/124 1 Complete Denture Preparation (Dr. Tieng Chhnoeum) 1 / 124 1) តើ Denture base អាចផលិតពីវត្ថុធាតុអ្វី? a. ផលិតពី Composite b. ផលិតពី Porcelain c. ផលិតពី Conventional PMMA d. ផលិតពីវត្ថុធាតុមួយណាក៏បានក្នុងចំណោមចំលើយទាំងអស់ e. ផលិតពីលោហៈសុទ្ធតែម្តង 2 / 124 2) គុណវិបត្តនៃបាតធ្មេញផលិតពី ដាក់ទាំងស្និត គ្រោងលោហៈ ខុសគ្នាពីប្រភេទ acrylic resin យ៉ាងដូចម្តេច? a. ខុសគ្នាដោយ គ្រោងលោហះ ឆាប់បែកបាក់ជាង b. ចម្លើយទាំងអស់ត្រឹមត្រូវ c. ខុសគ្នាដោយគ្រោងលោហះកម្រាស់ក្រាស់ជាង d. ខុសគ្នាដោយ គ្រោងលោហះអាចធ្វើ post dam បានល្អ e. ខុសគ្នាដោយគ្រោងលោហះមិនអាច reline បានល្អ 3 / 124 3) តើ Polysulfide ស្ថិតក្នុងចំណាត់ថ្នាក់ណានៃវត្ថុធាតុខាំពុម្ព? a. ជាប្រភេទ Non elastic b. ស្ថិតក្នុងចំណាត់ថ្នាក់ Reversible hydrocolloid c. ស្ថិតក្នុងចំណាត់ថ្នាក់ Aqueous hydrocolloid d. ស្ថិតក្នុងចំណាត់ថ្នាក់ Non-aqueous e. ជាប្រភេទ Irreversible hydrocolloid 4 / 124 4) គេធ្វើ Post Dam ដើម្បីអ្វី? a. គេធ្វើដើម្បីធ្មេញស្និតជិតជាប់នៅផ្នែកខាងក្រោយ b. គេធ្វើដើម្បីកុំអោយធ្មេញស្និតឆាប់បាក់ c. គេធ្វើដើម្បីកុំអោយមានការបាត់បង់ឆ្អឹង d. គេធ្វើដើម្បីអោយធ្មេញស្និតមានលំនឹងល្អ e. គេធ្វើដើម្បីកុំអោយអ្នកជំងឺក្អួតចង្អោរ 5 / 124 5) Monoplane occlusion ប្រើក្នុងករណីណាខ្លះ? a. អ្នកជំងឺមានទម្រង់ក្រអូមមាត់ខ្ពស់ b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. អ្នកជំងឺត្រូវការទំពារច្រើន d. អ្នកជំងឺមានបញ្ហាក្រអូមស្រកស្វិតខ្លាំង e. អ្នកជំងឺត្រូវការសោភ័ណ្ឌភាព 6 / 124 6) តើ Additional silicone ស្ថិតក្នុងចំណាត់ថ្នាក់ណានៃវត្ថុធាតុខាំពុម្ព? a. ស្ថិតក្នុងចំណាត់ថ្នាក់ Reversible hydrocolloid b. ស្ថិតក្នុងចំណាត់ថ្នាក់ Aqueous hydrocolloid c. ជាប្រភេទ Non elastic d. ស្ថិតក្នុងចំណាត់ថ្នាក់ Elastic material e. ជាប្រភេទ Irreversible hydrocolloid 7 / 124 7) តើគេអាចបញ្ចប់ Posterior border នៃធ្មេញដាក់ទាំងស្និតត្រឹម Hard palate បានរឺទេ? ព្រោះអ្វី? a. មិនបាន ព្រោះ គេគ្មានវិធីណាផ្សេងធ្វើអោយធ្មេញស្និតមានភាពជាប់និងលំនឹង b. អាចបាន ព្រោះ គេអាចធ្វើ Post dam c. អាចបាន ព្រោះ Heat cure មិនប្រែប្រួលរូបរាង d. មិនបាន ព្រោះ Hard palate អាចធ្វើអោយអ្នកជំងឺក្អួតចង្អោ e. អាចបាន ព្រោះ គេអាចផ្លាស់ប្តូរ វត្ថុធាតុនៃបាតធ្មេញស្និត ពីលោហះ និង មានវិធីផ្សេងៗធ្វើអោយធ្មេញស្និតមានភាពជាប់និងលំនឹងល្អ 8 / 124 8) ហេតុអ្វីយើងត្រូវណែនាំអ្នកជំងឺ អោយដោះ ធ្មេញដាក់ទាំងស្និត រាងរាល់ពេលយប់? a. ដើម្បី អាចសម្អាតធ្មេញបានល្អ b. ដើម្បីបន្ថយសំពាធ លើជាលិកាទន់ កាត់បន្ថយការបាត់បង់ឆ្អឹង c. ចម្លើយទាំងអស់ត្រឹមត្រូវ d. ដើម្បីទ្រាំក្នុងកែវទឹកកំុអោយធំក្លិន e. ដើម្បីកុំអោយធ្លាក់ចូលបំពង់ក ពេលសម្រានលក់ 9 / 124 9) តើ Polyether ស្ថិតក្នុងចំណាត់ថ្នាក់ណានៃវត្ថុធាតុខាំពុម្ព? a. ស្ថិតក្នុងចំណាត់ថ្នាក់ Non-aqueous b. ជាប្រភេទ Non elastic c. ស្ថិតក្នុងចំណាត់ថ្នាក់ Aqueous hydrocolloid d. ស្ថិតក្នុងចំណាត់ថ្នាក់ Reversible hydrocolloid e. ជាប្រភេទ Irreversible hydrocolloid 10 / 124 10) តើគេមានវិធីសាស្រ្តយ៉ាងណា ដើម្បីដោះស្រាយការកើនកំរាស់នៃធ្មេញដាក់ទាំងស្និត ក្រោយពេលស្ងោររួច? a. ត្រូវគៀបពុម្ពមុនស្ងោរអោយគ្រប់ទំងន់ b. មិនត្រូវដាក់ម្សៅស្លោរអោយលើសចំនួន c. ត្រូវបញ្ចូលពុម្ព រួចស្ងោរម្តងទៀត d. ត្រូវបញ្ចូលពុម្ពស្ងោរម្តងទៀត e. ត្រូវតម្លើង occlusion ក្រោយពេលស្ងោរ រួចឆាបសម្រួល ងាំធ្មេញឡើងវិញ 11 / 124 11) តើមូលហេតុអ្វីខ្លះដែលអាចបណ្តាល អោយធ្មេញស្និតបាក់បែក? a. បាតមិនអិបល្អ b. ចំលើយទាំងអស់ត្រឹមត្រូវ c. ការរងនូវកំលាំងខាំខ្លាំងហួសហេតុពេក d. ការធ្លាក់ រឺ ប៉ះទង្គិចកំលាំងអ្វីមួយ e. ការផលិត បាតធ្មេញស្និតស្តើងជ្រុលពេក 12 / 124 12) តើប្លង់ Occlusion គេអាចកំណត់តាមប្លង់ណា សម្រាប់ធ្មេញដាក់ទាំងស្និត? a. តាម ប្លង់នៃបន្ទាត់ពី រន្ធត្រចៀក មកកែងច្រមុះ រួមជាមួយបន្ទាត់កាត់តាមប្រស្រីភ្នែកទាំង២ b. កំណត់តាមប្លង់រាបស្មើ c. កំណត់តាមប្លង់នៃក្រមួនដែលយើងដាក់ចូលក្នុងមាត់ d. កំណត់តាមប្លង់ប្រស្រីភ្នែកទាំង២ e. កំណត់តាមប្លង់រន្ធត្រចៀក មកកែងច្រមុះ 13 / 124 13) Soft tissue guideline: ក្នុងការជ្រើសរើសទំហំធ្មេញមុខ តើគេវាស់ទៅតាមអ្វី? a. ជ្រើសរើសតូចរឺធំ ទៅតាមអ្នកជំងឺចូលចិត្ត b. ត្រូវវាស់ពីប្រវែង mid line ទៅcanine line សងខាងប្រហែលទំហំច្រមុះ c. ត្រូវជ្រើសរើសទៅតាមទំហំធ្មេញ មនុស្សស្រី រឺ ប្រុស ផ្សេងគ្នា d. អាចផ្តល់ជាដំបូន្មាន ខ្លះដល់អ្នកជំងឺក្នុងការសម្រេចចិត្ត e. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ 14 / 124 14) តើ Additional Silicone ស្ថិតក្នុងចំណាត់ថ្នាក់នៃវត្ថុធាតុខាំពុម្ពមួយណា? a. Aqueous b. Reversible hydrocolloids c. Non aqueous d. Non elastic e. Irreversible hydrocolloids 15 / 124 15) តើ អ្នកជំងឺ Parkison disease មានសភាពបែបណា? a. មានបញ្ហាពុកឆ្អឹង ឈឺរោយតាមសន្លាក់ b. មានសភាព ញ័រ សកម្មភាពយឺតៗ ពិបាកដើរ c. ឆ្អឹងធ្គាមស្រកស្វិតខ្លាំង ពិបាកធ្វើធ្មេញ ស្និតអោយមានលំនឹង d. គាត់ប្រើកំលាំងខាំខ្លាំងជ្រុល ធ្វើអោយធ្មេញសឹករិករិល e. មានការឈឺចាប់តាមសន្លាក់ឆ្អឹងធ្គាម ពិបាកខាំងាំ 16 / 124 16) គេធ្វើ Balancing Ramp ដើម្បីអ្វី? a. ដើម្បីពិនិត្យមើលបាតធ្មេញស្និតដែលទើសបុកអញ្ជាញ b. ដើម្បីអោយមានលំនឹងពេលប្រើ Monoplane occlusion ពេលចលនាចង្ការទៅឆ្វេង ស្តាំ c. ដើម្បីពិនិត្យមើលងាំធ្មេញដែលកល់ d. ដើម្បីអោយមានលំនឹងពេលប្រើ Monoplane occlusion ពេលខាំងាំចូលគ្នា e. ដើម្បីអោយមានលំនឹងពេលប្រើ Monoplane occlusion ពេលចលនាចង្ការទៅមុខ 17 / 124 17) មូលហេតុអ្វីបានជាគេត្រូវតម្រាបធ្មេញមុខអោយមានចន្លោះប្រហែល ១មម ចំពោះធ្មេញដាក់ទាំងស្និត? a. ដើម្បីអោយធ្មេញដាក់ទាំងស្និតមានភាពបឺតជាប់ល្អ b. ដើម្បីអោយញញឹមស្អាត មានសោភ័ណ្ឌភាព c. កាត់បន្ថយសំពាធនាំអោយបាត់បងឆ្អឹង និងធ្វើអោយ mandible មានចលនាដោយសេរី d. ដើម្បីអោយមាន balance occlusion e. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ 18 / 124 18) បើសិនជាគេធ្វើ tray សម្រាប់ខាំពុម្ពដោយមានទ្រាប់ក្រមួន ខាងក្រោមប្រហែល ២មម តើវាជាប្រភេទ tray អ្វី? a. គឺជា Close fitting tray b. គឺជា Individual tray c. គឺជា Special tray d. គឺជា Stock tray e. គឺជា Space tray 19 / 124 19) តើអ្នកមានដំបូន្មានយ៉ាងណាខ្លះចំពោះអ្នកជំងឺ ដែលទើបទទួលបានធ្មេញស្និតឈុតថ្មីយក ទៅប្រើ? a. ត្រូវដោះធ្មេញស្និត ចេញរាល់ពេលមុនចូលគេង b. ត្រូវត្រឡប់មកពិនិត្យវិញរាងរាល់ឆ្នាំ អាចត្រូវទ្រាប់បន្ថែម c. ចំលើយទាំងអស់ត្រឹមត្រូវ d. ត្រូវដុសសម្អាតធ្មេញស្និតអោយស្អាត ដោយប្រយ័ត្នធ្លាក់បែក e. ត្រូវព្យាយាមពាក់ធ្មេញស្និតឲ្យឆាប់ធ្លាប់រួច មកជួបទន្តបណ្ឌិតតាមការណាត់ ដើម្បីឆាបសម្រួល 20 / 124 20) តើគោលបំណងក្នុងការលក្រមួនក្នុងមាត់ដើម្បីអ្វីខ្លះ?សម្រាប់ធ្មេញដាក់ទាំងស្និត a. ដើម្បីពិនិត្យមើលសោភ័ណ្ឌភាព និង កំណត់ទីតាំងត្រូវតម្រាបធ្មេញ b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. ដើម្បីរក OVD និង ខាំងាំធ្មេញ d. ដើម្បីកំណត់ប្លង់ Occlusion e. ដើម្បីពិនិត្យមើលផាសសុខភាពអ្នកជំងឺ និងការបញ្ចេញសំលេង 21 / 124 21) ការតម្រាបធ្មេញដាក់ទាំងស្និតយ៉ាងហោចណាស់ត្រូវធ្វើអោយបាន? a. ត្រូវរក្សានូវរាល់ជាលិកាដែលនៅសល់ក្នុងមាត់ដូចជាអញ្ចាញ និងឆ្អឹង b. ធានាអោយបានមុខងារទំពារត្រឹមត្រូវ c. អាចបញ្ចេញសំលេងបានច្បាស់ d. ចម្លើយទាំងអស់ត្រឹមត្រូវ e. បង្កើតឡើងវិញនូវទំរង់មុខនិងលក្ខណះបុគ្គល និងមើសទៅដូចធម្មជាតិ 22 / 124 22) តើគេអាចប្រើ alginate សម្រាប់ខាំពុម្ព final impression នៃធ្មេញដាក់ទាំងស្និតបានរឺអត់? a. បាន ដោយសារ វាធន់មិនងាយដាច់រហែក b. មិនបាន ដោយសារ រយៈពេល setting លឿន c. មិនបាន ដោយសារ វាមិនសូវស្រូបទឹក d. បាន ចំពោះអ្នកជំងឺដែលមាន ក្រអូមមាត់ មាន Under cut ច្រើន e. បាន ដោយសារគេអាចចាក់ពុម្ពវាបានច្រើនដង 23 / 124 23) គុណសម្បត្តិរបស់គ្រាប់ធ្មេញ IPN resin (Interpenetrating crosslinked polymer network)? a. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ b. ធន់មិនងាយសឹកលឿន c. អាចរក្សានូវ OVD បានល្អ d. មានប្រតិកម្មគីមីជាប់ជាមួយ denture base e. ធន់មិនងាយប្រេះស្រាំ 24 / 124 24) តើគេកំណត់ mid line តាមរយះអ្វី ចំពោះអ្នកជំងឺដាក់ធ្មេញទាំងស្និត? a. តាមរយះខ្សែកណ្តាលនៃ philtrum b. តាមរយះខ្សែកណ្តាលនៃចង្កូមសងខាង c. តាមរយះ ខ្សែកណ្តាលនៃទំរង់មុខ រឺ ភ្នែក អ្នកជំងឺ d. តាមរយះ median frenum e. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ 25 / 124 25) គេប្រើ Disclosing past ដើម្បីអ្វី? a. ដើម្បីពិនិត្យមើលលំនឹងផ្ទៃទំពារ b. ដើម្បីធ្វើអោយភ្លឺរលោងលើធ្មេញស្និតទាំងមូល c. ដើម្បីពិនិត្យមើលបាតធ្មេញស្និតដែលទើសបុកអញ្ជាញ d. ដើម្បីពិនិត្យមើលងាំធ្មេញដែលកល់ e. ដើម្បីសម្អាតធ្មេញស្និត 26 / 124 26) បើសិនជាគេធ្វើ tray សម្រាប់ខាំពុម្ពដោយអត់មានទ្រាប់ក្រមួន ខាងក្រោម តើវាជាប្រភេទ tray អ្វី? a. វាគឺជាប្រភេទ open tray b. វាគឺជាប្រភេទ individual tray c. វាគឺជាប្រភេទ space tray d. វាគឺជាប្រភេទ stock tray e. វាគឺជាប្រភេទ close fitting tray 27 / 124 27) គុណសម្បត្តិរបស់គ្រាប់ធ្មេញ Acrylic resin? a. អាចរក្សានូវ Centric Occlusion បានល្អ b. មានប្រតិកម្មគីមីជាប់ជាមួយ acrylic denture base c. រក្សានូវព៌ណបានល្អ d. អាចរក្សានូវ OVD បានល្អ e. ធន់មិនងាយសឹកលឿន 28 / 124 28) ការ Reline ធ្មេញដាក់ទាំងស្និតខុសគ្នាពីការ Rebase ត្រង់ចំនុចណាខ្លះ? a. ការ Rebase គឺគេអាចធ្វើដោយផ្ទាល់ក្នុងមាត់បាន b. ការ Reline គឺគេកាត់ បាតចោលទាំងអស់ ទុកតែគ្រាប់ធ្មេញ c. ការ Reline គឺគេបន្ថែម Solftliner ជាអចិន្រ្តៃយ៍ d. ការ Reline គឺគេបន្ថែម acrylic resin ទៅលើផ្នែកបាត e. ការ Rebase គឺគេបន្ថែមដោយផ្ទាល់ acrylic resin ទៅលើផ្នែកបាត 29 / 124 29) តើ Close-fitting tray មានគុណសម្បត្តិអ្វីខ្លះ? a. ងាយដាក់អោយចំទីតាំង b. ចំណាយវត្ថុធាតុខាំពុម្ពតិច c. មិនចាំបាច់ទ្រាប់ក្រមួន d. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ e. ងាយប្រើករណីក្រអូមស្រកស្វិតខ្លាំង 30 / 124 30) តើមួយណាជាគុណសម្បត្តិគ្រាប់ធ្មេញ non anatomic teeth ? a. ទំពារចំណីអាហារបានល្អ b. មានលក្ខណៈដូចធម្មជាតិ c. មានសោភ័ណ្ឌភាព d. ងាយធ្វើអោយមាន លំនឹងផ្ទៃទំពារ e. កាត់បន្ថយការស្រកស្វិតនៃក្រអូម 31 / 124 31) គុណសម្បត្តិរបស់គ្រាប់ធ្មេញ Acrylic resin? a. ធន់មិនងាយសឹកលឿន b. អាចរក្សានូវ Centric Occlusion បានល្អ c. រក្សានូវព៌ណបានល្អ d. អាចរក្សានូវ OVD បានល្អ e. ងាយស្រួលឆាបសម្រួល 32 / 124 32) តើAdhesion នៃធ្មេញដាក់ទាំងស្និតមានន័យដូចម្តេច? a. ភាពស្អិតជាប់នៃម៉ូលេគុល២ដូចគ្នា b. ភាពស្អិតជាប់រវាង ម៉ូលេគុល២ផ្សេងគ្នា c. ភាពស្អិតជាប់ជាអចិន្ត្រៃយ៏ d. ភាពស្អិតជាប់រវាងម៉ូលេគុលទឹកមាត់ e. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ 33 / 124 33) តើគ្រាប់ធ្មេញ IPN ខុស ពីគ្រាប់ធ្មេញ conventional acrylic resin ដូចម្តេចខ្លះ? a. ពុំមានភាពខុសគ្នាទេ b. IPN មិនជាប់ល្អទៅនឹងបាតធ្មេញស្និត c. Conventional acrylic resin រឹងខ្លាំងមិនងាយឆាប់សឹក d. IPN មិនងាយ បែក ប្រេះ ស្រាំ e. Conventional acrylic resin ព៌ណមានស្ថេរភាពល្អ 34 / 124 34) ហេតុអ្វីគេចាំបាច់ប្រើគ្រាប់ធ្មេញធ្វើពីលោហៈ? a. ដោយសារគេចង់បានសោភ័ណ្ឌភាពល្អ b. ដោយសារគេចង់ដាំធ្មេញអោយមាន Balance occlusion c. ចម្លើយទាំងអស់ត្រឹមត្រូវ d. ដោយសារចន្លោះដាំធ្មេញមានកំពស់តិចពេក e. ដោយសារគេចង់ធ្វើអោយធ្មេញស្និតមានភាពរឹងមាំ 35 / 124 35) តើ Semi-adjustable articulator និង Mean value articulator ខុសគ្នាត្រង់ចំនុចណា? a. Semi-adjustable articulator អាចផ្លាស់ប្តូរបានគ្រប់មុំទាំងអស់ b. Mean value articulator អាចផ្លាស់ប្តូរបានគ្រប់មុំទាំងអស់ c. Semi-adjustable articulator ត្រូវបានកំណត់រួចជាស្រេចនូវគ្រប់មុំទាំងអស់ជាមធ្យមភាគ d. Mean value articulator ត្រូវបានកំណត់រួចជាស្រេចនូវគ្រប់មុំទាំងអស់ជាមធ្យមភាគ e. Mean value articulator អាចគ្រាន់តែ ហា ខាំ ហា ខាំ ដូចត្រចៀកទ្វាបិទបើក 36 / 124 36) ដើម្បីអោយមានលំនឹងក្នុងការទំពារ សម្រាប់អ្នកជំងឺពាក់ធ្មេញស្និត? a. គេត្រូវការតម្រាបធ្មេញមុខកំុអោយប៉ះគ្នា b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. គេត្រូវការតម្រាបធ្មេញអោយមាន balance occlusion d. គេត្រូវការតម្រាបធ្មេញអោយមាន Canine guidance e. គេត្រូវការតម្រាបធ្មេញមុខអោយដល់គ្នា 37 / 124 37) Soft tissue guideline: ប្រវែងពី lateral aspect នៃ anterior rugae ទៅផ្នែក labial នៃ upper canine ជាទូទៅប្រវែងប្រហែលប៉ុន្មាន?? a. 18mm (+ 1mm) b. 5mm (+ 1mm) c. 8mm (+ 1mm) d. 10.5mm (+ 1mm) e. 15mm (+ 1mm) 38 / 124 38) តើគេគួរបញ្ចប់ Posterior border នៃ ធ្មេញដាក់ទាំងស្និតខាងលើនៅទីតាំងណាមួយ?ព្រោះអ្វី? a. គួរបញ្ចប់ត្រង់ vibrating line ព្រោះជាទីតាំងក្រោយបំផុតនៃ hard palate b. គួរបញ្ចប់ត្រង់soft palate ព្រោះវាស្ថិតនៅខាងក្រោយ c. គួរបញ្ចប់ត្រង់soft palate ព្រោះគេអាចធ្វើ post damming អាចអឹបជាប់ល្អពេលស្ងោររួច d. គួរបញ្ចប់ត្រង់hard palate វាស្ថិតនៅខាមុខ e. គួរបញ្ចប់ត្រង់ hard palate ព្រោះ acrylic resin អាចអឹបជាប់ល្អពេលស្ងោររួច 39 / 124 39) តើ ធ្មេញដាក់ទាំងស្និតមានភាពស្អិតជាប់ (Retention)ដោយសារកត្តាអ្វីខ្លះ? a. ភាពស្អិតជាប់រវាង ម៉ូលេគុល២ផ្សេងគ្នា b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. សម្ពាធខុសគ្នារវាងមជ្ឈដ្ឋានទឹកមាត់និងបរិយាកាសខាងក្រៅ d. ភាពស្អិតជាប់រវាងម៉ូលេគុលទឹកមាត់ e. ដោយសារកត្តាជំនួយអោយជាប់ផ្សេងៗ 40 / 124 40) បន្ទាប់ពីតំរៀបធ្មេញមុខហើយ តើគេគួរតំរៀបធ្មេញក្រោយខាងលើមុន រឺខាងក្រោម? a. ត្រូវតំរៀបធ្មេញលើមុន ពីព្រោះតម្រូវអោយ buccal cusp រត់តាមខ្សែកណ្តាលនៃ mandibulary ridge b. អាចតំរៀបធ្មេញក្រោមមុន ក៏បាន រឺ ធ្មេញលើមុនក៏បាន c. ត្រូវតំរៀបធ្មេញក្រោមមុន ពីព្រោះតម្រូវអោយ lingual cusp រត់តាមខ្សែកណ្តាលនៃ maxillary ridge d. ត្រូវតំរៀបធ្មេញលើមុន ពីព្រោះតម្រូវអោយ palatal cusp រត់តាមខ្សែកណ្តាលនៃ mandibulary ridge e. ត្រូវតំរៀបធ្មេញក្រោមមុន ពីព្រោះតម្រូវអោយ fossa រត់តាមខ្សែកណ្តាលនៃ mandibulary ridge 41 / 124 41) គ្រាប់ធ្មេញ Non-Anatomic មានគុណសម្បត្តិ៖? a. កាត់បន្ថយការស្រកស្វិតនៃក្រអូម b. ងាយធ្វើអោយមាន លំនឹងផ្ទៃទំពារ c. ទំពារចំណីអាហារបានល្អ d. មានលក្ខណៈដូចធម្មជាតិ e. មានសោភ័ណ្ឌភាព 42 / 124 42) តើវត្ថុធាតុខាំពុម្ពមួយណាដែលអ្នកគិតសាកសមសម្រាប់ Primary Impression ? a. Polyether b. Alginate c. Silicone d. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ e. Zincoxide eugenol 43 / 124 43) តើ Primary impression & Final Impression សម្រាប់ធ្មេញស្និតមានភាពខុសគ្នាដូចម្តេចខ្លះ? a. Primary impression ខាំដោយ Stock tray ឯ Final impression ខាំដោយ Special tray b. ខុសគ្នាត្រង់មួយប្រើ Space tray និងមួយទៀតប្រើ Close fitting tray c. មិនមានភាពខុសគ្នាទេ d. Primary impression បានចំលងនូវទីតាំង anatomy ក្នុងមាត់បានច្បាស់ និង កំណត់នូវការបញ្ជូនកំលាំងបានល្អ e. Primary impression ខាំដោយ Alginate ឯ Final impression ខាំដោយ Silicone 44 / 124 44) ហេតុអ្វី ធ្មេញដាក់ទាំងស្និតបាត់បង់នូវ Stability? a. ដោយសារ ពេលដាំធ្មេញអត់មាន Balance occlusion b. ដោយសារពុំបានប្រើ semi adjustable articulator c. ដោយសារជ្រើសរើសគ្រាប់ធ្មេញ Porcelain d. ដោយសារការជ្រើសរើសប្រភេទគ្រាប់ធ្មេញមិនត្រឹមត្រូវ e. ដោយសារ ពេលខាំពុម្ពប្រើ alginate 45 / 124 45) ការ Reline ធ្មេញដាក់ទាំងស្និតខុសគ្នាពីការ Rebase ត្រង់ចំនុចណាខ្លះ? a. ការ Reline គឺគេបន្ថែម Solftliner ជាអចិន្រ្តៃយ៍ b. ការ Reline គឺគេត្រូវផ្គុំចូលគ្នានូវផ្នែកដែលបាក់ រួចបញ្ចូលពុម្ពស្ងោរ c. ការ Rebase គឺគេបន្ថែមដោយផ្ទាល់ acrylic resin ទៅលើផ្នែកបាត d. ការ Rebase គឺគេកាត់ បាតចោលទាំងអស់ ទុកតែគ្រាប់ធ្មេញរួចជំនួសដោយ បាតថ្មី e. ការ Reline គឺគេកាត់ បាតចោលទាំងអស់ ទុកតែគ្រាប់ធ្មេញ 46 / 124 46) ប្រភេទគ្រាប់ធ្មេញសប្បនិម្មិត ខាងក្រោមតើមួយណា ផុយឆាប់សឹកជាងគេ? a. គ្រាប់ធ្មេញប្រភេទ Composite b. គ្រាប់ធ្មេញប្រភេទ IPN acrylic resin c. គ្រាប់ធ្មេញប្រភេទ SLM d. គ្រាប់ធ្មេញប្រភេទ Conventional PMMA e. គ្រាប់ធ្មេញប្រភេទ Porcelain 47 / 124 47) ដើម្បីបញ្ជាក់ថា ការដាំធ្មេញស្និតបានត្រឹមត្រូវដោយមានប្រសិទ្ធភាពនៃការទំពារល្អ តើគេត្រូវពិនិត្យទៅលើចំនុចណាខ្លះ? a. Need balance occlusion b. Need good quality denture teeth c. All cusps of upper and lower teeth occlude together d. Palatal cusps of upper molars occlude with fossa of lower posterior teeth e. Need mutually protect occlusion 48 / 124 48) ក្នុងការផលិត Special tray លក្ខខ័ណ្ឌតម្រូវអោយមាន៖ a. ងាយឆាបកាត់ តម្រូវតាមមាត់អ្នកជំងឺ b. គួរមានលំនឹងល្អ c. ត្រូវមានភាពរឹងមាំ ធន់ មិនងាយប្រែប្រួល d. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ e. វិធីធ្វើងាយៗ 49 / 124 49) តើ ដើម្បីខាំពុម្ព Primary Impression គេត្រូវប្រើ ថាស់ខាំពុម្ព (tray) ប្រភេទមួយណា ? a. Close fitting tray b. Special tray c. Spaced tray d. Individual tray e. Stock tray 50 / 124 50) តើមានកត្តាអ្វីខ្លះធ្វើអោយ ធ្មេញដាក់ទាំងស្និតមានភាពស្អិតជាប់ (Retention)? a. មានលំនឹងល្អ b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. មានគែមអឹបជាប់ល្អ ជំុវិញ d. មានទម្រទ្រល្អ e. មាន លំនឹងពេលទំពារ balance occlusion 51 / 124 51) គុណសម្បត្តិរបស់គ្រាប់ធ្មេញ ព័រសឺឡែន? a. មានប្រតិកម្មគីមីជាប់ជាមួយ denture base b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. កាត់បន្ថយការស្រកស្វិតនៃក្រអូម d. រក្សានូវស្ថេរភាពព៌ណ បានល្អ e. ធន់មិនងាយប្រេះស្រាំ 52 / 124 52) Lingualize occlusion ប្រើក្នុងពេលណាខ្លះ? a. ក្នុងករណីខាងលើជា Complete denture និងខាងក្រោមជា RPD(Removable Partial Denture) b. អ្នកជំងឺត្រូវការសោភ័ណ្ឌភាព តែកាលះទេសះត្រូវប្រើ non anatomic teeth c. អ្នកជំងឺមានបញ្ហា Parafunction d. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ e. អ្នកជំងឺចង់បានគុណភាពនៃការទំពារជាង គ្រាប់ធ្មេញ Zero degree 53 / 124 53) តើចន្លោះ២មម រឺ ៣មម ពេលអ្នកជំងឺសម្រាក Mandible គេហៅថាអ្វី? a. Close speaking space b. Closet speaking space c. Closest speaking space d. Free way space e. Free space 54 / 124 54) Indication ក្នុងការធ្វើ Rebase complete denture មាននៅពេលណាខ្លះ? a. ពេលបាត់បង់នូវកំពស់ OVD ច្រើន b. ពេលគ្រាប់ធ្មេញស្និតរបូតចេញពីបាត c. អ្នកជំងឺនិយាយអត់ច្បាស់ d. ពេលគ្រាប់ធ្មេញស្និត សឹកអស់ខ្លាំង e. ពេលធ្មេញដាក់ទាំងស្និតមានបាតមិនស្អាត បែកបាក់ ពពុះ 55 / 124 55) កាលណាផ្ទៃទំពារនៃគ្រាប់ធ្មេញក្រោយរាបស្មើទាំងលើ និងក្រោម ត្រូវបានគេយកមកតម្រាប លើប្លង់តែមួយ គេហៅថាប្រភេទ occlusion អ្វី? a. Mutually protected occlusion b. Maximum articulation c. Balance occlusion d. Monoplane occlusion e. Lingualize occlusion 56 / 124 56) ដូចម្តេចដែលហៅថា balance occlusion? a. គឺជាកំណាំធ្មេញដែលខាំដល់ធ្មេញម្ខាងយ៉ាងតិច បីចំនុច b. គឺជាកំណាំធ្មេញដែលខាំដល់ធ្មេញទាំងសងពេលចង្កាចលនាទៅទិសដៅផ្សេងៗ c. គឺជាកំណាំធ្មេញដែលខាំដល់ធ្មេញទាំងសងខាងពេលចង្កាខាំត្រង់ d. គឺជាកំណាំធ្មេញដែលខាំដល់ធ្មេញមុខទាំងអស់ e. គឺជាកំណាំធ្មេញដែលធ្មេញមុខមានចន្លោះប្រហែល ១មម 57 / 124 57) Soft tissue guideline: អ្វីទៅហៅថា “Buccal-corridor”? a. គឺជាប្រវែងពីចុងចង្កូម ទៅកែងនៃច្រមុះ b. ជាស្រមោលខ្មៅនៅចន្លោះ សាច់ថ្ពាល់និង ធ្មេញក្រោយ c. គឺជាប្រវែងរវាងធ្មេញមុខលើ និងធ្មេញក្រោម d. គឺជាស្នាមញញឹមដែលមើលទៅឃើញ ធ្មេញចង្កូមស្ថិតនៅកែងបបូរមាត់ e. គឺជាប្រវែងពីចុងចង្កូមម្ខាងទៅម្ខាងទៀត 58 / 124 58) តើអ្វីទៅជា Centric Relation (CR)? គឺជាទំនាក់ទំនង ឆ្អឹងធ្គាមលើនិង ក្រោម៖ a. ពេលអ្នកជំងឺខាំធ្មេញលើក្រោមដល់គ្នា b. ពេលបញ្ចេញសំលេង “S” c. ពេលបញ្ចេញសំលេង “Ah” d. ពេល Condyle ស្ថិតក្នុងទីតាំងមុខបំផុត ខ្ពស់បំផុត e. ពេល Mandible សម្រាក 59 / 124 59) តើគេប្រើវត្ថុធាតុអ្វីដើម្បីធ្វើ Border Molding មុនពេលខាំពុម្ពសម្រេចចុងក្រោយ? a. Pink wax b. Compound stick c. Alginate d. Additional Silicone e. Selfcure acrylic resin 60 / 124 60) Wax boxing technique គេធ្វើឡើងដើម្បីអ្វី? a. ដើម្បី ចាក់ពុម្ព stone model អោយបានត្រឹមត្រូវ b. ដើម្បី ដាំធ្មេញស្និត អោយបានត្រឹមត្រូវ c. ដើម្បី ខាំពុម្ពធ្មេញអោយបានត្រឹមត្រូវ d. ដើម្បីតម្លើង articulator អោយបានត្រឹមត្រូវ e. ដើម្បី ល ក្រមួន អោយបានត្រឹមត្រូវ 61 / 124 61) Indication ក្នុងការធ្វើ Reline complete denture មាននៅពេលណាខ្លះ? a. ចម្លើយទាំងអស់ត្រឹមត្រូវ b. ពេលគ្រាប់ធ្មេញស្និត សឹកអស់ខ្លាំង c. ពេលបាត់បង់នូវកំពស់ OVD ច្រើន d. ពេលគ្រាប់ធ្មេញស្និតរបូតចេញពីបាត e. ពេលធ្មេញដាក់ទាំងស្និតបាត់បង់នូវ Retention 62 / 124 62) ប្រភេទនៃ occlusal concept សម្រាប់ធ្មេញដាក់ទាំងស្និត មានអ្វីខ្លះ? a. Balance occlusion, Mutually protected occlusion and Group function b. Balance occlusion, Lingualize occlusion and Monoplane occlusion c. Balance occlusion, Lingualize occlusion and Group function