/26 0 Psychiatrie Preparation (Dr. Chhour Sokha) 1 / 26 1) ធាតុផ្សំជីវសាស្ដ្រ នៃលំនាំជីវ ចិត្ត និងសង្គមសាស្ដ្រ ជាការស្វែងយល់អំពី a. មូលហេតុដើមនៃជំងឺលើមុខងាររបស់រាងកាយ b. ជំងឺរាងកាយ c. ចំលើយទាំង៣ d. ជំងឺផ្លូវចិត្ត និង ផ្លូវកាយ 2 / 26 2) ដើម្បីស្វែងយល់ និង វាយតំលៃឲ្យបានល្អនូវកត្តាចិត្តសាស្រ្ដ និង សង្គមសាស្ដ្ររបស់អ្នកជំងឺ a. គ្រូពេទ្យត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នកជំងឺ b. គ្រូពេទ្យត្រូវរាក់ទាក់ជាមួយអ្នកជំងឺ c. គ្រូពេទ្យត្រូវស្ដាប់អ្នកជំងឺនិយាយរៀបរាប់តែម៉្យាង d. គ្រូពេទ្យត្រូវសួរនាំអ្នកជំងឺឲ្យបានច្បាស់ 3 / 26 3) ចំណាត់ថ្នាក់នៃជំងឺរាងកាយ ត្រូវផ្អែកលើ a. ការសង្កេត b. ការពិនិត្យ c. ការវាស់ស្ទង់ d. ចំលើយទាំង៣ 4 / 26 4) សមាសភាពនៃលំនាំចិត្តសាស្ដ្រ ជាការស្វែងយល់ពីមូលហេតុដែលបង្កឲ្យមានបញ្ហាផ្លូវចិត្ត a. Lack of self-control, Emotional turmoil and Negative thinking b. Lack of self-control and Emotional turmoil c. Negative thinking d. Lack of self-control 5 / 26 5) ជំងឺដែទាក់ទងនឹងកត្តាហ្សេនេទិច ត្រូវបានបកស្រាយក្នុងលំនាំណាមួយ? a. លំនាំសង្គមសាស្ដ្រ b. លំនាំចិត្តសាស្ដ្រ c. លំនាំជីវសាស្ដ្រ d. លំនាំទាំង៣ 6 / 26 6) បុរសម្នាក់អាយុ ៤៧ ឆ្នាំ គាត់ជាអ្នកជក់បារី (២កញ្ចប់ក្នុងមួយថ្ងៃ) រយៈពេល ៣០ ឆ្នាំហើយហើយគាត់ធ្លាប់វះកាត់ Laryngeal Cancer ២-៣ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ជីវិតគាត់ត្រូវបានផ្លាស់ប្ដូរដូចជា ពិបាកនិយាយ ពិបាកលេបអាហារ ក្អក។ ស្ថានភាពនេះគឺជាបំរែបំរួលកត្តាអ្វី? a. ចំលើយទាំង៣ b. កត្តាចិត្តសាស្ដ្រ c. កត្តាសង្គមសាស្ដ្រ d. កត្តាជីវសាស្ដ្រ 7 / 26 7) លំនាំជីវ ចិត្ត និងសង្គម ត្រូវបានកំណត់ឡើងនៅឆ្នាំ a. ១៩៨៧ b. ១៩៦៧ c. ១៩៧៧ d. ១៩៥៧ 8 / 26 8) រោគសញ្ញាដូចជា អារម្មណ៌អស់សង្ឃឹម ឮសំឡេងផ្សេងៗ និយាយម្នាក់ឯង a. ទាំងនេះជាសញ្ញាផ្លូវចិត្តដែលពិបាកក្នុងការវាស់ស្ទង់ b. ទាំងនេះមិនមែនជាសញ្ញាផ្លូវចិត្តទេ c. មិនមានចំលើយ d. ទាំងនេះជាសញ្ញាផ្លូវចិត្តដែលងាយស្រួលក្នុងការពិនិត្យ 9 / 26 9) លំនាំជីវ ចិត្តសង្គមគឺ a. គំរូទូទៅមួយ រឺជាការសន្មត់ ដែលក្នុងនោះមានកត្តាជីវសាស្ដ្រ និង កត្តាចិត្តសាស្ដ្រ b. គំរូទូទៅមួយ រឺជាការសន្មត់ ដែលក្នុងនោះមានកត្តាជីវសាស្ដ្រ និង កត្តាសង្គមសាស្រ្ដ c. គំរូទូទៅមួយ រឺជាការសន្មត់ ដែលក្នុងនោះមានកត្តាជីវសាស្ដ្រ និង កត្តាចិត្តសាស្ដ្រ និង