Demography Test 0% 2 votes, 3.5 avg 810 You will have 60 minutes to complete all the questions. After the timer reaches 60 minutes, the exam will end and be saved automatically. Good luck! *Fingers crossed* The timer has been reached. The exam has now been terminated and saved. Demography Test 1 / 60 ប្រទេសអាឡឺម៉ង់មាន TBN = 9%. និង TBM = 11%. មានកំណើនប្រជាជន: a. ថេរ b. ថយចុះ c. ខ្ពស់ d. ទាប 2 / 60 ប្រសិនបើ លទ្ធផលនៃអត្រាបំលាស់លំនៅពិតប្រាកដ (Net Migration Rate) របស់ប្រទេសមួយបង្ហាញតួលេខស្មើសូន្យ នោះមានន័យថា ៖ a. អត្រាចំណូលក្នុងប្រទេសនោះមានចំនួនច្រើនជាងអត្រាចំណាកស្រុក b. អត្រាចំណូលក្នុងប្រទេសនោះមានចំនួនតិចជាងអត្រាចំណាកស្រុក c. អត្រាចំណូលស្រុកក្នុងប្រទេសនោះមិនស្មើនឹងអត្រាចំណាកស្រុក d. អត្រាចំណូលក្នុងប្រទេសនោះស្មើនឹងអត្រាចំណាកស្រុក 3 / 60 ការសិក្សាអាយុមេដ្យានមានប្រយោជន៍អោយដឹងអំពី៖ a. អាយុសង្ឃឹមរស់ b. អត្រានារីភេទ c. អត្រាភេទ d. ទម្រង់ប្រជាជន 4 / 60 ប្រទេសអាឡឺម៉ង់មាន TBN=9%o និង TBM=10%o មានន័យថាក្នុង១ឆ្នាំមានប្រជាជនថយចុះ 1 នាក់ក្នុងចំនួនប្រជាជន: a. 10000 នាក់ b. 1000 នាក់ c. 100 នាក់ d. 10 នាក់ 5 / 60 ការពន្យាកំណើតមាន ២បែបគឺបែបបុរាណ និងបែបទំនើប តើខាងក្រោម១ណា ជាការពន្យាកំណើតបែបទំនើប៖ a. ការប្រើប្រស់ឱសថបន្ទាន់(Emergency Contraceptive pill) b. ការប្រើឱសថបុរាណ c. ការរួមភេទដោយប្រើប្រតិទិន (Calendar) d. ការបញ្ចេញទឹកកាមខាងក្រៅ (Withdraw) 6 / 60 ប្រទេសអាឡឺម៉ង់មាន TBN=9%o និង TBM=10%o មានន័យថាក្នុង១ឆ្នាំមានប្រជាជនថយចុះ 0.1 នាក់ក្នុងចំនួនប្រជាជន: a. 10000 នាក់ b. 10 នាក់ c. 100 នាក់ d. 1000 នាក់ 7 / 60 អាយុដែលស្ថិតនៅចំណាក់កណ្ដាលចំនួនប្រជាជនសរុបហៅថា៖ a. អាយុពេញលេញ b. អាយុពិត c. អាយុមេដ្យាន d. អាយុមធ្យម 8 / 60 ទ្វីបដែលមានល្បឿនកំណើនប្រជាជនលឿនជាងគេគឺទ្វីប៖ a. អាស៊ី b. អាមេរិក c. អាព្រិក