History Test 0% 0 votes, 0 avg 666 You will have 60 minutes to complete all the questions. After the timer reaches 60 minutes, the exam will end and be saved automatically. Good luck! *Fingers crossed* The timer has been reached. The exam has now been terminated and saved. History Test 1 / 60 តើសម្ដេច នរោត្តម សីហនុ ទទួលទិវង្គតនៅថ្ងៃណា ខែណា ឆ្នាំណា? a. ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ b. ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០៤ c. ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ d. ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១២ 2 / 60 តើបេតិកភណ្ឌមួយណាដែលមិនទាន់ក្លាយជាបេតិកភណ្ឌពិភពលោក? a. សំណង់អាគារអាណានិគមខេត្តបាត់ដំបង b. ប្រាសាទព្រះវិហារ c. រមណីយដ្ឋានអង្គរ d. តំបន់ប្រាសាទសំបូរព្រៃគុក 3 / 60 តើពាក្យពេញនៃផែនការក៥គឺអ្វី? a. ការពារកម្ពុជារៀបចំកោះសន្ដិភាព b. កែនមនុស្សកាប់គាស់ព្រៃការពារទឹកដីកម្ពុជា c. កែនកម្លាំងកាប់ឆ្ការព្រៃការពារព្រំដែនកម្ពុជា d. ផែនការទប់ស្ដាត់ការវិលត្រឡប់មកកាន់អំណាចរបស់ខ្មែរក្រហម 4 / 60 តើច្បាប់ខ្មែរសម័យកណ្ដាលមាន៣៩នីតិក្រម ត្រូវបានបោះពុម្ពផ្សាយនៅក្នុងរាជ្យក្សត្រអង្គណា? a. ព្រះបាទនរោត្តម b. ព្រះបាទនរោត្តមសីហនុ c. ព្រះបាទស៊ីសុវត្ថិ d. ព្រះបាទស៊ីសុវត្ថិមុនីវង្ស 5 / 60 តើស្ថានីយ៍បុរេប្រវត្តិណាស្ថិតក្នុងយុគលោហៈ? a. ស្ថានីយ៍ក្បាលរមាស b. ស្ថានីយ៍ល្អាងស្ពាន c. ស្ថានីយ៍សំរោងសែន d. ស្ថានីយ៍ម្លូព្រៃ 6 / 60 តើបំលាស់ប្ដូរពីអាណាព្យាបាលមកអាណានិគមតាមរយៈអនុសញ្ញាណាឆ្នាំណា? a. ១២ សីហា ១៨៦៣ b. ៥ ធ្នូ ១៨៨៦ c. ១៧ មិថុនា ១៨៨៤ d. ១ វិច្ឆិកា ១៨៦៣ 7 / 60 តើ « បន្ទាយប្រាការ» ដែលកសាងឡើងដោយព្រះបាទចន្ទរាជា មានឈ្មោះអ្វី? a. ចតុមុខមង្គល b. ស្រីសន្ធរ c. លង្វែក d. អម្រិតបុរៈ 8 / 60 តើបក្សពលករកម្ពុជា បង្កើតឡើងនៅឆ្នាំណា? a. ឆ្នាំ ១៩៣២ b. ឆ្នាំ ១៩៥១ c. ឆ្នាំ ១៩១១ d. ឆ្នាំ ១៩៦៦ 9 / 60 តើជនជាតិអឺរ៉ុបឈ្មោះអ្វី ដំបូងគេដែលបានផ្សាយគ្រឹស្ដសាសនានៅកម្ពុជានាពាក់កណ្ដាល់សតវត្សរ៍ទី១៦? a. លោកហ្គាស៉្បារ ដា គ្រុស (Gaspar da Cruz) b. លោកសាន អង់តូនីញ៉ូ (San Antoniyo) c. លោក តូម៉េ ពីរ៉េស (Tome Pires) d. លោក ឌីយ៉ូហ្គោ ដូ គូតូ (Diogo do Couto) 10 / 60 តើនៅឆ្នាំណាដែលមានការអនុវត្តកិច្ចព្រមព្រៀងត្រួតពិនិត្យព្រំដែនប្រទេសឥណ្ឌូចិន? a. ឆ្នាំ ១៩៦៦ b. D- ឆ្នាំ ១៩៦៧ c. ឆ្នាំ ១៩៦៤ d. ឆ្នាំ ១៩៦៥ 11 / 60 តើពុទ្ធសាសនានិកាយហីនយាន (ពុទ្ធសាសនាថេរវាទ) បានប្រតិស្ឋាននៅប្រទេសកម្ពុជាតាំងពីឆ្នាំណា? (ផ្អែកលើឯកសារព្រះតេជគុណ ង៉ែត សោភ័ណ) a. ឆ្នាំ១៣៦១ នៃគ.