កត្តាសង្គមសាស្ដ្រ d. គំរូទូទៅមួយ រឺជាការសន្មត់ ដែលក្នុងនោះមានកត្តាសង្គមសាស្ដ្រ និង កត្តាចិត្តសាស្ដ្រ 10 / 26 10) ក្នុងជំងឺថប់អារម្មណ៌ Neurotransmitters ដើរតួសំខាន់មាន a. Norepinephrine and Serotonine b. Norepinephrine Serotonine and GABA c. Dopamine and GABA d. Norepinephrine Serotonine Dopamine and Gamma-aminobutyric 11 / 26 11) ភាពមិនធម្មតានៃផ្លូវចិត្តត្រូវបានបញ្ចូលក្នុងជំងឺផ្លូវចិត្តដោយលោក a. ERIC ERIKSON b. JEAN PIAGET c. SIGMUND FREUD d. GEORGE L. ENGEL 12 / 26 12) តាមរយៈលំនាំជីវ ចិត្ត និង សង្គមសាស្ដ្របានបញ្ជាក់ថា សកម្មភាពនៃរាងកាយអាចមានឥទិ្ធពលទៅលើចិត្ត a. ហើយសកម្មភាពនៃវិត្តមានឥទិ្ធពលទៅលើរាងកាយដែរ b. ប៉ុន្ដែសកម្មភាពនៃរាងកាយមិនអាចមានឥទិ្ធពលទៅលើរាងកាយទេ c. សកម្មភាពទាំង២ មិនអាចមានអន្ដរកម្មរវាងគ្នាឡើយ d. ហើយសកម្មភាពនៃចិត្តមិនអាចមានឥទ្ធិពលទៅលើរាងកាយ ប៉ុន្ដែសកម្មភាពទាំង២មានអន្ដរកម្មនឹងគ្នា 13 / 26 13) ដើម្បីយល់អំពីអ្នកជំងឺអោយបានស៊ីជម្រៅ យើងត្រូវសិក្សាលើកត្តាអ្វីខ្លះ? a. កត្តាជីវសាស្ដ្រ b. កត្តាសង្គមសាស្ដ្រ c. កត្តាទាំង៣ d. កត្តាចិត្តសាស្ដ្រ 14 / 26 14) ការធ្វើចំណាត់ថ្នាក់ជំងឺនីមួយៗ ទាំងជំងឺផ្លូវចិត្ត និង ផ្លូវកាយ មានការលំបាក ដូច្នេះគ្រូពេទ្យត្រូវតែធ្វើការវិនិច្ឆ័យដោយផ្អែកលើ a. ការស្ដាប់ការត្អូញត្អែររបស់អ្នកជំងឺ b. មូលដ្ឋានបទពិសោធន៍យ៉ាងទូលំទូលាយ c. ទ្រឹស្ដីដែលបានរៀនមកតែម៉្យាងប៉ុណ្ណោះ d. ការចំណាំតគ្នា 15 / 26 15) ក្នុងជំងឺថប់អារម្មណ៌ Neurotransmitters ដើរតួសំខាន់មានចំនួន a. ៤ b. ១ c. ៣ d. ២ 16 / 26 16) កត្តាជីវ ចិត្ត និងសង្គមសាស្ដ្រ ក៏ជាបរិបទមួយសម្រាប់មនុស្សទូទៅ ក្នុងនោះមានការផ្សារភ្ជាប់គ្នារវាង a. ចិត្ត និង សង្គម b. មិនមានចំលើយ c. កាយ និង សង្គម d. ចិត្ត និង កាយ (mind-body) 17 / 26 17) បុរសម្នាក់អាយុ ៤៧ ឆ្នាំ គាត់ជាអ្នកជក់បារី (២កញ្ចប់ក្នុងមួយថ្ងៃ) រយៈពេល ៣០ ឆ្នាំហើយហើយគាត់ធ្លាប់វះកាត់ Laryngeal Cancer ២-៣ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ជីវិតគាត់ត្រូវបានផ្លាស់ប្ដូរដូចជា គាត់មិនអាចទៅធ្វើការបាន មិនបានចេញទៅជួបមិត្តភក្ដិហើយ ប្រពន្ធកូនរបស់គាត់ត្រូវចេញទៅរកលុយកាក់ដើម្បីទំនុកបំរុងគ្រួសារ ប៉ុន្ដែកំរ៉ៃមិនបានគ្រប់គ្រាន់ឡើយ។ ស្ថានភាពនេះគឺជាបំរែបំរួលកត្តាអ្វី? a. កត្តាសង្គមសាស្ដ្រ b. ចំលើយទាំង៣ c. កត្តាចិត្តសាស្ដ្រ d. កត្តាជីវសាស្ដ្រ 18 / 26 