d. អឺរ៉ុប 9 / 60 ខេត្តទាំងបួនខាងក្រោមខេត្តដែលស្ថិតនៅក្នុងតំបន់ទន្លេសាបគឺខេត្ត៖ a. កំពង់ធំ b. កំពង់ចាម c. កំពត d. កំពង់ស្ពឺ 10 / 60 ប្រសិនបើ លទ្ធផលនៃអត្រាបំលាស់លំនៅពិតប្រាកដ (Net Migration Rate) របស់ប្រទេសមួយបង្ហាញតួលេខអវិជ្ជមាន នោះមានន័យថា ៖ a. អត្រាចំណូលក្នុងប្រទេសនោះស្មើនឹងអត្រាចំណាកស្រុក b. អត្រាចំណូលក្នុងប្រទេសនោះមានចំនួនច្រើនជាងអត្រាចំណាកស្រុក c. អត្រាចំណូលក្នុងប្រទេសនោះមានចំនួនតិចជាងអត្រាចំណាកស្រុក d. អត្រាចំណាកស្រុកក្នុងប្រទេសនោះស្មើនឹងសូន្យ 11 / 60 កត្តាជំរុញឲ្យមានការផ្លាស់ប្ដូរទីលំនៅ (Push Factors for Migration) ជា: a. កត្តាទាំងឡាយដែលធ្វើឲ្យ ប្រជាជនសំឡឹងឃើញកន្លែងថ្មីដែល គាត់ចង់ទៅរស់នៅ b. ចំលើយទាំងអស់ ជាចំលើយមិនត្រឹមត្រូវ c. ជាកត្តាទាំងឡាយដែលធ្វើឲ្យប្រជាជន ចង់ ឬ ត្រូវតែចាកចេញពីកន្លែងដែលគេរស់នៅសព្វថ្ងៃ d. ចំលើយទាំងអស់ត្រឹមត្រូវ 12 / 60 Infant Mortality៖ a. គឺជាការស្លាប់របស់កុមារពី ០ ថ្ងៃដល់ ១ ឆ្នាំ b. គឺជាការស្លាប់របស់កុមារពី ០ ថ្ងៃដល់ ៥ ឆ្នាំ c. គឺជាការស្លាប់របស់ទារកពី ០ ថ្ងៃដល់ ១ខែ d. គឺជាការស្លាប់របស់កុមារពី ១ ខែដល់ ១ឆ្នាំ 13 / 60 ការរំលូតកូនអាចអនុវត្តន៍បាននៅ៖ a. គ្រប់កន្លែងទាំងអស់ b. គ្លីនិកអង្គការ c. មន្ទីរពេទ្យឯកជន d. កន្លែងដែលមានការអនុញ្ញាតិពីក្រសួងសុខាភិបាល 14 / 60 សន្មតថាប្អូនកើតនៅឆ្នាំ 1999 តើប្អូនស្ថិតនៅក្នុងថ្នាកអាយុមួយណានៃពីរ៉ាមីតអាយុកម្ពុជាឆ្នាំ 2015 ? a. 5-9 b. 0-4 c. 15-19 d. 10-14 15 / 60 កុមារអាចការពារខ្លួនពីជំងឺកញ្ជ្រិល ប្រសិនបានទទួលវ៉ាក់សាំងការពារចំនួន៖ a. ១ ដង b. ៣ ដង c. ២ ដង d. ៤ ដង 16 / 60 ផលដករវាងជាតិប្រមាណ និងមរណប្រមាណគឺ៖ a. a b. c c. r d. Ta 17 / 60 គេកំណត់ IDH ដោយផ្អែកលើអាយុសង្ឃឹមរស់ លទ្ធភាពទទួលបានការអប់រំ និង៖ a. PIB b. TMI c. TBM d. TBN 18 / 60 ចំនួនប្រជាជននៅថ្ងៃទី ១ កក្កដា នៃឆ្នាំហៅថា៖ a. ចំនួនប្រជាជនមធ្យម b. អាយុមធ្យម c. អាយុសង្ឃឹមរស់ d. អាយុមេដ្យាន 19 / 60 តំបន់ទាំងបួននៅកម្ពុជាមាន ឆ្នេរសមុទ្រ ទន្លេសាប ខ្ពង់រាបនិងព្រៃភ្នំនិង: a. វាលរាប b. ព្រៃភ្នំ c. សមុទ្រ d. ខ្ពង់រាប 20 / 60 ប្រសិនបើអត្រាបំលាស់ទីលំនៅពិតប្រាកដ (Net-migration Rate) របស់ប្រទេសណាមួយ ជាចំនួនអវិជ្ជមាននោះមានន័យថា: a. អត្រាផ្លាស់ទីលំនៅចូលក្នុងប្រទេសនោះមានចំនួនតិចជាងអត្រាផ្លាស់ទីលំនៅចេញ b. អត្រាផ្លាស់ទីលំនៅចូលក្នុងប្រទេសនោះមានចំនួនស្មើអត្រាផ្លាស់ទីលំនៅចេញ c. អត្រាផ្លាស់ទីលំនៅចូលក្នុងប្រទេសនោះមានចំនួនច្រើនជាងអត្រាផ្លាស់ទីលំនៅចេញ d. ចំលើយទាំងអស់ ជាចំលើយមិនត្រឹមត្រូវ 21 / 60 ការចាក់វ៉ាក់សាំងការពារជំងឺតេតាណូស ដល់ស្ដ្រីទាំងអស់ដែលស្ថិតចន្លោះអាយុ a. 15-35 ឆ្នាំ b. 18-44 ឆ្នាំ c. 15-40 ឆ្នាំ d. 15-44 ឆ្នាំ 22 / 60 ចំនួនស្ដ្រីស្លាប់ក្នុងមូលហេតុមានគភ៌ ធៀបនឹងកំណើតរស់ 100.000 នាក់ ហៅថា: a. អត្រាមរណប្រមាណមាតា b. មរណប្រមាណ c. លទ្ធភាពបង្កកំណើត d. មរណប្រមាណមាតា 23 / 60 អត្រាជាតិប្រមាណមានកម្រិតខ្ពស់កាលណាមានតម្លៃធំជាង ៖ a. ៣៥ ភាគពាន់ b. ២០ ភាគពាន់ c. ៣០ ភាគពាន់ d. ៤០ ភាគពាន់ 24 / 60 ប្រសិនបើអត្រាបំលាស់ទីលំនៅពិតប្រាកដ (Net-migration Rate) របស់ប្រទេសណាមួយ ស្មើសូន្យ នោះមានន័យថា: a. អត្រាផ្លាស់ទីលំនៅចូលក្នុងប្រទេសនោះមានចំនួនតិចជាងអត្រាផ្លាស់ទីលំនៅចេញ b. ចំលើយទាំងអស់ ជាចំលើយមិនត្រឹមត្រូវ c. អត្រាផ្លាស់ទីលំនៅចូលក្នុងប្រទេសនោះមានចំនួនស្មើអត្រាផ្លាស់ទីលំនៅចេញ d. អត្រាផ្លាស់ទីលំនៅចូលក្នុងប្រទេសនោះមានចំនួនច្រើនជាងអត្រាផ្លាស់ទីលំនៅចេញ 25 / 60 វ៉ាក់សាំងការពារជំងឺកញ្ជ្រិលកុមារអនុវត្តលើកទីមួយចំពោះទារកអាយុគ្រប់៖ a. ៨ ខែ b. ១២ ខែ c. ៦ ខែ d. ៩ ខែ 26 / 60 មរណប្រមាណគណនាគិតជា៖ a. ភាគរយ b. ភាគពាន់ c. ចំនួនមនុស្ស d. ភាគ១០០ពាន់ 27 / 60 នៅឆ្នាំ ២០១៥ ប្រទេស “ក” មាន r=1% ។ រយៈពេលកើនទ្វេរគឺ៖ a. 2085ឆ្នាំ b. 70ឆ្នាំ c. ឆ្នាំ2085 d. ឆ្នាំ70 28 / 60 ការពន្យាកំណើតមាន ២បែបគឺបែបបុរាណ និងបែបទំនើប តើខាងក្រោម១ណា ជាការពន្យាកំណើតបែបទំនើប៖ a. ការដាក់កងក្នុងស្បូន(IUD) b. ការប្រើឱសថបុរាណ c. ការរួមភេទដោយប្រើប្រតិទិន (Calendar) d. ការបញ្ចេញទឹកកាមខាងក្រៅ (Withdraw) 29 / 60 លោក A GUILLARD បានបង្កើតពាក្យប្រជាសាស្ត្រនៅឆ្នាំ៖ a. 1855 b. 1789 c. 1875 d. 1955 30 / 60 អត្រាកំណើនដាច់ខាតតូចជាងអត្រាកំណើនធម្មជាតិកាលណា៖ a. TI-TE<0 b. TI-TE>0 c. TI=TE d. TI-TE=0 31 / 60 អាយុដែលគិតពីថ្ងៃកើតរហូតដល់ថ្ងៃខួបកំណើតចុងក្រោយហៅថា៖ a. អាយុពិត b. អាយុមេដ្យាន c. អាយុពេញលេញ d. អាយុមធ្យម 32 / 60 អាយុដែលស្ថិតនៅចំ N/2 ហៅថា៖ a. អាយុពេញលេញ b. អាយុពិត c. អាយុមេដ្យាន d. អាយុមធ្យម 33 / 60 ប្រជាជនមធ្យមគឺជាប្រជាជន a. ថ្ងៃទី 1 មិថុនា b. ដើមឆ្នាំ c. ចុងឆ្នាំ d. ថ្ងៃទី 1 កក្កដា 34 / 60 អត្រាជាតិប្រមាណត្រូវបានគណនាធៀបទៅនឹង៖ a. ប្រជាជនដើមឆ្នាំ b. ប្រជាជនពាក់កណ្ដាលឆ្នាំ c. ប្រជាជនភេទស្រី d. ប្រជាជនចុងឆ្នាំ 35 / 60 IDH កម្រិតមធ្យម កាលណាមានសន្ទស្សន៍ស្ថិតនៅចន្លោះ a. 0.700-0.500 b. 0.700-0.650 c. 0.700-0.600 d. 0.700-0.550 36 / 60 កំណើនធម្មជាតិគណនាគិតជា a. ចំនួនមនុស្ស b. ភាគពាន់ c. ភាគ១០០ពាន់ d. ភាគរយ 37 / 60 ប្រភពស្ថិតិប្រជាសាស្ត្រមានជំរឿនប្រជាជន ចុះបញ្ជីប្រជាជន អង្កេតប្រជាសាស្ត្រ និង a. ស្លាប់ b. ស្ថិតិអត្រានុកូលដ្ឋាន c. កើត d. កំណើនប្រជាជន 38 / 60 ក្រុមប្រជាជនដែលធ្វើបំលាស់ទីលំនៅច្រើនជាងគេ: a. ក្រុមប្រជាជនដែលមានអាយុ ១០ ទៅ ១៩ ឆ្នាំ b. ក្រុមប្រជាជនដែលមានអាយុ ២០ ទៅ ៥០ ឆ្នាំ c. ក្រុមប្រជាជនដែលមានអាយុក្រោម ១០ ឆ្នាំ d. ក្រុមប្រជាជនដែលមានអាយុលើសពី ៥០ ឆ្នាំ 39 / 60 តំលៃអត្រានារីភេទ មានលក្ខណៈស្ទើរតែថេរ ជាទូទៅស្មើនឹង៖ a. 0.0048 b. 0.048 c. 0.488 d. 0.48 40 / 60 ថ្នាក់អាយុ 30-34 នៃពីរ៉ាមីតអាយុកម្ពុជាឆ្នាំ 2008 មានកំណើតនៅកំឡុងឆ្នាំ៖ a. 1978-1974 b. 1979-1983 c. 1964-1968 d. 1969-1973 41 / 60 កត្តាទាក់ទាញឲ្យមានការផ្លាស់ប្ដូរទីលំនៅ (Pull Factors for Migration) ជា: a. ជាកត្តាទាំងឡាយដែលធ្វើឲ្យប្រជាជន ចង់ ឬ ត្រូវតែចាកចេញពីកន្លែងដែលគេរស់នៅសព្វថ្ងៃ b. ចំលើយទាំងអស់ ជាចំលើយមិនត្រឹមត្រូវ c. ចំលើយទាំងអស់ត្រឹមត្រូវ d. កត្តាទាំងឡាយដែលធ្វើឲ្យ ប្រជាជនសំឡឹងឃើញកន្លែងថ្មីដែល គាត់ចង់ទៅរស់នៅ 42 / 60 ការពន្យាកំណើតមាន ២បែបគឺបែបបុរាណ និងបែបទំនើប តើខាងក្រោម១ណា ជាការពន្យាកំណើតបែបទំនើប៖ a. ការបញ្ចេញទឹកកាមខាងក្រៅ (Withdraw) b. ការរួមភេទដោយប្រើប្រតិទិន (Calendar) c. ការប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ d. ការប្រើឱសថបុរាណ 43 / 60 ប្រភពព័ត៌មាន សំខាន់ទាក់ទងនឹងទិន្នន័យនៃការផ្លាស់ប្ដូរទីលំនៅ៖ a. ជំរឿន b. ចំលើយទាំងអស់ c. ការធ្វើអង្កេត (Sample surveys) d. បញ្ជីចំនួនប្រជាជន (Population registers) 44 / 60 ប្រភពស្ថិតិប្រជាសាស្ត្រមានចុះបញ្ជីប្រជាជន ស្ថិតិអត្រានុកូលដ្ឋាន អង្កេតប្រជាសាស្ត្រ និង a. កំណើនប្រជាជន b. ស្លាប់ c. ជំរឿនប្រជាជន d. កើត 45 / 60 មូលដ្ឋានគ្រឹះក្នុងការរំលូតកូនមានដូចខាងក្រោម សូមគូសចម្លើយដែលមិនត្រឹមត្រូវ៖ a. ក្នុងករណីត្រូវគេរំលោភបណ្ដាលអោយមានគ៌ភ b. ការពារសុខភាពផ្លូវកាយ និងផ្លូវចិត្ត c. មិនចង់បានកូនច្រើន d. ជួយសង្គ្រោះជីវិតម្ដាយ 46 / 60 ដំណាក់កាលដែលពិភពលោកមិនមានកំណើនប្រជាជនគឺស្ថិតនៅចន្លោះឆ្នាំ៖ a. 1000-1750 b. 1750-1900 c. 0-1000 d. 1950-2000 47 / 60 លោកម៉ាល់ទុសយល់ឃើញស្បៀងគឺកើនទៅតាមកំណើននព្វន្តគឺទៅតាមផលបូក៖ a. បួនកត្តារៀងរាល់២៥ឆ្នាំ b. ពីរកត្តារៀងរាល់២៥ឆ្នាំ c. បីកត្តារៀងរាល់២៥ឆ្នាំ d. មួយកត្តារៀងរាល់២៥ឆ្នាំ 48 / 60 សន្ទស្សន៍សំយោគនៃលទ្ធផលនៃបង្កកំណើតសរសេរកាត់ជាភាសាបារាំងគឺ a. TF b. TGF c. TBN d. ISF 49 / 60 Neonatal Mortality៖ a. គឺជាការស្លាប់របស់កុមារពី ១ខែ ដល់ ១ឆ្នាំ b. គឺជាការស្លាប់របស់កុមារពី ០ ថ្ងៃដល់ ១ ឆ្នាំ c. គឺជាការស្លាប់របស់កុមារពី ០ ថ្ងៃដល់ ៥ឆ្នាំ d. គឺជាការស្លាប់របស់ទារកពី ០ ថ្ងៃដល់ ១ខែ 50 / 60 ជំងឺតេតាណូស កើតទៅលើទារកដែលមានអាយុនៅចន្លោះពេល a. 3-28 ថ្ងៃ b. 2-28 ថ្ងៃ c. 3-20 ថ្ងៃ d. 2-20 ថ្ងៃ 51 / 60 សន្ទស្សន៍សំយោគនៃលទ្ធផលនៃបង្កកំណើតគឺជាចំនួនកូនសរុបដែកលស្ត្រីម្នាកអាចមាន៖ a. រហូតដល់ចុងបញ្ចប់នៅអាយុ៤៥ឆ្នាំ b. រហូតដល់ចុងបញ្ចប់នៃឆ្នាំលទ្ធភាពកំណើតពីអាយុ១៥-៤៩ឆ្នាំ c. រហូតដល់ចុងបញ្ចប់នៃឆ្នាំលទ្ធភាពកំណើតពីអាយុ១៥-៤០ឆ្នាំ d. រហូតដល់ចុងបញ្ចប់នៃអាយុ៣៥ឆ្នាំ 52 / 60 តាមលក្ខណៈជីវសាស្ត្រ ស្ត្រីម្នាក់អាចមានកូនជាអតិបរមា៖ a. 12-13នាក់ b. 14-15នាក់ c. 8-9នាក់ d. 9-10នាក់ 53 / 60 អត្រាភេទ គណនាធៀបទៅនឹង៖ a. ភាគពាន់ b. ស្រី១០០នាក់ c. ភាគ១០០ពាន់ d. ភាគរយ 54 / 60 ការសិក្សាឲ្យដឹងអំពីទម្រង់ចាស់-ក្មេងនៃប្រជាជនគឺ: a. អាយុរៀបការ b. អាយុមេដ្យាន c. អាយុពិត d. អាយុពេញលេញ 55 / 60 អាយុមានលក្ខណៈនិន្នាការកណ្ដាល គណនាចេញពីអាយុរបស់ប្រជាជនទាំងអស់ហៅថា៖ a. អាយុមធ្យម b. អាយុពេញលេញ c. អាយុពិត d. អាយុមេដ្យាន 56 / 60 នៅកម្ពុជាពីឆ្នាំ 2011 ដល់ 2015 មាន TBN=24%o និង TBM=6%o។ ដូច្នេះក្នុងចំណោមប្រជាជន 1000 នាក់មានប្រជាជនកើន: a. 180 នាក់ b. 18 នាក់ c. 0.18 នាក់ d. 1.8 នាក់ 57 / 60 ស្ត្រីក្នុងវ័យបង្កកំណើតមានអាយុពី៖ a. ១៥-៥៩ឆ្នាំ b. ១៥-៦៩ឆ្នាំ c. ១៥-៤៩ឆ្នាំ d. ១៥-៣៩ឆ្នាំ 58 / 60 យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ អត្រាប្រជាជនក្រុងនៅលើពិភពលោកក្នុងឆ្នាំ ២០១៨មានចំនួនប្រមាណ ៖ a. ៥០% b. ៤៥% c. ៤០% d. ៥៥% 59 / 60 សន្ទស្សន៍សំយោគនៃលទ្ធផលនៃបង្កកំណើតមានការប្រែប្រួលដោយសារ៖ a. បំរែបំរួលរបស់ជំនាន់ស្ត្រីផ្សេងគ្នា b. ទាំងបី ត្រឹមត្រូវ c. បំរែបំរួលនៅក្នុងរបាយកំណើតទៅតាមអាយុរបស់ស្ត្រី d. អាយុរៀបអាពាហ៍ពិពាហ៍និងព្រឹត្តិការណ៍ធំៗដូចជាសង្គ្រាម 60 / 60 អត្រាភេទពេលកើតជាទូទៅមានតម្លៃស្មើនឹង ៖ a. 107 b. 100 c. 105 d. 110 Your score isThe average score is 72% Facebook 0% Restart quiz Any comments? Send feedback