាម (thromboembolism/thromboembolisme) b. អ្នកជំងឺដែលមានការប្រែប្រួល fibrocystic / fibrokyste ក្នុងសុដន c. ស្រ្តីបំបៅដោះកូន d. អ្នកជក់បារី មួយថៃ្ងមួយកញ្ចប់ ដែលមានអាយុលើស 35ឆ្នាំ 58 / 128 58) តើ beta-blockers / bêta-bloquants មួយណា ដែលរាំងខ្ទប់ (block/bloquer) α1-receptors / récepteurs α1 និងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺខ្សោយបេះដូង (heart failure/insuffisance cardiaque) ? a. Carvedilol b. Metoprolol c. Bisoprolol d. Atenolol 59 / 128 59) តើឱសថខាងក្រោមនេះ មួយណាជាឱសថបញ្ចុះសម្ពាធឈាម (antihypertensive agents/ antihypertenseurs) ដែលអាចបណ្តាលអោយមាន lupus syndrome / syndrôme lupus, postural hypotension / hypotension posturale និង peripheral neuropathy / neuropathie périphérique ខ្លាំងជាងគេ? a. Atenolol b. Hydralazine c. Mibefradil d. Guanfacine 60 / 128 60) តើ Opioids / opioïdes គេនិយមប្រើប្រាស់តាមផ្លូវណា ? a. សុលតាមបាត b. ចាក់ក្រោមស្បែក c. តាមមាត់ d. ចាក់តាមសរសៃវ៉ែន 61 / 128 61) តើភាពមិនធម្មតានៃអេឡិចត្រូលីតដែលទាក់ទងនឹង Angiotensin converting enzyme inhibitors / Inhibiteurs d’ enzyme de conversion de l’angiotensine ដែលគេច្រើនជួបប្រទះ គឺ៖ a. កម្រិតប៉ូតាស្យូមនៅក្នុងឈាមចុះទាប b. កម្រិត phosphate នៅក្នុងឈាមកើនឡើង c. កម្រិតម៉ាញ៉េស្យូមនៅក្នុងឈាមចុះទាប d. កម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើង 62 / 128 62) ក្នុងចំណោមចម្លើយខាងក្រោមនេះ តើចម្លើយណាត្រឹមត្រូវដែលទាក់ទងទៅនឹង Diclofenac? 1. វាអាចជាឱសថ Extended-release / libération prolongée ដូចជា Voltaren XR 2. វាអាចជាឱសថចាក់ ដូចជា Voltaren IM 3. វាអាចជាឱសថដែលរួមផ្សំជាមួយ misoprostol (Arthrotec) a. 1 ត្រឹមត្រូវ b. 1 និង 2 ត្រឹមត្រូវ c. 1, 2 និង 3 ត្រឹមត្រូវ d. 1 និង 3 ត្រឹមត្រូវ 63 / 128 63) ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលប្រើសម្រាប់កាត់បន្ថយការពុលទៅលើក្រពះ-ពោះវៀន ដោយសារការប្រើឱសថក្រុម NSAIDs/AINS លើកលែងតែ៖ a. អប់រំអ្នកជំងឺឲ្យលេប NSAIDs នៅពេលយប់ ដែលជាពេលអាស៊ីតក្រពះមិនសូវចេញ b. បន្ថែម Cytotec ដល់អ្នកជំងឺដែលប្រើ NSAIDs / AINS c. ផ្លាស់ប្តូរឱសថពី nonselective cyclooxygenase inhibitor / inhibiteur de cyclooxygènase non-sélective ទៅជា type II specific inhibitor / Inhibiteur spécifique type II ដូចជា Celebrex d. បន្ថែមឱសថដែលទប់ proton pump / pompe à proton ដូចជា Prevacid ដល់អ្នកជំងឺដែលប្រើ NSAIDs / AINS 64 / 128 64) តើការក្អក គឺជាផលរំខានរបស់ឱសថណាមួយ ក្នុងចំណោមឱសថខាងក្រោម? a. Ramipril b. Valsartan c. Carvedilol d. Torsemide 65 / 128 65) តើរោគសញ្ញាណាមួយ ឬណាខ្លះក្នុងចំណោម ផលរំខាននៃ lisinopril អាចត្រូវបានចៀសវាង ដោយការប្តូរប្រើ candesartan? 