18) Neurotransmitter មានតួនាទី a. ជាសារធាតុចិញ្ចឹមខួរក្បាល b. ជាអ្នកសំរបសំរួល c. ជាអ្នកបញ្ជូ signals ពីកោសិកាមួយទៅកោសិកាមួយទៀត d. ជាអ្នកជួសជុលភាពខូចខាតរបស់ខួរក្បាល 19 / 26 19) គ្រូពេទ្យចាំបាច់យល់ឲ្យច្បាស់ពីទំនាក់ទំនងជីវ ចិត្ត និង សង្គមសាស្ដ្រ ក្នុងប្រវត្តិជំអឺ ដើម្បី a. ជាបទពិសោធន៍បន្ថែម b. ពង្រីកចំនេះដឹងបន្ថែម c. ទទួលបានការព្យាបាលដែលមានប្រសិទ្ធភាពល្អ d. បង្កើតទំនាក់ទំនងល្អជាមួយអ្នកជំងឺ 20 / 26 20) លំនាំជីវ ចិត្ត សង្គម ត្រូវបាន៎ណត់ជាទ្រឹស្ដីដោយអ្នកឯកទេសវិកលវិទ្យាឈ្មោះ a. JEAN PIAGET b. GEORGE L. ENGEL c. SIGMUND FREUD d. ERIC ERIKSON 21 / 26 21) តាមរយៈលើក Sigmund Freud ឫសគល់នៃជំងឺផ្លូវចិត្ត គឺជា a. សង្គមសាស្ដ្រ b. ចំលើយទាំង៣ c. ចិត្តសាស្ដ្រ d. ជីវសាស្ដ្រ 22 / 26 22) កត្តាសង្គមដែលមានឥទ្ធិពលលើសុខភាព a. ស្ថានភាពសេដ្ឋកិច្ចសង្គម វប្បធម៌ ភាពក្រីក្រ វិទ្យាសាស្ដ្រ និង សាសនា b. ស្ថានភាពសេដ្ឋកិច្ចសង្គម វប្បធម៌ និង ភាពក្រីក្រ c. ស្ថានភាពសេដ្ឋកិច្ចសង្គម វប្បធម៌ និង សាសនា d. វប្បធម៌ ភាពក្រីក្រ វិទ្យាសាស្ដ្រ និង សាសនា 23 / 26 23) ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗ a. អាចមានបញ្ហាផ្លូវចិត្តដូចគ្នា b. មិនមានចំលើយ c. មិនអាចមានបញ្ហាផ្លូវចិត្តទេ d. អាចមានខ្លះ និងមិនមានខ្លះ 24 / 26 24) លំនាំចិត្តសាស្ដ្រ មានទំនាក់ទំនងនឹង a. ការគិត និង ឥរិយាបថ b. អារម្មណ៌ ការគិត និង ឥរិយាបថ c. អារម្មណ៌ និង ការគិត d. អារម្មណ៌ និង ឥរិយាបថ 25 / 26 25) បុរសម្នាក់អាយុ ៤៧ ឆ្នាំ គាត់ជាអ្នកជក់បារី (២កញ្ចប់ក្នុងមួយថ្ងៃ) រយៈពេល ៣០ ឆ្នាំហើយហើយគាត់ធ្លាប់វះកាត់ Laryngeal Cancer ២-៣ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ស្ថានភាពធ្ងន់ធ្ងររយៈពេល ១ ឆ្នាំ នេះមានដូចជា មិនចង់ធ្វើអ្វី អស់សង្ឃឹម ធ្លាក់ទឹកចិត្ត យំជាញឹកញាប់ គេងមិនលក់ អារម្មណ៌ទុក្ខព្រួយ ចង់ស្លាប់ អារម្មណ៌បន្ទោសខ្លួនឯង។ល។ ស្ថានភាពទាំងនេះគឺជាបំរែបំរួលកត្តាអ្វី? a. ចំលើយទាំង៣ b. កត្តាសង្គមសាស្ដ្រ c. កត្តាចិត្តសាស្ដ្រ d. កត្តាជីវសាស្ដ្រ 26 / 26 26) ភាពគ្មានលំនឹងនៃសារធាតុក្នុងខួរក្បាល Neurotransmitters ជាទូទៅត្រូវបានបកស្រាយនៅក្នុងលំនាំមួយណា? a. លំនាំជីវ ចិត្ត និង សង្គមសាស្ដ្រ b. លំនាំសង្គមសាស្ដ្រ c. លំនាំជីវសាស្ដ្រ d. លំនាំចិត្តសាស្ដ្រ Your score isThe average score is 0% Facebook 0% Restart quiz Any comments? Send feedback