d. Lingualize occlusion, Mutually protected occlusion and Group function e. Monoplane occlusion, Mutually protected occlusion and Group function 63 / 124 63) អ្នកជំងឺម្នាក់គាត់ ព្យាយាមពាក់ ធ្មេញស្និតថ្មី បើទោះជាគាត់មានការឈឺចាប់ខ្លះៗក៏ដោយ តើគាត់ជាប្រភេទអ្នកជំងឺមួយណា? a. គាត់ជាអ្នកជំងឺ Reactive behavior b. គាត់ជាអ្នកជំងឺ Active behavior c. គាត់ជាអ្នកជំងឺ Passive behavior d. គាត់ជាអ្នកជំងឺ Inactive behavior e. គាត់ជាអ្នកជំងឺ Retroactive behavior 64 / 124 64) តើគេអាចរក OVD ឃើញតាមវិធីណាសម្រាប់ធ្មេញដាក់ទាំងស្និត? a. ត្រូវរកអោយឃើញ ងាំធ្មេញរួចដក ២មម b. រកអោយឃើញ RVD រួចដក Free Way Space c. ត្រូវអោយអ្នកជំងឺលេបទឹកមាត់ d. ត្រូវអោយអ្នកជំងឺបញ្ចេញសំលេង “Ah” e. ត្រូវអោយអ្នកជំងឺបញ្ចេញសំលេង “M” 65 / 124 65) ប្រសិទ្ធភាពនៃការទំពារចំណីអាហាររបស់ធ្មេញធ្គាម ត្រូវកំណត់ដោយ? a. គ្រប់ ចំនុចទាំងអស់នៃផ្ទៃទំពារធ្គាមលើ ក្រោមខាំប៉ះគ្នា b. Buccal cusp នៃធ្មេញធ្គាមលើ ខាំចំ fossa នៃធ្មេញធ្គាមក្រោម c. Palatal cusp នៃធ្មេញធ្គាមលើ ខាំចំ fossa នៃធ្មេញធ្គាមក្រោម d. Buccal cusp នៃធ្មេញធ្គាមលើ ខាំចំ buccal នៃធ្មេញធ្គាមក្រោម e. ការខាំដល់គ្នានៃធ្មេញមុខទាំងអស់ 66 / 124 66) តើគេអាចជាស់វាងការបែកបាក់នៃធ្មេញដាក់ទាំងស្និតដោយវិធីណាខ្លះ? a. ត្រូវបង្កើតអោយមាន Blance occlusion b. បង្កប់ដោយគ្រោងលោហៈនៅខាងក្នុង ចំពោះទីតាំងដែលចាំបាច់ c. ផលិតធ្មេញដាក់ដោយមានកំរាស់ត្រឹមត្រូវស្មើសាច់ប្រហែល ២មម d. ចម្លើយទាំងអស់ត្រឹមត្រូវ e. ត្រូវធ្វើអោយធ្មេញស្និតមានលំនឹងល្អ 67 / 124 67) តើអ្នកមានដំបូន្មានយ៉ាងណាខ្លះចំពោះអ្នកជំងឺដែលទើបទទួលបានធ្មេញស្និត ឈុតថ្មីយក ទៅប្រើ? a. ត្រូវដុសសម្អាតធ្មេញស្និតអោយស្អាតរាល់មុនពេលចូលគេង b. ត្រូវដោះធ្មេញស្និតចេញរាល់ពេល អត់ទំពារចំណីអាហារ c. ត្រូវដោះធ្មេញស្និតចេញរាល់ពេលទំពារចំណីអាហារ d. ត្រូវពាក់ធ្មេញស្និត អោយជាប់២៤ម៉ោងរាងរាល់ថ្ងៃ e. ត្រូវដោះធ្មេញស្និត ចេញរាល់ពេលមុនចូលគេង 68 / 124 68) តើពេលណាគេគួរប្រើ Space tray? a. ពេលក្រអូមមាត់អ្នកជំងឺមានរាងខ្ពស់ល្អ b. ពេលគេខាំពុម្ពលើកទីមួយមិនបានច្បាស់ល្អ c. ពេលក្រអូមមាត់អ្នកជំងឺស្រកស្វិតខ្លាំង d. ពេលអ្នកជំងឺមាន Parafunction e. ពេលអ្នកជំងឺមាន Flabby ridge 69 / 124 69) តើការ Reline ធ្មេញដាក់ទាំងស្និតអាចធ្វើឡើងដោយវិធីណាខ្លះ? a. វិធី direct ដោយប្រើ selfcure acrylic resin b. វិធី direct ដោយប្រើ heat cure acrylic resin c. វិធី indirect ដោយប្រើ Softliner d. វិធី direct ដោយប្រើ Softliner e. វិធី indirect ដោយប្រើ selfcure acrylic resin 70 / 124 70) ពេលដែល សាកល្បង លគ្រាប់ធ្មេញអ្នកជំងឺមុនយកទៅស្ងោរ អ្នកសង្កេតឃើញថាមាន ភាពខុសងាំគ្នារវាង នៅលើ articulator និងក្នុងមាត់អ្នកជំងឺ។ តើអ្នកមានចំណាត់ការយ៉ាង ដូចម្តេច? a. ចម្លើយទាំងអស់ត្រឹមត្រូវ b. ត្រូវខាំងាំធ្មេញសារជាថ្មី រួចតម្លើង articulator ម្តងទៀត c. ត្រូវខាំពុម្ពសារជាថ្មី រួច លក្រមួនម្តងទៀត d. ត្រូវផ្លាស់ប្តូរគ្រាប់ធ្មេញអោយត្រូវទំហំគ្នាវិញ e. ត្រូវ កែសម្រួលងាំធ្មេញដោយផ្ទាល់តែម្តង 71 / 124 71) គោលបំណងនៃការអោយអ្នកជំងឺសាកល្បងបញ្ចេញសំលេង “F” គឺដើម្បីអ្វី? a. ដើម្បីការពារកំុអោយបាត់បង់ឆ្អឹងមុខ b. ដើម្បីពិនិត្យមើល Closest speaking space c. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ d. ដើម្បីពិនិត្យមើលការទំពារចំនីអាហារ e. ដើម្បីពិនិត្យមើលប្រវែងធ្មេញមុខលើ 72 / 124 72) តើបច្ចេកទេស border molding ពេលខាំពុម្ព ធ្មេញដាក់ទាំងស្និត គេធ្វើដូចម្តេចខ្លះ? a. គែមរបស់ tray ត្រូវឃ្លាតចេញពី Vestibule ប្រហែល ២មម b. ប្រើម្រាមដៃទាញបបូរមាត់រឺសាច់ថ្ពាល់អ្នកជំងឺ ដើម្បីពត់ រឺបត់ Sticky compound c. ត្រូវល ពិនិត្យ tray ក្នុងមាត់ករណីគែមលើសត្រូវកាត់ចោល d. បិទបន្ថែមដោយ Sticky compound ជ្រលួកក្នុងទឹកក្តៅមុនដាក់ចូលមាត់អ្នកជំងឺ e. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ 73 / 124 73) តើយើងធ្វើដូចម្តេចទើបអាចដឹងថា ប្រវែងចុង នៃធ្មេញមុខលើ វែងជ្រុលរឺខ្លីជ្រុល? a. ដោយការបញ្ចេញសំលេង “ S ” b. ដោយអោយអ្នកជំងឺលេបទឹកមាត់ c. ដោយការបញ្ចេញសំលេង “ F ” d. ដោយការបញ្ចេញសំលេង “ M ” e. ដោយធ្វើអោយអ្នកជំងឺស្ថិតក្នុងស្ថានភាពសម្រាក 74 / 124 74) ក្រោយស្ងោរធ្មេញដាក់ទាំងស្និតរួច មានការកើនកំរាស់តើយើងត្រូវដោះស្រាយដូចម្តេច? a. ត្រូវដោះស្រាយដោយការខាំងាំធ្មេញម្តងទៀត b. ត្រូវដោះស្រាយដោយ ការឆាបសម្រួលក្នុងមាត់ c. ត្រូវដោះស្រាយដោយ ការគាបពុម្ពអោយខ្លាំង d. ត្រូវដោះស្រាយដោយការ តម្លើង ម្តងទៀត រួចឆាបសម្រួលអោយត្រូវ e. ត្រូវដោះស្រាយដោយការខាំពុម្ពម្តងទៀត 75 / 124 75) Monoplane occlusion ប្រើក្នុងករណីណាខ្លះ? a. អ្នកជំងឺមានបញ្ហា Parafunction b. អ្នកជំងឺមានបញ្ហាក្រអូមស្រកស្វិតខ្លាំង c. អ្នកជំងឺដែលមានប្រវែងក្រអូមមាត់លើក្រោមខុសធម្មតា d. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ e. អ្នកជំងឺមាន ជំងឺ Parkinson 76 / 124 76) គេប្រើ Facebow ដើម្បីអ្វី? a. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ b. ដើម្បីខាំងាំធ្មេញមុនភ្ជាប់ articulator c. ដើម្បីភ្ជាប់ maxillary cast ទៅលើ articulator អោយបានត្រឹមត្រូវ d. ដើម្បីរកកំពស់ OVD e. ដើម្បីរកទីតាំង CR 77 / 124 77) តើ Sticky compound ដែលប្រើពេល final impression ធ្មេញដាក់ទាំងស្និត ប្រើដើម្បីអ្វី? a. ដើម្បីធ្វើជាទ្រនាប់អោយមានចន្លោះ b. ដើម្បីធ្វើ border molding c. ដើម្បីអោយ tray ស្អិតជាប់ល្អ d. ដើម្បីធ្វើជាចំនុចទប់ពេលប្រើ spaced tray e. ដើម្បីប្រើជា impression material 78 / 124 78) អ្នកជំងឺម្នាក់គាត់ មិនព្យាយាមពាក់ ធ្មេញស្និតថ្មី ពេលគាត់មានការឈឺចាប់ ខ្លះៗ ហើយតែងតែរអូរ មិនឈប់ តើគាត់ជាប្រភេទអ្នកជំងឺមួយណា? a. គាត់ជាអ្នកជំងឺ Reactive behavior b. គាត់ជាអ្នកជំងឺ Retroactive behavior c. គាត់ជាអ្នកជំងឺ Passive behavior d. គាត់ជាអ្នកជំងឺ Inactive behavior e. គាត់ជាអ្នកជំងឺ Active behavior 79 / 124 79) គុណវិបត្តិរបស់គ្រាប់ធ្មេញ ព័រសឺឡែន? a. មិនអាចរក្សានូវ Centric Occlusion b. ឆាប់សឹកលឿនប៉ះពាល់ដល់សន្លាក់ឆ្អឹងធ្គាម c. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ d. ពំុមានប្រតិកម្មគីមីជាប់ជាមួយ denture base e. ងាយនឹងប្រែព៌ណ 80 / 124 80) តើហេតុអ្វីបានជាពេលផលិត wax rim គេចាំបាច់ធ្វើបាតពី selfcure acrylic resin? a. ដោយសារ គេចង់បានតំលៃធូរថ្លៃ b. ដោយសារ គេចង់បានបាតធ្មេញស្និតមួយដែលស្រស់ស្អាត c. ដោយសារ គេចង់បាន នូវ បាត wax rim ដែលមានភាពរឹងមាុំ d. ចំលើយទាំងអស់ត្រឹមត្រូវ e. ដោយសារ គេចង់ផលិត វាអោយបានលឿន 81 / 124 81) Soft tissue guideline: សំរាប់មនុស្សវ័យក្មេង៖? a. បន្ទាត់គូសពីចុងចង្កូមម្ខាងទៅម្ខាងទៀតកាត់ចំផ្នែកខាងមុខនៃ incisor papilla ប្រហែល ៦មម b. បន្ទាត់គូសពីចុងចង្កូមម្ខាងទៅម្ខាងទៀតកាត់ចំផ្នែកខាងមុខនៃ incisor papilla c. បន្ទាត់គូសពីចុងចង្កូមម្ខាងទៅម្ខាងទៀតមិនកាត់ចំ incisor papilla ទេ d. បន្ទាត់គូសពីចុងចង្កូមម្ខាងទៅម្ខាងទៀតកាត់ចំផ្នែកខាងក្រោយនៃ incisor papilla e. បន្ទាត់គូសពីចុងចង្កូមម្ខាងទៅម្ខាងទៀតកាត់ចំផ្នែកកណ្តាលនៃ incisor papilla 82 / 124 82) Balancing ramp គេធ្វើនៅទីតាំងណា នៃ Complete denture? a. ផ្នែក Lingual នៃគ្រាប់ធ្មេញស្និត b. ផ្នែកកណ្តាលនៃ Palate c. ផ្នែក Buccal នៃគ្រាប់ធ្មេញស្និត d. ផ្នែក Distal នៃធ្មេញ ស្និតខាងក្រោម e. ផ្នែក Distal នៃធ្មេញ ស្និតខាងលើ 83 / 124 83) ហេតុអ្វី ធ្មេញដាក់ទាំងស្និតបាត់បង់នូវ Retension? a. ដោយសារផ្ទៃដែលខាំពុម្ពមិនបានគ្របដណ្តប់គ្រប់គ្រាន់ b. ដោយសារក្រអូមមាត់អ្នកជំងឺបន្តស្រកស្វិត c. ដោយសារការឆាបច្រើនពេកនៅឡាបូទៅលើផ្នែកបាត d. ដោយសារការយកពុម្ពមិនបានល្អ មានភាពប្រែប្រួលនៃវត្ថុធាតុ e. ចម្លើយទាំងអស់ត្រឹមត្រូវ 84 / 124 84) បើសិនជាគេប្រើគ្រាប់ធ្មេញធ្វើពី ព័រសុឺឡែន ចំពោះធ្មេញដាក់ទាំងស្និត តើអាចមានផលវិបាកអ្វីខ្លះ? a. អាចបង្កជាសំលេងរំខាន ដល់ TMJ b. អាចបាត់បង់នូវ OVD លឿន c. ចម្លើយទាំងអស់ត្រឹមត្រូវ d. អាចប្រែពណ៌ឆាប់រហ័ស e. ផុយឆាប់សឹកមិនប៉ះពាល់ខ្លាំងTMJ 85 / 124 85) បើសិនអ្នកជំងឺមានបញ្ហា កម្ពស់រវាងឆ្អឹងធ្គាមលើក្រោមខ្លីខុសធម្មតា តើប្រភេទ occlusal concept មួយណាដែលសាកសមសម្រាប់គាត់? a. Maximum articulation b. Lingualize occlusion c. Balance occlusion d. Monoplane occlusion e. Classic articulation 86 / 124 86) ប្រភេទគ្រាប់ធ្មេញសប្បនិម្មិត ខាងក្រោមតើមួយណា មានស្ថេរភាពពណ៌បានយូរជាងគេ? a. គ្រាប់ធ្មេញប្រភេទ Conventional PMMA b. គ្រាប់ធ្មេញប្រភេទ IPN acrylic resin c. គ្រាប់ធ្មេញប្រភេទ SLM d. គ្រាប់ធ្មេញប្រភេទ Porcelain e. គ្រាប់ធ្មេញប្រភេទ Composite 87 / 124 87) តើហេតុអ្វីបានជាគេត្រូវកាត់គែមរបស់ Special tray ប្រហែល ២មម ចេញអោយឃ្លាតពី Vestibule? a. អាចសង្កត់លើជាលិកាទន់ b. ត្រូវទ្រាប់ក្រមួនកម្រាស់២មម c. ដើម្បីអោយមានប្រលោះសម្រាប់បិទ Sticky compound d. ពិបាកដាក់់អោយចំទីតាំង e. ត្រូវធ្វើចំនុចទប់ 88 / 124 88) Soft tissue guideline: សំរាប់មនុស្សវ័យចាស់? a. បន្ទាត់គូសពីចុងចង្កូមម្ខាងទៅម្ខាងទៀតកាត់ចំផ្នែកខាងមុខនៃ incisor papilla b. បន្ទាត់គូសពីចុងចង្កូមម្ខាងទៅម្ខាងទៀតកាត់ចំ ផ្នែកក្រោយ នៃ incisor papilla c. បន្ទាត់គូសពីចុងចង្កូមម្ខាងទៅម្ខាងទៀតកាត់ចំផ្នែកកណ្តាលនៃ incisor papilla d. បន្ទាត់គូសពីចុងចង្កូមម្ខាងទៅម្ខាងទៀតកាត់ចំផ្នែកខាងមុខនៃ incisor papilla ប្រហែល ៦មម 89 / 124 89) តើបច្ចេកទេស border molding ពេលខាំពុម្ពធ្មេញដាក់ទាំងស្និតគេធ្វើដើម្បីអ្វី ? a. ដើម្បីចំលងអោយបាននូវរូបរាង Vestubule & Frenum b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. ដើម្បីខាំពុម្ព Primary impression d. ដើម្បីអោយ tray ស្អិតជាប់ល្អ e. ដើម្បីចំលងអោយបាននូវផ្នែក Posterior border 90 / 124 90) Soft tissue guideline: ប្រវែងពីចំនុចកណ្តាលនៃ incisor papilla ទៅផ្នែក labial នៃ upper central incisors ជាទូទៅប្រវែងប្រហែលប៉ុន្មាន? a. 15mm (+ 1mm) b. 18mm (+ 1mm) c. 10.5mm (+ 1mm) d. 5mm (+ 1mm) e. 8mm (+ 1mm) 91 / 124 91) តើពេលណាគេគួរប្រើ Close fitting tray? a. ពេលអ្នកជំងឺមាន Flabby ridge b. ពេលគេខាំពុម្ពលើកទីមួយមិនបានច្បាស់ល្អ c. ពេលក្រអូមមាត់អ្នកជំងឺស្រកស្វិតខ្លាំង d. ពេលអ្នកជំងឺមាន Parafunction e. ពេលក្រអូមមាត់អ្នកជំងឺមានរាងខ្ពស់ល្អ 92 / 124 92) តើ Spaced tray & Close fitting tray ខុសគ្នាត្រង់ណា? a. Close-fitting tray មានទ្រាប់ក្រមួន កំរាស់ ២មម b. Close-fitting tray មានភាពអឹបជាប់ជាលិកាតែម្តង c. មួយមានចោះប្រហោងនៅលើផ្ទៃទាំងអស់ មួយអត់ d. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ e. Space tray មិនមាន ចំនុចទប់ជាលិកា 93 / 124 93) តើ Spaced tray មានគុណវិបត្តិ ? a. ចំណាយវត្ថុធាតុខាំពុម្ពច្រើន b. ត្រូវទ្រាប់ក្រមួនកម្រាស់២មម c. អាចសង្កត់លើជាលិកាទន់ d. ងាយប្រើករណីក្រអូមស្រកស្វិតខ្លាំង e. ចម្លើយទាំងអស់ត្រឹមត្រូវ 94 / 124 94) តើមុនពេលរៀបចំខាំពុម្ពចុងក្រោយសម្រាប់ធ្មេញដាក់ទាំងស្និតខាងលើ ហេតុអ្វីគេត្រូវចោះ ប្រហោងខ្លះនៅផ្នែក Lingual នៃ Incisor papilla ? a. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ b. ដើម្បីអោយសារធាតុខាំពុម្ពស្អិតជាប់ថាស់ខាំពុម្ព (tray) c. ដើម្បីអោយធ្មេញដាក់ទាំងស្និតជាប់ល្អ d. ដើម្បីរក្សាឆ្អឹងនៅផ្នែក ខាងមុខ e. ដើម្បីកុំអោយធ្មេញមុខខាំប៉ះគ្នា 95 / 124 95) តើចន្លោះ២មម រឺ ៣មម ពេលអ្នកជំងឺបញ្ចេញសំលេង “S” គេហៅថាអ្វី? a. Free space b. Closest speaking space c. Closet speaking space d. Close speaking space e. Free way space 96 / 124 96) Monoplane occlusion ប្រើក្នុងករណីណាខ្លះ? a. អ្នកជំងឺមានបញ្ហា Parafunction b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. អ្នកជំងឺត្រូវការទំពារច្រើន d. អ្នកជំងឺមានទម្រង់ក្រអូមមាត់ខ្ពស់ e. អ្នកជំងឺចង់បានធ្មេញស្អាតដូចធម្មជាតិ 97 / 124 97) តើអ្វីទៅជា Free Way Space? a. ចន្លោះប្រហែល ២ រឺ ៣មម ពេលអ្នកជំងឺលេបទឹកមាត់ b. ចន្លោះប្រហែល ២ រឺ ៣មម ពេលអ្នកជំងឺបញ្ចេញសំលេង “S” c. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ d. ចន្លោះប្រហែល ២ រឺ ៣មម ពេលអ្នកជំងឺបញ្ចេញសំលេង “M” e. ចន្លោះប្រហែល ២ រឺ ៣មម ពេលអ្នកជំងឺសម្រាក Mandible 98 / 124 98) បច្ចេកទេសខាំងាំធ្មេញដាក់ទាំងស្និតបន្ទាប់ពី ល ក្រមួនហើយដើម្បីអោយបាន CR? a. ពិនិត្យមើលការខាំរបស់អ្នកជំងឺអោយបានច្រើនដង b. អោយអ្នកជំងឺហាមាត់ហើយសម្រាក c. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ d. យកដៃទប់ចង្ការរួចរញ់ទៅក្រោយ e. អោយអ្នកជំងឺខាំរហូតទាល់ក្រមួនទល់គ្នា 99 / 124 99) 89- ការបង្កប់លោហៈក្នុងគ្រាប់ធ្មេញព័រសុឺឡែន ហើយផ្នែកខ្លះ លេចចេញមក្រៅ គឺដើម្បីអ្វី? a. ដើម្បី អោយធ្មេញស្និតមានលំនឹងល្អ b. ដើម្បី ដាំធ្មេញស្និត អោយបានត្រឹមត្រូវ c. ដើម្បី អោយធ្មេញដាក់ទាំងស្និតមានភាពរឹងមាំ d. ដើម្បី អោយគ្រាប់ធ្មេញជាប់ជាមួយបាតធ្មេញស្និត e. ដើម្បី អោយគ្រាប់ធ្មេញ មានភាពរឹងមាំមិនឆាប់សឹក 100 / 124 100) បើសិនជាអ្នកជំងឺចាស់ជរាម្នាក់មាន ជំងឺ Parkison តើប្រភេទ occlusion មួយណា ដែលអ្នកគិតថាល្អ គួរដាក់អោយអ្នកជំងឺ? a. ផ្ទៃទំពារនៃគ្រាប់ធ្មេញដែលមាន cusp ទួលខ្ពស់ល្អ ព្រោះងាយធ្វើឲ្យមាន Balance occlusion b. ផ្ទៃទំពារនៃគ្រាប់ធ្មេញដែលមាន cusp ទួលរាបស្មើ ព្រោះពិបាកខាំងាំធ្មេញ c. ផ្ទៃទំពារនៃគ្រាប់ធ្មេញដែលមាន cusp ទួលខ្ពស់ល្អ ព្រោះពិបាកខាំងាំធ្មេញ d. ផ្ទៃទំពារនៃគ្រាប់ធ្មេញដែលមាន cusp ទួលរាបស្មើ ព្រោះងាយធ្វើឲ្យមាន Balance occlusion e. ផ្ទៃទំពារនៃគ្រាប់ធ្មេញដែលមាន cusp ទួលខ្ពស់ល្អ ព្រោះងាយខាំងាំធ្មេញ 101 / 124 101) តើមានកត្តាអ្វីខ្លះធ្វើអោយ ធ្មេញដាក់ទាំងស្និតមានភាពស្អិតជាប់ (Retention)? a. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ b. អ្នកជំងឺអាចទប់់រឺបញ្ជាដោយសាច់ដុំ c. មានគែមអឹបជាប់ល្អ d. មានក្រឡាផ្ទៃគ្របដណ្តប់ធំ e. ផ្ទៃបាតធ្មេញមានភាពអឹបជាប់ល្អ 102 / 124 102) តើមានកត្តាអ្វីខ្លះធ្វើអោយ ធ្មេញដាក់ទាំងស្និតមានលំនឹងល្អ (Stability)? a. មាន លំនឹងពេលទំពារ balance occlusion b. មានទម្រទ្រល្អ c. សេរីភាពក្នុងការធ្វើចលនាឆ្វេងស្តាំ d. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ e. មានគែមអឹបជាប់ល្អ ជំុវិញ 103 / 124 103) តើអ្វីទៅជា PMMA ? a. គឺជា Denture base b. គឺជា Impression material c. គឺជា Composite d. គឺជា Acrylic Resin e. គឺជា Porcelain teeth 104 / 124 104) ហេតុអ្វីគេចាំបាច់ប្រើគ្រាប់ធ្មេញធ្វើពីលោហៈ? a. ដោយសារគេចង់ធ្វើអោយធ្មេញស្និតមានភាពរឹងមាំ b. ដោយសារគេចង់បានផ្ទៃទំពារមួយធន់នឹងការសឹក c. ដោយសារគេចង់បានសោភ័ណ្ឌភាពល្អ d. ចម្លើយទាំងអស់ត្រឹមត្រូវ e. ដោយសារគេចង់ដាំធ្មេញអោយមាន Balance occlusion 105 / 124 105) តើ Alginate ស្ថិតក្នុងចំណាត់ថ្នាក់ណានៃវត្ថុធាតុខាំពុម្ព? a. ស្ថិតក្នុងចំណាត់ថ្នាក់ Reversible hydrocolloid b. ស្ថិតក្នុងចំណាត់ថ្នាក់ Aqueous hydrocolloid c. ជាប្រភេទ Non elastic d. ជាប្រភេទ Irreversible hydrocolloid e. ស្ថិតក្នុងចំណាត់ថ្នាក់ Non-aqueous 106 / 124 106) គេប្រើ dental surveyor ដើម្បីធ្វើអ្វីក្នុងការងារ ធ្មេញដាក់ទាំងស្និត? a. ដើម្បីរកអោយឃើញនូវ Occlusal plan b. ដើម្បីរក Under cut និង high of survey line c. ដើម្បី ធ្វើ Wax rim d. ដើម្បី រកអោយឃើញនូវ កំពស់ OVD e. ដើម្បីតំឡើងពុម្ពលើ articulator អោយបានត្រឹមត្រូវ 107 / 124 107) បើសិនជាគេប្រើគ្រាប់ធ្មេញធ្វើពី ព័រសុឺឡែន ចំពោះធ្មេញដាក់ទាំងស្និត តើអាចមាន ផលវិបាកអ្វីខ្លះ? a. អាចប្រែពណ៌ឆាប់រហ័ស b. គ្រាប់មិនសូវជាប់ល្អជាមួយបាតធ្មេញស្និត c. ផុយឆាប់សឹកមិនប៉ះពាល់ខ្លាំងTMJ d. ចម្លើយទាំងអស់ត្រឹមត្រូវ e. ពុំមានសោភ័ណ្ឌភាពល្អ 108 / 124 108) គុណសម្បត្តិរបស់គ្រាប់ធ្មេញ Acrylic resin? a. ធន់មិនងាយសឹកលឿន b. អាចរក្សានូវ OVD បានល្អ c. មានជើងធ្វើពីលោហៈដើម្បីភ្ជាប់ជាមួយបាត d. អាចរក្សានូវ Centric Occlusion បានល្អ e. ផុយឆាប់សឹកមិនប៉ះពាល់ខ្លាំងTMJ 109 / 124 109) តើគ្រាប់ធ្មេញ Porcelain ខុស ពីគ្រាប់ធ្មេញ acrylic resin ដូចម្តេចខ្លះ? a. ពុំមានភាពខុសគ្នាទេ b. Porcelain មិនងាយ បែក ប្រេះ ស្រាំ c. Acrylic resin ព៌ណមានស្ថេរភាពល្អ d. Porcelain ជាប់ល្អទៅនឹងបាតធ្មេញស្និតដោយប្រតិកម្មគីមី e. Acrylic resin ផុយខ្លាំងឆាប់សឹក 110 / 124 110) បច្ចេកទេសខាំងាំធ្មេញដាក់ទាំងស្និតបន្ទាប់ពី ល ក្រមួនធ្មេញដាក់ហើយគឺ ខាំអោយបាន? a. ពេលឆ្អឹងធ្គាមសម្រាក b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. Centric relation d. ពេលឆ្អឹងធ្គាមខាំខ្លាំងបំផុត e. Maximum intercuspation 111 / 124 111) គុណសម្បត្តិរបស់គ្រាប់ធ្មេញ ព័រសឺឡែន? a. មានភាពរឹងមាំុមិនងាយសឹក b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. ធន់មិនងាយប្រេះស្រាំ d. មានប្រតិកម្មគីមីជាប់ជាមួយ denture base e. កាត់បន្ថយការស្រកស្វិតនៃក្រអូម 112 / 124 112) វិធីមួយដែលគេអាចរក RVD គឺ៉៖ a. អោយអ្នកជំងឺខាំធ្មេញអោយដល់គ្នា b. អោយអ្នកជំងឺហាមាត់អោយធំ c. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ d. អោយអ្នកជំងឺហាមាត់រួចបិទវិញច្រើនដង e. ធ្វើអោយ Mandible សម្រាក រួចបិទមាត់យឺតៗបបូរមាត់ប៉ះគ្នាថើៗ 113 / 124 113) Classic articulation រឺ Balance occlusion គួរប្រើក្នុងករណីណាខ្លះ? a. អ្នកជំងឺដែលអាចបញ្ជាសាច់ដុំមាត់បានល្អ b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. អ្នកជំងឺមានទម្រង់ក្រអូមមាត់ខ្ពស់ d. អ្នកជំងឺត្រូវការសោភ័ណ្ឌភាព e. អ្នកជំងឺមានទំហំក្រអូមមាត់ធម្មតា Class I 114 / 124 114) តើផលវិបាករបស់ Spaced tray ក្នុងការខាំពុម្ពធ្មេញដាក់ទាំងស្និតគឺ? a. ត្រូវធ្វើចំនុចទប់ b. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ c. ត្រូវទ្រាប់ក្រមួនកម្រាស់២មម d. ពិបាកដាក់់អោយចំទីតាំង e. អាចសង្កត់លើជាលិកាទន់ 115 / 124 115) មូលហេតុអ្វីបានជាគេប្រើ alginate សម្រាប់ខាំពុម្ព Complete denture? a. ដោយសារ តំលៃធូរថ្លៃ b. ដោយសារ ក្រអូមមាត់អ្នកជំងឺមាន Under cut ច្រើន c. ចំលើយទាំងអស់ត្រឹមត្រូវ d. ដោយសារ រយៈពេល setting លឿន e. ដោយសារ គេអាចគ្រប់គ្រងនូវភាព រាវ រឺខាប់ របស់វាបាន ព្រោះគេលាយដោយដៃ 116 / 124 116) តើគេអាច reline ( ជាអចិន្រ្តៃយ៍) ធ្មេញដាក់ទាំងស្និត ដោយ វត្ថុធាតុអ្វី? a. ដោយ Silicone b. ដោយ Porcelain c. ដោយ Softliner d. ដោយ Composite e. ដោយHeat cure acrylic resin 117 / 124 117) តើគេពិសោធការបញ្ចេញសំលេង “ S ” របស់អ្នកជំងឺ ដើម្បីអ្វី? a. ដើម្បីពិនិត្យថាតើមានសម្ពាធនៅធ្មេញមុខដែលអាចនាំអោយបាត់បង់ឆ្អឹងរីអត់ b. ដើម្បីចង់ដឹងថាធ្មេញមុខខាំចំនីដាច់ល្អរឺអត់ c. ដើម្បីពិនិត្យមើលប្រវែង incisor edge នៃធ្មេញមុខ d. ដើម្បីអោយដឹងពី សោភ័ណ្ឌភាពធ្មេញលើ e. ដើម្បីអោយដឹងពី កំពស់ OVD 118 / 124 118) Softliner គេប្រើដើម្បីអ្វី? a. ដើម្បី rebase ធ្មេញស្និតជាអចិន្រ្តៃយ៍ b. ដើម្បី reline ធ្មេញស្និតជាបណ្តោះអាសន្ន c. ដើម្បី rebase ធ្មេញស្និតជាបណ្តោះអាសន្ន d. ដើម្បី ចាក់ពុម្ពមុនពេល reline ធ្មេញស្និត e. ដើម្បី reline ធ្មេញស្និតជាអចិន្រ្តៃយ៍ 119 / 124 119) Indication ក្នុងការធ្វើ Reline complete denture មាននៅពេលណាខ្លះ? a. ពេលមានជាប់ចំនីអាហារក្រោមបានធ្មេញស្និតច្រើន b. ពេលធ្មេញដាក់ទាំងស្និតបាត់បង់នូវ Retention c. ពេលធ្មេញដាក់ទាំងស្និតបាត់បង់នូវ Stability d. ចម្លើយទាំងអស់ត្រឹមត្រូវ e. ពេលក្រអូមមាត់អ្នកជំងឺស្រកស្វិតខ្លាំងនាំអោយរលុង 120 / 124 120) អត្ថប្រយោជន៍នៃបាតធ្មេញដាក់ទាំងស្និត ផលិតពី គ្រោងលោហៈ ខុសគ្នាពីប្រភេទ acrylic resin យ៉ាងដូចម្តេច? a. ខុសគ្នាដោយគ្រោងលោហះមានភាពរឹងមាំ b. ចម្លើយទាំងអស់ត្រឹមត្រូវ c. ខុសគ្នាដោយគ្រោងលោហះ អាចបញ្ចប់គែមនៅ hard palate បានល្អជាង d. ខុសគ្នាដោយគ្រោងលោហះកម្រាស់ស្តើងជាង e. ខុសគ្នាដោយគ្រោងលោហះមានភាពសុក្រឹតជាង 121 / 124 121) អ្នកជំងឺម្នាក់ពាក់ ធ្មេញដាក់ទាំងស្និតហើយ មានការលំបាកពេលគាត់បញ្ចេញសំលេង “S” តើអាចមកពីមូលហេតុអ្វី? a. ការដាំធ្មេញមុខចូលក្នុងពេក b. ការកំណត់កំពស់ OVD មិនត្រឹមត្រូវ c. ការដាំធ្មេញមុខចេញក្រៅពេក d. ការខាំពុម្ពមិនបានច្បាស់ល្អ e. ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ 122 / 124 122) Soft tissue guideline: ប្រវែងពីចុងចង្កូមម្ខាងទៅម្ខាងទៀត ប្រៀបធៀបនឹងទំហំច្រមុះ? a. វាអាចប្រែប្រួលទៅតាមអ្នកជំងឺម្នាក់ៗ b. វាមិនស្មើគ្នាទេ c. វាប្រហាក់ប្រហែលទំហំច្រមុះ d. វាតូចជាងទំហំច្រមុះបន្តិច e. វាធំជាងទំហំច្រមុះ 123 / 124 123) តើ Polishing surface នៃធ្មេញដាក់ទាំងស្និតមានទីតាំងគ្របដណ្តប់តំបន់ណាខ្លះ? a. ផ្នែក Buccal នៃគ្រាប់ធ្មេញស្និត b. ផ្នែកកណ្តាលនៃ Palate c. គ្រប់ផ្នែកទាំងអស់លើកលែង Impression & Occlusal surface នៃធ្មេញ ស្និត d. ផ្នែក Distal នៃធ្មេញ ស្និតខាងលើ e. ផ្នែក Lingual នៃគ្រាប់ធ្មេញស្និត 124 / 124 124) ហេតុអ្វីបានជា ក្រោយស្ងោរធ្មេញដាក់ទាំងស្និតរួច មានការកើនកំរាស់? a. ដោយសាបច្ចេកទេសផលិត Compression molding technique មានផលវិបាក b. ចម្លើយទាំងអស់ត្រឹមត្រូវ c. ដោយសាការប្រើប្រាស់ម្សៅស្ងោរខូចគុណភាព d. ដោយសាការគៀបពុម្ពមុនស្ងោរមិនគ្រប់ទំងន់ e. ដោយសាការដំឡើងពុម្ពលើ articulator ខុសបច្ចេកទេស Your score isThe average score is 44% Facebook 0% Restart quiz Any comments? Send feedback