1- សម្ពាធឈាមថយចុះ (hypotension) 2- ខ្សោយតម្រងនោម (renal insufficiency/insuffisance rénale) 3- កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង (hyperkalemia/hyperkaliémie) 4- ក្អក a. 1 និង 2 ត្រឹមត្រូវ b. 4 ត្រឹមត្រូវ c. 2 និង 3 ត្រឹមត្រូវ d. 1, 2 និង 3 ត្រឹមត្រូវ 66 / 128 66) តើចំណុចណាមួយខាងក្រោម ជាការហាម និងការប្រុងប្រយ័ត្នសំខាន់បំផុត ក្នុងការប្រើប្រាស់ Isotretinoin (Accutane)? a. ជំងឺលើសសម្ពាធឈាម b. ជំងឺឈឺមួយចំហៀងក្បាល (migraine) c. ស្រ្តីមានផ្ទៃពោះ d. allergic rhinitis / rhinite allergique 67 / 128 67) ការព្យាបាលជំងឺមុន (acne/acné) ពីកម្រិតស្រាល ទៅ កម្រិតមធ្យម រូមមាន៖ 1. ឱសថប្រឆាំងនឹងមេរោគ ប្រភេទលាបនៅលើស្បែក ( Topical antimicrobial/ antimicrobiens topiques) 2. ពូក retinoids ប្រភេទលាបនៅលើស្បែក (Topical retinoids/rétinoides topiques) 3. isotretinoin / isotrétinoide a. 1 ត្រឹមត្រូវ b. 3 ត្រឹមត្រូវ c. 1 និង 2 ត្រឹមត្រូវ d. 2 ត្រឹមត្រូវ 68 / 128 68) ក្នុងចំណោមឱសថប្រឆាំងផ្សិតខាងក្រោមនេះ តើណាមួយដែលមានប្រសិទ្ធភាពប្រឆាំងទៅនឹង systemic infections / infections systémiques? 1. Amphotericin B 2. Fluconazole 3. Nystatin a. 1 និង 2 ត្រឹមត្រូវ b. 3 ត្រឹមត្រូវ c. 2 ត្រឹមត្រូវ d. 1 ត្រឹមត្រូវ 69 / 128 69) តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ដែលអាចបង្ក hypothyroidism / hypothyroidie? 1- Amitriptyline 2- Lithium 3- Amiodarone a. 1 ត្រឹមត្រូវ b. 2 និង 3 ត្រឹមត្រូវ c. 1 និង 2 ត្រឹមត្រូវ d. 3 ត្រឹមត្រូវ 70 / 128 70) តើឱសថបញ្ចុះសម្ពាធឈាម (antihypertensive agents/antihypertenseurs) អ្វីដែលមិនគួរប្រើ ចំពោះអ្នកជំងឺមាន essential hypertension / hypertension essentielle និងធ្លាប់មានប្រវត្តិធ្លាក់ទឹកចិត្ត (depression/dépression) ព្រមទាំងមានគំនិតចង់សម្លាប់ខ្លួន (suicidal ideation/idée suicide)? a. Prazosin b. Metolazone c. Reserpine d. Captopril 71 / 128 71) តើជំងឺផ្សិតណាមួយខាងក្រោមនេះ អាចព្យាបាលដោយឱសថប្រឆាំងនឹងជំងឺផ្សិតប្រភេទលាបលើស្បែក (topical antifungal/antifongique topique) យ៉ាងមានប្រសិទ្ធភាព? 1. ជំងឺស្រែងនៅលើក្បាល (Tinea capitis/Teigne de cuire chevelue) 2. ជំងឺផ្សិតនៅក្រចកជើង និងក្រចកដៃ (Tinea unguium/Teigne des ongles) 3. ជំងឺស្រែង នៅលើស្បែក (Tinea corporis/Teigne de la peau) a. 1 ត្រឹមត្រូវ b. 1 និង 2 ត្រឹមត្រូវ c. 3 ត្រឹមត្រូវ d. 2 ត្រឹមត្រូវ 72 / 128 72) ការស្រូបរបស់ ketoconazole ថយចុះ អាចកើតទ្បើង ប្រសិនបើគេប្រើវាជាមួយ នឹងឱសថ ឬលក្ខខណ្ឌណាមួយខាងក្រោមនេះ៖ a. Cyclosporine b. Antacids / antiacides c. Wafarin d. Food / repas 73 / 128 73) ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវចំពោះ diphenhydramine លើកលែងតែ៖ a. វាជាសារធាតុដែលអាចធ្វើឲ្យងងុយដេកតិចជាង OTC antihistamine / antihistamine en vente libre ដ៏ទៃទៀត b. សារធាតុនេះ ត្រូវបានប្រើជាឱសថប្រើដោយមិនចាំបាច់មានវេជ្ជបញ្ជាហើយមានឈ្មោះពាណិជ្ជកម្មគឺ Benadryl