ស b. ឆ្នាំ១១៨១ នៃគ.ស c. ឆ្នាំ១៤២៦ នៃគ.ស d. ឆ្នាំ១៣០៩ នៃគ.ស 12 / 60 តើអ្នកណាជាមេដឹកនាំរដ្ឋាភិបាលសម្ព័ន្ធត្រីភាគី a. លោក ស៊ឺន សាន b. លោក សម រង្ស៊ី c. សម្ដេច នរោត្តម សីហនុ d. លោក ហ៊ុន សែន 13 / 60 មុនពេលពួកគេចូលដល់ទីក្រុងភ្នំពេញ តើកងទ័ពខ្មែរក្រហមធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយ កងទ័ពនៃរបបសាធារដ្ឋខ្មែរនៅទីកន្លែងណា? a. ស្រុកអរិយក្សត្រ ត្រើយខាងកើតទន្លេបួនមុខ b. ក្រុងតាខ្មៅ ដោយដងទ័ពភូមិភាគពិសេស c. ស្រុកកៀនស្វាយ ដោយកងទ័ពភូមិភាគបូព៌ា d. តំបន់ព្រែកព្នៅ ដោយកងទ័ពភូមិពាយ័ព្យ 14 / 60 តើរបបលន់ នល់ ឃោសនាបំភ្លៃដូចម្ដេច ដើម្បីប្រមូលយុវជនចូលធ្វើទាហាន? a. ច្បាំងជាមួយពួកខ្មែរក្រហម b. ច្បាំងប្រឆាំងការវិលត្រឡប់របស់សម្ដេច សីហនុ c. ច្បាំងបណ្ដេញទាហានយួនគឺវធី d. ច្បាំងប្រឆាំងពួកវៀតកុងឈ្លានពាន 15 / 60 សម័យអាណាព្យាបាល ចាប់ផ្ដើម និងបញ្ចប់នៅណា? a. ១៨៦៣-១៩៥៣ b. ១៨៨៤-១៩៥៣ c. ១៨៦៣-១៩៤៥ d. ១៨៦៣-១៨៨៤ 16 / 60 តើពុទ្ធសាសនាអ្វីដែលដើរតួនាទីសំខាន់ក្នុងការអប់រំរបស់សង្គមខ្មែរចាប់ពីសតវត្សរ៍ទី១៤មក? a. ពុទ្ធសាសនាហិនយាន ដែលយកគម្ពីរធម៌ជាភាសាសំស្ក្រឹតធ្វើជាយាន b. ពុទ្ធសាសនាថេរវាទ ដែលពឹងផ្អែកគម្ពីរព្រះត្រៃបិតក និង ទ្រឹស្ដីអាចរិយវាទ c. ព្រហ្មញ្ញសាសនា តាមរយៈគ្រូពីរប្រភេទគឺ គុរុ និង អធ្យាបកៈ d. ពុទ្ធសាសនាមហាយាន ដែលមានគម្ពីរធម៌ជាភាសាសំស្ក្រឹត 17 / 60 តើព្រះពុទ្ធសាសនា មានតួនាទីអប់រំបណ្ដុះបណ្ដាលបញ្ញវន្ដខែ្មរតាំងពីពេលណាមក? a. អំឡុងសតវត្សរ៍ទី ១២ ដល់ ១៣ b. អំឡុងសតវត្សរ៍ទី ១៦ ដល់ ១៧ c. អំឡុងសតវត្សរ៍ទី ១៧ ដល់ ១៩ d. អំឡុងសតវត្សរ៍ទី ១៤ ដល់ ១៦ 18 / 60 តើដើម្បីប្រមូលកម្លាំងទ័ព រណសិរ្សរួបរួមជាតិកម្ពុជាប្រើការឃោសនាដូចម្ដេច? a. ធ្វើសង្គ្រាមដើម្បីរំដោះកម្ពុជាពីនឹមចក្រពត្តិអាមេរិក និង បរិវារលន់ នល់ b. ធ្វើសង្គ្រាមដើម្បីបំបាត់វណ្ណៈជិះជាន់ និង លើកស្ទួយវណ្ណៈអ្នកក្រវិញ c. ធ្វើការប្រឆាំងនឹងកងកម្លាំង លន់ នល់ ថ្វាយអំណាចសម្ដេចនរោត្តសីហនុ វិញ d. ធ្វើសង្គ្រាមប្រឆាំងនឹងយួនឈ្លានពាន 19 / 60 នៅទសវត្សរ៍ឆ្នាំ ១៩៦៦ តើបក្សពលករកម្ពុជាបានប្ដូរឈ្មោះទៅជាបក្សអ្វី? a. បក្សប្រជាជនបដិវត្តន៍ខ្មែរ b. បក្សខេមរប៉ុណ្ណាការ c. រណសិរ្សរួបរួមជាតិកម្ពុជា d. បក្សកុំម្មុយនីស្ដកម្ពុជា 