c. វាជាសារធាតុសកម្មដែលមាននៅក្នុងឱសថប្រើដោយមិនចាំបាច់មានវេជ្ជបញ្ជា ដែលគេប្រើនៅពេលគេងមិនលក់ d. ភាគតិចចំពោះកុមារដែលប្រើឱសថនេះ គេឃើញមានការរំញោចដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលខុសធម្មតា 74 / 128 74) កម្រិតលើសនៃ levothyroxine អាចបណា្តលអោយ៖ a. ទ្បើងទំងន់ b. ពុកឆ្អឹង c. មិនអាចទ្រាំទ្រនឹងភាពត្រជាក់ d. បេះដូងដើរយឺត 75 / 128 75) តើសារធាតុខាងក្រោមមួយណា ដែលគួរផ្តល់អោយអ្នកជំងឺពិសារជាមួយអាហារដើម្បីធ្វើឲ្យការស្រូបជាតិដែកបានល្អ? a. កាហ្វេ b. តែ c. ទឹងក្រូច d. ទឹកដោះគោ 76 / 128 76) តើឱសថណាមួយខាងក្រោម ជាឱសថប្រឆាំងនឹងជំងឺផ្សិត ប្រភេទលាបលើស្បែក (topical antifungal/antifongique topique) ដែលមិនត្រូវការវេជ្ជបញ្ជា ហើយមានប្រសិទ្ធភាពខ្ពស់ជាងគេ៖ a. Terbinafine (Lamisil) b. Micronazole (Micatin) c. Tolnaftate (Tinactin) d. Undecylenic acid (Desenex) 77 / 128 77) ចូររកតេស្តមន្ទីរពិសោធន៏ដំបូងមួយ ដែលត្រូវធ្វើមុនប្រើ statin / statine ៖ a. Complete blood cell count / Numération formule sanguine-plaquette (CBC/NFS-plaquette) b. រាប់ចំនួនកោសិកាឈាមស (WBC/GB) c. តេស្តវាយតម្លៃមុខងារថ្លើម (liver function tests/test de la fonction hépatique) d. រក creatinine/créatinine ក្នុងសេរ៉ូម 78 / 128 78) តើឱសថលេបពន្យាកំណើតមួយណាក្នុងចំណោមឱសថខាងក្រោម ដែលជាផលិតផល biphasic / biphasique ? a. Ortho Tri-Cyclen b. Ortho-Novum 1/35 c. Yasmin d. Ortho-Novum 10/11 79 / 128 79) តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ដែលបន្ថយការសំយោគcortisol? a. ACTH b. Oxandrolone c. Metyrapone d. Cortrosyn 80 / 128 80) តើមួយណាក្នុងចំណោមឱសថខាងក្រោម មានទម្រង់ជាឱសថចាក់ផង និង ឱសថបាញ់ច្រមុះផង? a. Raloxifene b. Calcitonin c. Teriparatide d. Alendronate 81 / 128 81) Finasteride (Propecia) ជាឱសថប្រើសម្រាប់កាត់បន្ថយការជ្រុះសក់សម្រាប់ បុរសដែលមានសកម្មភាព៖ a. មានប្រសិទ្ធភាពផ្ទាល់ទៅលើឫសសក់ ដែលធ្វើអោយឫសសក់ជ្រៅ ជាងមុន b. ការឈាមហូរក្រោមស្បែកកើនឡើងល្អទៅកាន់ឬសសក់នៅនឹងស្បែកក្បាលដោយសារការបើក potassium channel / canal potassique c. ការឈាមហូរក្រោមស្បែកកើនឡើងល្អទៅកាន់ឬសសក់នៅនឹងស្បែកក្បាលដោយ សារការរីកសសៃឈាម (vasodilatation) d. រារាំងសកម្មភាពអង់ស៊ីម 5-α-reductase ដែលជាអ្នករាំងខ្ទប់ការបំលែងពី testosterone ទៅជា dihydrotestosterone 82 / 128 82) តើពាក្យ ឬ ឃ្លាមួយណាខាងក្រោម មិនមែនជាគុណភាពព្យាបាល (indication) របស់ testosterone / testostérone? a. ភាពរីកលូតលាស់នៃរាងកាយ (body building/musculation) b. ពន្យាភាពពេញវ័យ c. hypogonadism / hypogonadisme d. កង្វះឈាម 83 / 128 83) ឱសថប្រឆាំងនឹងវីរុស ដែលមានដែនសកម្មភាពទូលាយក្នុងការប្រឆាំងនឹងសកម្មភាពរបស់ Influenza គឺ៖ a. Rimantadine b. Oseltamivir c. Amantadine d. Zanamivir 84 / 128 84) តើឱសថណាមួយខាងក្រោម ត្រូវបានប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យ adrenal insufficiency / insuffisance surrénale? a. Cosyntropin b. Clemastine c. Desmopressin d. Captopril 85 / 128 85) រោគសញ្ញាទាំងអស់ខាងក្រោមគឺជា adverse effets / effets indésirables របស់ digoxin លើកលែងតែ៖ a. ចង្អោរ (nausea/nausée) b. ភាន់ច្រឡំ (confusion/confusion) c. ខ្សោយតម្រងនោមស្រូចស្រាវ (acute renal failure/insuffisance rénale aigüe) d. មិនឃ្លានអាហារ (anorexia/anorexie) 86 / 128 86) ខាងក្រោមនេះជាសញ្ញា ឬរោគសញ្ញានៃកម្រិតជាតិស្ករក្នុងឈាមថយចុះ (hypoglycemia/hypoglycémie) លើកលែងតែ៖ a. នោមច្រើន b. បែកញើស c. ភាពញ័រ (Shakiness/tremblement) d. បេះដូងដើរលឿន 87 / 128 87) ទាក់ទងទៅនឹងការព្យាបាលដោយ acarbose ប្រយោគខាងក្រោមនេះ សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖ a. ត្រូវធ្វើតេស្តវាយតម្លៃមុខងារថ្លើម ត្រូវផ្តល់អោយរៀងរាល់ ៣ខែ ក្នុងរយៈពេលមួយឆ្នាំដំបូង និងបន្ទាប់មកត្រូវធ្វើម្តងម្កាល (ប្រសិនបើ dose > 50 mg បីដងក្នុងមួយថ្ងៃ) b. acarbose មិនបណ្តាលអោយកម្រិតជាតិស្ករក្នុងឈាមចុះទាប ឬទ្បើងទម្ងន់ c. ហាមមិនឲ្យប្រើ acarbose ក្នុងជំងឺ inflammatory bowel disease / maladie inflammatoire intestinale d. លេប acarbose ពេលចាប់ផ្តើមបរិភោគបាយ 88 / 128 88) ភាពងាយទទួលរងគ្រោះថ្នាក់ដោយសារជំងឺ peptic ulcer / ulcère peptique កើនឡើងនៅពេល NSAIDs / AINS ត្រូវបានគេប្រើរួមគ្នាជាមួយឱសថណាមួយខាងក្រោមនេះ? a. Dexamethasone b. Ferrous sulfate c. Ranitidine d. Carbamazepine 89 / 128 89) តើឱសថរួមផ្សំគ្នាមួយណាខាងក្រោម ដែលជាជម្រើសទី1 ក្នុងការព្យាបាលជំងឺរបេង? 1. Isoniazid, Rifampicine, និង Streptomycin 2. Isoniazid, Rifampicine, និង Pyrazinamide 3. Isoniazid, Ethambutol, និង Cycloserine a. 3 ត្រឹមត្រូវ b. 1, 2 និង 3 ត្រឹមត្រូវ c. 1 ត្រឹមត្រូវ d. 2 ត្រឹមត្រូវ 90 / 128 90) ក្នុងចំណោម Opioids / opioïdes ខាងក្រោមនេះ តើមួយណាដែលមាន ប្រសិទ្ធភាពបំបាត់ការឈឺចាប់យូរជាងគេ? a. Methadone b. Transdermal fentanyl / Fentanyl transdermique c. Controlled-released morphine/morphine à libération controllée d. Hydromorphone 91 / 128 91) តើឱសថណាមួយដែលមានលក្ខណៈជាឱសថបំបាត់ការឈឺចាប់ និងឱសថបញ្ចុះកំដៅ តែមិនមានលក្ខណៈជាឱសថដែលប្រឆាំងនឹងការរលាក (anti-inflammatory/anti-inflammatoire)? a. Magnesium salicylate b. Ibuprofen c. Sodium salicylate d. Acetaminophen 92 / 128 92) ស្ត្រីម្នាក់អាយុ 32ឆ្នាំ មានជំងឺហឺត និងមានប្រតិកម្មធ្ងន់ធ្ងរជាមួយ aspirin ។ គាត់មកឱសថស្ថានដើម្បីទិញឱសថបំបាត់ការឈឺចាប់ ដែលជាប្រភេទឱសថមិនមានវេជ្ជបញ្ជា។ តើឱសថណាមួយខាងក្រោមដែលឱសថការីគួរផ្តល់ឲ្យស្រ្តីនោះ ? a. ចម្លើយ (A) និង (B) b. Ibuprofen c. Acetaminophen d. Naproxen 93 / 128 93) ដើម្បីទទួលបាននូវឥទិ្ធពលក្នុងការព្យាបាលអ្នកជំងឺរលាកសួត សំរាកពេទ្យគួរតែប្រើរួមបញ្ចូលគ្នានូវឱសថ៖ a. Gentamicin និង cefepime b. Cefotaxime និង cefepime c. Vancomycin និង gentamicin d. Tobramycin និង gentamicin 94 / 128 94) តើមួយណាក្នុងចំណោមឱសថខាងក្រោម ត្រូវបានចាត់ទុកជាជម្រើសដំបូងក្នុងការព្យាបាល ជំងឺពុកឆ្អឹង ក្រោយពេលអស់រដូវ? a. Denosumab b. Alendronate c. Calcitonin d. Prempro 95 / 128 95) តើសារធាតុមួយណាខាងក្រោមនេះ ដែលជា selective serotonin agonist / agoniste sélectif de sérotonine? a. Dihydroergotamine b. Sumatriptan c. Metoclopramide d. Ketorolac 96 / 128 96) តើឱសថខាងក្រោមមួយណា ដែលរារាំងអង់ស៊ីម Monoamine oxidase (MAO)? a. Bromocriptine b. Benztropine c. Rasagiline d. Pramipexole 97 / 128 97) ជំងឺខ្សោយបេះដូង(Heart failure/insuffisance cardiaque) អាចកាន់តែធ្ងន់ធ្ងរទ្បើងៗ ដោយការប្រើប្រាស់ឱសថណាមួយ ឬណាខ្លះក្នុងចំណោមឱសថខាងក្រោម? 1- Naproxen 2- Glipizide 3- Crestor a. 2 និង 3 ត្រឹមត្រូវ b. 1 និង 2 ត្រឹមត្រូវ c. 3 ត្រឹមត្រូវ d. 1 ត្រឹមត្រូវ 98 / 128 98) តើ hormone ណាមួយខាងក្រោម ត្រូវបានបញ្ចេញដោយក្រពេញ pituitary / hypophyse? a. Adrenocorticotropic hormone / hormone adrénocorticotrophine b. Testosterone / testostérone c. Thyroxine d. Cortisol 99 / 128 99) ខាងក្រោមនេះ តើណាមួយជាផលរំខានដែលតែងតែជួបញឹកញាប់បំផុតរបស់ Isotretinoin (Accutane)៖ 1. ប្រេះបបូរមាត់ 2. ការធ្លាក់ទឹកចិត្តស្រួចស្រាវ 3. ភ្នែកស្រវាំងនៅពេលយប់ a. 2 ត្រឹមត្រូវ b. 1 ត្រឹមត្រូវ c. 3 ត្រឹមត្រូវ d. 1 និង 2 ត្រឹមត្រូវ 100 / 128 100) អ្នកជំងឺដែលកំពុងតែប្រើប្រាស់ពូក retinoids / rétinoides ប្រភេទលាបនៅលើស្បែក (topical retinoid/topique rétinoides) ដូចជា tretinoin (Retin-A) គូរតែត្រូវបានគេណែនាំឲ្យដឹងអំពី៖ 1. ការប្រើប្រាស់ sunblock / antisolaire មុនពេលប៉ះនឹងពន្លឺថ្ងៃ 2. ការហាមប្រើ tretinoin ជាមួយសារធាតុបង្រួមរន្ធញើស សាប៊ូដែលមានជាតិកាត់ ឬ សារធាតុធ្វើឲ្យស្ងួតមុខ 3. ការប្រែប្រួលយ៉ាងឆាប់រហ័ស បន្ទាប់ពីបានទទួលការព្យាបាល 2 ឬ 3ថ្ងៃក្រោយមក a. 3 ត្រឹមត្រូវ b. 2 ត្រឹមត្រូវ c. 1 និង 2 ត្រឹមត្រូវ d. 1 ត្រឹមត្រូវ 101 / 128 101) តើឃ្លាខាងក្រោមមួយណា ដែលពិតជាជាប់ទាក់ទងទៅនឹងការព្យាបាលដោយ digoxin ចំពោះអ្នកជំងឺមានជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ (chronic heart failure / insuffisance cardiaque chronique)? a. ការព្យាបាលព្រមគ្នាជាមួយ amiodarone អាចបង្កើនកម្រិត Digoxin នៅក្នុងឈាម b. Digoxin ត្រូវបានហាមមិនអោយប្រើប្រាស់ ចំពោះអ្នកជំងឺមាន heart failure / insuffisance cardiaque និង atrial fibrillation / fibrillation atriale c. Target concentration / concentration cible របស់ Digoxin នៅក្នុងឈាមគឺ 0.5-1.0 ng/mL d. ការព្យាបាលព្រមគ្នាជាមួយ glyburide អាចបង្កើនកំរិត Digoxin នៅក្នុងឈាម 102 / 128 102) ក្នុងចំណោមប្រយោគខាងក្រោមនេះ តើប្រយោគណាមួយដែលពិពណ៍នាពិសេសអំពីអន្តរកម្មឱសថ (drugs interactions/interactions médicamenteuses) ជាមូយនឹង imidazole ៖ 1. បង្កើនការបញ្ចេញចោល warfarin 2. បន្ថយការបញ្ចេញចោល warfarin 3. បង្កើនមេតាបូលីសរបស់ថ្នាំគ្រាប់ពន្យាកំណើត a. 2 ត្រឹមត្រូវ b. 3 ត្រឹមត្រូវ c. 2 និង 3 ត្រឹមត្រូវ d. 1 ត្រឹមត្រូវ 103 / 128 103) ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវចំពោះ ជំងឺឫស (wart/verrue) លើកលែងតែ៖ a. ជាជំងឺឆ្លង b. plantar warts / verrue plantaire មានទីតាំងដុះនៅលើដៃ ម្រាមដៃ និងជង្គង់ c. ជំងឺនេះអាចឆ្លងរាលដាលពេញរាងកាយ d. ជាលទ្ធផលដែលទទូលបានពីការបង្ករោគដោយ human papilloma virus 104 / 128 104) ឃ្លាខាងក្រោមនេះ តើណាមួយជាផលរំខានរបស់ Ergotamine ? a. Ergotamin មានឱកាសគ្រោះថ្នាក់តិចតួចប្រឈមនឹងការញៀន b. ការប្រើប្រាស់ Ergotamine លើសកម្រិតអាចបណ្តាលឲ្យមានជំងឺ limb ischemia / ischémie des extrémités. c. ផលរំខានរបស់ Ergotamine ដែលមិនសូវជួបញឹកញាប់គឺ ខ្សោយសាច់ដុំ d. Ergotamine មានសកម្មភាពទប់ chemoreceptor trigger zone / zone chimioreceptrice ក្នុងការកាត់បន្ថយអាការៈក្អួតចង្អោរ 105 / 128 105) Nitrates បន្ថយតម្រូវការអុកស៊ីសែនតាមរយៈយន្តការ (mechanism/mécanisme) ៖ 1. Peripheral vasodilatation / vasodilatation périphérique 2. Arterial vasodilatation / vasodilatation artérielle 3. បន្ថយ contractility / contractilité a. 1 ត្រឹមត្រូវ b. 2 ត្រឹមត្រូវ c. 1 និង 2 ត្រឹមត្រូវ d. 1, 2 និង 3 ត្រឹមត្រូវ 106 / 128 106) ក្នុងចំណោមកតា្តខាងក្រោមនោះ តើមួយណាដែលហាមឃាត់ចំពោះការព្យាបាលដោយការប្រើអរម៉ូនជំនួស លើស្រី្តក្រោយពេលអស់រដូវ? a. ជំងឺមហារីកស្បែក b. ជំងឺធ្លាក់ទឹកចិត្ត (depression) c. ជំងឺទឹកនោមផែ្អម d. ជំងឺឈាមកកក្នុងសសៃឈាម (thromboembolism/thromboembolisme) 107 / 128 107) ឃ្លាខាងក្រោមគឺជាការពិតអំពីការប្រើប្រាស់ Furosemide ក្នុងការព្យាបាលជំងឺខ្សោយបេះដូង (heart failure/insuffisance cardiaque) លើកលែងតែ៖ a. កម្រិតប៉ូតាស្យូមក្នុងឈាមថយចុះ គឺជាផលរំខាន b. វាបន្ថយការស្លាប់ និងបន្ថយការវិវឌ្ឍនៃជំងឺខ្សោយបេះដូង c. bioavailability / biodisponibilité របស់ Furosemide ត្រូវបានកាត់បន្ថយដោយចំណីអាហារ d. ការឆ្លើយតប អាចត្រូវបានវាយតម្លៃដោយការត្រួតពិនិត្យទម្ងន់អ្នកជំងឺ 108 / 128 108) Herpes infections / Infections à Herpès ដែលធន់នឹង Acyclovir អាចព្យាបាលដោយ៖ a. Valacyclovir b. Foscarnet c. Ganciclovir d. Famciclovir 109 / 128 109) តើផលិតផលខាងក្រោមនេះមួយណា ជាឱសថពន្យាកំណើតដែលមាន progestin (ជាផលិតសំយោគដែលមានឥទ្ធិពលដូច progesterone) តែមួយមុខ? a. Nor-QD b. Ortho Tri-cyclen c. Nordette d. Demulen1/50 110 / 128 110) ការចម្លងរោគដោយ Candida albicans អាចព្យាបាលបានដោយ៖ a. Voriconazole b. Caspofungin c. Amphotericin B d. Itraconazole 111 / 128 111) ក្នុងចំណោមយន្តការ (mechanisms/mécanisme) ខាងក្រោម តើមួយណាដែលជាគុណប្រយោជន៍ បានមកពីការប្រើ beta-blockers / bêta-bloquant ក្នុងការព្យាបាលជំងឺ heart failure / insuffisance cardiaque? a. ភ្ញោច beta 1-receptors / récepteurs bêta-1 b. បង្កើនចង្វាក់បេះដូង និងបន្ថយសំពាធឈាម c. ភ្ញោច beta 2-receptors / bêta récepteur 2 d. រាំងខ្ទប់ (blockade/blocage) ការកើនទ្បើងសកម្មភាពប្រព័ន្ធប្រសាទ sympathetic/ sympathique 112 / 128 112) តើខាងក្រោមនេះមួយណា ជារោគសញ្ញាដែលតែងជួបប្រទះចំពោះបណ្តុំរោគសញ្ញា Esophageal GERD / Reflux gastro-eosophagique? 1. ឈឺចុងដង្ហើម (heartburn/pyrosis) 2. ភើ (Belching/éructation)? 3. ក្អែ (Regurgitation/Régurgitation)? 4. ចេញទឹកមាត់ច្រើន (hypersalivation/hypersalivation)? 5. ស្អកក (Hoarseness/enrouement)? a. 1 និង 3 ត្រឹមត្រូវ b. 5 ត្រឹមត្រូវ c. ចម្លើយទាំងអស់ត្រឹមត្រូវ d. 1, 2 និង 3 ត្រឹមត្រូវ e. 2 និង 4 ត្រឹមត្រូវ 113 / 128 113) Alosetron មានគុណភាពព្យាបាលលើក្រុមអ្នកជំងឺដែលមានកន្សោមរោគសញ្ញារលាកពោះវៀន (Irritable bowel syndrome [IBS]/syndrome de l’intestin irritable) មួយណា? a. ស្រ្តីមានជំងឺរាគភាគច្រើន បណ្តាលមកពី IBS b. បុរសមានជំងឺរាគភាគច្រើន បណ្តាលមកពី IBS c. ស្ត្រីមានជំងឺទល់លាមកភាគច្រើន បណ្តាលមកពី IBS d. បុរសមានជំងឺទល់លាមកភាគច្រើន បណ្តាលមកពី IBS 114 / 128 114) គេអាចយក ឫស ចេញតាមរយៈវិធីសាស្ត្រដូចខាងក្រោម៖ 1. វះកាត់ 2. បង្កកឫស ដោយប្រើសារធាតុរាវជាអាហ្សូត (cryotherapy/cryotherapie) 3. កាត់ឫស (ឧ. ដោយប្រើ salicylic acid) a. 1, 2 និង 3 ត្រឹមត្រូវ b. 3 ត្រឹមត្រូវ c. 2 ត្រឹមត្រូវ d. 1 ត្រឹមត្រូវ 115 / 128 115) តើរោគសញ្ញាមួយណាខាងក្រោម ដែលបង្ហាញថាអ្នកជំងឺកំពុងមានផលវិបាក រយៈពេលវែងដោយសារ Diabetes mellitus / Diabète sucré? a. Tachycardia / tachycardie b. Glucosuria / glucosurie c. Leukocytosis / leucocytose d. Proteninuria / protéinurie 116 / 128 116) កម្រិតរបស់ insuline ត្រូវបានកែសម្រួលទៅតាម parameters / paramètres ខាងក្រោម៖ 1. លទ្ធផលតេស្តវាយតម្លៃមុខងារថ្លើម (liver function tests / test de la fonction hépatique) 2. ការធ្វើរបបអាហារ (Dietary intake/régime alimentaire) 3. កាយចលនា និងលំហាត់ប្រាណ 4. កម្រិតជាតិស្ករនៅក្នុងឈាម 5. ការពិនិត្យភ្នែក (Ophthalmic examinations/examens ophtalmiques) a. 1 និង 2 ត្រឹមត្រូវ b. 2 ត្រឹមត្រូវ c. 1 ត្រឹមត្រូវ d. 2, 3 និង 4 ត្រឹមត្រូវ 117 / 128 117) អ្នកជំងឺទទួលការប្រឹក្សាទាក់ទងទៅនឹង meglitinides / métaglitinides គួរតែរាប់បញ្ចូលនូវចំនុចខាងក្រោម៖ 1- ត្រូវលេបក្នុងរយៈពេល 30នាទី មុនអាហារ 2- ប្រសិបបើគ្មានអាហារ កុំលេប 3- វាបង្កើនការប្រើប្រាស់ជាតិស្ករមុនពេលបរិភោគអាហារ 4- ធ្វើអោយជាតិស្ករទ្បើងខ្ពស់ក្នុងឈាម (ដែលជា potential adverse drug event / évènement indésirable potentiel) a. 1 និង 2 ត្រឹមត្រូវ b. 2, 3 និង 4 ត្រឹមត្រូវ c. 3 ត្រឹមត្រូវ d. 1 ត្រឹមត្រូវ 118 / 128 118) តើឱសថណាមួយក្នុងចំណោម ACE (angiotensin converting enzyme inhibitors) / IEC (inhibiteurs