20 / 60 តើសង្គ្រាមរវាងអយុធ្យា និង ចន្ទរាជា មានពីរលើកបង្កឡើងដោយមូលហេតុអ្វី? a. ចន្ទរាជា មិនព្រមចំណុះសៀម b. អយុធ្យាចង់បានក្រុងលង្វែក c. មិនព្រមថ្វាយសួយអាករដល់សៀម d. អយុធ្យាចង់បានគម្ពីរក្បួនខ្នាត 21 / 60 តើព្រះរាជាអង្គរអង្គណា ដែលបាននាំចូលនូវពុទ្ធសាសនាថេរវាទទៅក្នុងប្រទេសឡាវ? a. ព្រះបាទជយវម៌្មទី ៩ b. ព្រះបាទជយវម៌្មទី ៧ c. ព្រះបាទស្រីន្រ្ទជយវម៌្ម d. ព្រះបាទជយវម៌្មទី ៨ 22 / 60 តើក្រុមតស៊ូមួយណាដែលកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិរហូតដល់ឆ្នាំ ១៩៨៩? a. រដ្ឋាភិបាលចម្រុះត្រីភាគី ឬ រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ b. ចលនាតស៊ូម៉ូលីណាកា ឬ ហ៊្វុន ស៊ីនប៉ិច c. រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ឬ ចលនាសេរីកា d. រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា 23 / 60 តើពេលដែលលន់ នល់ ធ្វើរដ្ឋប្រហារ សម្ដេចនរោត្តម សីហនុ ទ្រង់គង់ទីណា? a. មូស្គូ រដ្ឋធានីនៃសហភាពសូវៀត b. បារីស រដ្ឋធានីនៃសាធារណរដ្ឋបារាំង c. ប៉េកាំង រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតចិន d. កោះបាលី ប្រទេសឥណ្ឌូនេស៊ី 24 / 60 តើព្រះបាទជយវម៌្មទី២ រៀបចំពិធីបុណ្យ លោហ នៅកន្លែងណា? a. ឥន្រ្ទបុរៈ b. ហរិហរាល័យ c. អមរេន្រ្ទបុរៈ d. មហេន្រ្ទបព៌ត 25 / 60 តើភ្នំកណ្ដាលដែលជាស្នូលនៃរាជធានីយសោធរបុរស្ថិតនៅទីកន្លែងណា? a. ភ្នំបាខែង b. ប្រាសាទភ្នំតាកែវ c. ភ្នំសិប្បនិមិត្ត កោះកេរ្ដិ៍ d. ប្រាសាទភ្នំបាពួន 26 / 60 បារាំងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅពេលណា? a. ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ b. ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៤៥ c. ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ d. ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៨៤៥ 27 / 60 តើលោក De Montigny ផ្ញើរាជសារសន្ធិសញ្ញាថ្វាយព្រះបាទអង្គដួងតាមរយៈអ្នកណា? a. បុព្វជិក Aussoleil b. លោក កុយដឺម៉ុង តេរ៉ូ និង បែន c. បុព្វជិក Jean Claude Miche d. បុព្វជិក អេវ៉ែក Hestret 28 / 60 តើរ៉េស៊ីដង់ជាន់ខ្ពស់បារាំងដកហូតអំណាចពីព្រះបាទនរោត្តមតាមរយៈរាជប្រកាសមួយណា? a. រាជប្រកាសថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ១៨៩៣ b. រាជប្រកាសថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ១៨៩៧ c. រាជប្រកាសថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៨៦៣ d. រាជប្រកាសថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៨៨៤ 29 / 60 តើអ្នកនិពន្ធរូបណាបានឲ្យតម្លៃសម័យសង្គមរាស្ដ្រនិយម ថាជាយុគសម័យមាស? a. លោក ម៉ាយ ឃើលវីកឃើរី b. លោក ចាស្ទីន ខូហ្វៀល c. លោក ហ្វ្រង់ស្វ័រ ប៉ង់សូត៍ d. លោក ដាវីឌ ឆេណ្ឌល័រ 30 / 60 តើអ្នកតំណាងរាជការអាណាព្យាបាលបារាំងរូបណា ដែលបានអនុញ្ញាតឲ្យពួកយួនចូលស្រុកខ្មែរ? a. ស្ហាល ថមសុន (Charles Thomson) b. ប៉ុល ឌូមែរ ( Paul Doumer) c. ឌូដារត៍ ដឺឡាក្រេ (E. Doudart de Lagrée) d. ឡាហ្គ្រង់ឌីយែរ (De la Grandiere) 31 / 60 តើភាគីណាដែលបានដកខ្លួនចេញពីការបោះឆ្នោតឆ្នាំ ១៩៩៣? a. លោក សម រង្ស៊ី b. លោក ហ៊ុន សែន c. ខ្មែរក្រហម d. លោក ស៊ឺន សាន 32 / 60 ក្សត្រស្នងរាជ្យបន្ដពីព្រនាងអង្គម៉ី គឺ៖ a. ព្រះបាទអង្គអេង b. ព្រះបាទស៊ីសុវត្ថិ c. ព្រះបាទនរោត្តម d. ព្រះបាទអង្គដួង 33 / 60 ទេសាភិបាលបារាំងរូបណាដែលជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាអាណាព្យាបាល៖ a. មីស្ហ b. ថមសុន c. ម៉ុងទីញី d. ដឺឡាក្រង់ឌីយេ 34 / 60 តើរបបនយោបាយអ្វីដែលកើតឡើងនៅនាទសវត្សរ៍ ៧០ ដោយមានការគាំទ្រពីកម្លាំងមហាជន? a. របបសាធារណរដ្ឋសាធារណរដ្ឋខ្មែរ b. របបសាធារណរដ្ឋប្រជាមានិតកម្ពុជា c. របបកម្ពុជាប្រជាធិបតេយ្យ d. របបសង្គមរាស្ដ្រនិយម 35 / 60 តើនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ១៩៨៩ មានព្រឹត្តិការណ៍អ្វីកើតឡើង? a. ជាជំនួបផ្លូវការរវាងសម្ដេចនរោត្តម សីហនុ និង លោក ហ៊ុន សែន b. ជាជំនួបលើកដំបូងរវាងសម្ដេចនរោត្តមសីហនុ និង សម្ដេចហ៊ុនសែន c. ជំនួបចរចាចតុភាគីនៅប៉ារីសលើកដំបូងដើម្បីស្វែងរកសន្ដិភាពសម្រាប់កម្ពុជា d. ជំនួបមួយដែលភាគីខ្មែរក្រហម មិនត្រូវបានគេអនុញ្ញាតឲ្យចូលរួម 36 / 60 តើស្ថានីយ៍បុរេប្រវត្តិសាស្ដ្រសំរោងសែន( កំពង់ឆ្នាំង) ស្ថិតនៅក្នុងស្រុកណា? a. ស្រុកបរិបូរ b. ស្រុកកំពង់លែង c. ស្រុកកំពង់ត្រឡាច d. ស្រុកជលគិរី 37 / 60 នៅក្នុងឆ្នាំ ១៩១១ តើបក្សប្រជាជនបដិវត្តន៍ខ្មែរបានប្ដូរឈ្មោះទៅជាបក្សអ្វី? a. បក្សប្រជាជនបដិវត្តន៍ខ្មែរ b. បក្សពលករកម្ពុជា c. បក្សខេមរប៉ុណ្ណាការ d. បក្សប្រជាធិបតេយ្យ 38 / 60 តើនៅឆ្នាំណាដែលនៅជុំវិញវាំងឧដុង្គ មានមនុស្សស្លាប់ដ៏ច្រើនដោយជម្ងឺប៉េស្ដ? a. ឆ្នាំ ១៨៤៥ b. ឆ្នាំ ១៨៦០ c. ឆ្នាំ ១៩៤៩ d. ឆ្នាំ ១៨៤៩ 39 / 60 តើនៅសម័យហ្វូណានគេប្រើភាសាអ្វីជាគោល? a. ភាសាសំស្ដ្រឹត b. ភាសាចិន c. ភាសាបាលី និង សំស្ដ្រឹត d. ភាសាខ្មែរ 40 / 60 តើក្រោយកងទ័ពវៀតណាមដកចេញពីកម្ពុជា តើសាធារណរដ្ឋប្រជាមានិតកម្ពុជាបានប្ដូរឈ្មោះជាអ្វី? a. ព្រះរាជាណាចក្រកម្ពុជា b. សាធារណរដ្ឋកម្ពុជា c. រដ្ឋកម្ពុជា d. ព្រះរាជាណាចក្រទី២ 41 / 60 តើព្រះបាទចន្ទរាជាប្រតិស្ថានអ្វីដើម្បីបង្កើតមហិទ្ធិរិទ្ធិខាងផ្លូវងងឹតការពារនិង បង្ការសត្រូវឈ្លានពាន? a. ចំណុចទាំងអស់ខាងលើរួមគ្នា b. ប្រតិស្ថានថ្មី និង ពង្រស់ការបូជាចំពោះអ្នកតាឬ ទេពរ័ក្ស រក្សាច្រកទ្វារព្រះនគរ c. កសាងវត្តអារាមធំៗឲ្យកាន់តែច្រើន និង សង់រោងអ្នកតា d. ទំនុកបម្រុងព្រះពុទ្ធសាសនា ដោយផ្ដល់តង្វាយដល់វត្តជាប្រចាំ 42 / 60 តើស្ដេចសោយរាជ្យចុងសម័យលង្វែកព្រះនាមអ្វី? a. ជ័យជេដ្ឋាទី១ b. ជ័យជេដ្ឋាទី២ c. ស្រីសុរិយោពណ៌ d. ព្រះអង្គតន់ 43 / 60 តើពុទ្ធសាសនាថេរវាទបានប្រតិស្ឋាននៅកម្ពុជាតាំងពីពេលណា? a. ចាប់ពីសតវត្សរ៍ទី ៧ b. ចាប់ពីសតវត្សរ៍ទី ៩ c. ចាប់ពីសតវត្សរ៍ទី ៦ d. ចាប់ពីសតវត្សរ៍ទី ១៤ 44 / 60 តើកត្តាអ្វីសំខាន់ជាងគេ ដែលនាំឲ្យព្រះបាទពញាយ៉ាតលើករាជធានីចេញពីទួលបាសានមកនៅចតុមុខវិញ? a. ចំណុចទាំងអស់ខាងលើរួមគ្នា b. ភ្នំពេញមានលក្ខខណ្ឌទីតាំងជយភូមិល្អ, ជាទីប្រសព្វនៃផ្លូវទឹក ៤ខ្សែ c. កត្តាទីតាំងភូមិសាស្ដ្រមិនអំណោយផលល្អ d. កត្តាទឹកជន់លិចជ្រៅពេកនៅរដូវវស្សា 45 / 60 តើក្រុមអ្នកភៀសខ្លួនមកពីភូមិភាគណា ដែលបានបង្កើតរណសិរ្សមួយប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យ? a. មកពីភូមិភាគបូព៌ា b. មកពីភូមិភាគឧត្តរ c. មកពីភូមិភាគពាយ័ព្យ d. មកពីភូមិភាគនិរតី 46 / 60 តើនៅឆ្នាំណាដែល ប៉ុល ពត បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតបរទេសអំពីប្រវត្តិផ្ទាល់ខ្លួន និង ការជម្លៀសប្រជាជន? a. ឆ្នាំ ១៩៧៦ b. ឆ្នាំ ១៩៧៨ c. ឆ្នាំ ១៩៧៩ d. ឆ្នាំ ១៩៧៧ 47 / 60 តើរដ្ឋកម្ពុជាដឹកនាំដោយបក្សតែមួយមានឈ្មោះអ្វី? a. បក្សប្រជាជនបដិវត្តន៍កម្ពុជា b. បក្សប្រជាជនកម្ពុជា c. បក្សប្រជាជនខេត្តក្រុង d. បក្សពលករកម្ពុជា 48 / 60 តើកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយកងទ័ពវៀតណាមបានសម្រុកចូលមកក្នុងប្រទេសកម្ពុជាក្នុងកាលបរិច្ឆេទណាមួយ? a. ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៧៨ b. ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ c. ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៧៨ d. ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៧៩ 49 / 60 តើការបង្កើតនូវការទារពន្ធដារជំនួសមន្ដ្រីអាជ្ញាហ្លួងនាំឲ្យកើតមានបាតុកម្មកសិករនៅក្នុងឆ្នាំណាខ្លះ? a. ឆ្នាំ ១៩២៥ និង ១៩២៦ b. ឆ្នាំ ១៨៨៧ និង ១៩០០ c. ឆ្នាំ ១៩១៥ និង ១៩១៦ d. ឆ្នាំ ១៩៣៨ និង ១៩៣៩ 50 / 60 តើសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្កើតឡើងនៅឆ្នាំណា? a. ឆ្នាំ ១៩៥៧ b. ឆ្នាំ ១៩៤៥ c. ឆ្នាំ ១៩៥០ d. ឆ្នាំ ១៩៦០ 51 / 60 តើកម្ពុជាឈ្នះក្ដី ប្រាសាទព្រះវិហារនៅថ្ងៃ, ខែ, ឆ្នាំណា? a. ៩ វិច្ឆិកា ១៩៦៣ b. ១១ កញ្ញា ១៩៥៥ c. ១៥ មិថុនា ១៩៦២ d. ៣០ កញ្ញា ១៩៥៩ 52 / 60 តើកម្ពុជាកាន់កាប់ប្រាសាទព្រះវិហារឡើងវិញលើកចុងក្រោយនៅពេលណា? a. ២១ មិថុនា ១៩៦២ b. ១៥ មិថុនា ១៩៥៩ c. ១៥ មិថុនា ១៩៦៣ d. ៥ មករា ១៩៦៣ 53 / 60 តើព្រះបាទនរោត្តមសីហនុ ឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃ, ខែ, ឆ្នាំណា? a. ០៧ មករា ១៩៧៩ b. ១៧ មេសា ១៩៧៥ c. ២៣ តុលា ១៩៩១ d. ២៤ កញ្ញា ១៩៩៣ 54 / 60 ព្រះបាទអង្គដួង សុគតនៅឆ្នាំ៖ a. ១៨៦៥ b. ១៨៥០ c. ១៨៧០ d. ១៨៦០ 55 / 60 តើរបបនយោបាយណាមួយដែលត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០? a. របបកម្ពុជាប្រជាធិបតេយ្យ b. របបសង្គមរាស្ដ្រនិយម c. របបអាណាព្យាបាល់បារាំង d. របបសាធារណរដ្ឋខ្មែរ 56 / 60 តើព្រះសង្ឃពុទ្ធសាសនាដើរតួនាទីក្នុងការអប់រំបញ្ញាវន្ដខ្មែរចាប់ពីពេលណាមក? a. ចាប់ពីសតវត្សរ៍ទី ១៤-១៥ b. ចាប់ពីសតវត្សរ៍ទី ១២-១៣ c. ចាប់ពីសតវត្សរ៍ទី ១៥-១៧ d. ចាប់ពីសតវត្សរ៍ទី ១៥-១៩ 57 / 60 តើគ្រូពេទ្យមុនឆ្នាំ ១៩៧៥ មានប៉ុន្មាននាក់? a. ៥៥០ នាក់ b. ៥០០ នាក់ c. ៤៥០ នាក់ d. ៤០០ នាក់ 58 / 60 តើសន្ធិសញ្ញាអនុសញ្ញាកិច្ចព្រមព្រៀងណាមួយដែលអនុញ្ញាតិឲ្យថៃកាន់កាប់ ខេត្តភាគពាយ័ព្យ ឡើងវិញជាលើកទី២? a. សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៨៦៧ b. សន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧ c. កិច្ចព្រមព្រៀងបារាំង-សៀមឆ្នាំ ១៩៤៦ d. អនុសញ្ញាបារាំង-សៀមឆ្នាំ ១៩៤១ 59 / 60 តើកងទ័ពវៀតណាមចំនួនប៉ុន្មាន ដែលបានសម្រុកចូលមកក្នុងប្រទេសកម្ពុជា រួមជាមួយនឹងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ? a. ចំនួន ១០ កងពល កងទ័ពសរុប ៤ សែននាក់ b. ចំនួន ១៤ កងពល កងទ័ពសរុប ៣ សែននាក់ c. ចំនួន ១២ កងពល កងទ័ពសរុប ១ សែននាក់ d. ចំនួន ១៣ កងពល កងទ័ពសរុប ២ សែននាក់ 60 / 60 តើសេដ្ឋកិច្ចហ្វូណានពឹងផ្អែកលើអ្វី? a. ឧស្សាហកម្ម b. ទេសចរណ៍ c. ពាណិជ្ជកម្ម d. កសិកម្ម Your score isThe average score is 70% Facebook 0% Restart quiz Any comments? Send feedback