d’enzyme de conversion) ខាងក្រោម មានរយៈពេលធ្វើសកម្មភាពខ្លីជាងគេបំផុត? a. Ramipril b. Captopril c. Monopril d. Lisinopril 119 / 128 119) តើឱសថខាងក្រោមមួយណា ដែលភ្ញោចផ្ទាល់ទៅលើ dopamine receptor / récepteur dopaminergique ? a. Entacapone b. Amantadine c. Ropinirole d. Benztropine 120 / 128 120) ខាងក្រោមនេះគឺជាចន្លោះកម្រិតអនុញ្ញាតឲ្យប្រើប្រចាំថ្ងៃរបស់កាល់ស្យូមចំពោះមនុស្សពេញវ័យ។ តើមួយណាជាចន្លោះកម្រិតត្រឹមត្រូវ? a. 300-600 mg b. 200-400 mg c. 250-500 mg d. 1000-1500 mg 121 / 128 121) តើឱសថណាមួយខាងក្រោមនេះ ត្រូវបានប្រើដើម្បីព្យាបាលវិបត្ត adrenal crisis / crise surrénalienne ? a. Hydrocortisone b. Aminoglutethimide c. Cosyntropin d. Fluoxymesterone 122 / 128 122) តើឱសថបញ្ចុះសម្ពាធឈាមមួយណាខាងក្រោម (antihypertensive agents / antihypertenseurs) ដែលនៅកម្រិតប្រើដំបូងអាចបង្កអោយខ្យល់គ (first-dose syncope/syncope à la première dose), ញ័រដើមទ្រូង (palpitations/ palpitations), ហើម (peripheral edema/oedème périphérique) និង priapism/priapisme? a. Hydralazine b. Nitroprusside c. Verapamil d. Prazosin 123 / 128 123) តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ត្រូវបានហាមចំពោះអ្នកជំងឺមានប្រវត្តិ angioedema / angioedème ដោយប្រើ lisinopril ? a. Torsemide b. Captopril c. Milrinone d. Spironolactone 124 / 128 124) ខាងក្រោមជាឈ្មោះពាណិជ្ជកម្ម និងឈ្មោះ generic/générique ដែលត្រឹមត្រូវ សម្រាប់ឱសថនីមួយៗ លើកលែងតែ៖ a. Tavist = diphenhydremine b. Nasalcrom = cromolyn c. Claritin = loratadine d. Chlor-Trimeton = chlorpheniramine 125 / 128 125) តើកម្រិត estrogen / estroène (ethinyl estradiol) ខ្ពស់បំផុត ដែលគេដាក់ក្នុងឱសថគ្រាប់ពន្យាកំណើតមានប៉ុន្មាន? a. 35 mcg/µg b. 50 mcg/µg c. 25 mcg/µg d. 30 mcg/µg 126 / 128 126) តើឃ្លាមួយណាខាងក្រោមនេះ ដែលជាផលរំខាននៃឱសថបន្សាបអាស៊ីត ក្នុងក្រពះ ដែលមានសារធាតុផ្សំពីអំបិលម៉ាញ៉េស្យូម និងអំបិលអាលុយមីញ៉ូមទៅលើ ក្រពះ-ពោះវៀន? a. ម៉ាញ៉េស្យូមធ្វើឲ្យរាគរីឯអាលុយមីញ៉ូមធ្វើឲ្យទល់លាមក b. សារធាតុទាំងពីរនេះធ្វើឲ្យរាក c. ម៉ាញ៉េស្យូមធ្វើឲ្យទល់លាមករីឯអាលុយមីញ៉ូមធ្វើឲ្យរាក d. សារធាតុទាំងពីរនេះធ្វើឲ្យទល់លាមក 127 / 128 127) តើឱសថបញ្ចុះទឹកម៉ូត្រខាងក្រោមមូយណា ដែលអាចរក្សាឥទ្ធិពលរបស់វានូវអត្រានៃការច្រោះរបស់ glomerulusr / glomérule < 30 ml/min ? a. Metolazone b. Spironolactone c. Hydrochlorothiazide d. Chlorothiazide 128 / 128 128) កម្រិតលីពីដក្នុងឈាមកើនឡើង (hyperlipidemia/hyperlipidémie) សំដៅទៅលើ៖ a. Hypercholesterolemia / hypercholestérolémie b. កម្រិតខ្ពស់នៃកោសិកាឈាមស c. ការកើនទ្បើងនៃ apolipoproteins / apolipoprotéines d. ការបរិភោគប្រូតេអ៊ីនកើនឡើង Your score isThe average score is 0% Facebook 0% Restart quiz Any comments? Send feedback